Festival "សរទរដូវហាណូយ (Ha Noi) - មកដើម្បីស្រលាញ់ "

Festival "សរទរដូវហាណូយ (Ha Noi) - មកដើម្បីស្រលាញ់ "

ក្នុងប៉ុន្មានថ្ងៃចុងក្រោយនៃខែតុលា ដែលជាពេលវេលាដ៏ស្រស់ស្អាតបំផុតនៃរដូវស្លឹកឈើជ្រុះ គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ (Ha Noi) បានរៀបចំ Festival  ​រ​រដូវស្លឹកឈើជ្រុះហាណូយដោយប្រធានបទ សរទរដូវ​ហាណូយ - មកដើម្បីស្រលាញ់ដើម្បីលើកតម្កើងភាពស្រស់ស្អាត និងតម្លៃពិសេសរបស់រដ្ឋធានីទៅកាន់ភ្ញៀវក្នុងស្រុក និងមិត្តភក្តិអន្តរជាតិ។

Festival ​សរទរដូវ​ហាណូយ (Ha Noi) ឆ្នាំ ២០២៣ បានប្រារព្ធឡើងជាលើកដំបូង នៅរដ្ឋធានីហាណូយ បានទាក់នទាក់ទាញប្រជាជនទូទាំងប្រទេស និងភ្ញៀវអន្តរជាតិ។

លោក ង្វៀន​ ម៉ាញ​គ្វៀន (Nguyen Manh Quyen) - អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានអះអាងថា ជាមួយបទពិសោធន៍ នៅ Festival សរទរដូវ​ហាណូយ (Ha Noi) ឆ្នាំ ២០២៣  គឺជាសកម្មភាពប្រចាំឆ្នាំដែលប្រារព្ធឡើងរៀងរាល់រដូវស្លឹកឈើជ្រុះ ដោយហេតុនេះបង្កើតឱកាសសម្រាប់អង្គការអាជីវកម្មរៀបចំដំណើរទេសចរណ៍ពិសេសរបស់ទីក្រុងហាណូយ ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនា រដ្ឋធានីហាណូយ នារៀងរាល់រដូវស្លឹកឈើជ្រុះ។

កម្មវិធី Festival សរទរដូវ​ ហាណូយ (Ha Noi)  ឆ្នាំ ២០២៣ គឺជាព្រឹត្តិការណ៍មួយដែលរៀបចំឡើង ដើម្បីរួមចំណែកដល់កំណើន និងការអភិវឌ្ឍគ្រប់​ជ្រុង​ជ្រោយនៃវិស័យទេសចរណ៍របស់រដ្ឋធានី ទាំងទ្រង់​ទ្រាយ និងទាំងគុណភាពសេវាកម្ម។ អាស្រ័យហេតុនេះ បង្កើនបរិមាណ និងគុណភាពនៃភ្ញៀវទេសចរ ប៉ុន្តែនៅតែធានាបាននូវនិរន្តរភាព ការអភិវឌ្ឍផលិតផលទេសចរណ៍ដែលមានគុណភាពខ្ពស់ ម៉ាកយីហោ ការប្រកួតប្រជែងខ្ពស់ ព្រមទាំងបានបង្កប់នូវអត្តសញ្ញាណវប្បធម៌ជាតិ ហើយជិតស្និទ្ធនឹងបរិស្ថាន។

 

ចាប់ពីថ្ងៃទី ២៩ ខែកញ្ញាដល់ថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៣ Festival សរទរដូវ​ហាណូយ (Ha Noi) ឆ្នាំ ២០២៣ នាំមកជូននូវរឿងរ៉ាវ លំហនៃរដូវស្លឹកឈើជ្រុះរបស់រដ្ឋធានីហាណូយជាមួយនឹងពណ៌ដ៏កក់ក្តៅ និងផ្លូវដែលមានលក្ខណៈពិសេស វប្បធម៌ពិសេសនៃរដូវស្លឹកឈើជ្រុះរបស់ហាណូយ ដែល​ធ្វើឲ្យ​ភ្ញៀវទេសចរណ៍ចង់​មកទស្សនា​ ស្វែងយល់​ និង​ស្រឡាញ់​រដ្ឋធានីដ៏អរិយធម៌ដែល​មាន​អាយុកាលរាប់​ពាន់​ឆ្នាំ ។

នៅតាមដងផ្លូវ ឌីញ​ទៀន​ហ័ង (Dinh Tien Hoang) ឡេ​ថាច (Le Thach) និងផ្ទះរាងប្រាំបីជ្រុងត្រូវបានរៀបចំលំហរ "បរិយាកាសសរទរដូវ", "អំណោយសរទរដូវ", "សួនពន្លឺ" ដែលបានរៀបចំក្លាយជាកន្លែងដាក់តាំង និងទេសភាពតូចៗ ដើម្បីឧទ្ទេសនាមនូវតំបន់ទេសចរណ៍ដ៏ទាក់ទាញ នារដូវស្លឹកឈើជ្រុះ ដូចជា ស្ពាន ឡុង​បៀន (Long Bien) ផ្លូវបុរាណហាណូយ វត្ត ឯកសសរ  (Mot Cot) ភូមិផ្កា មេលីញ (Me Linh) ភូមិបុរាណ ឌឿងឡឹម (Duong Lam)... សម្រាប់ភ្ញៀវទេសចរមកទស្សនា ស្វែងយល់អំពីព័ត៌មានទេសចរណ៍ និងថតរូប អនុស្សាវរីយ៍ជាមួយ Festival សរទរដូវ​ហាណូយ (Ha Noi)  


អំបុកគឺជាមុខម្ហូបដែលមានរសជាតិពិសេសនៃរដូវស្លឹកឈើជ្រុះរបស់ទីក្រុងហាណូយ។
ផលិតផល​នៃភូមិ​សិប្បកម្ម​ប្រពៃណី​ត្រូវ​បាន​ដាក់​តាំង​នៅក្នុងកម្មវិធី​ ដើម្បី​លើក​កម្ពស់​សម្រស់​វប្បធម៌​ប្រពៃណី។ 

ដោយប្រធានបទ អច្ឆរិយម្ហូបវៀតណាម មានជាង ៥០ ស្តង់បានបង្ហាញពីសោភណ្ឌភាពនៃមុខម្ហូបហាណូយ និងរឿងរ៉ាវអំពីមុខម្ហូប ថ្វាយជូន​ស្តេចដែលបានបង្ហាញឡើងវិញ តាមរយៈការសម្តែងរបស់សិប្បករល្បីឈ្មោះក្នុងការធ្វើម្ហូបវៀតណាម។ ដូច្នេះហើយ មនុស្សជាច្រើនក៏បានស្វែងយល់​ និង​ភ្លក់មុខម្ហូបប្រពៃណី និងទំនើបៗ ថែមទាំងបានស្វែងយល់អំពីអាថ៌កំបាំងក្នុង​ការធ្វើម្ហូប និងបានដឹងពីរឿងរ៉ាវនៅខាងក្រោយនៃរសជាតិម្ហូបអាហារដែលគួរឲ្យ​ចង​ចាំនៅក្នុងរដ្ឋធានីដ៏អរិយធម៌រាប់ពាន់ឆ្នាំ។

ចំណុចលេចធ្លោនៃ Festival ​សរទរដូវ​ហាណូយ (Ha Noi) ឆ្នាំ ២០២៣ គឺក្បួនដង្ហែតាមដងផ្លូវដែលមានមនុស្សចូល​រួមប្រមាណជាង ១៥០០ នាក់មកពីអង្គភាពសម្តែង ដែលបង្ហាញការតភ្ជាប់យ៉ាងរស់រវើករវាងប្រពៃណី និងទំនើប នាំមកនូវលក្ខណៈវប្បធម៌ដ៏ថ្លៃថ្នូរនិងចម្រុះពណ៌នៃរដ្ឋធានីហាណូយ។ Festival សរទរដូវ​ហាណូយ (Ha Noi) ឆ្នាំ ២០២៣ មាន ៤ វគ្គ៖ ត្រចះត្រចង់ពណ៌របស់​រដូវ​ស្លឹក​ឈឺជ្រុះគឺជាការសំដែងដោយអាជីវកម្មសម្រាប់ភូមិសិប្បកម្ម។ ខណ្ឌ ស្រុក​លើក​កម្ពស់​ភូមិ​សិប្បកម្ម និងអង្គការអាជីវកម្មរបស់ទីក្រុងហាណូយ; ការសម្តែងសិល្បៈតាមដងផ្លូវនាំមកនូវភាពសកម្មនៃទីក្រុងហាណូយ។ ក្បួនដង្ហែគងរបស់ជនជាតិភាគតិចបង្ហាញពីភាពស្រស់ស្អាតនៃសហគមន៍ជនជាតិភាគតិចដែលរស់នៅក្នុងរាជធានី។ 

ការសម្តែង Carnaval តាមដងផ្លូវត្រូវបានរៀបចំយ៉ាងឱឡារិក និងអស្ចារ្យ។

លោក ង្វៀន​អាញ​យឿង (Nguyen Anh Duong) - នាយកមជ្ឈមណ្ឌលជំរុញការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ទីក្រុងហាណូយ បានឲ្យដឹងថា៖ Carnaval គឺជាចំណុចលេចធ្លោនៃ Festival សរទរដូវ​ហាណូយ (Ha Noi)  ឆ្នាំ ២០២៣។ កម្មវិធីនេះត្រូវបានរៀបចំយ៉ាងប្រុងប្រយ័ត្ន និងហ្មត់ចត់ ទទួលបានការយល់​ព្រម និង​ការគាំទ្ររបស់ខណ្ឌ ស្រុក អង្គការមហាជន និងអាជីវកម្មទេសចរណ៍។ នេះក៏ជាសកម្មភាពលើកតម្កើងរូបភាពទេសចរណ៍រដ្ឋធានី​ហាណូយ ទាក់ទាញភ្ញៀវទេសចរមករាជធានីកាន់តែច្រើនជាង ./.

អត្ថបទ៖ ងឹន​ហា រូបថត៖ ខាញឡុង

ប្រែសម្រួលដោយង្វៀនយ៉ាង


Top