«បេះដូង» នៃប្រព័ន្ធ logistics តំបន់ភាគខាងជើង

«បេះដូង» នៃប្រព័ន្ធ logistics តំបន់ភាគខាងជើង

ពីកំពង់ផែពាណិជ្ជកម្មបុរាណ វ៉ឹនដូន (Van Don) រហូតដល់​កំពង់​ផែទឹក​ជ្រៅ ឡាចហ្វៀន (Lach Huyen) ប្រព័ន្ធកំពង់ផែសមុទ្រ ក្វាងនិញ - ហាយផុង (Quang Ninh  - Hai Phong) កំពុងបង្កើតបណ្តាញ logistics ទំនើបមួយដើរតួនាទីជាច្រកទ្វារ​ពាណិជ្ជកម្ម​អន្តរជាតិ ​តំបន់ភាគខាង​ជើងនៃប្រទេសវៀតណាម និងជាកម្លាំងចលករ​សំខាន់ក្នុង​ការសម្រេច​បំណងប្រាថ្នា​ សម្រាប់​ការអភិវឌ្ឍ​​សេដ្ឋកិច្ចសមុទ្រ​​ចីរភាព។

កំពង់ផែឌិញវូ (Dinh Vu) ដាក់ចេញ​ទិសដៅ ដឹកជញ្ជូនទំនិញចំនួន ៦៥០.០០០ TEU នៅឆ្នាំ ២០២៦។ បន្ទាប់ពី ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែឌិញវូ អាចទទួលនាវាដែលមានទម្ងន់រហូតដល់ ២០,០០០ DWT (ផ្ទុកពេញ) និងនាវាដែលមានទម្ងន់ជាង ២០,០០០ DWT​ ចូលចត នាវាមានទម្ងន់ ៤៨,០០០ DWT (កាត់បន្ថយផ្ទុក) ចូល​និង​ចេញពីកំពង់ផែបាន។ រូបថត៖ កុងដាត/VNA

នៅឈូងសមុទ្រតុងកឹងបច្ចុប្បន្ននេះ មិនត្រឹម​តែមាននាវាដឹក​ទំនិញ​អន្តរជាតិធ្វើ​ដំណើរតែប៉ុណ្ណោះ​​ទេ ប៉ុន្តែ​ក៏ឆ្លុះ​បញ្ចាំង​ពីបំណងប្រាថ្នា ថ្មីរបស់​វៀតណាម ក្នុងយុទ្ធសាស្ត្រ​ឈាន​ឆ្ពោះទៅ​កាន់​មហាសមុទ្រ តាមស្មារតីនៃសេចក្តីសម្រេចលេខ 20-NQ/TW ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ក្នុងសន្និសីទលើកទី៣ នៃគណៈកម្មាធិការមជ្ឈិបបក្ស និតីកាលទី១៤ ស្តីពីការកសាង និងអភិវឌ្ឍប្រទេសវៀតណាម​ឱ្យក្លាយជា​ប្រទេសសមុទ្រខ្លាំងក្លា​ ។ នៅក្នុងបរិបទនោះ ប្រព័ន្ធ​កំពង់ផែក្វាងនិញ - ហាយផុង (Quang Ninh  - Hai Phong) កំពុងលេចចេញ​ហាក់ដូចជាកន្លែង​ សំខាន់មួយ ដើម្បីអនុវត្តន៍​យុទ្ធសាស្ត្រនៃការអភិវឌ្ឍ​សេដ្ឋកិច្ចសមុទ្រ បង្កើនសមត្ថភាព​ logistics និងបង្កើនតំណ​ភ្ជាប់​ពាណិជ្ជកម្មអន្តរជាតិ​របស់​ប្រទេស​។

* ពីកំពង់ផែពាណិជ្ជកម្មបុរាណ វ៉ឹន​ដូន (Van Don) រហូត​ដល់ហេដ្ឋារចនាសម្ព័ន្ធទំនើបនៃប្រព័ន្ធកំពង់ផែ ទីក្រុង ក្វាង​និញ (Quang Ninh)

ក្រសែភ្នែកឆ្ពោះទៅឈូងសមុទ្រ ហាឡុង (Ha Long) អស្ចារ្យ មានមនុស្សតិចណាស់ដែលស្មានថា នៅក្រោមរលកពណ៌ខៀវ​ស្រងាត់ ធ្លាប់មានរឿងព្រេងមួយ អំពីកំពង់ផែពាណិជ្ជកម្ម វ៉ឹន​ដូន (Van Don) ដ៏មមាញឹក កាលពីជិតដប់សតវត្សមុន។ កំពង់ផែ​ពាណិជ្ជកម្មបុរាណ វ៉ឹនដូន (Van Don) ត្រូវបានបង្កើត​ឡើង​ក្នុងឆ្នាំ ១១៤៩ ក្នុងរជ្ជកាលស្តេច លី អាញតុង (Ly Anh Tong) ហើយ​ធ្លាប់ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម​អន្តរជាតិ​អ៊ូអរ​បំផុតមួយ​របស់​ប្រទេស ដាយ​វៀត (Dai Viet) ព្រមទាំងដើរតួនាទីជា​ច្រកទ្វារ យុទ្ធសាស្ត្រក្នុងការការពារ​សន្តិសុខ​​សមុទ្រ និងតំណភ្ជាប់ការផ្លាស់​ប្តូរវប្បធម៌​ក្នុងសម័យ​សក្តិភូមិ​ផងដែរ។

បន្ទាប់ពីជិត១០ សតវត្សកន្លងមក ដើរតួនាទីជាច្រកទ្វារ​ពាណិជ្ជកម្មដ៏សំខាន់មួយ របស់ប្រទេសវៀតណាម កំពង់ផែពាណិជ្ជកម្ម វ៉ឹនដូន (Van Don) បុរាណត្រូវបាន​នាយករដ្ឋមន្ត្រីទទួលស្គាល់ជាកេរដំណែលជាតិពិសេស ដែល​រួមចំណែក​ដល់ការទទួលស្គាល់ និងការអភិរក្ស​តម្លៃ​ប្រវត្តិសាស្ត្រ​នៃសមុទ្រ និងកោះ។ រូបថត៖ កុងដាត/ VNP
សកម្មភាពដឹកជញ្ជូនទំនិញនៅកំពង់ផែពាណិជ្ជកម្មវ៉ឹនដូន (Van Don) ។ រូបថត៖ កុងដាត/ VNP

សម័យរុងរឿងនោះ មិនត្រឹមតែជាមោទនភាព​នៃ​ប្រវត្តិសាស្ត្រ​ប៉ុណ្ណោះទេ ប៉ុន្តែនោះក៏ជាការបំផុសគំនិត​រឹងមាំ ចិញ្ចឹមក្តីប្រាថ្នា​ឈានឆ្ពោះទៅកាន់មហា​សមុទ្រ​របស់ប្រជាជនទីក្រុង ក្វាង​និញ (Quang Ninh) ។ ពី​មូលដ្ឋាន​គ្រឹះប្រពៃណីនោះទីក្រុង ក្វាង​និញ (Quang Ninh) សព្វថ្ងៃកំពុង​ផ្លាស់ប្តូរ​យ៉ាងខ្លាំង​ ដើម្បី​បន្តសរសេររឿងរ៉ាវអភិវឌ្ឍ​សេដ្ឋកិច្ច​សមុទ្រ​ក្នុង​យុគសម័យថ្មី។

គិតដល់ដើមឆ្នាំ២០២៦ ទីក្រុង ក្វាង​និញ (Quang Ninh) មាន​កំពង់ផែសមុទ្រចំនួន១៥ ស្ពានកំពង់ផែចំនួន ៤៤ ​មានប្រវែង​សរុបជិត ៧គីឡូម៉ែត្រ និងកន្លែងបោះយុថ្កានាវា​ ចំនួន ៣។  ប្រព័ន្ធផ្លូវសមុទ្រសំខាន់ៗចំនួន ១១ ដូចជា ហនហ្គាយ (Hon Gai) - កាយឡឹន (Cai Lan) កឹមផា (Cam Pha) វ៉ាន់យ៉ា (Van Gia)ដែលមានប្រវែងសរុបជិត ១២០គីឡូម៉ែត្រ បានបង្កើតជា​បណ្តាញដឹកជញ្ជូនតាមផ្លូវ​ទឹក​បានរលូន និង​បត់បែន។ លើសពី​នេះ ផ្លូវជាតិចំនួន ៨ និង​ផ្លូវល្បឿនលឿនចំនួន ២ ដែលមានប្រវែង​សរុបប្រហែល ៦០០គីឡូម៉ែត្រ ត្រូវបាន​តភ្ជាប់​ស្របគ្នាទៅ​នឹង​តំបន់​កំពង់ផែ​សំខាន់ៗ ដូចជា កាយឡឹន (Cai Lan) អៀនហ៊ឹង (Yen Hung) កឹមផា (Cam Pha) វ៉ាន់យ៉ា (Van Gia) និងមុយចួ (Mui Chua)  បង្កើតបានជាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតំណ​ភ្ជាប់រវាងកំពង់ផែសមុទ្រ និងគមនាគមន៍ផ្លូវគោក។

សកម្មភាពដឹកជញ្ជូនទំនិញនៅកំពង់ផែ កាយឡឹន (Cai Lan)។ រូបថត៖ ទ្រីញបូ/ VNP

ដោយសារហេដ្ឋារចនាសម្ព័ន្ធព្រមៗគ្នា និងទំនើប ទីក្រុងក្វាងនិញ (Quang Ninh) កំពុងបង្កើនប្រសិទ្ធភាពនៃ ភាពប្រៀបកំពង់ផែ​សមុទ្ររបស់ខ្លួន។ តំបន់នានាដូចជា ហុនណែត - កឹមផា (Hon Net - Cam Pha) មានសមត្ថភាពទទួលនាវា មានទម្ងន់​ផ្ទុកទំនិញ​រហូតឡើងដល់ ១២០.០០០តោន ខណៈដែលកំពង់ផែ​ទំនិញទូទៅ កុងតឺន័រ និងទំនិញរាយ អាចទទួលនាវា ដែលមាន​ទម្ងន់​ផ្ទុកប្រមាណ ៨៥.០០០តោន។ នោះបង្ហាញយ៉ាងច្បាស់ពី​សមត្ថភាព​ប្រតិបត្តិការកាន់តែបានលើកកម្ពស់​​ខ្ពស់​។

គោលដៅរបស់ទីក្រុង ក្វាងនិញ មិនឈប់ត្រឹម​​ការពង្រីកកំពង់ផែ​សមុទ្រ។ ទីក្រុងនេះកំពុងមានគោលបំណង​បង្កើន​សមាមាត្រ​សេដ្ឋកិច្ច​សមុទ្រក្នុង GRDP ​​បង្កើត​របកគំហើញយុទ្ធសាស្ត្រ និងបង្កើត​តំបន់​​សេដ្ឋកិច្ច​​សមុទ្រ​ពហុវិស័យ។ តាម​គោដៅ​ដល់នៅឆ្នាំ ២០៣០ ទីក្រុងក្វាងនិញ​ ខិតខំ​ក្លាយ​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ចសមុទ្រ​ចីរភាព​ឈានមុខក្នុងប្រទេស​វៀតណាម ព្រម​ទាំងបញ្ជាក់​តួនាទី​​ច្រកបញ្ជូនទំនិញសំខាន់នៃតំបន់ភាគឦសាន។

ប្រព័ន្ធកំពង់ផែសមុទ្រទំនើប ក៏កំពុងបង្កើត​កម្លាំង​ចលករ​ខ្លាំង​សម្រាប់​ឧស្សាហកម្ម logistics និងសកម្មភាពនាំចូល-នាំចេញ​របស់ទីក្រុង។ នៅឆ្នាំ២០២៥ ចំណូលនាំចេញរបស់សហគ្រាស​ក្នុងខេត្ត ទទួល​បាន ៤,១២២ពាន់លាន​USD  កើនឡើង ១៦,% បើប្រៀបធៀបនឹងឆ្នាំ២០២៤; ចំណូលនាំចូលទទួល​បាន ៤,៥៦០​ពាន់​លាន​ USD កើនឡើង១៦,%។ ក្នុងត្រី​មាស​ទីមួយ ឆ្នាំ២០២៦ ចំណូលនាំចេញបន្តសម្រេចបាន ១,០៧៤ ពាន់លាន កើនឡើង១២% បើប្រៀបធៀបនឹង​រយៈពេលដូចគ្នា​ កាល​ពីឆ្នាំមុន រីឯចំណូលនាំចូលវិញសម្រេចបាន ១,១៣៥ ​ពាន់លាន​ USD កើនឡើង ៩,%

កំពង់ផែកាយឡឹន គឺជាសារជីវកម្មរវាងក្រុមហ៊ុន Carrix គុប (សហរដ្ឋអាមេរិក) និងក្រុមហ៊ុនភាគហ៊ុនវិនិយោគ កាយឡឹន ដែលមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទំនើបដែលបានវិនិយោគរួមគ្នាជាមួយនឹងបច្ចេកវិទ្យាទំនើប។ រូបថត៖ កុងដាត/ VNP
 

ចំពោះក្ដីសង្ឃឹមនោះ លោក ង្វៀន យីមិញ (Nguyen Duy Minh) អគ្គលេខានៃសមាគមអាជីវកម្មសេវា logistics វៀតណាម (VLA) បានសន្និដ្ឋានថា៖ «ដោយភាពប្រៀប និងសក្តានុពលលេចធ្លោ រួមជាមួយនឹងការប្តេជ្ញាចិត្ត​យ៉ាងមុតមាំ​របស់​ខេត្ត និងការខិតខំ​ប្រឹងប្រែងរបស់សហគមន៍
សហគ្រាស​ និង​ប្រជាជន ទីក្រុង ក្វាងនិញ មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ ដើម្បី​ក្លាយជាកន្លែង
logistics សំខាន់មួយ និង​ជា​មជ្ឈមណ្ឌលចែកចាយ និងបញ្ជូនទំនិញ​ពហុមធ្យោបាយ តំណភ្ជាប់តំបន់សេដ្ឋកិច្ចសំខាន់​តំបន់ភាគ​ខាងជើង​ជាមួយទូទាំងប្រទេស តំបន់ និងអន្តរជាតិ»

* ខេត្តហាយផុង (Hai Phong) - ពអ្រីកជំហរលំដាប់អន្តរជាតិជាមួយនឹងគំនិតឌីជីថល និងចក្ខុវិស័យយុទ្ធសាស្ត្រ

ពីទីក្រុងក្វាងនិញ (Quang Ninh) ធ្វើ​ដំណើរទៅកាន់​ទិសនិរតី លំហូរ logistics នៅតែចូលរួមក្នុង​​ចង្វាក់អភិវឌ្ឍ​ដ៏រស់រវើក​នៃទីក្រុង ហាយផុង (Hai Phong) - មជ្ឈមណ្ឌល​កំពង់ផែសមុទ្រធំជាង​គេ ​នៅភាគខាងជើងនៃប្រទេសវៀតណាម និង​ជាច្រកទ្វារ​សមុទ្រ​អន្តរជាតិ​សំខាន់ទូទាំងប្រទេស។

ខេត្ត ហាយផុង (Hai Phong) ​គឺជាតំបន់មួយ​ក្នុង​ចំណោម​តំបន់​មួយ​ចំនួនក្នុងប្រទេសវៀតណាម ដែលប្រមូល​ផ្តុំ​មធ្យោបាយ​ដឹកជញ្ជូន​ទាំងប្រាំ៖ ផ្លូវសមុទ្រ ផ្លូវទន្លេ ផ្លូវដែក ផ្លូវគោក និងផ្លូវអាកាស។ ភាពប្រៀបនេះ រួមផ្សំជាមួយនឹងប្រព័ន្ធ​កំពង់ផែ​សមុទ្រ​ទំនើប ជាពិសេសកំពង់ផែច្រកទ្វារអន្តរជាតិ ឡាចហ្វៀន (Lach Huyen)  មានសមត្ថភាពទទួលនាវា ​ដែលមាន​ទម្ងន់ប្រហែល ១០០.០០០តោន ជួយ​ទីក្រុង​ ហាយផុង (Hai Phong) ក្លាយជាចំណុចតំណភ្ជាប់ដ៏សំខាន់​ សម្រាប់​ផ្លូវ​ដឹកជញ្ជូន​​តាមផ្លូវសមុទ្រអន្តរជាតិ។

ការលើកដាក់កុងតឺន័រនៅកំពង់ផែ ឌិញវូ (Dinh Vu)។ រូបថត៖ ទ្រីញបូ/ VNP
 

យោងតាមគម្រោងផែនការអភិវឌ្ឍន៍រហូតដល់ឆ្នាំ ២០៣០ បរិមាណទំនិញឆ្លងកាត់តាមរយៈប្រព័ន្ធកំពង់ផែ​ហាយផុង (Hai Phong)​ ត្រូវបានរំពឹងថា នឹងសម្រេចបានពី ១៧៥,៤ ទៅ ២១៥,៥ លានតោន។

ទីក្រុងមិនត្រឹមតែអនុវត្តមុខងារលើកដាក់ និង​​ដឹកជញ្ជូន​ទំនិញ​ប្រពៃណីតែប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំង​កំពុង​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ឆ្ពោះទៅរកសេវាកម្ម logistics មាន​តម្លៃ​បន្ថែមខ្ពស់ តភ្ជាប់​នឹង​ផ្លូវសមុទ្រអន្តរជាតិធទៀតផង។ លោក ង្វៀន វ៉ាន់ថាញ់ (Nguyen Van Thanh) ប្រធានមន្ទីរឧស្សាហ-ពាណិជ្ជកម្មខេត្ត ហាយផុង (Hai Phong) បានមានប្រសាសន៍ថា ទីក្រុង​ហាយផុង (Hai Phong) មានទី​តាំង​ភូមិសាស្ត្រអំណោយផល ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន​ព្រមៗគ្នា ជាពិសេសគឺប្រព័ន្ធកំពង់ផែសមុទ្រទំនើប។ ប្រការនេះ​បង្កើត​​មូលដ្ឋានគ្រឹះរឹងមាំ ​សម្រាប់ទីក្រុង​ឱ្យក្លាយ​ជា​មជ្ឈមណ្ឌល​ logistics សំខាន់ មិនត្រឹមតែ​ក្នុងតំបន់​ភាគខាងជើង​ប៉ុណ្ណោះ ថែមទាំងក្នុងជំហរអន្តរជាតិទៀតផង

ការងារប្រតិបត្តិការ នៅបន្ទប់ប្រតិបត្តិការកំពង់ផែ ឌិញវូ (Dinh Vu) ។ រូបថត៖ កុងដាត / VNP
សកម្មភាពលើកដាក់កុងតឺន័រ នៅកំពង់ផែ PTSC ឌិញវូ (Dinh Vu)។ រូបថត៖ ទ្រីញបូ / VNP
ទីធ្លាដាក់កុងតឺន័រ និងទំនិញនៅកំពង់ផែ តឹនវូ (Tan Vu)។ រូបថត៖ ទ្រីញបូ/ VNP

ចំណុចលេចធ្លោ នៃប្រព័ន្ធកំពង់ផែនៃទីក្រុងហាយផុង (Hai Phong) បច្ចុប្បន្ន​នេះ គឺដំណើរការធ្វើ​បរិវត្តកម្ម​ផ្ឌីជីថល ក្នុង​ប្រតិបត្តិការ និងការគ្រប់គ្រងកំពង់ផែសមុទ្រ។ ប្រព័ន្ធ Smart Gate ត្រូវបានអនុវត្តនៅកំពង់ផែជាច្រើន អនុញ្ញាតិ​ឱ្យដំណើរការ​ស្វ័យប្រវត្តិដំណើរការប្រគល់ - ទទួលទំនិញ កាត់បន្ថយពេល​វេ​លា​រង់ចាំ និងបង្កើនតម្លាភាពក្នុងប្រតិបត្តិការ។ បច្ចេកវិទ្យាកំណត់​ទីតាំង និងតាមដាន​ដំណើរការ​ក៏ត្រូវបាន​រួមបញ្ចូលក្នុង​ឧបករណ៍​​លើកដាក់ និងមធ្យោបាយ​ដឹកជញ្ជូនផ្ទៃក្នុង ដើម្បីបង្កើន​ប្រសិទ្ធភាព និងកាត់បន្ថយ​ថ្លៃដំណើរការ។

ទន្ទឹមជាមួយនឹងការធ្វើឌីជីថលូបនីយកម្ម ទីក្រុង ហាយផុង បន្ត​ជំរុញវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ logistics ។ ទីក្រុងគ្រោងកៀរគរថវិកាជាង ៧៨.០០០​ ពាន់​លានដុង ដើម្បី​អភិវឌ្ឍប្រព័ន្ធកំពង់ផែសមុទ្រដល់ឆ្នាំ២០៣០ ផ្តោតលើហេដ្ឋារចនា​សម្ព័ន្ធផ្លូវសមុទ្រសាធារណៈ កំពង់ផែសេវាកម្ម និងមជ្ឈមណ្ឌល logistics នៅឌិញវូ - កាតហាយ (Dinh Vu -Cat Hai) ណាមឌិញវូ (Nam Dinh Vu) និង VSIP។ ដំណាក់កាល​ដល់ឆ្នាំ ២០២៥ ទីក្រុងហាយផុង បាន​ដាក់ចេញគោលដៅ​បង្កើត​តំបន់សេវា logistics ថ្នាក់​ជាតិចំនួន ១ ទៅ ៣ កន្លែង ឆ្ពោះទៅ​ល្បឿនកំណើននៃ​ឧស្សាហកម្ម logistics ប្រមាណ ៣០-៣៥% ក្នុងមួយឆ្នាំ។ 

វាយតម្លៃពីសក្តានុពលអភិវឌ្ឍរបស់ទីក្រុង ហាយផុង លោកស្រី ត្រឹន ធីហុងមិញ (Tran Thi Hong Minh) អតីតប្រធាន​វិទ្យាស្ថានស្រាវជ្រាវគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈិម សន្និដ្ឋានថា ទីក្រុង ហាយផុងមានមានភាពប្រៀបជាច្រើន ដើម្បីអភិវឌ្ឍ logistics និងតំបន់ពាណិជ្ជកម្មសេរី។ ការឆ្លៀក​យកដោយប្រសិទ្ធភាព ​នូវ​ ប្រៀបខ្លាំង​នៃ​ទីតាំងភូមិសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ និង​ប្រភព​ធនធាន​មនុស្ស​ នឹងជួយ​ឱ្យ​ទីក្រុងនេះ​​ ក្លាយ​ជាមជ្ឈមណ្ឌល​ logistics របស់តំបន់ភាគខាងជើង​ និងអន្តរជាតិ​ នាពេល​ឆាប់ៗនេះ

កំពង់ផែទឹកជ្រៅ ឡាចហ្វៀន (Lach Huyen) (ខេត្ត ហាយផង (Hai Phong)) មានសមត្ថភាពទទួលនាវាកុងតឺន័រ​ធំៗ ដែលមានទម្ងន់រហូតដល់ ១០០.០០០ - ១៦០.០០០ DWT ដោយដំណើរការផ្លូវដឹកជញ្ជូនដោយផ្ទាល់ទៅកាន់អឺរ៉ុប និងអាមេរិកខាងជើង មិនចាំបាច់ឆ្លងកាត់កំពង់ផែបរទេស។ រូបថត៖ វៀតគឿង / VNP
ទីធ្លាដាក់កុងតឺន័រ និងទំនិញនៅកំពង់ផែ តឹនវូ (Tan Vu)។ រូបថត៖ ទ្រីញបូ/ VNP

រួមជាមួយនឹងទិសដៅនោះ លោក ប៊ូយ ង៉ុកហាយ (Bui Ngoc Hai) អនុប្រធានគណៈគ្រប់គ្រងតំបន់សេដ្ឋកិច្ចទីក្រុងហាយផុង បាន​អះអាងថា យើងខ្ញុំកំពុងខិតខំកសាងទីក្រុង​ហាយ​ផុង​ ឱ្យក្លាយ​ជាមជ្ឈមណ្ឌល logistics ទំនើប ប្រសិទ្ធភាព និង​លំដាប់​ពិភពលោក។ ប្រការនេះមិនត្រឹមតែបង្កើនសមត្ថភាពប្រកួត​ប្រជែង​របស់សហគ្រាសក្នុងតំបន់ប៉ុណ្ណោះ ប៉ុន្តែថែមទាំង​រួម​ចំណែក​​​ដល់ការអភិវឌ្ឍរួមនៃតំបន់ និងប្រទេសទាំងមូល

សម្លឹងមើលទូទៅ កម្លាំង logistics របស់តំបន់ភាគខាងជើ​ងមិ​នមែនស្ថិតនៅក្នុងតំបន់នីមួយៗនោះទេ ប៉ុន្តែស្ថិតនៅក្នុងការ​តភ្ជាប់ និងគាំទ្រ​ទៅ​វិញទៅមករវាងទីក្រុងក្វាងនិញ (Quang Ninh) និងទីក្រុង ហាយផុង (Hai Phong)។ បើសិនទីក្រុង ក្វាងនិញ មានប្រៀប​ខ្លាំងអំពីឈូងសមុទ្រជ្រៅ ​ផ្លូវ​សមុទ្រធម្មជាតិ​មានលក្ខណៈងាយស្រួល និងផ្ទៃដីធំទូលាយ ដើម្បី​អភវឌ្ឍតំបន់​ចំណតមានសមត្ថភាពទទួល​នាវាធំៗ ​រួមជាមួយនឹងតំបន់​សេដ្ឋកិច្ចសមុទ្រពហុវិស័យយ៉ាងណា​នោះ រីឯ​ទីក្រុង​ ហាយផុង​ វិញ​ លេចធ្លោជាមួយនឹងសមត្ថភាពដឹកជញ្ជូន​អន្តរជាតិដោយ​ពហុមធ្យោបាយ ប្រព័ន្ធតំបន់ឧស្សាហកម្ម - ​ទីក្រុង តំណ​ភ្ជាប់ជាមួយ​សេវាកម្ម​ logistics ទំនើប និង​ឌីជីថលូបនីយកម្មស្ថិត​នៅកម្រិតខ្ពស់។

សកម្មភាពលើកដាក់ឈើកំទេចសម្រាប់​នាំចេញទៅកាន់ប្រទេសជប៉ុន នៅកំពង់ផែ កាយឡឹន (Cai Lan)។ រូបថត៖ ថុងធៀន/ VNP
សកម្មភាពនាំចូល និងនាំចេញនៅកំពង់ផែ ឡាចហ្វៀន (Lach Huyen) ។ រូបថត៖ វៀតគឿង / VNP

ប្រព័ន្ធកំពង់ផែទាំងពីរនេះ មិនប្រកួតប្រជែង​ដោយ​ផ្ទាល់ ប៉ុន្តែ​បំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក ​បង្កើត​ជា​បណ្តាញ​ភ្ជាប់គ្នា ក្នុងឈូងសមុទ្រតុងកឹង។ ទំនិញពីបណ្តា​ខេត្ត​នៃភាគខាងជើង និងច្រករបៀងសេដ្ឋកិច្ចឆ្លងដែន អាចជ្រើសរើស​បណ្តាញកំពង់​ផែ​ក្វាងនិញ (Quang Ninh) ឬ កំពង់ផែ​ហាយ​ផុង (Hai Phong)​អាស្រ័យលើ​យុទ្ធសាស្ត្រ​​ខ្សែសង្វាក់​ផ្គត់ផ្គង់​របស់ពួកគេ តាមរយៈ នោះ​​បង្កើន​ភាពទាក់ទាញ​ចំពោះ​ក្រុមហ៊ុនដឹកជញ្ជូតាម​ផ្លូវ​សមុទ្រ និង logistics ពិភពលោក​​។ 

ជាពិសេស រូបភាពអភិវឌ្ឍន៍នោះកាន់មានអត្ថន័យយុទ្ធសាស្ត្រ​នៅពេលដែលត្រូវបានដាក់ក្នុងស្មារតីនៃសេចក្តីសម្រេចលេខ 20 -NQ/TW ស្តីពីការកសាង និង​អភិវឌ្ឍ​ប្រទេស​វៀតណាម​ក្លាយ​ជា​ប្រទេសឆ្នេរសមុទ្ររឹងមាំ។ ប្រព័ន្ធកំពង់ផែនៃ​ទីក្រុងក្វាងនិញ និងទីក្រុង ហាយផុង កំពុង​ក្លាយជាសក្ខីភាពដ៏រស់រវើក​នៃ​ដំណើរការសម្រេចបានគោលដៅអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ​​​ទំនើប បង្កើនសមត្ថភាព logistics ជាតិ និងបង្កើន​ជំហរ​របស់វៀតណាម ក្នុងបណ្តាញទំនិញ​សមុទ្រនៃ​តំបន់​ និងអន្តរជាតិ៕

អត្ថបទ៖ ថុងធៀន - រូបថត៖ ទ្រិញបូ, កុងដាត, ថុងធៀន/ VNP


Top