«កោះពេជ្រ» - ភូក្វឹក (Phu Quoc) អាសយដ្ឋានជំនួបជុំសប្តាហ៍កិច្ចប្រជុំកំពូល APEC 2027

«កោះពេជ្រ» - ភូក្វឹក (Phu Quoc) អាសយដ្ឋានជំនួបជុំសប្តាហ៍កិច្ចប្រជុំកំពូល APEC 2027

នាខែកញ្ញានេះតំបន់ពិសេសភូក្វឹក (Phu Quoc)(ខេត្តអានយ៉ាង (An Giang)) ឈានចូលរដូវកាល ដែលសមុទ្រស្រស់ស្អាត ជាមួយ នឹងពន្លឺថ្ងៃ​ពណ៌មាសស្រាលៗ ទឹកសមុទ្រពណ៌ខៀវថ្លា និងអាកាសធាតុ ស្រួល។ ដោយមានទេសភាពធម្មជាតិវិសេសវិសាល​ ជាមួយនឹងប្រព័ន្ធ​រមណី​យដ្ឋាន​​សម្រាកលំហែកាយ និងកម្សាន្តកាន់តែទំនើប «កោះពេជ្រ» កំពុង​រៀបចំរូបរាងថ្មី ​ដើម្បីក្លាយជាអាសយដ្ឋានជំនួបជុំ​សប្តាហ៍​កិច្ចប្រជុំ​កំពូល APEC 2027។

ថ្មីៗនេះ កោះភូក្វឹក (Phu Quoc) ត្រូវបានទស្សនាវដ្តីទេសចរណ៍ Destin Asian ដ៏ល្បីល្បាញ លើកកម្កើងនិងជាប់ចំណាត់ថ្នាក់លេខពី ក្នុងកោះដ៏ស្រស់ស្អាតបំផុតទាំង ១០ ក្នុងអាស៊ី នៅឆ្នាំ ២០២៦ ក្នុងក្របខ័ណ្ឌនៃពានរង្វាន់ Readers’ Choice Awards ដែលអ្នកអានបោះឆ្នោតនិងជ្រើសរើស។ រូបថត៖ ទ្រឿង ភូគ្វឹក

ជាមួយនឹងឆ្នេរសមុទ្រជាង ១៥០គីឡូម៉ែត្រ កោះភូក្វឹក (Phu Quoc) មានឆ្នេរខ្សាច់សស្អាតជាច្រើន ទឹកថ្លា និងទេសភាព​មាន​លក្ខណៈ​ពិសេស​​នៃតំបន់សមុទ្រត្រូពិច។ ឆ្នេរកែម ( Bai Kem)និងឆ្នេរសៅ (Bai Sao)គឺជាគោលដៅលេចធ្លោ ដែល​បានអន្តរជាតិ​វាយតម្លៃខ្ពស់​ជាច្រើនលើក​អំពីសម្រស់ស្រស់ស្អាត។ រួមជាមួយ​ភាពប្រៀបនៃធម្មជាតិ ប្រព័ន្ធគ្រឹះ​ស្ថាន​ស្នាក់នៅ សម្រាកលំហែកាយ និង​កម្សាន្ត​​នៅលើកោះ មួយថ្ងៃ​កាន់​តែ​ត្រូវបានវិនិយោគ​តាមបែប​ទំនើប បង្កើត​ជា​មូលដ្ឋានគ្រឹះ ដើម្បីកោះភូក្វឹក (Phu Quoc) ​អាច​រៀបចំព្រឹត្តិការណ៍​អន្តរជាតិ​ទ្រង់ទ្រាយធំ។

ការសម្តែងតន្ត្រីទឹក និងសិល្បៈក្រៅផ្ទះ ក្រោមប្រធានបទ "តន្ត្រីស៊ីមហ្វូនីនៃសមុទ្រ"  របស់ក្រុមហ៊ុន Sun គ្រុប នៅកោះភូគ្វឹក។ រូបថត៖ ទ្រឿង ភូគ្វឹក
ភ្ញៀវទេសចរមុជទឹកមើលផ្កាថ្មនៅកោះភូគ្វឹក (Phu Quoc)។ រូបថត៖ ទ្រឿង ភូគុក
សួនសត្វ Vinpearl Safari ភូគ្វឹក (Phu Quoc) គឺជាឧទ្យានពាក់កណ្តាលព្រៃធំជាងគេ នៅក្នុងប្រទេសវៀតណាម ដែលមានផ្ទៃដី ៣៨០ ហិកតា។ នៅទីនោះ ជាជម្រករបស់សត្វជាង ៣០០០ ក្បាល មកពីជុំវិញពិភពលោក។ រូបថត៖ VNA

ភ្ញៀវទេសចរមកកាន់កោះភូក្វឹក (Phu Quoc) អាចឆ្លងបទពិសោធន៍​ជា​ច្រើន​ដូចជា៖ មុជទឹកមើលផ្កាថ្មី ជិះស្គីលើទឹក ទស្សនាកោះតូចៗ និងហូបអាហារសមុទ្រឈ្ងុយឆ្ងាញ់។  ទីប្រជុំអស្ដង្គត (Sunset Town)គឺជាគោលដៅ​ទេសចរណ៍​​លេចធ្លោមួយ ជាមួយនឹង​ស្ថាបត្យ​កម្ម ការលេងកម្សាន្ត និង​ទិដ្ឋភាព​ព្រះអាទិត្យលិចលើផ្ទៃសមុទ្រ។ នៅទីនេះ ​ ស្ពាន​ថើបគ្នាបានក្លាយជាចំណុចលេចធ្លោ​​មានលក្ខណៈ​ជានិមិត្តរូប រួមចំណែកបង្កើតរូបភាពទេសចរណ៍​ថ្មីសម្រាប់​កោះនេះ។

ក្នុងដំណើរទស្សនា និងស្វែងយល់ប្រជុំកោះអានថើយ (An Thoi) កោះហនថើម (Hon Thom) គឺជាគោលដៅគួរឱ្យចាប់អារម្មណ៍។ ជា​កោះ​ធំបំផុតនៅក្នុងប្រជុំកោះ កោះហនថើម (Hon Thom) បានអភិវឌ្ឍ​សកម្មភាពកម្សាន្ត និងសម្រាកលំហែកាយជាច្រើនប្រភេទ។ កន្រ្តក​ខ្សែកាប​ឆ្លង​សមុទ្រវែង ៧.៨៩៩,៩ ម៉ែត្រ នាំភ្ញៀវទេសចរ​មើលទេសភាព​សមុទ្រនិងកោះទាំងមូលពីលើអាកាស រួមជាមួយ​កន្លែង​កម្សាន្តជាមួយ​សកម្មភាព​ក្រោមទឹក និងល្បែងកម្សាន្តជាច្រើន។

គម្រោងពង្រីកអាកាសយានដ្ឋានអន្តរជាតិ ភូគ្វឹក (Phu Quoc) កំពុងចូលដល់ដំណាក់កាលសាងសង់ស្ថានីយ T2 ផ្លូវរត់លេខ 2 និងតំបន់សេវាកម្ម VIP កំពុងត្រូវបានពន្លឿនក្នុងពេលដំណាលគ្នា ដើម្បីត្រៀមសម្រាប់សប្តាហ៍កិច្ចប្រជុំកំពូល APEC 2027។ រូបថត៖ VNA
ការសាងសង់សាលសម្តែងពហុបំណង ដែលជាផ្នែកមួយ នៃគម្រោងមជ្ឈមណ្ឌលកិច្ចប្រជុំកំពូល APEC នៅក្នុងតំបន់ សេដ្ឋកិច្ចពិសេសភូគ្វឹក កំពុងត្រូវបានបញ្ចប់ជាបន្ទាន់។ រូបថត៖ ទ្រឿង ភូគ្វឹក
 

ភាពទាក់ទាញនៃកោះភូក្វឹក (Phu Quoc) ពីមួយថ្ងៃទៅមួយថ្ងៃ​កាន់តែ​ត្រូវបានទទួលស្គាល់​នៅលើផែនទី​ទេសចរណ៍អន្តរជាតិ។ ក្នុង World Travel Awards 2025 ភូក្វឹកបាន​ឈ្នះពានរង្វាន់ចំនួន ៥ ក្នុង​នោះ​ការទទួលបានកិត្តិយសជាលើកទីបួនបន្តគ្នាជា "គោលដៅកោះ​ធម្មជាតិ​ឈានមុខ​ក្នុងពិភពលោក"។ នៅឆ្នាំ២០២៦ កោះនេះ​បន្តស្ថិតនៅក្នុង​បញ្ជីកោះរមណីយដ្ឋានលំហែកាយលេចធ្លោទាំង ១០ កោះសម្រាប់​សម្រាកលំហែកាយ ក្នុង Island Hot List 2026 ដែលប្រកាសដោយ Expedia

មានប្រៀបខ្លាំងខាងធម្មជាតិ សេវាកម្ម និងឋានៈទេសចរណ៍អន្តរជាតិ​កំពុងត្រូវបានបំពេញបន្ថែម ដោយការរៀបចំថ្មីមួយ៖ កោះភូក្វឹក (Phu Quoc) ត្រូវបានជ្រើសរើសជាទីតាំងរៀបចំ​សប្តាហ៍កិច្ច​ប្រជុំកំពូល​ APEC 2027។ ព្រឹត្តិការណ៍នេះត្រូវបានគេរំពឹងថា​នឹង​នាំកោះនេះ​ក្លាយទៅជាកន្លែងជួបជុំ សន្ទនា និងតភ្ជាប់​ទំនាក់ទំនង​រវាងថ្នាក់ដឹក​នាំ ប្រតិភូ និងភ្ញៀវអន្តរជាតិ ព្រមទាំងបើកឱកាស​ផ្សព្វផ្សាយរូប​ភាព​ប្រទេសវៀតណាម និង​កោះភូក្វឹក ទៅកាន់សហគមន៍អន្តរជាតិផងដែរ។


ដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍នេះ កោះ ភូក្វឹក កំពុងអនុវត្តគម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​​ទ្រង់ទ្រាយធំជាច្រើន រួមទាំងអាកាសយានដ្ឋាន កំពង់ផែនាវាកម្សាន្តអានថើយ (An Thoi) មជ្ឈមណ្ឌលសន្និបាត ផ្លូវដឹកជញ្ជូនសំខាន់ៗ និងប្រព័ន្ធដឹកជញ្ជូនសាធារណៈ។ សំណង់​ទាំងនេះ​មានគោលបំណងកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធស៊ី​សង្វាក់ និង​​ទំនើប បំពេញតម្រូវការរៀបចំព្រឹត្តិការណ៍អន្តរជាតិ និង​បម្រើ​ការអភិវឌ្ឍក្នុងរយៈពេលវែងរបស់កោះ។
ការបាញ់កាំជ្រួចសិល្បៈជារៀងរាល់យប់ នៅទីប្រជុំអស្ដង្គត (Sunset Town) បានក្លាយជាផលិតផលទេសចរណ៍ពិសេសរបស់តំបន់។ សកម្មភាពនេះគឺជាផ្នែកមួយនៃកម្មវិធីពហុមេឌា "ការថើបរបស់សមុទ្រ" ដែលក្រុមហ៊ុន Sun គ្រុប វិនិយោគដោយ។ រូបថត៖ ទ្រឿង ភូគ្វឹក

ពីរមណីយដ្ឋានលំហែកាយឆ្នេរសមុទ្រត្រូពិចមួយ កោះ ភូក្វឹក កំពុង​ផ្លាស់ប្តូរខ្លួន ដើម្បីក្លាយជាគោលដៅមានសមត្ថភាពទទួល​បណ្ដា​ព្រឹត្តិការណ៍​​អន្តរជាតិធំៗ។ ជាមួយនឹងសម្រស់ធម្មជាតិពិសេស សេវាកម្ម​​ទេសចរណ៍​មួយថ្ងៃកាន់តែបានកែលម្អ និងហេដ្ឋារចនាសម្ព័ន្ធ​កំពុងបាន​វិនិយោគ​ខ្លាំងក្លា កោះពេជ្របានត្រៀមខ្លួនជាស្រេច​សម្រាប់​តួនាទីជា​អាសយដ្ឋានជំនួបជុំសប្តាហ៍កិច្ចប្រជកំពូល APEC 2027 និងជាឱកាស​ ណែនាំប្រទេសវៀតណាមមួយស្វាហាប់ ​សមាហរណកម្ម​​ពិភព​លោក៕

          អត្ថបទ៖ សឺន ង - រូបថត៖ ទ្រឿងភូគ្វឹក និង VNA


Top