អ្នកឧបត្ថម្ភគាំទ្រសហគ្រាសវៀតណាម startup ដោយស្ងៀមស្ងាត់
ជំនួបបង អានង្វៀន (An Nguyen) នៅសិក្ខាសាលា “លោតផ្លោះដើម្បីភាពជោគជ័យ - ស្វែងរកចំណង់ចំណូលចិត្តដើម្បីប្រតិបត្តិការសហគ្រាស”។ កម្មវិធីនេះ ទាក់ទាញនាយកវ័យក្មេងយ៉ាងច្រើន នៅក្នុងសហគមន៍ផ្ដើមធុរកិច្ចវៀតណាម។ រូបភាពបង អានង្វៀន (An Nguyen) ដែលពោរពេញដោយថាមពល ទឹកចិត្តស្មោះស ចែករំលែកបញ្ហា និង វិធីសាស្រ្តប្រតិបត្តិអាជីវកម្ម នាសម័យសេដ្ឋកិច្ចឌីជីថលស្អាត។ បងជួយសហគមន៍ផ្ដើមធុរកិច្ចវៀតណាម ពីមួយជំហានទៅមួយជំហាន កសាងទម្រង់អាជីវកម្មសុក្រិត និងមានយុទ្ធសាស្រ្តសម្រាប់ប្រតិបត្តិការសហគ្រាស ជាគំនិតសកលលោក។
បងអានង្វៀន (An Nguyen) កើតក្នុងតំបន់ដីតីង្វៀន (Tay Nguyen) (ខេត្តដាក់ឡាក់ - Dak Lak) សម្បូរទៅដោយខ្យល់ក្តៅ ព្រមទាំងភាពក្រីក្រ។ បងទៅប្រទេសអាមេរិកកាលអាយុ១៦ឆ្នាំ ជាមួយអារម្មណ៍ភ្ញាក់ផ្អើលក្តុកក្តួរ លំបាកដើម្បីបន្សាំនិងសម្របខ្លួន បងត្រូវឧស្សាហ៍រៀនសូត្រលើសគេ បើប្រៀបនឹងមិត្តភក្តិដែលមានអាយុដំណាលគ្នា រៀនដើម្បីមានសមត្ថភាពខាងភាសាបរទេស ការស្វ័យភាពបានជួយឱ្យបងវិវឌ្ឍន៍ខ្លួនឯង ពេលនៅឆ្ងាយពីស្រុកកំណើត។ បងរៀនបញ្ចប់បរិញ្ញាបត្រនៅសកលវិទ្យាល័យ UC Davis ទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម នៅ California State University, East Bay ពេលគាត់ទើបមានអាយុ២៨ឆ្នាំ។ ដោយការខិតខំប្រឹងប្រែង និង មហិច្ឆតានៃជនជាតិវៀតណាមម្នាក់ ស៊ូទ្រាំទុក្ខលំបាកបងបើកប្រព័ន្ធភោជនីយដ្ឋាន នៅ California ចាប់ផ្តើមបោះជំហានចូលទីផ្សារពាណិជ្ជកម្មដោយគោលបំណង៖ ធ្វើឱ្យលក្ខណៈវប្បធម៌អន្តោគ្រាមវៀតណាមចូលទៅក្នុងម្ហូបអាហារអាមេរិក។ បងជា CEO ភោជនីយដ្ឋានចំនួន៤ រួមមាន៖ អង្ករ Fresh Noodles ជំនាញខាងនំផើ, Nam Phương Vietnamese Restaurant ជំនាញខាងម្ហូបប្រពៃណីវៀតណាម, Sate Viet Grills & នំប៉ាំង ជំនាញបម្រើនំប៉ាំងនិងមី, Q-Time Restaurant ជំនាញម្ហូបលោកខាងលិច។ ទន្ទឹមនោះ បងក៏ជា CEO ប្រព័ន្ធសាលាបង្រៀនរបរធ្វើសក់ កែសម្ផស្សចំណុះពាណិជ្ជសញ្ញា Atlanta Beauty & Barber Academy ទៀតផង។
ការងារជោគជ័យក្នុងពាណិជ្ជកម្ម នាំមកឱ្យបងមានប្រាក់ចំណូល និង ឋានៈ នៅអាមេរិក ក៏ប៉ុន្តែ នោះមិនមែនជាមហិច្ឆតាដែលបងឆ្ពោះទៅរក។ ប្រការធំធេងដែលបងចង់ធ្វើ នោះគឺតភ្ជាប់ជាមួយនឹងស្រុកកំណើតវៀតណាម ដើម្បីជួយយុវជនវៀតណាមធ្វើអាជីវកម្ម និង សាងអាជីព។ បងបង្កើត Superx Academy (សិក្ខាកាមបណ្តុះបណ្តាលពាណិជ្ជករវៀតណាម) នៅអាមេរិក នៅឆ្នាំ២០២២។ បងបណ្តុះបណ្តាលផ្ទាល់ បើកវគ្គហ្វឹកហាត់ណែនាំសហគ្រាសថ្មី របៀបគ្រប់គ្រង ទន្ទឹមនោះណែនាំពាណិជ្ជករធ្វើដំណើរពីលំដាប់ទាបទៅកាន់លំដាប់ខ្ពស់។
ឆ្នាំ២០២៣ បងរួមនឹង Superx Academy មានវត្តមាននៅប្រទេសវៀតណាម ដើម្បី ឧបត្ថម្ភជំនួយសហគ្រាសវៀតណាមមួយជំហានទៅមួយជំហាន ធ្វើអាជីវកម្មកាន់តែរីកលូតលាស់ បង្កើតជាខឿនពាណិជ្ជសញ្ញា ឈានចេញពិភពលោក។ SuperX Academy ឆ្ពោះទៅដល់ការផ្គត់ផ្គង់កម្មវិធីបង្រៀន និងសិក្ខាសាលាដើម្បីអភិវឌ្ឍបំណិនសម្រាប់ពាណិជ្ជករនៅមជ្ឈដ្ឋាន។ ដោយរបៀបមួយ គឺប្រើប្រាស់ឧបករណ៍ជឿនលឿនលើពិភពលោកអភិវឌ្ឍខ្លួន បន្ទាប់មកប្រែជាភាសាវៀតណាម ដើម្បីជួយឱ្យម្ចាស់សហគ្រាសខ្នាតល្មម និង តូច យល់ត្រូវអំពីចំណុចខ្លាំង ចំណុចខ្សោយ ផ្តើមពីនោះ ស្វែងរកបានមាគ៌ារៀនសូត្រសមស្រប ឈានទៅដល់ការកសាងសហគ្រាស ដោយចក្ខុវិស័យ១០០ឆ្នាំ ជំនួសឱ្យចក្ខុវិស័យបានត្រឹមតែ២០ ឬ៣០ឆ្នាំ។
បងនៅជាវាគ្មិនរវៀសរវៃ និង Master Facilitator តែមួយគត់ ជាជនជាតិវៀតណាមនៅ Points-of-You។ បងឱ្យដឹងថា៖ “យើងខ្ញុំនៅពីក្រោយសកម្មភាពសង្គម ដើម្បីសមភាព និង វិបុលភាព ក្នុងការអប់រំ ជាពិសេសគឺនៅប្រទេសវៀតណាម។ ពាណិជ្ជករម្នាក់ៗ ចូលរួម SuperX Academy នឹងបង្កើតអន្តរកម្មដោយការចូលរួមព្រឹត្តិការណ៍ និង កម្មវិធីបង្រៀន”។
បច្ចុប្បន្ន វិទ្យាស្ថាន SuperX Academy កំពុងខិតខំបង្កើតភាពខុសប្លែក សម្រាប់ពាណិជ្ជករវៀតណាម ដោយរបៀបផ្គត់ផ្គង់ខឿនអប់រំលំដាប់ពិភពលោកមួយ ជំនួយអ្នកធម្មតាក្លាយជាពាណិជ្ជករឆ្នើមលើសគេ។ នោះក៏ជាបំណងប្រាថ្នាក្លៀវក្លារបស់បងអានង្វៀន (An Nguyen) ចំពោះស្រុកកំណើតខ្លួន និង សហគមន៍ផ្ដើមធុរកិច្ចវៀតណាម។
បងអានង្វៀន (An Nguyen) បានធ្វើដំណើរទៅប្រទេសជាច្រើនដូចជា ឥណ្ឌូនេស៊ី សិង្ហបូរី ចិន រួមជាមួយនឹងវគ្គបណ្តុះបណ្តាល លើមូលដ្ឋានរបស់ SuperX Academy។ ចំពោះសហគមន៍ពាណិជ្ជករវ័យក្មេងវៀតណាម បងអាទិភាព និង ចំណាយពេលជាច្រើនសម្រាប់វិស័យនេះ។ ចំពោះបង សំឡឹងឃើញសហគមន៍ពាណិជ្ជករវ័យក្មេងធំពេញវ័យ ហើយបង្កើតបានសហគ្រាសផ្ទាល់ខ្លួន នោះគឺជាកម្លាំងចលករសម្រាប់បង រួមនឹង SuperX Academy ឈានទៅ កាន់តែឆ្ងាយថែមទៀត៕
អត្ថបទ៖ ប៊ិចវឹន រូបថត៖ ថាញយ៉ាង/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង