អាស៊ានលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូ
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ - ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្នុងនោះមានកិច្ចប្រជុំអាស៊ានជាមួយនឹងដៃគូដូចជា ចិន អាមេរិក ជប៉ុន កូរេខាងត្បូង ឥណ្ឌា កាណាដា អូស្ត្រាលី អង្គការសហប្រជាជាតិ។ល។ បានបញ្ចប់ប្រកបដោយលទ្ធផលជោគជ័យក្នុងប្លុក ក៏ដូចជាជាមួយនឹងដៃគូទាំងឡាយ គួសបញ្ជាក់មួយឆ្នាំជោគជ័យរបស់អាស៊ាន ក្រោមស្មារតី “អាស៊ានសកម្មភាព រួមដំណោះស្រាយបញ្ហាប្រឈម”។
ជាក់ស្តែង នៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ ថ្នាក់ដឹកនាំអាស៊ានផ្តោតពិភាក្សាទៅលើដំណើរការកសាងសហគមន៍អាស៊ាន ឆ្ពោះទៅរកសហគមន៍អាស៊ានមួយ សាមគ្គីនិងស្វ័យភាព។ រីឯនៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤១ ក៏ពិភាក្សាផ្តោតលើការទំនាក់ទំនងការទូតរបស់អាស៊ាន រចនាសម្ពន្ធនិងបញ្ហាតំបន់ អន្តរជាតិយកចិត្តទុកដាក់រួម តាមរយៈនោះ អះអាងបានតួនាទីនិងភារកិច្ចរបស់អាស៊ានក្នុងបញ្ហាអន្តជាតិនិងតំបន់។
នៅកិច្ចប្រជុំលើកនេះ បានបង្ហាញពីភាពសាមគ្គី និងតួនាទីកណ្តាលនៃសម្ពន្ធប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ក្នុងបរិបទស្មុគស្មាញនិងអស្ថេរភាពដូចបច្ចុប្បន្ន បណ្តាប្រទេសសុទ្ធតែអំណះអំណាង អាស៊ានបាននិងកំពុខិតខំឆ្លងកាត់ភាពទុក្ខលំបាក រក្សាកំណើនសហប្រតិបត្តិការ ជំរុញស្តារចីរភាពប្រកបដោយប្រសិទ្ធភាព។ ក្នុងបរិបទសេដ្ឋកិច្ចអន្តរជាតិនិងតំបន់មានបំណែកពណ៌ប្រផេះជាច្រើន អាស៊ីអាគ្នេយ៍ពិតជាចំណុចភ្លឺ ជាមួយនឹងព្យាករណ៍កំណើនសម្រេច ៥,៣% នាឆ្នាំ២០២២។ តភ្ជាប់ផ្លូវគមនាគមន៍ពាណិជ្ជកម្ម បើកទ្វារសេដ្ឋកិច្ច ពង្រាយមានប្រសិទ្ធភាពកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាអាទិភាពមួយដែលប្រទេសនានាបានលើកឡើង ក្នុងការខិតខំប្រឹងប្រែងរួម ស្តីពីការស្តារឡើងវិញ ក្រោយជំងឺកូវិដ - ១៩។
ដំណើរការកសាងសហគមន៍អាស៊ាន បន្តជាអាទិភាពនៃប្រទេសទាំងឡាយ តែងទទួលបានការគាំទ្រនិងជំនួយរបស់ដៃគូ ក្រោមគោលជំហរនយោបាយ - សន្តិសុខកត់ស្គាល់អត្រាពង្រាយសម្រចបាន៩៨%។ ជាពិសេស កិច្ចប្រជុំបានអនុម័តសេចក្តីសម្រេចចិត្ត ស្តីពីការពង្រាយយល់ស្របចំណុចទាំង៥ ស្តីពីបញ្ហាប្រទេសមីយ៉ានម៉ា និងប្រកាសស្តីពីការ Timor Leste សូមចូលជាសមាជិកអាស៊ាន។
ក្នុងទំនាក់ទំនងជាមួយនឹងដៃគូក៏មានការវិវត្តន៍លម្អិតជាក់ស្តែង។ នេះជាលើកដំបូង ដែលកិច្ចប្រជុំកំពូលអាស៊ាន និងដៃគូបានរៀបចំជួបជុំផ្ទាល់ បន្ទាប់ពី៣ឆ្នាំឈប់ដំណើរការដោយសារជំងឺកូវិត។ ថ្នាក់ដឹកនាំកំពូលនៃរដ្ឋនិងរដ្ឋាភិបាលស្ទើរតែទាំងអស់ បានអញ្ជើញមកចូលរួម ជ្រុយមួយសឱ្យឃើញថាគោលបំណងនិងការប្តេជ្ញាចិត្តនៃប្រទេសនានា បានតភ្ជាប់ពិភាក្សាឡើងវិញ។ ជ្រុងមួយទៀត បង្ហាញពីការយកចិត្តទុកដាក់របស់ដៃគូចំពោះអាស៊ាន។
គួរកត់ស្គាល់ ថ្នាក់ដឹកនាំប្រទេសនានា បានអនុម័តសេចក្តីប្រកាសបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្រ្តអាស៊ាននិងអាមេរិក អាស៊ាននិងឥណ្ឌា ព្រមព្រៀងលើគោលការណ៍លើកកម្ពស់ទំនាក់ទំនងដៃគូយុទ្ធសាស្រ្តជាមួយនឹងកាណាដា កត់ស្គាល់ការស្នើសូមរបស់កូរេខាងត្បូងនិងជប៉ុន លើកកម្ពស់ទំនាក់ទំនងជាមួយនឹងអាស៊ាន។ ដៃគូមួយចំនួន ក៏សម្តែងពីគោលបំណងចង់រៀបចំកិច្ចប្រជុំកំពូលអបអរសាទររំលឹកខួបអនុស្សាវរីយ៍ជាមួយនឹងអាស៊ានដូចជា អបអរសាទរអនុស្សាវរីយ៍លើកទី៥០ឆ្នាំ អាស៊ាននិងជប៉ុន នាឆ្នាំ២០២៣ និងអបអរសាទរអនុស្សាវរីយ៍លើកទី៥០ឆ្នាំ អាស៊ាននិងអូស្រ្តាលីនាឆ្នាំ២០២៤។
ការផ្តួចផ្តើមគំនិតជិត៩៨% ក្នុងក្របខណ្ឌស្តារអាស៊ានជាទូទៅ បានដាក់ចូលពង្រាយចំណុចសំខាន់ទាំង៥ ស្តីពីប្រព័ន្ធសុខាភិបាល សន្តិសុខមនុស្ស សមាហរណកម្មសេចក្តី បង្វែអេឡិចត្រូនិក និងអភិវឌ្ឍន៍ចីរភាព។ មូលនិធីអាស៊ានទប់ទល់នឹងជំងឺកូវិដ - ១៩ បានទូទាត់ជាទឹកប្រាក់ជាង១០លានដូល្លាអាមេរិក សម្រាប់ទិញវ៉ាក់សាំងបង្ការកូវិដ - ១៩ ខាងមុខនឹងទូទាត់៧លានដូល្លាអាមេរិក ទិញវ៉ាក់សាំងជំងឺអុតស្វាយ។
ជាមួយឯកសារសំខាន់ៗជាង១០០ បានចុះហត្ថលេខានៅកិច្ចប្រជុំកំពូល ក្នុងនោះគួរកត់ស្គាល់គឺសេចក្តីប្រកាសអបអរអនុស្សាវរីយ៍លើកទី៥៥ ទិវាបង្កើតអាស៊ាន, ប្រកាសចក្ខុវិស័យអាស៊ាន “រួមទប់ស្កាត់បញ្ហាប្រឈម”, អនុម័តក្របខណ្ឌសហប្រតិបត្តិការជាមួយដៃគូចរចាមួយចំនួន, សេចក្តីប្រកាសអបអរអនុស្សាវរីយ៍លើកទី២០ ស្តីពីការប្រតិបត្តិនៃភាគីពាក់ព័ន្ធនានា នៅសមុទ្រខាងកើត (DOC)។ល។
បញ្ឆេះសម្រាប់ឆ្នាំអាស៊ាន២០២៣ ប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo ទទួលញញួរប្រធានប្តូរវេន និងប្រកាសប្រធានបទ “អាស៊ាន លំដាប់និងចំណុចក្រហមនៃកំណើន” កសាងសហគមន៍អាស៊ាន លើកកម្ពស់សមត្ថភាពនិងប្រសិទ្ធភាពសកម្មភាពរបស់អាស៊ាន ទំនាក់ទំនងរវាងអាស៊ានជាមួយនឹងដៃគូ ពង្រឹងសាមគ្គីភាព ក៏ដូចជាពង្រីកតួនាទីនិងគោលជំហរ របស់អាស៊ាន នៅតំបន់និងសកលលោក៕
អត្ថបទ៖ កាសែតរូបភាពវៀតណាម រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ប្រែសម្រួល៖ រីកើង