អាស៊ានកៀកស្មានឹងមីយ៉ាន់ម៉ា និងថៃ ដើម្បីដោះស្រាយផលវិបាកនៃការរញ្ជួយដី

អាស៊ានកៀកស្មានឹងមីយ៉ាន់ម៉ា និងថៃ ដើម្បីដោះស្រាយផលវិបាកនៃការរញ្ជួយដី

នេះ​គឺជាការបញ្ជាក់​របស់រដ្ឋ​មន្ត្រី​ការបរទេ​សអាស៊ាន    នៅ​ក្នុង​កិច្ចប្រជុំ​បន្ទាន់​ពិសេស​មួយ តាមរយៈ អនឡាញ​ ​ធ្វើឡើងដោ​យ​ប្រទេស​ម៉ាឡេស៊ី​ ដែល​ជា​ប្រធាន​អាស៊ាន​ ឆ្នាំ​២០២៥ ឮដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​រញ្ជួយ​ដី​កម្រិត ៧, រិចទ័រ​ ដែល​បាន​អង្រួនរង្គើ​ដល់​មីយ៉ាន់ម៉ា និង​​ថៃ កាលពីថ្ងៃទី២៨ ខែមីនា។

ក្រុមបេសកកម្មសង្គ្រោះអាស៊ាន បាន​ថតរូប​ទុក​ជាអនុស្សាវរីយ៍ មុនពេល​ចេញ​ដំណើរទៅកាន់មីយ៉ាន់ម៉ា។ រូបថត៖ VNA ផ្សាយ

សេចក្តី​ថ្លែងការណ៍​រួម​បាន​ឆ្លុះបញ្ចាំង​ពី ​ការ​ឯកភាព​ និង​សាមគ្គីភាព​របស់​អាស៊ាន​។ អាស្រ័យ​ហេតុ​នេះ​ រដ្ឋ​មន្ត្រី​ការបរទេស​អាស៊ានជា​ថ្មី​ម្តង​ទៀត ​បាន​សម្តែង​ការ​រំលែកទុក្ខ​ និង​ការយោគយល់អធ្យាស្រ័យយ៉ាងជ្រាលជ្រៅបំផុត ចំពោះ​មីយ៉ាន់ម៉ា និងថៃ ជា​ពិសេស​ជន​រង​គ្រោះ​ដែល​រង​ផល​ប៉ះពាល់​។ រដ្ឋ​មន្ត្រី​ការបរទេស​អាស៊ាន បាន​អះអាង​សារជាថ្មី​ នូវ​ការ​គាំទ្រយ៉ាងខ្លាំង​ និង​សាមគ្គីភាព​ជាមួយ​មីយ៉ាន់ម៉ា​ និង​ថៃ​ ហើយ​បាន​សង្កត់​ធ្ងន់​ថា​ អាស៊ាន​ក្រៀកស្មាជាមួយ​ប្រទេសទាំងពីរក្នុងជម្នះផល​វិបាកនៃការ​រញ្ជួយដី។

ក្រុមជួយសង្គ្រោះ ស្វែងរកអ្នកបាត់ខ្លួន បន្ទាប់ពីការរញ្ជួយដី​ នៅទីក្រុង Mandalay នៃប្រទេសមីយ៉ាន់ម៉ា ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៥។ រូបថត៖ VNA ផ្សាយ

ដោយ​យល់ដឹងនូវតម្រូវការ​បន្ទាន់​អំពី​ជំនួយ​សប្បុរសធម៌ ​ អាស៊ាន​​បាន​បញ្ជាក់​ថា នឹងគាំទ្រ​​​​សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​សង្គ្រោះ​ និង​ការស្តារ​ឡើងវិញ​ តាមរយៈ​យន្តការ​ផ្សេង​ៗ ដូចជា​ ក្រុម វាយតម្លៃ និងសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ (ERAT) ​ប្រព័ន្ធភស្តុភារសម្រាប់សង្រ្គោះបន្ទាន់ពីគ្រោះមហន្តរាយរបស់អាស៊ាន (DELSA) និងការគាំទ្រសម្រាប់ការស្វែងរក និងជួយសង្គ្រោះទីក្រុង (USAR)។ ការ​ជួយគាំទ្រ​នេះ​ នឹង​ផ្អែក​លើ​អាទិភាព​ ដែល​​មីយ៉ាន់ម៉ា​ និង​ថៃ ​បានដាក់ចេញ​។ 

ថ្លែង​មតិ​ក្នុង​កិច្ច​ប្រជុំ ​លោកអនុរដ្ឋមន្ត្រី​ការបរទេស​ ដូ ហ៊ុងវៀត (Do Hung Viet) បានអះអាង​ថា​ វៀតណាម​នឹង​កៀកស្មាជាមួយប្រទេស​ទាំង​ពីរ​ ដើម្បី​ឆ្លងកាត់លំបាក នាពេល​បច្ចុប្បន្ន។ មិន​យូរ​ប៉ុន្មាន​ ក្រុម​បេសកកម្មសង្គ្រោះ​នៃ​ក្រសួង​ការពារ​ប្រទេស និង​ក្រសួង​នគរបាល
វៀត​ណាមចំនួន​ ១០៦ នាក់​ ដឹកនាំ​ដោយ​ លោកឧត្តមសេនីយ៍ទោ ផាមវ៉ាន់ទី (
Pham Van Ty) អនុប្រធាននាយកដ្ឋានស្វែងរក និងជួយសង្គ្រោះ (អគ្គសេនាធិការដ្ឋាន) ​ នៃក្រសួងការពារប្រទេស និងលោកវរសេនីយ៍ឯក ង្វៀន មិញខឿង (Nguyen Minh Khuong) ​អនុប្រធាននាយកដ្ឋានប៉ូលីសបង្ការ និងពន្លត់អគ្គីភ័យ នៃក្រសួង​នគរបាល រួម​ជាមួយ​ទំនិញជំនួយបាន​ចុះចត នៅអាកាសយានដ្ឋាន Yangon ប្រទេសមីយ៉ាន់ម៉ា។

កម្លាំង​ជួយ​សង្គ្រោះ​មក​ពី​វៀតណាម មីយ៉ាន់ម៉ា និងតួ​ក​គី បញ្ជូនជនរងគ្រោះទៅកាន់រថយន្តសង្គ្រោះ។ រូបថត៖ វូហ៊ុង - VNA

លោកឧត្តមសេនីយឯក​បំរុង ហ្វ៊ីញ ចៀនថាំង ( Huynh Chien Thang) អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម បាន​មាន​ប្រសាសន៍​ថា​ ការ​បញ្ជូន​កងទ័ព​ប្រជាជន​វៀតណាម​​ ទៅ​ចូលរួមក្នុងការសង្គ្រោះគ្រោះមហន្តរាយ នៅមីយ៉ាន់ម៉ា គឺបង្ហាញ​ពី​ទំនួល​ខុសត្រូវ​ខ្ពស់​របស់​បក្ស​ រដ្ឋ​ និង​ប្រជាជន​វៀតណាម​ចំពោះ​សហគមន៍​អន្តរជាតិ​។ ថែមទាំង​អះអាង​នូវ​កិត្យានុភាព​ ទំនួលខុសត្រូវ​ និង​សមត្ថភាព​របស់​កងទ័ព​ប្រជាជន​វៀតណាម​ ក្នុង​ទំ​នាក់​ទំ​នង​ និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​។ ដើម្បី​ជួយ​មីយ៉ាន់ម៉ា​ ជម្នះផលវិបាកនៃគ្រោះរញ្ជួយ​ដី​ វៀតណាម​បាន​សម្រេចចិត្ត​ផ្តល់​ជំនួយ​សង្គ្រោះបន្ទាន់​ តាម​សំណើ​របស់​មីយ៉ាន់ម៉ា​ ដោយ​ថវិកាជំនួយ​ចំនួន​ ៣០០.០០០ USD​ ​។

តាម​ផែនការ ក្រុម​​បេសកកម្មសង្គ្រោះ​​វៀតណាម​ ​នឹង​បំពេញ​​ភារកិច្ច​​ជួយ​​សង្គ្រោះ​​ នៅ​​តំបន់​​ដែល​​រង​​គ្រោះ​​​រញ្ជួយ​​ដី​។ ទំនិញ​​ជំនួយ​​ក៏​​ត្រូវ​បាន​​បញ្ជូន​​ទៅ​ដល់​​ប្រជាជន​​ នៅ​​តំបន់​​រង​គ្រោះ​​ផង​ដែរ​​។ ប្រធាន​ក្រុម​​បេសកកម្ម​វៀតណាម​ បានអះអាង​ថា​ ក្រុម​វៀតណាម​នាំមកនូវ​ស្មារតី​ប្ដេជ្ញាចិត្ត​ មិន​ខ្លាចការ​លំបាក​  ហើយត្រៀម​ខ្លួន​ទទួល​យក​ និង​អនុវត្ត​រាល់​ភារកិច្ច​ ដើម្បី​ជួយ​ប្រជាជន​ និង​​មីយ៉ាន់ម៉ា​។
ផលវិបាកនៃការរញ្ជួយដីនៅទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៥។ រូបថត៖ THX/VNA

លើសពីនេះ ម៉ាឡេស៊ី​បាន​ដាក់​ពង្រាយ​ក្រុម​ជំនួយ​ដំបូង​របស់​ខ្លួន​ ដែល​មាន​អ្នក​ជំនាញ​ចំនួន​ ១០ នាក់ មក​ពី​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ជាតិ​ (NADMA) ទៅ​កាន់​ទីក្រុង​ Yangon នៃ​មីយ៉ាន់ម៉ា​ ដើម្បី​វាយ​តម្លៃ​ស្ថានភាព​ និង​ផ្តល់​ជំនួយ​បច្ចេកទេស​។ ក្រុម​ទី​ពីរ​មាន​សមាជិកចំនួន ៤០ នាក់​ ក៏​មាន​វត្តមាន​នៅ​ក្នុង​​មីយ៉ាន់ម៉ា​ដើម្បី​​សង្គ្រោះ​ស្រប​ តាម​អាទិភាព​ដែល​បាន​កំណត់​។

លើសពីនេះ​ ចិន ឥណ្ឌា  ឡាវ និង​រុស្ស៊ី បាន​បញ្ជូន​កម្លាំង​ទៅ​ជួយ​មីយ៉ាន់ម៉ា​។ រដ្ឋាភិបាល​ចិន​បាន​និយាយ​ថា​ ចិនត្រៀម​ជា​ស្រេច​ ក្នុង​ការ​ផ្តល់​ជំនួយ​ សង្គ្រោះ​បន្ទាន់​ និង​ជួយ​មីយ៉ាន់ម៉ា​ក្នុង​ការងារ​សង្គ្រោះ ​និង​ជម្នះ​ផលវិបាកនៃគ្រោះ​មហន្តរាយ​។ ក្រសួង​ការបរទេស​ចិន​ បាន​សង្កត់ធ្ងន់​លើ​បំណងប្រាថ្នា​របស់​ខ្លួន​ គឺការជួយប្រជាជន​មីយ៉ាន់ម៉ាឆ្លងកាត់ការលំបាក​ និង​បញ្ជាក់​ពី​ទំនាក់ទំនង​មិត្តភាព​រឹងមាំរវាងប្រទេសទាំងពីរ។ 

ប្រជាជនបានបាត់បង់ផ្ទះសម្បែង បន្ទាប់ពីការរញ្ជួយដី នៅទីក្រុង Mandalay នៃប្រទេសមីយ៉ាន់ម៉ា។ រូបថត៖ THX/TTXVN

អង្គការ​សហប្រជាជាតិ​ បាន​ចំណាយថវិកាចំនួន ៥លាន USD ពីមូលនិធីជំនួយបន្ទាន់ថ្នាក់មជ្ឈិម​ (CERF) ដើម្បី​គាំទ្រមីយ៉ាន់ម៉ា​​ជំនះ​ផលវិបាកនៃគ្រោះរញ្ជួយដី​កម្រិត ៧,៧ រ៉ិចទ័រ ខណៈ​ពេល​ដែល​វាយ​តម្លៃបន្ថែមនូវត​ម្រូវការ​ជំនួយ​សង្គ្រោះ​​ និង​សម្របសម្រួល​ការ​ឆ្លើយតប​មនុស្សធម៌​។អង្គការ​សុខាភិបាលពិភពលោក (WHO) បាន​វាយតម្លៃ​ថា គ្រោះរញ្ជួយដី​នៅ​ក្នុង​​មីយ៉ាន់ម៉ា​ជា​ស្ថានភាពបន្ទាន់​ក្នុងកម្រិតខ្ពស់បំផុត ហើយបាន​អំពាវនាវ​ជំនួយ​សង្គ្រោះ​បន្ទាន់​ចំនួន ៨ លាន USD ដើម្បីសង្គ្រោះមនុស្ស​ និង​ទប់ស្កាត់ការ​ផ្ទុះឡើង​នៃអាសន្នរោគនៅមីយ៉ាន់ម៉ា ក្នុង​រយៈពេល ៣០ថ្ងៃ​ខាងមុ​ខ​៕

អត្ថបទ៖ VNP  រូបថត៖ VNA ប្រែសម្រួលដោយង្វៀនយ៉ាង


Top