ឡុងឌៀនសឺន (Long Dien Son) - "អូអាស៊ីសបៃតង" នៅចំកណ្ដាលខេត្តតៃនិញ (Tay Ninh)

ឡុងឌៀនសឺន (Long Dien Son) - "អូអាស៊ីសបៃតង" នៅចំកណ្ដាលខេត្តតៃនិញ (Tay Ninh)

នៅពេលនិយាយអំពីខេត្តតៃនិញ មនុស្សជាច្រើនតែងនឹកឃើញដល់ភ្នំយាយខ្មៅ (Ba Den)- «ដំបូលផ្ទះនៃភាគខាងត្បូង» ជាគោលដៅខាងវិញ្ញាណ និងស្វែងយល់ទីកន្លែងដ៏ល្បីល្បាញនៅក្នុងតំបន់​។ ទោះជាយ៉ាងណាក៏ដោយ ចម្ងាយប្រហែល ៣គីឡូម៉ែត្រប៉ុណ្ណោះ តំបន់អេកូឡូស៊ីបៃតងខៀវស្រងាត់កំពុងក្លាយជា «ចំណុចក្តៅ» សម្រាប់យុវវ័យ និងគ្រួសារ ក្នុងប៉ុន្មានវិស្សមកាលក្តៅគគុកគឺ៖ តំបន់ទេសចរណ៍ឡុងឌៀនសឺន (សង្កាត់ប៊ិញមិញ​ (Binh Minh))

ទិដ្ឋភាពទូទៅនៃតំបន់អេកូទេសចរណ៍ ឡុងឌៀនសឺន ដោយ​លំហពណ៌បៃតងខៀវស្រងាត់ និងស្រស់ស្អាត ក្នុងសង្កាត់ប៊ិញមិញ ដែលមានចម្ងាយត្រឹមតែ ៣គីឡូម៉ែត្រពីភ្នំបាដែន (Ba Den) ។ រូបថត៖ ង្វៀនឡឹន / VNP

ជាមួយនឹងផ្ទៃដីសរុបប្រហែល ២៧ហិកតា តំបន់ ឡុង​ឌៀនសឺន ត្រូវបានបង្កើតឡើងពីវាលស្រែដែល​មានទិន្នផលទាប ។ ពីគំនិតផ្លាស់ប្តូរ ដ៏ក្លាហានរបស់លោកអគ្គនាយក ង្វៀន វ៉ាន់ណុង (Nguyen Van Nung) ទីនេះ ត្រូវបានក្លាយទៅជាតំបន់អេកូទេសចរណ៍ ដែលគ្របដណ្តប់ដោយដើមឈើបៃតង និងឈើហូបផ្លែ។ ចម្ការឈើហូបផ្លែ​ វាលស្មៅ និងអូរធម្មជាតិហូរជុំវិញបង្កើតជាទេសភាពចម្រុះ រួមចំណែកបង្កើនភាពសម្បូរបែបចំពោះជីវិតវប្បធម៌ - វិញ្ញាណ និងលើកជំរុញអភិវឌ្ឍទេសចរណ៍ក្នុងស្រុក។

តំបន់ទេសចរណ៍ ឡុងឌៀនសឺន ដែលមានផ្ទៃដី​សរុប ២៧ហិក​តា ត្រូវបានឆ្នៃពីតំបន់វាលស្រែ និងវាលភក់ល្បាប់ ក្លាយជាតំបន់កម្សាន្តល្បីល្បាញមួយនៅខេត្តតៃនិញ។ រូបថត៖ ង្វៀនឡឹន / VNP

ត្រូវ​បាន​ចាត់ទុក​ដូចជា អូអាស៊ីសបៃតង " នៃខេត្ត​តៃនិញ ឡុងឌៀនសឺន បង្កើត​ចំណាប់អារម្មណ៍ ដោយលំហពោរពេញដោយឈើបៃតង​ខៀវស្រងាត់ រចនាបត់បែន និងប្រព័ន្ធបឹងសិប្បនិម្មិតពិសេស។ នៅកណ្តាធម្មជាតិបរិសុទ្ធ ភ្ញៀវទេសចរអាចលំហែកម្ចាត់កង្វល់ប្រចាំថ្ងៃ ដើម្បីរីករាយនឹងភាពសុខសាន្ត និងសម្របខ្លួននៅក្នុងទេសភាពដ៏ស្រស់ស្អាត។

ដោយសារទីតាំងអំណោយផល ចម្ងាយប្រហែល ៤០គីឡូម៉ែត្រពីព្រំដែនកម្ពុជា ឡុងឌៀនសឺន បាន​ក្លាយជាគោលដៅដ៏ទាក់ទាញ មិនត្រឹមតែសម្រាប់ភ្ញៀវទេសចរក្នុង និងក្រៅខេត្តប៉ុណ្ណោះ ប៉ុន្តែក៏សម្រាប់ភ្ញៀវទេសចរជាច្រើនមកពីប្រទេសកម្ពុជាផងដែរ។ បរិយាកាសបានតុបតែងដោយដង្ហើមធម្មជាតិ រួមផ្សំនឹងទម្រង់កម្សាន្តចម្រុះ សមស្របសម្រាប់មនុស្សគ្រប់វ័យ។

ភ្ញៀវទេសចរសាកជិះកង់ទឹក នៅតំបន់ឡុងឌៀនសឺន។ រូបថត៖ ង្វៀនឡឹន / VNP
 

នៅទីនេះ ភ្ញៀវទេសចរអាចនឹងលំហែ​អារម្មណ៍នៅពេលចែវទូកនៅលើបឹង ធៀនង៉ា (Thien Nga) ជិះទារទឹក ជិះកង់ទឹកមើលទេសភាព និងជជែកគ្នានៅលើផ្ទៃបឹងត្រជាក់។ តំបន់កម្សាន្តពុះកញ្ជ្រោលដូចជានាគហោះ ចានហោះ កន្ត្រកវិល គំរូរថយន្តប្រណាំង F1...នាំមកពិសោធន៍សប្បាយ​រីករាយ។ លើសពីនេះ គឺតំបន់អារម្មណ៍រំភើប ដែលរចនាតាមទម្រង់ "ឋាននរក ១៨ជាន់" និងរោងភាពយន្ត 5D យ៉ាងទំនើប។

ទិដ្ឋភាពទូទៅ នៃឧទ្យានទឹកត្រជាក់ក្នុងតំបន់ ឡុងឌៀនសឺន​ ជាគោលដៅដ៏ពេញនិយមក្នុងរដូវក្តៅ សម្រាប់ភ្ញៀវទេសច​មក​លេង​ និង​លំហែកាយ ។ រូបថត៖ ង្វៀនឡឹន / VNP
 

ចំណុចលេចធ្លោមួយ ដែលមិនអាចបង់រំលងបានគឺឧទ្យានទឹក - ទីដែលភ្ញៀវទេសចរអាចសម្របខ្លួនទៅក្នុងទឹកពណ៌ខៀវត្រជាក់ ប្រឡែងលេងជាមួយរលកសិប្បនិម្មិត ឬសាកល្បងនឹងក្ដាររំអិលចម្រុះពណ៌ ពីកម្ពស់គួរឱ្យចាប់អារម្មណ៍។

 

នេះគឺជាជម្រើសដ៏ល្អមួយ ដើម្បី "បន្ធូរអារម្មណ៍" ក្នុងរដូវក្ដៅស្អុះស្អាប់។

តំបន់ " រលកសមុទ្រសិប្បនិម្មិត" ទាក់ទាញភ្ញៀវទេសចរជាច្រើន មកហែលទឹកក្នុងរដូវក្តៅ។ រូបថត៖ ង្វៀនឡឹន / VNP
 

ជាមួយនឹងការរួមផ្សំយ៉ាងចុះសម្រុង​គ្នា រវាងបរិស្ថានអូកូឡូស៊ី និងការកម្សាន្តទំនើប ឡុង​ឌឿនសើន កំពុងអះអាងជាបណ្តើរ​ៗ នូវទីតាំងជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយនៅក្នុងខេត្ត តីនិញ (Tay Ninh) - ទីដែលផ្តល់ឱ្យភ្ញៀវទេសចរនូវពេល​វេលាសម្រាកលំហែកាយ និងបទពិសោធន៍ដែលមិនអាចបំភ្លេចបាន៕

អត្ថបទ៖ សឺន ងៀ - រូបថត៖ ង្វៀនឡឹន / VNP 



Top