ហ្វេ - ស្រុកកំណើតនាគ

ហ្វេ - ស្រុកកំណើតនាគ

នាគយក្សមួយគូ​នៅ​មណ្ឌល​ចេតិយ៍​ស្តេច​ខាយ​ឌិញ​ (Khai Dinh) មាន​រាង​ធាត់​ មុខមាត់​រួសរាយ​ប្លែងពី​ធម្មតា​។ រូបថត៖ ថាញហ្វ័រ​/កាសែតរូបភាពវៀតណាម

នាគ​ជា​សត្វ​ក្នុងទេវកថា​បាន​​លោក​ខាងកើតលើកកម្ពស់ជា​និមិត្ត​រូប​នៃរាជអំណាច​ នៃកម្លាំង និង រឹទ្ធិអំណាច​ ផ្សារភ្ជាប់ជាមួយនឹង​រូបភាព​​ព្រះរាជា​។ សម័យ​រាជការ​ង្វៀន ក្រោម​​ថ្វី​ដៃដ៏ប៉ិនប្រសប់​នៃ​សិប្បករ​ ជាមួយនឹង​កម្លាំង​ឥទ្ធិពល​​នៃ​របប​វប្បធម៌​រាជវង្ស​ និង កម្រិតបែក​ធ្លាយ​នៃ​គំនិត​វិចិត្រសិល្បៈ​សម័យនោះ​​ ធ្វើ​ឱ្យ​រូបភាព​នាគ​​បាន​ក្លាយ​ជា​មានសភាព​​សម្បូរបែប​បំផុត​ខាង​​ប្រធាន​បទ វត្ថុធាតុ​ដើម​ និង រូបភាព​បង្ហាញ​។ ហេតុនេះ ទីក្រុង​បុរាណ​ហ្វេ ជា​​រាជធានី​នៃ​រាជការ​ង្វៀន​ ហើយ​ក៏បាន​​ស្គាល់​ថា​ជា​ “ស្រុកកំណើត​នាគ”​។​

ក្នុង​វប្បធម៌​ជនជាតិវៀតណាម​ នាគ​ជាទេវ​សត្វ​ ប៉ុន្តែ​មិនមាន​ពិតប្រាកដ​ ឈរ​មុខ​ទេវសត្វទាំងបួន​ (នាគ តោ អណ្តើក​ និង ហង្ស)។ ខ្លួន​វា​ជា​ការ​ប្រមូល​ផ្តុំគ្រប់លក្ខណៈ​ដែល​ស្អាតបំផុត​នៃ​សត្វ​ទាំង​៩ ដែល​មាន​ពិត​ រួម​មាន​ខ្លួន​ពស់ ស្រការ​ត្រី​ឆ្ពឹន​ ក្បាល​សត្វ​អូដ្ឋ​ ស្នែង​ប្រើស​ ជើង​ខ្លា​ ក្រចក​ឥន្ទី្រ ត្រចៀក​គោ​ ច្រមុះ​និង បបែល​តោ កន្ទុយ​មាន់ឈ្មោល​។​

ស្នាដៃ​រូបនាគ​ក្នុង​រាជវាំង​ង្វៀន។ រូបថត៖ ថាញហ្វ័រ​/កាសែតរូបភាពវៀតណាម

រូបភាព​នាគ​នៅ​ប្រទេស​វៀតណាម​ មាន​តាំងពីយូរយារណាស់មកហើយ​ ប្រហែល​ជា​ងាយ​រកឃើញ​បំផុត​ គឺ​រឿង​ព្រេង “កូន​នាគ​ចៅទេវ​តា​” មាន​តាំងពី​សម័យ​រាជ ហ៊ុង​វឿង​ (Hung Vuong) ដែលពណ៌នា​អំពី​ប្រភព​ដើមកំណើត​​នៃ​ប្រជាជន​វៀតណាម​។ នៅ​អំឡុង​សម័យ​សក្តិភូមិ​​វៀតណាម​ រូបភាព​នាគ​បាន​ប្រើប្រាស់ពេញ​និយម​ ជាពិសេស​គឺនៅក្នុង​ការ​តុប​តែង​ស្ថាបត្យកម្ម​ វិចិត្រសិល្បៈ​រាជវាំង​។​

នៅ​ប្រទេសវៀតណាម​សម័យ​ដើម​ ពេល​បទប្បញ្ញត្តិអំពី​រចនាបទ​តុបតែង​វិចិត្រ​សិល្បៈ​រាជវាំង​នៅមានការ​តឹង​រឹង​ រូបភាព​នាគ​សម្រាប់ប្រើតែក្នុង​រាជវាំង​ប៉ុណ្ណោះ​ ដូចនេះ​នាគ​កើត​មាន​នៅលើសំណង់​ស្ថាបត្យកម្ម​រាជវាំងតែ​ប៉ុណ្ណោះ​ ដូចជា​៖ វិមានស្តេច ស្តូប​វិហារ​ ចេតិយ៍ ឬគ្រឿងប្រើប្រាស់​សម្រាប់តែ​ស្តេច​ដូចជា​៖ បល្ល័ង្ក ត្រា សម្លៀកបំពាក់​ ស្បែក​ជើង មកុដរាជ្យ​ ចាន ពែង។ល។​

 

រូប​នាគ​បាន​តុបតែង​នៅលើគ្រឿង​ប្រដាប់​ប្រើប្រាស់​​ ដែលមាន​តម្លៃ​នៃ​រាជវាំង​របស់​​រាជការ​ង្វៀន​។​ រូបថត៖ ថាញហ្វ័រ​/កាសែតរូបភាពវៀតណាម

ក្រោយ​មក ផ្តើម​ចេញពី​ទស្សនាទាន​ ក្រៅពី​និមិត្តរូប​អំណាច​នៃ​ព្រះមហា​រាជ នាគ​នៅ​ទាំងបានបង្ហាញ​ពី​ភាពពិសិដ្ឋ​ ឃុំគ្រង រុង​រឿង​ សំណាង​ ល្អប្រពៃ ភ្លៀង​អំណោយ​ផល​។ល។ ដូចនេះ​រូបភាព​នាគ​សន្សឹម​បាន​ប្រជាប្រិយូបនីយកម្ម​ ហើយ​កើត​មាន​ច្រើន​នៅក្នុង​របប​វប្បធម៌​ប្រជា​ប្រិយ​ដូចជា​ វិហារ វត្ត​ ផ្ទះ​សម្បែង​ ជួន​កាល​នៅមាន​តាម​ផ្នូរ​ខ្មោច​។ ក៏ប៉ុន្តែ​ ​ប្រជាប្រិយ​បាន​ធ្វើ​ឱ្យរូបភាព​នាគ​​ប្រព្រឹត្តិទៅ​ដោយ​មានកម្រិត​ តាម​ការ​កំណត់​ជាក់លាក់ ដើម្បីមិនបំពាន និង ធ្វើ​ឱ្យ​សាមញ្ញភាព​នៃទេវសត្វ​ដែល​ធ្លាប់មានរឹទ្ធិអំណាច​នៃ​រាជវង្ស។​

 

រូបនាគ​បាន​តុបតែង​នៅទីតាំង​ជាច្រើន​ ក្នុង​មណ្ឌល​ចេតិយ៍​ អាន​ឡាំង (An Lang)។ រូបថត៖ ថាញហ្វ័រ​/កាសែតរូបភាពវៀតណាម​

តាម​អ្នកស្រាវជ្រាវ​ នាគ​រាជវាំង​ និង នាគ​ប្រជាប្រិយ​មានភាពប្លែកគ្នា​។ នាគ​តំណាង​ឱ្យ​ព្រះមហាក្សត្រ​ ដង​ខ្លួន​មាន​ស្រកា​រ​ឈ្មោល​ ៨១ ស្រការ​ញី​៣៦ ខ្លួន​បត់កោង​៩កំណាត់ ជើង​មាន​ក្រចក៥​។ រីឯ​នាគ​នៅក្នុង​ប្រជាប្រិយ​​ជើង​តែង​មាន​ក្រចក​ ៣ ឬ៤​ ឬ​នាគ​បាន​ប្រែក្លាយ​ជា​រូបភាព​ផ្សេងៗ​ដូចជា​ ពស់រាជអសុរកាយ​ រាជសីហ៍ ត្រី​ឆ្ពឹន​ប្រែក្លាយ​ជា​​នាគ​ ផ្កា​បញ្ចមាស​ប្រែក្លាយ​ជានាគ​ ឫស្សី​ប្រែក្លាយ​ជា​នាគ។ល។​

 

 

រូបភាព​បង្ហាញ​សត្វនាគ​នៃសម័យ​រាជការ​ង្វៀន​មាន​យ៉ាង​សម្បូរបែប​ តែទូទៅ​តែង​តែរំលេច​សភាព​​អំណាច​ ខ្លាំង​ក្លា​ ព្រមទាំង​មាន​សភាព​​ចាកមន្ទិល​នៃទេវសត្វ​នេះ​។ រូបថត៖ ថាញហ្វ័រ​/កាសែតរូបភាពវៀតណាម​

សម័យ​រាជការ​ ង្វៀន - រាជការ​សក្តិភូមិ​ចុងក្រោយ​បង្អស់របស់​វៀតណាម​ - យើង​ឃើញ​ថា​ នាគ​សម័យ​កាលនេះស្នង​បន្ត​នាគសម័យ​រាជការ​ត្រឹន​ ដោយ​មានក្បាល​ដុះស្នែង រាង​វែង​កោង​បន្តិច​។ បបែល​ខ្នង​ស្តើង​ វែង​ ស្មើ។ល។​

នាគ​សម័យ​រាជការ​ង្វៀន​ រំលេច​តាម​ប្រធាន​បទពិសេស​ជា​ច្រើន​ដូចជា​៖ គូ​នាគ​​​ដណ្តើម​គជ់​ គូនាគ​ប្រលែង​ព្រះចន្ទ នាគ​ប្រលែង​គង្គា នាគបែរក្រោយ​ គជ់នាគ នាគហង្ស។ល។​

សម័យ​រាជការ​ង្វៀន នាគ​កើតមាននៅគ្រប់ទិសទី​ ដូចនេះ​ហ្វេ​បាន​ប្រៀប​ដូច​ជា “ស្រុកកំណើត​នាគ”។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម​

ឆ្លងកាត់ពេលវេលា ឆ្លង​កាត់​កំណត់របប​នៃសម័យនោះ​ រហូតដល់​សម័យរាជការ​​ង្វៀន រូបភាព​នាគបានកើន​ឡើង​ដល់កម្រិត​​ខ្លាំង​ក្លា​ និង សុក្រិត​បំផុត​ ទាំង​ផ្នែក​ខ្លឹម​សារ រូបភាព និង របៀប​ស្តែង​បង្ហាញ​ ដូចនេះ​អាច​អះអាង​ថា​នាគ​ជា​លក្ខណៈ​ពិសេស​នៃវប្បធម៌​វៀតណាម នា​​សម័យ​រាជការ​ង្វៀន​។ ហើយ​រហូតដល់​បច្ចុប្បន្ន​ ឆ្លងកាត់ជំនោរ​រលក​ជីវិត​ រូបភាព​នាគ​សម័យ​រាជការ​ង្វៀន​ នៅតែ​ដិតដាំ​ រស់រវើក​ ពេញ​លេញ​នៅក្នុងឃ្លាំង​បេតិកភណ្ឌ​សម្បើម​មួយ​ ដោយ​មាន​រូបភាព វិចិត្រសិល្បៈ​ជា​ច្រើន​ មកពី​រាជវាំង​ រហូតដល់​ប្រជាប្រិយ​ គ្រប់គ្រាន់​អាចកំណត់​នាម​បានថា ហ្វេ​ ជា​ស្រុក​កំណើត​នាគ​ ជា​ដែនដី​រាជធានី​ល្បីល្បាញ​ចីរកាល៕​

  •  អត្ថបទ និង រូបថត៖ ថាញ​ហ្វ័រ​/កាសែតរូបភាព​វៀតណាម
  • ប្រែសម្រួល៖ រីកើង​

Top