ស្វែងយល់អំពីកំណប់ទ្រព្យនៃរាជវាំង ថាំងឡុង (Thang Long)
ថ្មីៗនេះ មជ្ឈមណ្ឌលអភិរក្សកេរ្តិ៍ដំណែលប្រវតិ្តសាស្ត្រ ថាំងឡុង - ហាណូយ (Thang Long - Ha Noi) បានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវអតីតរាជវាំង រៀបចំការតាំងពិព័រណ៍ "កំណប់ទ្រព្យនៃរាជវាំង ថាំងឡុង (Thang Long)" ដើម្បីណែនាំទៅកាន់សាធារណជនវត្ថុគំរូ និងពិសេសបំផុតដែលទើបជីកកកាយ និងរកឃើញ នៅតំបន់រាជវាំង ថាំងឡុង (Thang Long) តាំងពីឆ្នាំ២០០២ រហូតដល់បច្ចុប្បន្ននេះ។
មណ្ឌលរាជវាំង ថាំងឡុង (Thang Long) – ហាណូយ (Ha Noi) គឺជាផ្នែកមួយសំខាន់ដែលនៅសេសសល់ពីរាជវាំង ថាំងឡុង (Thang Long) នៃរាជធានី ថាំងឡុង (Thang Long)។ នេះគឺជារាជធានីធំនិងសំខាន់បំផុតនៃប្រទេស ដាយវៀត (Dai Viet) ដែលបានកសាង ចាប់តាំងពីឆ្នាំ ១០១០ និងឋិតថេររហូតដល់ឆ្នាំ១៧៨៩ ជាមជ្ឈមណ្ឌលនៃអំណាចរបស់ស្តេចពីរាជកាលលី (Ly) (១០១០-១២២៥), ត្រឹន (Tran) (១២២៥-១៤០០), ឡេ (Le) (១៤២៧–១៥២៧), ម៉ាក (Mac) (១៥២៧ - ១៥៩៧) និង ឡេទ្រុងហ៊ឹង (Le Trung Hung) (១៥៩៧ – ១៧៨៩) ។
បានកសាង និងជួសជុលដោយរាជកាលច្រើនជំនាន់ តំបន់កេរ្តិ៍ដំណែលមណ្ឌលរាជវាំង ថាំងឡុង (Thang Long) ហាណូយ (Ha Noi) មានតម្លៃវប្បធម៌ដ៏សម្បូរ៍បែប និងលក្ខណៈពិសេស ជាកន្លែងប្រមូលផ្តុំ និងតភ្ជាប់នឹងខឿនវប្បធម៌ធំៗ នៃអាស៊ី។ ឆ្លងកាត់ការវិវត្តនៃប្រវត្តិសាស្ត្រ អនុស្សានៃរាជធានី ថាំងឡុង (Thang Long) ដ៏ស្រស់ស្អាតនៅតែរក្សាទុកក្នុងប្រវត្តិសាស្ត្រ ស្នាម សេសសល់នៃសម្ភារៈត្រូវបំផ្លាញដោយគ្មាននៅលើផ្ទៃមុខនៃផែនដីឡើយ។
ចាប់តាំងពីឆ្នាំ២០០២ រហូតដល់បច្ចុប្បន្ននេះ ការជីកកកាយវត្ថុបុរាណវិទ្យា នៅតំបន់កេរ្តិ៍ដំណែលនេះបានរកឃើញគ្រឹះស្ថាននៃរាជវាំង ឡៅតឿ និងវត្ថុបុរាណរាប់លានគ្រឿងក្រោមដី។ ការរៀបចំការតាំងពិព័រណ៍វត្ថុបុរាណគឺជាភស្តុតាងដ៏រស់រវើក ដែលឆ្លុះបញ្ចាំងពីប្រវត្តិសាស្រ្តដ៏រុងរឿងរបស់រាជធានី ថាំងឡុង (Thang Long) ក្នុងរយៈពេល ជាងមួយពាន់ឆ្នាំមុន។
នៅក្នុងតំបន់កេរ្តិ៍ដំណែលនេះ ការជីកកកាយបានរកឃើញវត្ថុបុរាណរាប់លានគ្រឿងដែលនៅកប់ក្រោមងដី រួមទាំងវត្ថុប្រើប្រាស់ ឧបករណ៍ជាច្រើន ក្នុងតំបន់រាជវាំង ថាំងឡុង (Thang Long) រួមទាំងគ្រឿងស្មូន គ្រឿងដែក គ្រឿងឈើ គ្រឿងកញ្ចក់ និងវត្ថុបុរាណដ៏មានតម្លៃផ្សេងទៀត...។
អ្វីដែលសំខាន់បំផុត និងមានតម្លៃខ្ពស់បំផុតនោះគឺកម្រងវត្ថុលោហធាតុដ៏មានតម្លៃ និងគ្រឿងស្មូនគុណភាពខ្ពស់ដែលផលិតដោយ ឡដុតគ្រឿងសេរ៉ាមិចបម្រើព្រះមហាក្សត្រ ព្រះមហាក្សត្រី ព្រះរាជវង្សានុវង្ស និងជីវភាពរបស់ក្នុងរាជវាំង។ ដូចជាចានសេរ៉ាមិចពណ៌សស្តើងដែលតុបតែងរូបភាពសត្វនាគ និងអក្សរ ក្វាន (Quan) ដែលជាកំណប់ទ្រព្យជាតិដែលដាក់តាំងនៅទីនេះ នឹងផ្តល់ឱ្យយើងនូវគំហើញដ៏គួរឱ្យស្ងើចសរសើរនៃលទ្ធភាពបច្ចេកវិទ្យានៃការផលិត ភាពស្រស់ស្អាតនិងភាពថ្លៃថ្នូរនៃគ្រឿងសេរ៉ាមិចដែលបានបម្រើ ស្តេចឡេ (Le) (ក្នុងដំណាក់កាល ១៤២៧–១៥២៧) បានផលិតដោយឡដុតគ្រឿងសេរ៉ាមិច ថាំងឡុង (Thang Long) ។
នេះគឺជារូបភាពដ៏កម្រ និងពិសេសបំផុតក្នុងចំណោមបណ្តាគ្រឿងសេរ៉ាមិច ដែលប្រើក្នុងរាជវាំង ថាំងឡុង (Thang Long) និងជារូបភាពច្បាស់បំផុត និងគួរឱ្យជឿជាក់បំផុតក្នុងការបង្ហាញពីទេពកោសល្យ និងលទ្ធភាពបច្ចេកទេសនៃបច្ចេកវិទ្យាផលិតគ្រឿងសេរ៉ាមិចរបស់វៀតណាមក្នុងប្រវត្តិសាស្ត្រ។ ទាំងអស់នេះសុទ្ធតែត្រូវបានគេចាត់ទុកជាកំណប់ទ្រព្យរបស់រាជវាំង ថាំងឡុង ( Thang Long) បុរាណ។
ការតាំងពិព័រណ៍លើកនេះបានរៀបចំបីកន្លែង៖ លំហរណែនាំវត្ថុបុរាណពីរាជកាល លី – ត្រឹន (Ly – Tran) លំហរណែនាំវត្ថុបុរាណពីរាជកាល ឡេ (Le) (ក្នុងដំណាក់កាល ១៤២៧–១៥២៧), ម៉ាក (Mac) និង ឡេទ្រូងហ៊ឹង (Le Trung Hung) (ក្នុងដំណាក់កាល ១៥៩៧ – ១៧៨៩) និងលំហរខាងក្រៅ គេបានដាក់តាំងនិងណែនាំវត្ថុបុរាណដល់សាធារណជនជាលើកដំបូង
នៅក្នុងការដាក់តាំង គ្រឿងសេរ៉ាមិចគំរូនិងពិសេសមួយចំនួន ដែលតំណាងឱ្យគ្រឿងប្រើប្រាស់នៅក្នុងរាជវាំង ថាំងឡុង (Thang Long) ត្រូវបានផ្តល់អាទិភាពក្នុងការដាក់តាំងនិងណែនាំ។ ទាំងនេះជាឧបករណ៍ និងវត្ថុប្រើប្រាស់ដែលមិនអាចខ្វះបាន ដែលមានតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅក្នុងរាជវាំង ចាប់ពីជីវិតប្រចាំថ្ងៃ រហូតដល់ពិធីជប់លៀងដែលរៀបចំដោយស្តេច និងពិធីបុណ្យធំៗ ដូចជា ពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ពិធីឡើងគ្រងរាជសម្បត្តិជាដើម...
ក្រៅពីកន្លែងដាក់តាំងដ៏វិសេសវិសាលកាន់តែមានភាពលេចធ្លោជាមួយនឹងរូបភាពដែលបញ្ចាំងនៅលើជញ្ជាំងបញ្ចាំងពីពណ៌នារាជវាំងក្នុងរាជកាល លី (Ly) និងជញ្ជាំងហ៊ុំព័ទ្ធដែលបង្ហាញពីភាពស្រស់ស្អាតនៃរដូវទាំងបួននៅក្នុងរាជវាំងចាស់។
ភាពពិសេសនៃការតាំងពិព័រណ៌លើកនេះ ជាលើកដំបូងដែលបច្ចេកវិទ្យាបញ្ចាំង 3D Mapping ពណ៌នាក្បួនក្បាច់ពិសេសលើវត្ថុបុរាណ ដើម្បីឱ្យអ្នកទស្សនាអាចស្គាល់បានកាន់តែច្បាស់ពីភាពស្រស់ស្អាត និងភាពឆើតឆាយនៃគ្រឿងសេរ៉ាមិចដែលប្រើក្នុងរាជវាំងថាំងឡុង (Thang Long)។ ការរួមបញ្ចូលគ្នានៃវិធីសាស្រ្តបង្ហាញឋិតិវន្ត និងថាមវន្ត ដោយប្រើបច្ចេកវិទ្យាការបញ្ចាំង 3D Mapping បានបង្កើតឥទ្ធិពលដ៏គួរឱ្យទាក់ទាញ ជួយសាធារណជនមានអារម្មណ៍ពេញលេញអំពីភាពស្រស់ស្អាត និងតម្លៃពិសេសនៃរតនសម្បត្តិរបស់រាជវង្ស។
ទទួលបទពិសោធន៍នៃកន្លែងតាំងពិពណ៌ អ្នកទស្សនាអាចយល់បានមួយផ្នែកអំពីសារប្រវត្តិសាស្ត្រ និងតម្លៃវប្បធម៌នៃប្រភេទវត្ថុនៅទីនេះ ទោះបីជាមិនច្រើនដូចការរកឃើញរបស់បុរាណវិទ្យាក៏ដោយ ប៉ុន្តែនឹងផ្តល់ឱ្យសាធារណជននូវគំហើញអំពីឧបករណ៍ និងវត្ថុប្រើប្រាស់ដែលមានលក្ខណៈវប្បធម៌ចម្រុះ និងប្លែកៗនៃជីវភាព ក្នុងរាជវាំង ថាំងឡុង (Thang Long) បុរាណ ./
អត្ថបទ៖ ថាវ វី - រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
ប្រែសម្រួលដោយង្វៀនយ៉ាង