ស្វែងយល់ទស្សនីយភាពនៃរម្មណីយដ្ឋាន “ព្រះនេត្រអ្នកតាភ្នំ”
ស្ថិតនៅក្បែរបឹងណឹមចា (Nam Cha) ស្រុកត្រុងខាញ (Trung Khanh) ខេត្តកាវបាំង(Cao Bang)រម្មណីយដ្ឋានព្រះនេត្រអ្នកតាភ្នំ ជាមួយសម្រស់រហោស្ថាន អស្ចារ្យ បានចាត់ទុកជាកំពូលភ្នំស្អាតចម្លែករបស់វៀតណាម។ កំពូលភ្នំនេះ បានកកើតមុននេះប្រហែល៣០០លានឆ្នាំ តាមរយៈរចិតវិវត្តន៍ភូគព្ភសាស្រ្តស្មុគរស្មាញ ជាតឹកតាងនៃកម្លាំងធម្មជាតិ និងជាទីកន្លែងទាក់ទាញភ្ញៀវទេសចរគ្រប់ទីលើពិភពលោក អញ្ជើញមកទស្សនា។
អ្នកស្រុកតែងហៅថា ព្រះនេត្រអ្នកតាភ្នំ (Mat Than Nui) ជា “Phja Piót” (មានន័យថាកំពូលភ្នំត្រូវរលុះ)។ រឿងតំណាលពីកំពូលភ្នំនេះថា ធ្លាប់ជាទីកន្លែងរស់នៅនៃនាគកំណាចមួយក្បាល។ ថ្ងៃមួយ មានបុរសក្លាហានម្នាក់ បានសម្លាប់នាគនោះ ដើម្បីរំដោះអ្នកស្រុករួចផុតការគ្រប់គ្រងដ៏កាចសាហាវរបស់វា។ ដើម្បីរំលឹកគុណបំណាចនៃបុរសនោះ កំពូលភ្នំនេះក៏បានដាក់ឈ្មោះថា ព្រះនេត្រអ្នកតាភ្នំ។
ព្រះនេត្រអ្នកតាភ្នំស្ថិតនៅក្នុងប្រព័ន្ធឧទ្យានភូគព្ភសាស្រ្តដែនដីភ្នំកាវបាំង (Cao Bang) ទីនេះបានអង្គការ UNESCO ទទួលស្គាល់ជាសម្បត្តិបេតិកភណ្ឌធម្មជាតិពិភពលោក។ ភ្នំបានព័ទ្ធជុំវិញដោយកំពូលភ្នំថ្មកំបោរអស្ចារ្យ វាលស្រែស្រូវបៃតង និង តំបន់ព្រៃក្រាស់។
ចំណុចលេចធ្លោបំផុតនៃព្រះនេត្រអ្នកតាភ្នំ គឺប្រហោងយក្សនៅលើចង្កេះភ្នំ។ ប្រហោងនេះ មានអង្កត់ផ្ចិតប្រហែល៥០ម៉ែត្រ កម្ពស់៣០ម៉ែត្រ បង្កើតឱ្យមានអារម្មណ៍ដូចជាកែវភ្នែកភ្នំ កំពុងតាមដានអ្វីគ្រប់យ៉ាងនៅជុំវិញ។ ពីកំពូលភ្នំ ភ្ញៀវទេសចរអាចគយគន់មើលទេសភាពតំបន់នេះ រួមមានកំពូលភ្នំថ្មកំបោរអស្ចារ្យ វាលស្រែបៃតង និង ភូមិស្រុកសុខសាន្ត។
ថ្ងៃនេះ ព្រះនេត្រអ្នកតាភ្នំ ជាទីកន្លែងប្រពៃសម្រាប់អ្នកចូលចិត្តស្រឡាញ់ទេសចរណ៍ស្វែងយល់ និង ឆ្លងកាត់ពិសោធន៍បែបធម្មជាតិ។ ភ្ញៀវទេសចរមកដល់ទីនេះ អាចចូលរួមសកម្មភាពដូចជា ឡើងភ្នំ ស្វែងយល់ល្អាងភ្នំ ចែវទូក kayak និង ស្វែងយល់អំពីវប្បធម៌មូលដ្ឋាន។
សម្រស់ធម្មជាតិដែលមានស្រាប់នៃព្រះនេត្រអ្នកភ្នំ បានរក្សាដូចសភាពដើមពេញមួយឆ្នាំ។ ភ្ញៀវទេសចរតែងជ្រើសស្វែងយល់ព្រះនេត្រអ្នកភ្នំ នៅរដូវទឹកគោក (ខែកញ្ញា និង ខែតុលារៀងរាល់ឆ្នាំ) ពីព្រោះនៅដំណាក់កាលនេះ មនុស្សគ្រប់គ្នាអាចធ្វើដំណើរថ្មើរជើងស្វែងយល់ និង មានការពិសោធន៍ច្រើនជាង។
ក្នុងដំណើរស្វែងយល់ព្រះនេត្រអ្នកភ្នំ ភ្ញៀវទេសចរគួរគប្បីយកស្បែកជើងស្រួល សម្រាប់ឡើងភ្នំ។ ក្រៅពីនោះត្រូវត្រៀមមួក ឡេការពារកម្តៅថ្ងៃ ជៀសវាងត្រូវកម្តៅថ្ងៃ ព្រមទាំងគ្រឿងប្រដាប់ជំនួយមួយចំនួន សម្រាប់ឡើងភ្នំ និង ធ្វើដំណើរ trekking។ ទឹកផឹក និង អាហារសម្រន់ ក៏មិនអាចកង្វះក្នុងដំណើរស្វែងយល់នេះដែរ។ ក៏ប៉ុន្តែត្រូវរក្សាអនាម័យបរិស្ថាន និង មិនចោលសំរាមពាសពេញ។
ជាមួយទស្សនិយភាពដ៏ត្រចះត្រចង់យ៉ាងនោះ ទីនេះក៏បានក្លាយជាទីតាំងមួយ ក្នុងចំណោមទីតាំងកម្សាន្តពិសេស ត្រូវបានយុវវ័យស្រឡាញ់ចូលចិត្តនៅពេលថ្មីៗនេះ ហើយបានដាក់ឈ្មោះដោយស្រឡាញ់រាប់អានថា “ល្អាងផ្ដាច់ស្នែហ៍” ភ្នំជម្រៅល្អាងទាល់ សម្រស់សោភា៕
ស្ថិតនៅចម្ងាយទីក្រុងកាវបាំង (Cao Bang) ប្រហែល៥០គីឡូម៉ែត្រ ដើម្បីធ្វើដំណើរទៅដល់ព្រះនេត្រអ្នកភ្នំ ភ្ញៀវទេសចរអាចធ្វើដំណើរតាមដងផ្លូវដូចជា៖ ផ្លូវជាតិលេខ៣ (១២គីឡូម៉ែត្រ) - ផ្លូវជើងភ្នំម៉ាភុក (Ma Phuc) - ផ្លូវខេត្តលេខ២០៥ (ទិសទៅស្រុកត្រាលិញ - Tra Linh និង ធ្វើដំណើរប្រហែល៧គីឡូម៉ែត្រ) - ហូថាងហែន (Ho Thang Hen) - សំបានយ័ញ (Xom Ban Danh) ឃុំក្វឹកត្វ័ន (Quoc Toan) - បត់ចូលផ្លូវលំក្រោមជើងភ្នំ រួចធ្វើដំណើរបន្ថែមប្រហែល១,៥គីឡូម៉ែត្រ។
- អត្ថបទ និង រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
- ប្រែសម្រួល៖ រីកើង