សិល្បការិនី Piano Bokyung Lee និង ក្តីសេ្នហ៍ចំពោះ “កញ្ចុំបុប្ផាវៀតណាម”

“ពិធីជប់លៀងលើណោតតន្រ្តី” ជាថ្ងៃប្រគំ Pianoទោល នៃសិល្បការិនី Bokyung Lee ជនជាតិកូរ៉េ ទើបប្រព្រឹត្តទៅនៅទីក្រុងហាណូយ និង ទីក្រុងហូជីមិញ។ ត្រូវនឹងឈ្មោះហៅ មហាជនវៀតណាមបានសិល្បការិនី “ជូនអំណោយ” ជប់លៀងតន្ត្រីពិសេសប្លែកមួយ។ ទំនុកប្រគំ Piano ទោល នឹងតន្រ្តីបុរាណលោកខាងលិច ព្រមជាមួយទំនុកប្រជាប្រិយវៀតណាម ដែលសិល្បការិនីសម្តែង បានធ្វើឱ្យរោងសាលទាំងមូល “កើតរលកញាប់ញ័រ”។ ទស្សនិកជនមិនត្រឹមតែបានសម្របខ្លួននឹងទំនុកបទភ្លេង sonata អស្ចារ្យ អមតៈនៃ សិល្បការិនី Ludwig Van Beethoven និង បទភ្លេង Ballade ចំនួន៤បទ សម្រាប់ការប្រគំ Piano ទោល របស់សិល្បករ Frédéric Chopin នៅទាំងបានសណ្ដាប់នូវ “ឯកលក្ខណៈមួយ” នៃទំនុកប្រជាប្រិយដែលជាកម្មសិទ្ធិនៃភូមិភាគខាងជើងវៀតណាម តាមរយៈ Piano នៃស្នាដៃ “កញ្ចុំបុប្ផាវៀតណាម” របស់តន្រ្តីករ ដាំង ហូវភុក (Dang Huu Phuc)។
“កញ្ចុំបុប្ផាវៀតណាម” នៃតន្រ្តីករ ដាំង ហូវភុក (Dang Huu Phuc) ដែលនិពន្ធដោយឡែកសម្រាប់ Piano ដែលមានកម្លាំងរញ្ជួយចិត្តមិត្តភក្តិអន្តរជាតិ ពេលស្វែងយល់អំពីតន្រ្តីវៀតណាម។ ស្នាដៃនេះ រួមមាន បទនិទាឃរដូវ បទភ្លៀង បទផ្អៀងផ្អង បទមេអំបៅនិងផ្កា បទស្គរបាយ បានសិល្បការិនី Bokyung Lee សម្តែងនៅអាមេរិក និង កូរ៉េខាងត្បូង នៅទីណាក៏ដោយ អ្នកនាងតែងតែទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកគាំទ្រ។ បទភ្លេងដែលអ្នកនាងប្រគំ មិត្តភក្តិអន្តរជាតិ កាន់តែមានចិត្តស្រឡាញ់ចំពោះចម្រៀងប្រជាប្រិយវៀតណាម។ ជាពិសេសពេលប្រគំ សិល្បការិនី Bokyung Lee នៅទាំងនាំយកសម្រស់លក្ខណៈវប្បធម៌វៀតណាម តាមរយៈសម្លៀកបំពាក់អាវផាយទៀតផង។ អ្នកទស្សនាភ្ញាក់ផ្អើលផង ឃើញប្លែកផង ពេលមានសិល្បការិនីអន្តរជាតិម្នាក់ ពាក់អាវផាយវៀតណាម ប្រគំ Piano។ ប្រហែលជា ស្រឡាញ់ និង យល់ច្បាស់វប្បធម៌វៀតណាម ទើបបង្កើតបានភាពច្នៃប្រតិដ្ឋគួរជាទីគាប់ចិត្តយ៉ាងនេះ។
សិល្បការិនី Bokyung Lee ធ្វើដំណើរមកដល់វៀតណាមនៅឆ្នាំ២០១៦ ចូលរួមសម្តែងក្នុងពិធីប្រគំតន្រ្តីកូរ៉េខាងត្បូង - វៀតណាម។ អ្នកនាងក៏បានចូលរួមកម្មវិធីប្រគំតន្រ្តីសប្បុរសធម៌ “កន្សែងដណ្តប់សម្រាប់កុមារ” ក្នុងអំឡុងពេល៣រដូវកាល “រដូវស្លឹកឈើជ្រុះនៃក្តីស្រឡាញ់” - រាល់ការប្រគំតន្រ្តីសប្បុរសធម៌ជារៀងរាល់ឆ្នាំ បានរៀបចំដោយ “មូលនិធីកន្សែងដណ្តប់សម្រាប់កុមារ” នៅវៀតណាម។
ជាអ្នកសិក្សាខាងវិស័យអប់រំតន្រ្តី ដូចនេះសិល្បការិនី Bokyung Lee មានឱកាសជាច្រើន បានជួបនឹងសិល្បករ សិល្បការិនី នៃវិទ្យាស្ថានតន្រ្តីជាតិវៀតណាម ព្រមទាំងបានស្វែងយល់អំពីតន្រ្តីវៀតណាមផងដែរ។ អ្នកនាងទទួលការបំផុសគំនិតមកពីបទភ្លេង Piano នៃសិល្បករ ដាំង ថៃសឺន (Dang Thai Son)។ លើកដំបូងប្រគំតន្រ្តីនៅវៀតណាម អ្នកនាងយល់ឃើញថាមិនងាយស្រួលនោះទេ គឺត្រូវធ្វើវៀតណាមនីយកម្មរចនាបថរបស់ខ្លួន ដើម្បីបង្កើនភាពរីកចម្រើននៃណោតតន្រ្តី។ “កញ្ចុំបុប្ផាវៀតណាម” ជាបទនិពន្ធ Piano នៃតន្រ្តីករ ដាំង ហូវភុក (Dang Huu Phuc) គាត់និពន្ធងាយទទួលយក ដោយមានបទកំណាព្យពីរោះៗ គ្រាន់តែប្រគំត្រូវនឹងបទភ្លេងរបស់តន្រ្តីករ ដាំង ហូវភុក (Dang Huu Phuc) តែប៉ុណ្ណោះ គឺអាច “ប៉ះ” ទៅដល់ដួងចិត្តនៃទស្សនិកជនទៅហើយ។ សិល្បការិនី Bokyung Lee បានលាយល្បាយជាមួយចម្រៀងប្រជាប្រិយវៀតណាម នឹងតន្រ្តីបុរាណអ៊ឺរ៉ុប ដើម្បីបង្កើតបានជា “ពិធីជប់លៀងលើណោតតន្រ្តី”។ តាមរយៈនោះ អ្នកនាងលើកកម្ពស់ភាពប្រណីត និង ច្នៃប្រតិដ្ឋ នៃតន្រ្តីប្រជាប្រិយវៀតណាម។
ប៉ុន្មានថ្ងៃសម្តែងនៅប្រទេសវៀតណាម សិល្បការិនី Bokyung Lee ក៏មានសំណេះសំណាល ចែករំលែកចំណេះដឹង អំពីតន្រ្តីជាមួយយុវវ័យវៀតណាម ដើម្បីរួមគ្នាស្វែងយល់ “ពិធីជប់លៀងលើណោតតន្រ្តី”។ របៀបដែលអ្នកនាងនាំយក “កញ្ចុំបុប្ផាវៀតណាម” ឈរអមក្បែរស្នាដៃអមតៈ របស់សិល្បករ Ludwig Van Beethoven ឬ Frédéric Chopin បង្កើតបានជាមឺនុយតន្រ្តីមួយដ៏សម្បូរបែប។ នៅពេលខាងមុខ សិល្បការិនី Bokyung Lee នឹងបន្តនាំយក “កញ្ចុំបុប្ផាវៀតណាម” ទៅសម្តែងនៅលើឆាកអន្តរជាតិ។ “កញ្ចុំបុប្ផាវៀតណាម” ជាណោតតន្រ្តី “និទាឃរដូវ” ផ្សារភ្ជាប់វប្បធម៌កូរ៉េខាងត្បូង នឹង វៀតណាម។
សិល្បការិនី Bokyung Lee បញ្ចប់ការសិក្សា នៅសាលាមធ្យមសិក្សាសម្តែងសិល្បៈ Seoul សកលវិទ្យាល័យ Gachon កូរ៉េខាងត្បូង និង សកលវិទ្យាល័យ Oregon អាមេរិក ធ្លាប់ទទួលបានរង្វាន់ “UO outstanding performer in Keyboard Performance” ជាមួយពន្ទុះសម្តែង Piano ខ្ពស់ជាងគេ រង្វាន់ជើងឯកនៃពីធីប្រកួត Concerto UO (ជាមួយបទភ្លេង Brahms Conerto no.1)។ ពេលបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ Oregon អ្នកនាងទទួលបានបណ្ណសសើរ “អ្នកសម្តែងឆ្នើម”។ សិល្បការិនី Bokyung Leeប្រគំទោល និង ប្រគំជាក្រុម នៅទាំងចូលរួមបង្រៀនក្នុងតួនាទីជាសមាជិក នៃវេទិកាតន្រ្តី នៅអាមេរិក កូរ៉េខាងត្បូង និង វៀតណាមទៀតផង។
អត្ថបទ៖ ប៊ិចវឹន រូបថត៖ ថាញយ៉ាង/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង








