សិល្បករស្តារអាយ៉ងឡើងវិញ
មានកំណើតកើតក្នុងភូមិមួយ ដែលពោរពេញទៅដោយរឿងល្ខោនអាយ៉ងបុរាណ នោះគឺភូមិថាច់ថឹក (Thach That) (ហាណូយ) សិល្បករឆ្នើម ជូលឿង (Chu Luong) បានរួមរស់ជាមួយនឹងអាយ៉ង ចាប់តាំងពីទើបចេះនិយាយមកម្លេះ។ កន្លងប៉ុន្មានឆ្នាំ ធ្វើដំណើរសព្វភូមិឋានភាគខាងជើង គាត់បានក្លាយជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលមានកូនអាយ៉ង សាច់រឿងច្រើនបំផុត និងមានការប្រមូលផ្តុំវប្បធម៌អាយ៉ងទឹកច្រើនលើសលុប នៅប្រទេសវៀតណាម។
កូនអាយ៉ងក្រមិចក្រមើម រលកបោកបាច សូរសំឡេងស្គរ បង្កើតបានជាមនោអារម្មណ៍ស្រែទឹកលង់កប់ក្នុងចិត្តនៃសិល្បករជូលឿង (Chu Luong)។ ស្លាកស្នាមទាំងនោះ តន្ត្រីនោះ ភាពអ៊ូអរនោះ ទឹកទន្លេបោកបាចទាំងនោះ និងល្បែងនារដូវវ៉ាកងទាំងនោះ បានធ្វើឱ្យសិល្បករ ជូលឿង (Chu Luong) មិនអាចណាឃ្លាតចាកកូនអាយ៉ងដ៏ពិសេសនេះបានឡើយ។
ឃ្លាំងឯកសារអាយ៉ងរបស់លោក មានកម្រងរូបភាពអាយ៉ងទឹកភូមិខាងជើងច្រើនបង្គួរ។ តួអង្គអាយ៉ងមានរាប់ពាន់ សាច់រឿងក៏មានច្រើនអនេករាប់មិនអស់ដែរ។
“អាយ៉ងសាមញ្ញធម្មតាៗរហូតដល់យើងទាំងអស់គ្នាមើលឃើញជារៀងរាល់ថ្ងៃ ប៉ុន្តែតិចមាននរណាចាប់អារម្មណ៍ដល់។ ហើយមនុស្សកាន់តែតិចដែលរិះគិតថា នោះជាសម្រស់ស្រស់ស្អាតនៃជីវភាពរស់នៅ ដែលយើងគ្រប់គ្នាតែងឃើញថាជាកង្វះអ្វីមួយ ប៉ុន្តែមិនអាចរកឃើញ” សិល្បករឆ្នើម ជូលឿង (Chu Luong) រៀបរាប់។
ហេតុនេះ លោកបានសម្រេចចិត្តស្តារឡើងវិញនូវតួអង្គអាយ៉ងទឹក។ អត្តចរិត សាច់រឿងអំពីតួអង្គអាយ៉ងទឹកទាំងនោះដែលបានប្រមូលមក។ ប៉ុន្តែការស្រមៃឃើញរូបរាងអាយ៉ង គឺជាបញ្ហាមួយដ៏លំបាក ហើយធ្វើដូចម្តេចដើម្បីបង្កើតបានស្លាកស្នាមបែបធម្មជាតិ មានសភាពសាមញ្ញ ដូចនឹងចរិត សាច់រឿងរបស់ពួកវា លោកបានវិលត្រឡប់ទៅកាន់ភូមិស្រុកបុរាណចំនួន២០០ នៅភូមិភាគខាងជើង ដើម្បីស្វែងយល់អំពីសម្ផស្សទឹកមុខនៃប្រជាកសិករស្លួតបូត។
ដោយទឹកមុខស្លូតបូតនេះ បង្ហាញបានស្មារតីអាយ៉ងទឹក ហើយសិល្បករឆ្នើម ជូលឿង (Chu Luong) ក៏បានរក្សាសម្ផស្សទឹកមុខទាំងនេះ។ ដោយចំណេះដឹងដ៏ជ្រាវជ្រៅអំពីអាយ៉ងទឹក សិល្បករឆ្នើម ជូលឿង (Chu Luong) បានបង្កើតឡើងជាបន្តបន្ទាប់នូវតួអង្គអាយ៉ងទឹកដ៏វិសេសនេះ។ ភាពរុងរឿងស្តែងច្បាស់នៅលើរូបរាងនិងពណ៌សម្បុររបស់អាយ៉ង។
ពិសេស លោកបានបង្កើតឡើងវិញ នូវតួអង្គអាយ៉ងទឹកអាទិទេពអមតៈវៀតណាមរួមជាមួយនឹងបុត្រីដាយវៀត (Dai Viet) ទាំង៥អង្គ ប្រកបដោយជោគជ័យ។ សិល្បករឆ្នើមជូលឿង (Chu Luong) បានខិតខំលាយចម្រុះសម្រស់បុត្រី និងសម្រស់ទុក្ខសោក ផ្តិតលើលក្ខណៈសម្រស់ដ៏សាមញ្ញរបស់អាយ៉ង។ ក្រៅពីក្រុមតួអង្គពិសេសនេះ លោកជូលឿង (Chu Luong) នៅបង្កើតទឹកមុខអាយ៉ងផ្សេងៗរាប់ពាន់ទៀត។ នោះគឺទឹកមុខប្រជាកសិករស្លូតត្រង់ ដូចជាសិល្បៈល្ខោនអាយ៉ងទឹកបេះបិទ។
សិល្បករឆ្នើមជូលឿង (Chu Luong) រៀបរាប់ “ជាមួយនឹងកូនអាយ៉ងប្រពៃណី ខ្ញុំគ្រាន់តែចង់បង្កើតពិភពមួយសម្រាប់ការសំណេះសំណាល ទុក្ខសោក មហិច្ឆតា និងសម្រស់ជីវភាពរស់នៅរបស់ប្រជាកសិករនៅលើដែនដីរបស់ពួកគាត់។ ជាងនេះទៅទៀត ចង់ឱ្យមនុស្សគ្រប់គ្នាស្គាល់អាយ៉ងទឹក ដើម្បីអាចអភិរក្សបានលក្ខណៈវប្បធម៌ប្រពៃណីរបស់វៀតណាម៕