សាស្រ្តាចារ្យ បណ្ឌិត វូ ធីធូហា (Vu Thi Thu Ha) - “គ្រូអាគម” សារធាតុជំរុញ
ឈុតគ្រឿងបន្ថែមពហុមុខងារជំនាន់ថ្មី ECOAL និង FNT6VN បង្កើតដោយសាស្ត្រាចារ្យ បណ្ឌិត វូ ធីធូហា (Vu Thi Thu Ha) - អនុប្រធាននៃវិទ្យាស្ថានគីមីសាស្រ្តឧស្សាហកម្មវៀតណាម នាយកបន្ទប់ពិសោធន៍សំខាន់របស់ជាតិ អំពីបច្ចេកវិទ្យាចម្រាញ់ប្រេង (Keylab PRT) និង ច្នៃប្រតិដ្ឋ សន្យាថានឹងបង្កើតនូវជំហានលោតផ្លោះថ្មីមួយ នៅក្នុងវិស័យឧស្សាហកម្មប្រើប្រាស់ប្រេងឥន្ទនៈទម្រង់រាវ រឹង និងខ្យល់ របស់វៀតណាម ដោយសមត្ថភាពសំចៃប្រេង កាត់បន្ថយផ្សែង ដែលមិនទាន់មានផលិតផលគ្រឿងបន្ថែមណាពីមុនធ្វើបាន។
រឿងរ៉ាវអំពី “សារធាតុជំរុញ”
រឿងរ៉ាវរោងចក្រស៊ីម៉ង់តឹនថាំង (Tan Thang) ដោយសារការប្រើប្រាស់គ្រឿងបន្ថែម ECOAL សំចៃបានប្រាក់ចំណាយប្រេងឥន្ទនៈជិត១៧០លានដុងក្នុងមួយឆ្នាំ កំពុងក្លាយជាចំណុចកណ្តាលចំណាប់អារម្មណ៍ នៃវិស័យស៊ីម៉ង់វៀតណាម។ ក្រុមប្រតិភូបច្ចេកទេសជាច្រើន នៃរោងចក្រស៊ីម៉ង់ទូទាំងប្រទេស បានចូលមកទស្សនា និង សិក្សាបទពិសោធន៍នៃការប្រើប្រាស់សារធាតុគ្រឿងបន្ថែម នៅលើខ្សែសង្វាក់ផលិតកម្ម នៃរោងចក្រ។
លទ្ធផលអនុវត្តការស្រាវជ្រាវវិទ្យាសាស្រ្តមួយ ចូលសហគ្រាស ជាប្រការគួរយកចិត្តទុកដាក់បំផុត ក៏ប៉ុន្តែប្រការដែលសាស្រ្តាចារ្យ ហា (Ha) យកចិត្តទុកដាក់ណាស់ណាដែរ នោះគឺដំណើរដែលបង្កើតបានលទ្ធផលនោះ។ ពីព្រោះក្នុងដំណើរនេះ មាន “សារធាតុជំរុញ” មានតួនាទីជាអ្នកសម្រេច “បញ្ចេញផ្លែផ្កា” នៃការស្រាវជ្រាវវិទ្យាសាស្រ្តមួយនៅលើទីផ្សារ។
តាមសាស្រ្តាចារ្យ ហា (Ha) សារធាតុជំរុញដំបូងនោះគឺ ការសហការរវាងលោកស្រី និង ក្រុមការងារ នៃគម្រោងការស្រាវជ្រាវគ្រឿងបន្ថែម ECOAL ជាមួយនឹងក្រុមហ៊ុនភាគហ៊ុនស៊ីម៉ង់ តឹនថាំង (Tan Thang) - សហគ្រាសមួយដោយមានក្រុមថ្នាក់ដឹកនាំដែលមានស្មារតីឈានមុខ ចូលចិត្តផ្លាស់ប្តូរថ្មី ហានប្រថុយនឹងគ្រោះថ្នាក់។ ជាមួយនឹង “សារធាតុជំរុញ” នេះ សាស្រ្តាចារ្យ ហា (Ha) រួមនឹងក្រុមការងារ មានឱកាសនាំយកផលិតផលស្រាវជ្រាវមកពីបន្ទប់ពិសោធន៍ ចូលរួមផ្ទាល់ក្នុងដំណើរការផលិតកម្មនៃសហគ្រាសឯកជនមួយ។
សាស្ត្រាចារ្យ វូ ធីធូហា (Vu Thi Thu Ha) ជាម្ចាស់នៃធនាគារបច្ចេកវិទ្យាមួយ ដោយមានអាជ្ញាប័ណ្ណនៃការបង្កើតចំនួន៤០ ផ្តល់ដោយវៀតណាម និង អាមេរិក។ លោកស្រី ក៏ជាអ្នកវិទ្យាសាស្ត្រាចារ្យនារីម្នាក់ ក្នុងចំណោមអ្នកវិទ្យាសាស្រ្តនារីវ័យក្មេងបំផុត ទទួលបានពានរង្វាន់ Kovalevskaia ឆ្នាំ២០១១។
សាស្រ្តាចារ្យ ហា (Ha) រៀបរាប់ថា អ្នកវិទ្យាសាស្រ្តស្គាល់តែមុខងារ យន្តការសកម្មភាពនៃផលិតផលស្រាវជ្រាវ រីឯអ្នកដំណើរការោងចក្រ ទើបដឹងធ្វើដូចម្តេច នាំមកប្រសិទ្ធភាពល្អបំផុត។ ហេតុនេះ លោកស្រី និង ក្រុងការងារ មានសំណាង បានជួប “សារធាតុជំរុញ” លើកទី២ នោះគឺបានជួបនឹងវិស្វករដំណើរការរោងចក្រ ដែលបានលោកស្រីវាយតម្លៃខ្ពស់៖ “គាត់ ពិតជាអ្នកដំណើរការបច្ចេកវិទ្យាអស្ចារ្យ ចំណេះដឹងខ្ពស់ និង មានភាពរសើបនឹងវិជ្ជាជីវៈពិសេស”។
នឹកឡើងកាលធ្វើដំណើរទៅពិសោធន៍សាកល្បង នៅរោងចក្រស៊ីម៉ង់ តឹនថាំង (Tan Thang) សាស្រ្តាចារ្យ ហា (Ha) រៀបរាប់ថា ទោះបីលទ្ធផលទទួលបានសុទ្ធតែអវិជ្ជមាន ក្រោយពេល៣ថ្ងៃអនុវត្ត ក៏ប៉ុន្តែវិស្វករដំណើរការ យល់ឃើញនៅមាន “និន្នាការល្អក្នុងលទ្ធផលអាក្រក់”។ ហេតុនេះ គួរតែបញ្ឈប់ត្រឹមនេះ តែពួកគាត់សម្រេចចិត្តសាកល្បងបន្តទៀត។ រហូតដល់ថ្ងៃទី៤ ទី៥ លទ្ធផលកើតឡើងដោយចៃដន្យ ក្រៅពីគោលបំណងចង់បាន។ បន្ទាប់មក វិស្វករបន្តកែសម្រួល រហូតដល់សម្រេចបានលទ្ធផលដូចបច្ចុប្បន្ន។
អ្នកវិទ្យាសាស្ត្រប្រឡោកតាំងពីបន្ទប់ពិសោធន៍រហូតដល់ទីផ្សារ។
រហូតដល់ពេលនេះ បន្ទប់ពិសោធន៍សំខាន់របស់ជាតិ អំពីបច្ចេកវិទ្យាចម្រាញ់ប្រេងចំណុះក្រសួងឧស្សាហកម្ម ជាបន្ទប់មួយក្នុងចំណោមបន្ទប់សំខាន់ទាំង១៧ នៅទូទាំងប្រទេស។ Keylab PRT មានកម្រិតវិជ្ជាជឿនលឿនក្នុងតំបន់ និង អន្តរជាតិ មានបំពាក់ឧបករណ៍តំណាលគ្នា និង ទំនើប បង្កើតបានជាផលិតផលមានបរិមាណវិទ្យាសាស្រ្តខ្ពស់ កៀកជិតកម្រិតវិជ្ជានៅប្រទេសនានាក្នុងតំបន់ និង អន្តរជាតិ។ សមទ្ធិផលនេះ មានការចូលរួមមិនតិចពីឯកជនសាស្រ្តាចារ្យ ហា (Ha)។
តាមសាស្រ្តាចារ្យ ហា (Ha) អាជ្ញាប័ណ្ណនៃការបង្កើតនៅទីផ្សារវៀតណាម មិនទាន់អាចរកបានប្រាក់ចំណូលនៅឡើយ។ យល់ច្បាស់លក្ខណៈនេះ ដូចនេះមានផលិតផលមួយចំនួន ដែលសាស្រ្តាចារ្យ ហា (Ha) រួមនឹងក្រុងការងារនៅ Keylab ដឹងច្បាស់ នឹងនាំមកនូវផលប្រយោជន៍ធំធេងសម្រាប់សង្គម នឹងជ្រើសយករបៀបធ្វើផលិតផលសុក្រិត មានគ្រប់គតិយុត្ត សម្រាប់ចរន្តលើទីផ្សារ។
ក្រុមការងារនៅ Keylab តែងបានឃើញសាស្រ្តាចារ្យ ហា (Ha) ចុះហត្ថលេខាកម្ចីប្រាក់ (ឯកជន) ឬបញ្ចាំទ្រព្យ ដើម្បីបានប្រាក់ធ្វើផលិតផលវិទ្យាសាស្រ្តមួយ ដែល Keylab ជាអ្នកស្រាវជ្រាវ។ នេះជា “អត្តសញ្ញាណ” នៃសាស្រ្តាចារ្យ ហា (Ha) - អ្នកវិទ្យាសាស្រ្តាម្នាក់ មានទំនួលខុសត្រូវ មានចំណង់ចំណូលចិត្ត លះបង់ដោយស្ងៀមស្ងាត់ ហានប្រថុយនឹងគ្រោះថ្នាក់ និង ជ្រើសរបៀបធ្វើដំណើរជាមួយផលិតផលស្រាវជ្រាវ របស់ខ្លួនដល់ទីបញ្ចប់។
តាមសាស្រ្តាចារ្យ ហា (Ha) វិស័យជំរុញ ជាបេះដូងនៃដំណើរឧស្សាហកម្ម។ ជាមួយផលិតផលដែលមានលក្ខណៈតាមទាន់និន្នាការពិភពលោក និង ស្រាវជ្រាវថ្មី Keylab ទើបបញ្ឈប់ការស្រាវជ្រាវនៅត្រឹមមូលដ្ឋាន។ រីឯផលិតផលមានតួនាទីសំខាន់នឹងការអភិវឌ្ឍរបស់វៀតនាម មានលក្ខណៈពិសេស នវានុវត្តន៍ សាស្រ្តាចារ្យ ហា (Ha) អះអាង “នឹងដើរដល់ទីបញ្ចប់ដោយរបៀបនេះ ឬរបៀបនោះ” ដើម្បីបង្កើតបានផលិតផលនាំចេញទីផ្សារ៕
ទស្សនាទានរបស់សាស្ត្រាចារ្យ លោកស្រី ហា (Ha) អំពីភេទនារីធ្វើវិទ្យាសាស្ត្រដ៏ក៏ពិសេស។ ក្នុងការងារ លោកស្រីមិនដែលគិតដល់ខ្លួនឯងជាស្រី ឬប្រុសឡើយ មានត្រឹមតែការយកចិត្តទុកដាក់ដល់ការងារនោះ ថាខ្លួនបានធ្វើល្អ លង់អារម្មណ៍ជាមួយនឹងវាឬទេ។ “លើកលែងតែកម្លាំងខ្សោយដែលនារីម្នាក់ មិនអាចលើកដាក់វត្ថុធ្ងន់បាន ត្រូវពឹងដល់បុរសធ្វើឱ្យ ពេលនោះទើបនឹងឃើញថាខ្លួនឯងជាស្រី”សាស្ត្រាចារ្យ ហា (Ha) រៀបរាប់។
អត្ថបទ៖ ថាវវី រូបថត៖ ខាញឡុង/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង