សាស្រាចារ្យរង បណ្ឌិត ហូ ធីថាញវឹន (Ho Thi Thanh Van) អ្នកវិទ្យាសាស្រ្តទេពកោសល្យពិភពលោកឆ្នាំ២០២២
ក្នុងចំណោមអ្នកវិទ្យាសាស្រ្តទេពកោសល្យពិភពលោកទាំង១៥នាក់ ដែលអញ្ជើញមកពីទ្វីបទាំង៥ បានមូលនិធី L’Oréal និងអង្គការ UNESCO ប្រគល់រង្វាន់ “អ្នកវិទ្យាសាស្រ្តទេពកោសល្យពិភពលោក” ឆ្នាំ២០២២ ក្នុងនោះមានសាស្រ្តាចារ្យរង បណ្ឌិត ហូ ធីថាញវឹន (Ho Thi Thanh Van) ជាមួយនឹងសំណង់សិក្សា “ស្រាវជ្រាវអភិវឌ្ឍន៍ថ្មថាមពល និងថាមពលអ៊ីដ្រូសែនបៃតង បង្កើតវដ្តថាមពលបៃតង អាចបង្កើតឡើងវិញដោយចីរភាព ជៀសវាងដុតប្រេងឥន្ទនៈហ្វូស៊ីល និងកាត់បន្ថយកាក់សំណល់កាបូន”។
សាស្រ្តាចារ្យរង បណ្ឌិត ហូ ធីថាញវឹន (Ho Thi Thanh Van) កើតឆ្នាំ១៩៨០ ធំពេញវ័យនៅខេត្តដុងថាប (Dong Thap) រស់នៅក្នុងគ្រួសារមានប្រពៃណីអប់រំ។ ឆ្នាំ១៩៩៨ លោកស្រីបានជម្រើសផ្ទាល់ ចូលសកលវិទ្យាល័យពហុផ្នែក និងសកលវិទ្យាល័យជាតិទីក្រុងហូជីមិញ។ បន្ទាប់ពីបញ្ចប់ការសិក្សា លោកស្រីបានទទួលធ្វើជាគ្រួបង្រៀនមុខវិជ្ជាគីមី ចំណុះផ្នែកគីមីនៃសកលវិទ្យាល័យ។
បន្ទាប់ពីយកសញ្ញាបត្រអនុបណ្ឌិតនៅឆ្នាំ២០០៦ អនុបណ្ឌិត ហូ ធីថាញវឹន (Ho Thi Thanh Van) ទទួលបានអាហារូបករណ៍ពេញលេញថ្នាក់បណ្ឌិត នៅសកលវិទ្យាល័យវិទ្យាសាស្រ្តនិងបច្ចេកទេសតៃវ៉ាន ទទួលបានសញ្ញាបត្រឆ្នើមមុនកាលកំណត់ (មិនកាលកំណត់៣ឆ្នាំ) ដោយមានប្រកាសនីយបត្រតក្កកម្មអាមេរិកមួយ និងនីយបត្រតក្កកម្មតៃវ៉ានមួយ ផ្នែកខាងវិស័យថាមពលថ្មី ចុះផ្សាយអត្ថបទកាសែតអន្តរជាតិចំនួន៣ ផ្នែក ISI ទំនុកចិត្ត ជាមួយនឹងតួលេខឥទ្ធិពលសរុប IF=60។
ខែកញ្ញា ឆ្នាំ២០១៣ បណ្ឌិត ហូ ធីថាញវឹន (Ho Thi Thanh Van) ត្រឡប់មកកាន់ប្រទេសវៀតណាម ទទួលតំណែងជាប្រធានការិយាល័យវិទ្យាសាស្រ្តបច្ចេកវិទ្យានិងទំនាក់ទំនងការទូតសកលវិទ្យាល័យធនធាននិងបរិស្ថានទីក្រុងហូជីមិញ ចាប់ពីខែមករា ឆ្នាំ២០១៤។ លោកស្រីចូលរួមសកម្មការងារបង្រៀន និងស្រាវជ្រាវវិទ្យាសាស្រ្ត មកដល់សព្វថ្ងៃលោកស្រីបានប្រកាសចុះផ្សាយអត្ថបទកាសែតចំនួន៩០ នៅលើទស្សនាវដ្តីក្នុងស្រុកនិងអន្តរជាតិ។ លោកស្រីក៏ចូលរួមគម្រោងចំនួន១០ ស្តីពីប្រធានបទវិទ្យាសាស្រ្តបច្ចេកវិទ្យាក្នុងស្រុកនិងអន្តរជាតិ ទទួលបានរង្វាន់វិទ្យាសាស្រ្តជាតិនិងអន្តរជាតិកិត្យានុភាព។
នៅឆ្នាំ២០១៦ បណ្ឌិត ហូ ធីថាញវឹន (Ho Thi Thanh Van) បានក្រុមប្រឹក្សាសម្រាប់ឋានៈជាសាស្រ្តាចារ្យ ពិនិត្យពិចារណាទទួលស្គាល់ជាសាស្រ្តាចារ្យរង ខណៈពេលនោះលោកស្រីទើបមានអាយុ៣៦ឆ្នាំ។ លោកស្រីរៀបរាប់៖ “ខ្ញុំស្រាវជ្រាវថ្មថាមពលឥន្ទនៈ ថ្មថាមពលព្រះអាទិត្យ ជាប្រភេទថាមពលបង្កើតឡើងវិញ ខ្ញុំស្រាវជ្រាវតាំងពីឆ្នាំ២០០៩ នៅពេលសិក្សានិងធ្វើការនៅបរទេស។ ខ្ញុំឃើញថា នេះជាទិសដៅសិក្សាមួយដ៏ចាំបាច់ មានលក្ខណៈជាបន្ទាន់ ដោយសារប្រភពថាមពលហ្វូស៊ីល ជាប្រភពថាមពលមានកំណប់បរិមាណមានកំណត់ សន្សឹមរីងស្ងួតអស់ទៅ ពីមួយថ្ងៃទៅមួយថ្ងៃពិបាកនឹងរក”។
ក្រៅពីនោះ ការធ្វើអាជីវកម្ម ប្រើប្រាស់ថាមពលប្រេងឥន្ទនៈហ្វូស៊ីល តាំងពីយូររហូតដល់បច្ចុប្បន្ន បានធ្វើឱ្យបរិមាណខ្យល់អាកាសផ្ទះកញ្ចក់ ក្នុងស្រទាប់បរិយាកាសផែនដី លើសកម្រិតកំណត់នៃតម្លៃតុល្យភាពនាំឱ្យអព្ភូតហេតុបម្រែបម្រួលអាកាសធាតុ កើតឡើងកាន់តែកាច់សាហាវ មួយថ្ងៃកាន់តែច្រើនឡើងៗ។ បម្រែបម្រួលអាកាសធាតុប៉ះពាល់យ៉ាងធ្ងន់កើតមានទូទាំងសកលលោក ជាមួយនឹងអព្ភូតហេតុបម្រែបម្រួលអាកាសធាតុងាយនឹងឃើញបំផុត គឺសីតុណ្ហភាពកម្តៅកើនឡើង ទឹកកក់លើប៉ូលផែនដីរលាយរហ័ស ទឹកសមុទ្រកើនឡើង ផ្ទៃដីរស់នៅរបស់មនុស្សចង្អៀត ធាតុអាកាសមិនអំណោយផល៖ ភ្លៀង ទឹកជំនន់ រឺងស្ងួត ជ្រាបទឹកប្រៃ។ល។ ហេតុនេះ ត្រូវមានដំណោះស្រាយការប្រើប្រាស់ប្រេងឥន្ទនៈហ្ងូស៊ីល បង្វែទៅប្រើប្រាស់ប្រភពថាមពលស្អាត ថាមពលបង្កើតឡើងវិញ ជំនួសដោយខឿនសេដ្ឋកិច្ចបញ្ចេញកាក់សំណល់ផ្ទះកញ្ចក់ទាបបំផុត។ ថ្មថាមពល ជាថាមពលមួយបែបក្នុងចំណោមថាមពលបង្កើតឡើងវិញ ហើយជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយ ដែលកំពុងត្រូវការអភិវឌ្ឍន៍និងជំរុញ។
រៀបរាប់អំពីសំណង់ស្រាវជ្រាវ សាស្រ្តាចារ្យរង បណ្ឌិត ហូ ធីថាញវឹន (Ho Thi Thanh Van) ឱ្យដឹងថា៖ ការស្រាវជ្រាវនេះ នឹងជួយដោះស្រាយកាត់បន្ថយការប្រើប្រាស់លោហធាតុកម្រ Platinum ទន្ទឹមនោះកែលម្អរផលិតភាពលោហធាតុផ្សំ បើប្រៀបនឹង Platinum សុទ្ធ យ៉ាងនេះលើកកម្ពស់សកម្មភាព ពេលវេលាដំណើរការ កាតាលីទិកអគ្គិសនីគីមី នាំមកប្រសិទ្ធភាពខាងថវិកាចំណាយ សកម្មភាព និងភាពមាំមួនខ្ពស់ អាចធ្វើពាណិជ្ជកម្មនូវប្រភេទថ្មថាមពលជិតស្និទ្ធនឹងបរិស្ថាននេះ។ ស្រាវជ្រាវជោគជ័យនេះ នឹងរួមចំណែកបើកផ្លូវបង្វែខឿនសេដ្ឋកិច្ចវិលជុំ ម្យ៉ាងវិញទៀត ថាមពលបង្កើតឡើងវិញ ថាមពលបៃតង ដោយចីរភាព នឹងបានប្រើប្រាស់នៅក្នុងវដ្តបន្ត៕
- នៅឆ្នាំ២០១៩ សាស្រ្តាចារ្យរង បណ្ឌិត ហូ ធីថាញវឹន (Ho Thi Thanh Van) បានក្រុមប្រឹក្សាវិទ្យាសាស្រ្ត L’Oreal – UNESCO ដើម្បីការរីកចម្រើនរបស់នារី ក្នុងវិទ្យាសាស្រ្ត ផ្តល់កិត្តិនាមអ្នកវិទ្យាសាស្រ្តនារីឆ្នើមវៀតណាម ឆ្នាំ២០១៩ ជាមួយប្រធានបទស្រាវជ្រាវកាតាលីទិក ណាណូ លោហធាតុផ្សំ Pt-Mo លើវត្ថុធាតុណាណូ Ti0, 8W0, 202 សម្រាប់លើកកម្ពស់សមត្ថភាពធន់បំពុល CO និងកាត់បន្ថយតម្លៃទីផ្សារ សម្រាប់ថ្មថាមពលដែលប្រើប្រាស់ផ្ទាល់នូវ methanol ជាថាមពលបង្កើតឡើងវិញមួយបែប។ ទិសដៅស្រាវជ្រាវនេះ នឹងនាំមកផលប្រយោជន៍ជាច្រើន ក្នុងការប្រើប្រាស់ថ្មថាមពល ជំនួសឱ្យប្រភេទប្រេងឥន្ទនៈហ្វូស៊ីល និងកាត់បន្ថយកម្តៅកើនឡើង ដោយឧស្ម័នសំណាល់CO2។
- នៅឆ្នាំ២០២០ សាស្រ្តាចារ្យរង បណ្ឌិត ហូ ធីថាញវឹន (Ho Thi Thanh Van) ជាអ្នកទី២៣ក្នុងចំណោមអ្នកវិទ្យាសាស្រ្តគំរូទាំង១០០នាក់នៅទ្វីបអាស៊ី ដែលទស្សនាវដ្តី Asian Scientist ជម្រើស។
- ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការអង្គការវិទ្យាសាស្រ្ត អប់រំ និងវប្បធម៌ នៃអង្គការ UNESCO ទីក្រុងប៉ារីស ប្រទេសបារាំង ក្រុមប្រឹក្សាវិទ្យាសាស្រ្តអង្គការ UNESCO និងមូលនិធី L’Oréal បានប្រគល់ពាន់រង្វាន់អ្នកវិទ្យាសាស្រ្តទេពកោសល្យពិភពលោកឆ្នាំ២០២២ ជូនទៅសាស្រ្តាចារ្យរង បណ្ឌិត ហូ ធីថាញវឹន (Ho Thi Thanh Van) ដែលបានរួមចំណែកលេចធ្លោ សម្រាប់វិទ្យាសាស្រ្តបច្ចេកវិទ្យា ដោយគម្រោង “ស្រាវជ្រាវអភិវឌ្ឍន៍ថ្មថាមពល និងថាមពល អ៊ីដ្រូសែន - បង្កើតថាមពលបៃតងវិលជុំ បង្កើតឡើងវិញ ដោយចីរភាព”។
អនុវត្ត៖ ថុងហាយ /កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង