សហគ្រាសគឺជាបេះដូងកំណើនរបស់អាស៊ាន

សហគ្រាសគឺជាបេះដូងកំណើនរបស់អាស៊ាន

 

ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ចរបស់អាស៊ានឲ្យ​កាន់តែ​ស៊ីជម្រៅ ​នាពេលខាងមុខ បណ្តាប្រទេស​ជា​សមាជិក​និង​សហគមន៍ធុរកិច្ច ត្រូវ​ធ្វើបច្ចុប្បន្នភាពនូវ​កម្លាំង​ចលករកំណើន​ប្រពៃណី​ អភិវឌ្ឍ​ធនធានមនុស្ស ដែល​មាន​គុណភាព​ខ្ពស់​ ជំរុញ​យ៉ាង​ខ្លាំង​ក្លា​នូវ​កម្លាំងចលករ​កំណើន​ថ្មី​ ជា​ពិសេស​គឺផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និង​បរិវត្តកម្ម​ឌីជីថល​ ព្រមទាំង​បង្កើនការ​​តភ្ជាប់​​ខ្សែ​​សង្វាក់​​ផ្គត់ផ្គង់​​ក្នុង​តំបន់​ និងសកលលោក។

នេះគឺការបញ្ជាក់​របស់លោកនាយករដ្ឋមន្ត្រី ផាម​ មិញជិញ (Pham Minh Chinh) ក្នុងកិច្ចសន្ទនា​ជាមួយ​យុវជន​អាស៊ាន និងក្រុម​ប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន (ASEAN-BAC) ក្នុង​ក្របខណ្ឌ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ លើក​ទី​៤៦ និង​កិច្ច​ប្រជុំកំពូល​ពាក់ព័ន្ធ​ផ្សេង​ទៀត​​ ដែលប្រព្រឹត្តទៅ​ នៅប្រទេស​ម៉ាឡេស៊ី នាចុងខែឧសភា។

លោកនាយករដ្ឋមន្ត្រី ផាម​មិញជិញ (Pham Minh Chinh) អញ្ជើញ​ចូលរួម​ និង​ថ្លែង​មតិក្នុង​កិច្ច​សន្ទនា​រវាង​ថ្នាក់ដឹក​នាំអាស៊ាន​ នឹង​យុវជន​អាស៊ាន។ រូបថត៖ VNA
តំណាង​យុវជន​វៀតណាម​អញ្ជើ្​ញ​ចូល​រួម​ក្នុង​កិច្ចសន្ទនា។ រូបថត៖ VNA

ដោយ​ប្រធានបទ​ “ការរួបរួមបណ្តាទីផ្សារ​ ដើម្បី​វិបុលភាព​​រួម​” ប្រតិភូ​ ASEAN-BAC ស្នើអាទិភាពស្នូល រួមមាន៖​ ​ ​ ១) ការ លើកកម្ពស់ ពាណិជ្ជកម្ម និង វិនិយោគ រវាងប្រទេស សមាជិក អាស៊ាន។ ២) ជំរុញការធ្វើសមាហរណកម្ម និងការតភ្ជាប់សេដ្ឋកិច្ច។ ៣) ការបង្កើតក្របខណ្ឌប្រកបដោយចីរភាព និងបរិយាប័ន្ន និង៤) ការកសាងអាស៊ាន ឌីជីថល ដែលធន់នឹងវិបត្តិ។

សប្តាហ៍ទំនិញវៀតណាម ត្រូវបានប្រារព្ធឡើង​នៅខេត្ត Udon Thani ប្រទេសថៃ ដែលរៀបចំដោយ​ក្រុមហ៊ុន Central Retail វៀតណាមគ្រុប សហការជាមួយ​មជ្ឈមណ្ឌល​ជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគទីក្រុង​ហូជីមិញ (ITPC)  ។ រូបថត៖ VNA
ក្រុមហ៊ុន​ភាគ​ហ៊ុន VietNam Agroresources នៅភូមិ ថាញស្វឹន(Thanh Xuan) ឃុំ ម៉ូកុង (Mo Cong) ស្រុក តឹន​បៀន (Tan Bien) ខេត្ត តីនិញ (Tay Ninh) កំពុងជ្រើសរើស​ និង​បែងចែក ពងមាន់។ រូបថត៖ VNA

សង្កត់ធ្ងន់​លើ​តម្រូវការ​នៃ​សមាហរណកម្ម​សេដ្ឋកិច្ច​យ៉ាងស៊ីជម្រៅ ​អភិវឌ្ឍ​ចីរភាព​ និង​បរិវត្តកម្ម​ឌីជីថល​​គ្រប់​ជ្រុង​ជ្រោយ  អាស៊ាន BAC ដាក់ចេញនូវ​គំនិត​ផ្តួចផ្តើម​ជាក់ស្ដែង​ជា​ច្រើន​ ដូចជា ​កសាង​អង្គភាព​ធុរកិច្ចអាស៊ាន​ ​ ​បង្កើត​ទីផ្សារ​មូលធន​ឯកជន​អាស៊ាន​ក្នុងពេល​ឆាប់ៗ ក្របខណ្ឌ​ទីផ្សារ​កាបូន​រួម ​អភិវឌ្ឍ​យុទ្ធសាស្ត្រ​ជំរុញបន្លាស់ប្ដូរអ្នកប្រាជ្ញវ័យ​ក្មេង​ និងកសាង​វេទិកា​ឌីជីថល ​ដើម្បីងាយស្រួលក្នុងការធ្វើ​បែបបទ និង​កាត់​បន្ថយ​ពេល​វេលា និងថ្លៃចំណាយនិតីវិធី បើកក្ដីសង្ឃឹមថា នឹងកើន GDP អាស៊ាន ៥,៥ពាន់លានដុល្លារអាមេរិក ដោយសារឌីជីថល​ពាណិជ្ជកម្ម។

លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ធុរកិច្ចគឺជាបេះដូង​កំណើន​របស់អាស៊ាន​។ លោកនាយករដ្ឋមន្ត្រី ផាម​ មិញជិញ​ (Pham Minh Chinh) ​ក៏សន្យាថា​ រដ្ឋាភិបាល​វៀតណាម​នឹងបង្កើត​ “នីតិវិធីចំហ ហេដ្ឋារចនាសម្ព័ន្ធរលូន និងអភិបាលកិច្ចឆ្លាតវៃ” ដើម្បីរួមជាមួយនឹងបណ្ដារដ្ឋាភិបាល​ និងធុរកិច្ចនៃបណ្ដា​ប្រទេស​ជាសមាជិក ដើម្បីនាំ​អាស៊ាន​​ក្លាយ​ជា​អង្គភាព​សេដ្ឋកិច្ច​​មាន​ថាមពល​ ទីពឹង​ខ្លួន​ បរិយាប័ន្ន និងចីរភាព ត្រៀមខ្លួនជាស្រេច ដើម្បីសម្របខ្លួន​ទៅនឹង​រាល់​បម្រែបម្រួលក្នុងទូទាំង​ពិភពលោក​។

ពិធីបើកការដ្ឋានសាងសង់តំបន់ឧស្សាហកម្មវៀតណាម-សិង្ហបុរី (VSIP) ខេត្ត ថាយ​ប៊ិញ (Thai Binh) ។ រូបថត៖ VNA

តាក់ស៊ីអគ្គីសនី XanhSM (វៀតណាម) ដាក់ឲ្យដំណើរការក្នុងទីផ្សារឥណ្ឌូនេស៊ី។ រូបថត៖ VNA

លោកនាយករដ្ឋមន្ត្រី ផាម​ មិញ​ជិញ (Pham Minh Chinh) បានស្នើ​បណ្ដា​រដ្ឋាភិបាល​ និង​សហគមន៍​ធុរកិច្ច ​បន្ត​ជំរុញ​កំណើន​ប្រពៃណី ​ជំរុញ​កម្លាំង​ចលករថ្មី អភិវឌ្ឍ​ធនធាន​មនុស្ស​ ដែល​មានគុណភាពខ្ពស់​ បំពេញ​តម្រូវការ​ទីផ្សារ​ពលកម្មក្នុង​យុគសម័យ​ថ្មី ​ដោយ​ឈរ​លើ​មូលដ្ឋានបង្កើន​កិច្ចសហប្រតិបត្តិការ​រវាង​ភាគីទាំងបី​៖ រដ្ឋ​ ធុរកិច្ច​ និង​សាលារៀន​។

ក្នុងកិច្ចសន្ទនា​ជាមួយ​យុវជន​អាស៊ាន​ ចែក​រំលែកសារ​អំពី “សកម្មភាព​ថ្ងៃ​នេះ​ - ស្ថាបនា​ថ្ងៃ​ស្អែក​” លោក​នាយករដ្ឋមន្ត្រី​​អំពាវនាវ​យុវជន​អាស៊ាន​ លើក​កម្ពស់​ស្មារតី​ឈាន​មុខ និង​គំនិត​ច្នៃប្រតិដ្ឋ​ជាមួយ​ “ម្ចាស់ការទាំង ”។ ម្ចាស់ការ​ក្នុង​ការ​រៀនសូត្រ​ ម្ចាស់ការ​ក្នុង​ការ​ច្នៃប្រឌិត​ និង​ផ្ដើមធុរកិច្ច​ ម្ចាស់ការក្នុងការចូលរួមកសាងនីតិវិធិ ម្ចាស់ការផ្លាស់ប្តូឬ និងធ្វើសមាហរណកម្មអន្តរជាតិ និងម្ចាស់ការ​ក្នុងការចូលរួម​ថែរក្សា​សន្តិភាព​ ស្ថិរភាព និងអត្តសញ្ញាណ​វប្បធម៌អាស៊ាន​។
ទន្ទឹមនឹងនោះ​ លោក​នាយករដ្ឋមន្ត្រី ក៏បាន​ស្នើ​ឱ្យ​បណ្តា​ប្រទេស​អាស៊ាន​ផ្តោត​លើ​ ៥​ចំណុច​សំខាន់​ៗ៖ ការកសាងការអប់រំបើកចំហ គាំទ្រការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការធ្វើបរិវត្តកម្មឌីជីថល ជំរុញការចាប់ផ្តើមធ្វើអាជីវកម្ម បង្កើតការសន្ទនា ដើម្បីស្តាប់សំឡេងរបស់យុវជន និងលើកទឹកចិត្តយុវជនចូលរួមក្នុងការការពារបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព។ 
ភ្ញៀវទស្សនាទស្សនាស្តង់បង្ហាញម៉ាស៊ីនដេរ និងបិទភ្ជាប់ដោយស្វ័យប្រវត្តិ នៅឯពិព័រណ៍ឧស្សាហកម្មវាយនភ័ណ្ឌ និងកាត់ដេរអន្តរជាតិឆ្នាំ ២០២៤ ។ រូបថត៖ VNA

ក្រោម​ប្រធានបទ​ «យុវជន​ដើម្បី​អនាគត​ចីរភាព​៖ ជំរុញបរិយាប័ន្ន​ និងជំរុញការផ្លាស់ប្តូរ​ក្នុង​អាស៊ាន​» ប្រតិភូ​យុវជន​អាស៊ាន​បាន​សម្តែង​នូវ​សេចក្តីប្រាថ្នា​ និង​ការទទួលខុសត្រូវ​របស់​យុវជន​ ក្នុង​ការ​រៀបចំ​អនាគត​នៃ​តំបន់​។ អំពាវនាវ​ឱ្យ​ប្រទេសជាសមាជិក ​វិនិយោគលើ​ហេដ្ឋារចនាសម្ព័ន្ធគម្រប បង្កើនកិច្ចសហប្រតិបត្តិការរវាង​រដ្ឋ​ និង​ឯកជន ពង្រាយ​កម្មវិធី​បណ្តុះបណ្តាលស្ដីពី​ គោលដៅ​អភិវឌ្ឍ​ចីរភាព​ ក៏ដូចជា​បង្កើត​យន្តការ ​ដើម្បី​ឱ្យ​យុវជន​អាច​ចូលរួម​យ៉ាង​ពិតប្រាកដ​ ក្នុង​ដំណើរ​ការ​អភិវឌ្ឍដោយចីរភាព​ ពី​ជនបទ​ដល់​ទីក្រុង​ បង្កើន​ការ​រៀនសូត្រអំពីចំណេះដឹង​ឌីជីថល និង​បញ្ញា​សិប្បនិម្មិត​ លើកកម្ពស់​សុខភាព​ផ្លូវកាយ​ និង​ផ្លូវចិត្ត​សម្រាប់​យុវជន​ គាំទ្រ​ក្រុម​ងាយ​រងគ្រោះ ​លើកទឹកចិត្ត​ការផ្តើមធុរកិច្ច​ និងនវានុវត្តន៍​ ជំរុញសកម្មភាព​អាកាសធាតុ និង​ចម្រុះវប្បធម៌អាស៊ាន។

អ្នក​បម្រើ​លើ​យន្តហោះ​ ឈរ​ក្បែរ​យន្តហោះ​ដែល​មាន​និមិត្តសញ្ញា ​"ទេសចរណ៍ប្រទេស​ម៉ាឡេស៊ី ឆ្នាំ២០២៦ " ​ក្នុង​ពិធីបំផុសយុទ្ធនាការទេសចរណ៍ប្រទេសម៉ាឡេស៊ី។ រូបថត៖Bernama / VNA ផ្សព្វផ្សាយ

វៀតណាម​ប្តេជ្ញា​ចិត្តរួមដំណើរជាមួយ​អាស៊ាន​ ដោយ​ផ្តល់​អាទិភាព​អភិវឌ្ឍ​យុវជន​ទាំងស្រុង ដូចជា​ធនធានយុទ្ធសាស្ត្រ​មួយ។ លោកនាយករដ្ឋមន្ត្រី ផាម​មិញជិញ (Pham Minh Chinh) បានបង្ហាញ​ជំនឿនូវអនាគត​ដ៏​ភ្លឺស្វាង​របស់អាស៊ាន​នឹង​ត្រូវបាន​សរសេរ​ដោយយុវជន​ជំនាន់ក្រោយ​ ​ហ៊ាន​គិត​ ហ៊ានធ្វើ ហ៊ានឈានមុខ ដើម្បី​អាស៊ាន​ស្អិត​រមួត​ និង​និរន្តរភាព៕

អត្ថបទ៖ VNP រូបភាព៖ VNA ប្រែសម្រួលដោយង្វៀន​យ៉ាង


Top