សម្រស់សម្លៀកបំពាក់ជនរួមជាតិកុង (Cong) នៅស្រុកមឿងតែ (Muong Te) ខេត្តឡាយចូវ (Lai Chau)

សម្រស់សម្លៀកបំពាក់ជនរួមជាតិកុង (Cong) នៅស្រុកមឿងតែ (Muong Te) ខេត្តឡាយចូវ (Lai Chau)

បានរកឃើញកាលពីសតវត្សរ៍ទី​១៧ ជនជាតិ​កុង (Cong) ​ឆ្ពោះទៅរក​កំពូល​ភ្នំ​ និងដង​ជ្រោះ​​ឆ្ងាយ​​ដាច់​ស្រយា​ល​ ដើម្បី​កសាង​ខឿន​វប្បធម៌​ពោរពេញ​ដោយ​អត្ថសញ្ញាណ​នៅ​លើ​ទឹកដី​វៀតណាម​​។ ផ្តើម​ពី​សម្លៀក​បំពាក់​ឆើត​ឆាយ​ ស្រស់ស្អាត​ រហូតដល់​​បុណ្យទាន​​​។ល។ ទាំង​អស់​​សុទ្ធតែ​បង្កើត​បាន​ជា​សម្រស់​វប្បធម៌លាកបំ​ពួន ​ក្រោម​​ព្រៃភ្នំ​មហិមា​​។​

សម្រស់​នារី​ជនជាតិ​កុង​ (Cong) ក្នុង​សម្លៀក​បំពាក់​ប្រពៃណី​។​

ជនជាតិ​កុង​ (Cong) ឬ​​ហៅ​ថា​ជនជាតិ​សា (Xa) ម៉ាង (Mang)​។ល។ រស់នៅ​​ប្រមូល​ផ្តុំ​នៅ​តំបន់​ភូមិភាគ​ខាង​ជើង​ ​ម្តុំ​ខេត្ត​ឡាយ​ចូវ​ (Lai Chau) និង ខេត្ត​ដៀន​បៀន (Dien Bien)​។ នេះ​ជា​ជនជាតិមួយ​ក្នុង​ចំណោម​ជនជាតិ​ ដែល​មាន​ប្រជាជន​ក្រោម​ ១០.០០០នាក់ នៅ​រក្សាបាន​សម្រស់​វប្បធម៌​ប្រពៃណីពិសេស​។​

សម្លៀក​បំពាក់​ប្រពៃណី​ក៏ជា​សម្រស់​អត្តសញ្ញាណ​នៃ​ជនជាតិ​កុង (Cong)​។ ប្រុស​​ពាក់​ឈុត​​ពណ៌ខៀវ​ចាស់​​ខ្មៅ​បន្តិច​​ ឡេវ​អាវ​​បាន​ធ្វើ​ដោយ​សំពត់​។ ស្រី​​​ក្និក​ក្នក់​ជាង​នេះបន្តិច​ ដោយ​​មាន​​សម្លៀក​បំពាក់ ​និងគ្រឿង​អាលង្ការ​។ នារី​មិន​​ទាន់​មាន​ប្តី​​នឹង​ក្រង​សក់​​ដាក់មកខាង​ក្រោយ​ នារីដែល​មាន​ប្តីហើ​យ​នឹង​​ក្រង​សក់​ជា​​​ផ្នូងដាក់នៅ​​​ពីលើក្បាល​។​ ផ្នូង​សក់​មានសៀត​ស្នៀត​សក់​សងខាង​ ដែល​មាន​ដាំដោយ​​សំរឹទ្ធ​និង​ប្រាក់​។​

 


កន្សែង​ចួត​ក្បាល​របស់នារី​ជនជាតិ​កុង​ (Cong)ជា​កន្សែង​ភីវ (Pieu) ​​ដូចគ្នា​នឹង​​​​​កន្សែង​ជន​ជាតិ​​ថៃឌាន​ (Thai Den)​។ ពួកគាត់​​តែង​ប្រើប្រាស់​គ្រឿង​អាលង្ការ​​ប្រាក់​ ឬ​មាស​ ដើម្បី​រំលេច​​បន្ថែម​សម្រស់សភាពនារី​ និងការពារ​សុខភាព​ខ្លួន​ឯង​។ នារី​ជន​ជាតិ​កុង​(Cong)ពាក់​អាវ​ពីរ​ប្រភេទ​។​ អាវ​ផាយ​មួយ​ប្រភេទ​ មាន​ពណ៌​ខៀវ​ ក្រហម​ លឿង ​និង​ពណ៌ស បាន​រៀប​​ចម្រុះ​គួប​ផ្សំ​នឹង​ការ​ដេរប៉ាក់​ពិសេស​​នៅតាម​​ជាយ​អាវ​។ ប្រភេទ​​មួយ​ទៀត​​ ដៃ​អាវ​ពណ៌ខ្មៅ​ ​​កអាវឆែកបែបអាវ​ចិន​ តាម​ជាយ ​កអាវ​ចុះក្រោម ​មាន​តុបតែងដោយ​​ឡេវ​​អាវ​ប្រាក់​ និង​ ស្នាម​ដេរ​សូត្រ​ពណ៌​។ ជនជាតិ​កុង (Cong) ​ពាក់​អាវជា​​មួយ​​​នឹង​ខោរ៉ុប​ផ្កា​ ឬ​រ៉ុប​ខ្មៅ​ តុបតែង​ក្បាច់​រចនា​តាម​បែប​បុរាណ​។​

សម្លៀក​បំពាក់នារី​ជនជាតិ​កុង​ (Cong) សាមញ្ញ រួមមាន​ អាវ​ រ៉ុប​ ខ្សែក្រវាត់​ចង្កេះ អាវ​ទ្រនាប់​ កន្សែង​ចួត​ក្បាល​ និង​ គ្រឿង​អាលង្ការ​មួយ​ចំនួន​។ អាវ​ខ្លី​ដេរ​ដោយ​សំពត់​ពណ៌ស ពណ៌ខៀវ​ចាស់​ អាវ​ដៃវែង​ កអាវ​ចំហទ្រូង​ អាវ​គ្មាន​ឆែកជាយក្រោម​។​ កអាវ​ជា​ក្រណាត់ពណ៌ខ្មៅ ​អូសពី​កអាវ​ខាងស្តាំ​វៀង​តាម ក ចុះមក ក​អាវ​ខាងឆ្វេង​។ តាម​កអាវ ​មាន​តុបតែង​ដោយ​​អំបោះកប្បាស​រវៃ​ជា​​រូប​ខ្សែ​ត្រគួញ​ សម្រាប់​ចង។​

 


សម្លៀកបំពាក់​បុរស​ជនជាតិ​កុង (Cong)​រួម​មាន​កន្សែង​ អាវ​ ខោ​សំពត់​ ជ្រលក់​ពណ៌​ខៀវ​​ចាស់​គ្មាន​តុបតែង​ក្បាច់​រចនា​។​

ជនជាតិ​កុង (Cong) ​មិនបាន​ដាំ​ផ្កាកប្បាសទេ ប៉ុន្តែ​ទិញ​សំពត់​ជ្រលក់​ពណ៌​ខៀវ​ចាស់​មកពី​​ជនជាតិ​ថៃ ឡាវ​ យក​មក​កាត់ដេរ​ និងតុបតែង​ក្បាច់រចនា​ តាម​បែប​លក្ខណៈ​វប្បធម៌​​ជនជាតិ​ខ្លួន​។ល។ សម្លៀក​បំពាក់​នារី​ជនជាតិ​កុង (Cong)​រួម​មាន​៖ អាវ​ រ៉ុប​ កន្សែង​ ខ្សែក្រវាត់​ចង្កេះ​។ អាវនារី​តែង​បានកាត់ដេរ​រា​ង​រឹ​ប​ជាប់ខ្លួន​ ដៃអាវ​វែង​ ជាយ​អាវ​ទាំងសងខាង ​បានដេរខ្ជាប់នឹង​​ក្រណាត់ពណ៌​​ក្រហម​ ខ្មៅ​ ខៀវ​ ស។ល។​

ស្នាមតរវាង​ដៃអាវ​ និង​ស្មា​អាវ បានតុប​តែង​ដោយការ​​ដេរប៉ាក់​រូប​ភ្នំ​ រូប​ខ្សែ​​ច្រវាក់​។ល។ ដើម្បី​អាវ​ខ្ជាប់​ខ្លួន​បាន​​ នារី​ជនជាតិ​កុង (Cong) ​យក​​កាក់ប្រាក់មួយ​ រុំ​សំពត់​​​​ធ្វើ​ជា​ឡេវ​អាវ​

រ៉ុប​នារី​ជនជាតិ​កុង (Cong) ​បាន​ដេរ​ដោយ​សំពត់ពណ៌​ត្នោត​ ឬពណ៌ខ្មៅ​ រាង​រ៉ុប​​តុបតែងដោយ​​​រូប​ឆ្នូត​ រូប​ពពក​ រូប​អ្នក​រាំ​ រូប​ពីរ៉ាមីត​​ធំ​​ឱបរូប​ពីរ៉ាមីត​តូច​​។ល។ ដោយ​ស្នាម​សូត្រដេរ​​ពណ៌ខៀវ​ លឿង​ ស្វាយ​ ស។ រូប​ពីរ៉ាមីត ​ជា​និមិត្ត​រូប​​ព្រៃឈើ​ កំពុង​លូត​​លាស់​។

 


ជាយ​រ៉ុប​​ ដេរផ្សំ​​​ដោយ​សំពត់​ពណ៌​ខៀវ​ ឬ​​ពណ៌ខ្មៅ​។ ក្រវាត់​​ចង្កេះធ្វើ​ដោយ​សំពត់កប្បាស​ជ្រលក់ពណ៌​ខៀវ​ចាស់​ ​មានពី​​​ស្រទាប់​ សម្រាប់ចង​​ខ្ជាប់​រ៉ុប​​មិនឱ្យ​របួត ព្រមទាំង​​រំលេចបាន​​​សម្រស់​​សម្លៀក​បំពាក់ ​របស់នារី​ជនជាតិ​កុង (Cong)​។ល។​

ម៉ូដ​សក់​នារី​ជនជាតិ​កុង​ (Cong)ក្រៅ​ពី​តម្លៃ​ធ្វើ​ស្អាត​ នៅ​បាន​បែង​ចែក ម៉ូដសក់​នារីដែល​​មាន​ប្តី ​និងនារីមិនទាន់​មានប្តី​។ ប្រការនេះ មុនដំបូង​បង្ហាញ​តាមរយៈ​​ម៉ូដ​សក់ ជាមួយ​នឹង​​​ទំនៀម​ទម្លាប់​ក្រង​​សក់​។ នារី​មិនទាន់មានប្តី​ក្រង​សក់​ដាក់​មក​ខាងក្រោយ​ នារី​មាន​ប្តី​​ក្រង​សក់​ជា​ផ្នូង​នៅ​ខាងលើក្បាល។ ផ្នូង​សក់​​បានក្រង​ខ្ពស់​ មាន​ដោត​ស្នៀត​សក់​សង​ខាង​។ ស្នៀត​សក់​ចំនួន​ពីរ​​នេះ ក្រៅ​ពីមាន​​​គុណប្រយោជន៍​ខ្ជាប់សក់​ នៅ​ជា​គ្រឿង​​អាលង្ការ​តុប​តែង​សក់ ​សម្រាប់នារី​ជនជាតិ​កុង​ (Cong)។ ស្នៀក​សក់​​ធ្វើ​អំពី​ឆ្អឹង​សត្វ​ ក្បាលស្នៀត​​មាន​ដាំ​សំរឹទ្ធនិង​ប្រាក់​។​

 


ពេល​​ទៅដល់​ឃុំ ​ណឹម​ខៅ (Nam Khao) កញ្ញា​នៅទីនេះ​សុទ្ធតែ ​មាន​មោទនភាព​ ផ្ទះណា​​ក៏មាន ​Bem (ហិប​ឫស្សី)​។ នេះ​ជា​កេរមត៌ក ​ដែល​អ្នកម្តាយទុក​​សម្រាប់​​​កូន​ស្រី​ ទុក​​​ដាក់​សំពត់ ខោ​អាវ​ និង គ្រឿង​អាលង្ការ​។ ហិប​ឫស្សី​ តែង​បាន​​ដាក់​នៅក្រោម​ទីស្ការបូជា​ ហើយ​​មិន​អាច​ចល័ត​ទៅ​ទីណាទាំងអស់​។ ដោយ​​​បច្ចេកទេស​តម្បាញ​ពូកែ​ របស់​ជនជាតិ​កុង​ (Cong) ហិប​ឫស្សី​​មិនពុក​ ឬឡើង​ផ្សិត​តាម​​ពេលវេលា​​ ពេលណា​ក៏នៅតែ​​​រលើប​រលោង​ស្រស់ស្អាតជានិច្ច​៕​

 

សម្លៀក​បំពាក់​ប្រពៃណី​នារី​ជនជាតិ​កុង​ (Cong) ជាមួយ​សម្រស់​ឆើត​ឆាយ​ ជក់ចិត្ត​។

                       អត្ថបទ និង រូបថត៖ កុង​ដាត/កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង​


Top