វៀតណាម និង បារាំង រួមគ្នានិទានរឿង “អតីតកាល”

វៀតណាម និង បារាំង រួមគ្នានិទានរឿង “អតីតកាល”

រឿង​សម្តែង​ អតីតកាលជា​ស្នាដៃ​រឿងល្ខោនមួយរបស់​វៀតណាម​ - បារាំង​មួយ​  ដែល​បានរៀបរៀងដោយយកលំនាំតាម​និទានកថា និង រឿង​ព្រេង​ប្រជាប្រិយ​ចំណាស់​ៗនៅប្រទេសវៀតណាម​ ដឹក​នាំ​សម្តែង​ដោយ​ជនជាតិ​បារាំង​ Quentin Delorme សហការ​ជាមួយ​នឹង​សិល្បករ សិល្បការិនី​វៀតណាម និង បារាំង​ ដោយគោល​បំណងផ្សំផ្គំ​ភាសា​ពីរ​ វប្បធម៌ពីរ និន្នាការសិល្ប៍សោភ័ណ ​រួមនឹង​កា​រយោង​ប្រវត្តិសាស្រ្ត​ និង សហសម័យ​។


ជំរុញ​ដោយ​គំនិត​នៃ​​ប្រភេទ​ល្ខោន​ពេញ​និយម​​មួយ ដែល​​នាំមក​ឱកាស​កាត់បន្ថយ​គម្លាត​​វប្បធម៌​ អប់រំ​សម្រាប់មនុស្សគ្រប់គ្នា​ អ្នក​ដឹកនាំរឿង​ជនជាតិ​បារាំង​ Quentin Delorme មានគោល​បំណង​នាំទស្សនិកជន​ធ្វើដំណើរផ្សង​ព្រេងដោយ​​ល្អ​ឥតខ្ចោះ​តាម​រ​យៈ​រឿងសម្ដែង​ អតីតកាល ជា​ស្នាដៃ​ល្ខោន​សមស្រប​នឹង​មនុស្សគ្រប់វ័យ​ ដោយ​វិធី​សម្តែង​សម្បូរបែប​ ថ្មីៗ ពិសេស តែ​​ងាយនឹង​ចាប់យក​ក្នុង​​របៀប​រៀប​រៀង និង ដឹកនាំរឿង​។​

តាមរយៈ​ការ​បង្ហាញ​ឡើង​វិញ​នូវ​រឿង​ព្រេ​ង​ អ៊ូវ​កឺ (Au Co) ដំណើរ​រឿង​កកើត​បឹង​ហូតី ឬកំពូល​ភ្នំ​ថាច់​ម៉ោង​ (Thach Mon)។ល។ ខ្ញុំ​មាន​បំណងចង់​នាំ​ទស្សនិកជន​ត្រឡប់ទៅ​រក​ដើម​កំណើត​ នៃខឿន​វប្បធម៌​មួយ​ដ៏សម្បូរបែប​ជាង​ មាន​លក្ខណៈ​សហគមន៍​ជាង និង មនុស្ស​ធម៌ជាង​។ តាម​រយៈ​ការ​បង្ហាញ​ឡើង​វិញនូវ​និទានកថា​​ល្បីទាំង​បី​​ ដែល​មាន​លក្ខណៈ​​ជាគ្រឹធារ​នៃ​វប្បធម៌​វៀតណាម​ ខ្ញុំ​ចង់​រំលេច​ចំណុច​ប្រហាក់​ប្រហែល​មួយ​ ដែល​មានស្លាក់​ស្នាមច្បាស់ ​រវាង​ខឿន​វប្បធម៌​វៀតណាម​ នឹង​ខឿន​វប្បធម៌​ដទៃ​លើពិភពលោក​។ និទានកថា​ជា​វត្ថុធាតុមួយ​ មាន​សមត្ថភាព​ផ្សារភ្ជាប់ មានលក្ខណៈ​សកល​ និង មានការ​រីក​ចម្រើន​យូរ​អង្វែង​នឹង​ពេលវេលា​។ ខ្ញុំ​ជឿជាក់ថា​ នេះ​ជា​អាវុធ​វីរកថា​ អស្ចារ្យ អនុញ្ញាត​ឱ្យ​បង្កើត​ជា​ខឿន​វប្បធម៌​សកល​ជាង​ អ្នក​ដឹកនាំ​រឿង​ជនជាតិ​បារាំង Quentin Delorme រៀប​រាប់​។


អតីតកាល​ យក​លំនាំ​តាមរឿង​ព្រេង​ប្រជាប្រិយ​ទាំង​បី​ ដែលបានរៀបរៀងជារឿង​ល្ខោន​ រួម​មាន​ ព្រះឥន្រ្ទទ្រមេឃ ជានិទានកថា​​អំពីប្រភព​ដើម​ កូន​នាគ​ចៅទេវតា ជា​រឿង​រ៉ាវ​ពណ៌នា​អំពី​ដើម​កំណើត​នៃជនជាតិវៀតណាម​ និង រឿង​ស្លាម្លូ បង្ហាញពី​ភាព​ផ្សារភ្ជាប់​មូលដ្ឋាន ​រវាង​មនុស្ស​ និង ធម្មជាតិ​។ និទានកថាទាំង​បី​ រួម​ផ្សំ​នឹងគ្នា​បង្កើត​បាន​​ជារឿង​ល្ខោន​​មួយ ​ពោរពេញ​ដោយ​ពណ៌សម្បុរ​ ក្នុងនោះ​​រឿង​រ៉ាវ​នីមួយ​ៗ បានបើកបង្ហាញជាបន្តបន្ទាប់​​ និង រួម​គ្នា​បូកបញ្ចូល​ដោយ​ការ​គួបផ្សំ​ ​រវាង​ការ​ត្រិះរិះ​ស្រមើលស្រមៃ​ អធិធម្មជាតិ​ និង តថនិយម​។​

ក្នុង​ចក្រវាឡ​ដែល​ធាតុកំណាព្យនៃ​ជីវភាព​រស់នៅ​ នៅតែពាំនាំ​​អត្ថន័យពេញលេញ​​របស់វា ​​"អតីតកាល នាំ​ទស្សនិកជនទៅ​​ស្វែងយល់អំពី​ខឿន​វប្បធម៌​រុងរឿង​ តាមរយៈ​រូបភាព​នៃ​សត្វ​នាគ អាទិទេព​ បិសាច ព្រលឹង​វិញ្ញាណ និង អមនុស្ស​។


នៅសម័យកាល​ដែលសង្គម​កំពុង​ត្រូវ​ប្រឈម​នឹង​ការ​ក្រោក​ឡើង​នៃ​អត្មានិយម​ អ្នក​សម្ភារនិយម​ រួម​នឹង​ការ​អភិវឌ្ឍនៃ​បច្ចេកវិទ្យា​ ច្នៃ​ប្រតិដ្ឋ​សិល្បៈ​ផ្អែក​លើនិទានកថា និង តំណាលកថា​ ហាក់ដូចជាការ​ចាំ​បាច់មួយ ពីព្រោះ​ល្ខោន​ដូចជា​ស្ពាន​តភ្ជាប់​ រវាង​អតីតកាល​ និង បច្ចុប្បន្នកាល​ រលឹក​អំពី​ដើម​កំណើត​ អំពី​តម្លៃប្រពៃណី។ ល្ខោនរឿង​ អតីតកាល​ បាន​រៀបរាប់សំណួរមួយយ៉ាងធំអំពីជីវិត​មនុស្ស ដូចជា​មនុស្ស​​មក​ពីទី​​ណា កើត​មកដូចម្តេច ការ​ស្នង​បន្ត​នៃពិធី​ដូន​តា ទំនាក់ទំនង​រវាង​ធម្មជាតិ​ និង​ ម​នុស្ស​ មនុស្ស​ប្រឈម​នឹងការ​ស្លាប់ និង​ទំនាក់ទំនង​មនោសញ្ចេតនា​។ល។ ​បាន​តួអង្គ​​សម្តែង​ បង្ហាញ​ដូចជា​សមាជិក​នៅក្នុង​សង្គម​រួម​គ្នា​ចែក​រំលែក​ និង ធ្វើ​ឱ្យ​រស់ឡើង​វិញនូវ​​សតិអារម្មណ៍​នៃ​ទូទាំង​សហគមន៍​។​


អតីតកាល​ ដូចជា​ដំណើរ​ផ្សងព្រេង​មួយ​ដ៏អស្ចារ្យ​ ពោរពេញ​ដោយ​ក្តី​រំភើប​ តាមរយៈ​រូបភាព​សម្តែង​សិល្បៈ​ដ៏សម្បូរបែប។ ទស្សនិកជន​បាន​ពិសោធន៍នូវ​ប្រភេទ​រូបភាព​សិល្បៈ​សម្ដែង​ល្ខោន​ ពីព្រោះ​ល្ខោន​បានប្រើ​ស្តង់ដារ​វប្បធម៌​សកល ​ដូចជា​តន្រ្តី បញ្ចាំង​​វីឌីអូ រឿងគំនូរ​ សិល្បៈ​របាំអាយ៉ង​ សោកនាដកម្មក្រិក។ល៕

អត្ថបទ​៖ ងឹន​ហា រូបថត៖ ខាញឡុង​/កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង​


Top