វៀតណាមសួរស្តីឆ្នាំថ្មី ឆ្នាំសកល ២០២៦

វៀតណាមសួរស្តីឆ្នាំថ្មី ឆ្នាំសកល ២០២៦

ខណៈពេលដែលថ្ងៃចុងក្រោយនៃឆ្នាំបានឆ្លង វៀតណាមបានឈានចូលដល់ខណៈវេលាផ្លាស់ប្តូរនៃរដូវកាល ប្រទេសជាតិដែលកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា។ បរិយាកាសអបអរសាទរឆ្នាំថ្មី ឆ្នាំ​សកល ២០២៦ បាន​រីកសុះសាយពាសពេញទូទាំងប្រទេស។ នេះមិនត្រឹមតែជាការផ្លាស់ប្តូរពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាខណៈពេលនៃការប្រមូលផ្តុំនូវជំនឿចិត្ត ក្តីសង្ឃឹម និងបំណងប្រាថ្នាឆ្ពោះទៅរកអនាគត។

ការបាញ់កាំជ្រួចយ៉ាងត្រចះត្រចង់ក្នុងឱកាសឆ្លងឆ្នាំ សួរស្តីរឆ្នាំថ្មី ឆ្នាំសកល ២០២៦ នៅតំបន់បឹង  ហ្វ័នគៀម (Hoan Kiem )រដ្ឋធានីហាណូយ។ រូបថត៖ ឡេដុង  - VNA

ប្រជាពលយ៉ាងច្រើនកុះករ ប្រមូលផ្តុំគ្នានៅជុំវិញបឹង ហ្វ័នគៀម (Hoan Kiem )ដើម្បីទស្សនាការបាញ់កាំជ្រួចសួស្តីរឆ្នាំថ្មី ឆ្នាំសកល ២០២៦។ រូបថត៖ខាញហ្វ័រ - VNA

បរិយាកាសសួរស្តីឆ្នាំថ្មី ឆ្នាំសកល ២០២៦ នៅខេត្ត ថៃង្វៀន (Thai Nguyen) ។ រូបថត៖ ត្រឹន​ត្រាង - VNA 

កម្មវិធីសិល្បៈ សួស្តីរឆ្នាំថ្មី ឆ្នាំសកល ២០២៦​ នៅឃុំព្រំដែន ថាញធុយ(Thanh Thuy) (ខេត្ត ទៀនក្វាង (Tuyen Quang))។ រូបថត៖ ឌឹក​ថ  - VNA 

ប្រជាពលរដ្ឋខេត្ត ក្វាងនីញ (Quang Ninh) ចុះផ្លូវ និងប្រមូលផ្តុំគ្នា​តាមដងផ្លូវ ដើម្បីសួស្តីរឆ្នាំថ្មី ឆ្នាំសកល ២០២៦។ រូបថត៖ ថាញវ៉ឹន - VNA 

ទីក្រុង ដាណាំង (Da Nang)  សួស្តីរឆ្នាំថ្មី ឆ្នាំសកល ២០២៦ ដោយការប្រកួតរត់ប្រណាំងពេលយប់ "បំភ្លឺទន្លេ ហាន (Han) - រត់ឆ្ពោះទៅអនាគត"។ រូបថត៖ ត្រឹន​ឡេឡឹម - VNA 

ការសម្តែងសិល្បៈដ៏វិសេសវិសាល ដែលបង្កប់ដោយអត្តសញ្ញាណជាតិនៅខេត្ត ឡឹម​ដុង (Lam Dong)។ រូបថត៖ ហ៊ុង​ធិញ- VNA 

កម្មវិធី Countdown ឆ្នាំ ២០២៦ ទាក់ទាញប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅទីក្រុងហ្វេ (Hue) មកកម្សាន្ត និងរាប់ថយក្រោយក្នុងខណៈវេលាឆ្លងឆ្នាំ។ រូបថត៖ វ៉ាន់យុង  - VNA 

ប្រជាពលរដ្ឋ និងភ្ញៀវទេសចររាប់ពាន់នាក់ ទស្សនាកម្មវិធីសម្តែងសិល្បៈនៅទីលាន ២ មេសា (ខេត្ត ខាញ់ហ្វ័រ (Khanh Hoa))។ រូបថត៖ ង្វៀន​ថាញ - VNA

ទស្សនិកជនរាប់ពាន់នាក់ អង្គុយពេញទីលាន ឡឹមវៀន (Lam Vien) - ដាឡាត (Da Lat) ដើម្បីទស្សនាកម្មវិធីសិល្បៈពិសេស "អបអរសាទរឆ្នាំថ្មី ឆ្នាំសកល២០២៦"។ រូបថត៖ ង្វៀន​យុង  - VNA

របាំ "អ្នកទីក្រុង កឹន​ថើ (Can Tho)" អបអរសាទរឆ្នាំថ្មី ឆ្នាំសកល ២០២៦។ រូបថត៖ ង្វៀនហាំង - VNA

កម្មវិធីសិល្បៈ "តីនីញ (Tay Ninh) អបអរឆ្នាំថ្មី ឆ្នាំសកល២០២៦" ក្រោមប្រធានបទ "និទាឃរដូវនៃក្តីប្រាថ្នា" ប្រារព្ធឡើងយ៉ាងឱឡារិកនៅទីលាន តូក្វៀន (To Quyen) (ខេត្ត តីនីញ (Tay Ninh))។ រូបថត៖ មីញភូ - VNA

ប្រជាពលរដ្ឋប្រមូលផ្តុំគ្នាយ៉ាងកុះករ នៅមុខទីស្នាក់ការនៃគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ដើម្បីសួរស្តីឆ្នាំថ្មី ឆ្នាំសកល ២០២៦។ រូបថត៖ ធូហឿង- VNA

ប្រជាពលរដ្ឋប្រមូលផ្តុំគ្នា នៅតំបន់កំពង់ផែ បាច់ដាំង (Bach Dang) ដើម្បីទស្សនាការបាញ់កាំជ្រួច។ រូបថត៖ ធូហឿង - VNA

ការថតរូបទុកជាអនុស្សាវរីយ៍ ក្នុងខណៈវេលាឆ្លងឆ្នាំ ឈានចូលឆ្នាំថ្មី ឆ្នាំសកល ២០២៦។ រូបថត៖ ហ្វ័ងហៀវ - VNA

ភ្ញៀវទេសចរបរទេសសួរស្តីឆ្នាំថ្មី ឆ្នាំសកល ២០២៦ យ៉ាងសប្បាយរីករាយ នៅរដ្ឋធានីហាណូយ។ រូបថត៖ ហ្វ័ងហៀវ - VNA 

ភ្ញៀវទេសចរបរទេសសួរស្តីឆ្នាំថ្មី ឆ្នាំសកល ២០២៦ យ៉ាងសប្បាយរីករាយ នៅរដ្ឋធានីហាណូយ។ រូបថត៖ ហ្វ័ងហៀវ - VNA 

នៅតាមបណ្តាទីក្រុងធំៗ ដូចជា រដ្ឋធានីហាណូយ  ទីក្រុងហូជីមិញ និងទីក្រុងដាណាំង ដងផ្លូវនៅកណ្តាលទីក្រុង ត្រូវបានតុបតែងដោយភ្លើងពណ៌ ទង់ជាតិ និងផ្កាយ៉ាងស្រស់ស្អាត។ កន្លែងសាធារណៈត្រូវបានរៀបចំយ៉ាងទំនើប ប៉ុន្តែនៅតែរក្សាបានអត្តសញ្ញាណវប្បធម៌។ ប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរយ៉ាងមមាញឹក ដើម្បីសួរស្តីឆ្នាំថ្មី ឆ្នាំសកល ២០២៦ យើងអាចមានអារម្មណ៍យ៉ាងច្បាស់អំពី ប្រទេសវៀតណាមដ៏រស់រវើក បើកចំហ និងកំពុងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅជាមួយពិភពលោក។ មិនថានៅតំបន់ណាក៏ដោយ បរិយាកាសសួរស្តីឆ្នាំថ្មី ឆ្នាំសកល  ២០២៦ នៅ​ប្រទេស​វៀតណាមសុទ្ធតែឆ្លុះបញ្ចាំងពីចំណុចរួមមួយគឺ៖ សាមគ្គីភាពសហគមន៍ និងជំនឿចិត្តលើអនាគត។ ក្នុងដំណើរការធ្វើសមាហរណកម្មសកល វៀតណាមបានឈានចូលឆ្នាំថ្មីជាមួយនឹងជំហរដ៏រឹងមាំ ដោយគោរពតម្លៃប្រពៃណីផង និងម្ចាស់ការក្នុងការបើកទ្វារ ទទួលយកឱកាសថ្មីៗផង។ នេះគឺជារូបភាពមួយ​អំពី ប្រទេសមួយដែលកំពុងមានការផ្លាស់ប្តូរ ប្រកបដោយភាពជិតស្និទ្ធស្នាល សម្បូរបែបដោយអត្តសញ្ញាណ និងពោរពេញដោយក្តីសង្ឃឹមក្នុងក្រសែភ្នែកមិត្តភក្តិអន្តរជាតិ៕

 

 

បូកសរុប ដោយឡុង​ង្វៀន / VNP ប្រែសម្រួលង្វៀនយ៉ាង

 


Top