វៀតណាមមិនទុកឲ្យនរណាម្នាក់ត្រូវបោះចោលនៅខាងក្រោយ
ការដែលក្លាយទៅជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិក្នុង ២ អាណត្តិ ២០១៤ –២០១៦ និង២០២៣ –២០២៥ ដោយទទួលសំឡេងគាំទ្រជាច្រើន ដែលជាការពិតដ៏រស់រវើកបញ្ជាក់អំពីទំនួលខុសត្រូវក៏ដូចជាសមិទ្ធផលរបស់វៀតណាមក្នុងការធានាសិទ្ធិមនុស្ស។ ទោះបីប្រទេសជាតិបានឆ្លងកាត់សង្គ្រាមជាច្រើនលើក និងបន្សល់ទុកផលវិបាកដ៏យូរអង្វែងដែលធ្វើឲ្យជីវភាពរស់នៅ សេដ្ឋកិច្ច សង្គម រហូតដល់បច្ចុប្បន្ននេះនៅតែជួបការលំបាកក៏ដោយ ប៉ុន្តែបក្ស រដ្ឋ និងរដ្ឋាភិបាលវៀតណាមតែងតែខិតខំប្រឹងប្រែងអនុវត្តការប្តេជ្ញាចិត្ត “វៀតណាមមិនទុកឲ្យនរណាម្នាក់ត្រូវបោះចោលនៅខាងក្រោយ” ដើម្បីកសាងប្រទេសជាតិកប្រកបដោយសន្តិភាព - វិបុលភាព - សុខសាន្ត - សុភមង្គល។
សិទ្ធិមនុស្ស - ការពិតរស់រវើករបស់ប្រទេសវៀតណាម
ជិត ១០ ឆ្នាំកន្លងទៅ ចាប់តាំងពីថ្ងៃដែលក្រមរដ្ឋប្បវេណីបានវិសោធនកម្ម ឆ្នាំ២០១៥ បានទទួលស្គាល់ជាផ្លុវការនូវសិទ្ធិប្តូរភេទ លោកស្រី វូហ័ងម៉ាយចូវ (Vu Hoang Mai Chau) ប្រធានគ្រប់គ្រងបណ្តាញអ្នកប្តូរភេទវៀតណាម នៅតែចងចាំយ៉ាងច្បាស់នូវចំណាប់អារម្មណ៍សប្បាយរីករាយនិងរំភើបដែលមិនអាចពិពណ៌នាបានទេអំពី “ពេលវេលាប្រវត្តិសាស្ត្រ”នោះ
ខណៈពេលនោះ វៀតណាមគឺប្រទេសទី ៦២ លើពិភពលោក និង ទី ១១ នៅអាស៊ីដែលបានទទួលស្គាល់នូវសិទ្ធិប្តូរភេទសម្រាប់អ្នកមានសំណាង់អាក្រក់ទាក់ទង់នឹងភេទខុសពីកំណើតរបស់ខ្លួន ឬភេទមិនទាន់កំណត់យ៉ាងច្បាស់។
ចំពោះលោកស្រី វូហ័ងម៉ាយចូវ (Vu Hoang Mai Chau) និងសមាជិកនានាក្នុងសមាគមអ្នកប្តូរភេទវៀតណាម ចាប់ពីពេលនោះ សិទ្ធិរបស់អ្នកប្តូរភេទត្រូវបានទទួលស្គាល់ដោយច្បាប់ ចរិយាសម្បត្តិ និងសិទ្ធិមនុស្សរបស់ពួកគេត្រូវបានគោរព។ ពួកគេមិនមានការរើសអើង បែងចែក ពួកគេបានការពារ និងប្រព្រឹត្តិដោយយុតធម៌ដូចជាមនុស្សធម្មតា ដើម្បីជឿទុកចិត្តលើការរស់នៅ និងរួមចំណែកមានប្រយោជន៍ដល់សង្គម។
“ក្នុងបណ្តាសមិទ្ធផលជឿនលឿនដែលខ្ញុំចាប់អារម្មណ៍អំពីវៀតណាម បើសិនជាប្រៀបធៀបនឹងបណ្តាប្រទេសក្នុងតំបន់ នេះគឺជាបុព្វហេតុលុបបំបាត់អត់ឃ្លាននិងកាត់បន្ថយភាពក្រីក្រជូនប្រជាជន ។ ស្ថានភាពក្រីក្រខ្លាំងនៅវៀតណាមបានកាត់បន្ថយពីអត្រាខ្ពស់បំផុតប្រហែល ៤០% នាឆ្នាំ ១៩៩០ ធ្លាក់ចុះក្រោម ៥% ក្នុងឆ្នាំ២០២០។ នេះគឺជាការប្រែប្រួលដ៏អស្ចារ្យ”
(លោកស្រី Caitlin Wiesen អតីតប្រធានតំណាងកម្មវិធីអភិវឌ្ឍអង្គការសហប្រជាជាតិ (UNDP)ប្រចាំនៅវៀតណាម)
បច្ចេប្បន្ននេះ ទោះបីការងារសំខាន់គឺការបណ្តុះបណ្តាលនៅក្រុមហ៊ុនផ្គត់ផ្គង់អ្នកបង្ហាញម៉ូដកុមារ ប៉ុន្តែលោកស្រី ចូវ (Chau) នៅតែរក្សាសេចក្តីក្លៀវក្លាចំពោះសកម្មភាព គម្រោងដែលជួយសមាគមន៍អ្នកប្តូរភេទ ក្នុងនោះមានការបង្កើតគ្លីនិក RUBY ដែលជាគ្លីនិតពិសេសដំបូងនៅប្រទេសវៀតណាមសម្រាប់សហគមន៍អ្នកប្តូរភេទ។ នេះមិនត្រឹមតែការខិតខំប្រែងប្រឹងរបស់លោកស្រីតែប៉ុណ្ណោះ ថែមទាំងបានបង្ហាញអំពីការជឿនលឿននៃគោលនយោបាយ នៅពេលអនុញ្ញតិឲ្យអ្នកប្តូរភេទបានប្រើប្រាស់សេវាកម្មថែទាំសុខភាពដោយសកម្ម ដូចនឹងក្រុមមនុស្សផ្សេងៗទៀតក្នុងសង្គមដែរ។
រឿងរ៉ាវរស់រវើកមួយផ្សេងទៀតគឺករណីរបស់លោកស្រី ង្វៀនធីចាន (Nguyen Thi Chan) ប្រធានក្រុមគ្រួសារ ហ័ងម៉ាយ (Hoang Mai) ដែលជាក្រុមអ្នកស្ម័គ្រចិត្តជំនាញខាងអន្តរគមន៍បង្ការ និងព្យាបាលជំងឺ HIV សម្រាប់សមាគមន៍អ្នកប្រើប្រាស់គ្រឿងញៀន។ លោកស្រី ង្វៀនធីចាន (Nguyen Thi Chan) មិនអាចលាក់បាំងអារម្មណ៍របស់ខ្លួន នៅពេលនិយាយអំពីព្រឹត្តិការណ៍ថ្ងៃទី ៨ ខែមីនា ឆ្នាំ២០១៩ អ្នកផ្ទុកមេរោគ HIV/AIDS នៅទូទាំងប្រទេសបានប្រើប្រាស់ថ្នាំ ARV ជាផ្លូវការរបស់មូលនិធីធានារាប់រងសុខាភិបាល (BHYT) ដើម្បីព្យាបាល។
ដោយការដាក់ឲ្យប្រើប្រាស់នូវគោលនយោបាយនេះ ខណៈពេលនោះ វៀតណាមបានក្លាយជាប្រទេសតែមួយគត់ដែលគៀងគរធនធានក្នុងស្រុកតាមរយៈការធានារ៉ាប់រងសុខភាព ដើម្បីទូទាត់ថ្លៃសេវាព្យាបាលមេរោគ HIV/AIDS ។ ដោយហេតុនេះ អ្នកផ្ទុកមេរោគ HIV ងាយស្រួលទទួលបានថ្នាំ ARV ដើម្បីព្យាបាលនៅមណ្ឌលព្យាបាលចំនួន ១៨៨ នៅ ៦៦ ខេត្ត ក្រុងទូទាំងប្រទេស។ ក្រៅពីនេះ ច្បាប់ស្តីពីការធានារ៉ាប់រងសុខភិបាលក៏មិនរើសអើងចំពោះអ្នកផ្ទុកមេរោគ HIV/AIDS ជាមួយអ្នកមានជំងឺផ្សេងៗ ក៏ដូចជាបង្កើតលក្ខខណ្ឌដ៏ងាយស្រួលសម្រាប់អ្នកផ្ទុកមេរោគ HIV/AIDS ដែលចូលរួមក្នុងការធានារ៉ាប់រងសុខាភិបាល ហើយពួកគេទទួលបានរបបពិនិត្យ និងព្យាបាលដូចមនុស្សផ្សេងទៀត ដោយហេតុនេះកាត់បន្ថយបន្ទុកចំណាយសម្រាប់អ្នកជំងឺ គ្រួសារ និងសង្គម។
យោងតាមលោកស្រីបណ្ឌិត ឃួតធូហុង (Khuat Thu Hong) នាយិកាវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍសង្គម (ISDS – Institute for Social Development Studies) ឆ្នាំ ២០០៦ ច្បាប់ស្តីពីការបង្ការ និងប្រឆាំងនឹងការឆ្លងមេរោគដែលបង្កការកាត់បន្ថយភាពស៊ាំលើមនុស្ស (HIV/AIDS) ត្រូវបានដាក់ឲ្យប្រើប្រាស់ បានបញ្ជាក់ថា អ្នកផ្ទុកមេរោក HIV ត្រូវបានប្រព្រឹត្តិទៅដោយស្មើភាពគ្នា។ ច្បាប់នេះក៏ហាមប្រាមការរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍ផងដែរ។ ច្បាប់ស្តីពីជនពិការឆ្នាំ ២០១០ ក៏ហាមប្រាមការរើសអើង និងបែងចែកការប្រព្រឹត្តិចំពោះជនពិការ និងមានបទប្បញ្ញត្តិផ្លូវច្បាប់ជាច្រើន ដើម្បីបង្កើតលក្ខខណ្ឌសមភាពសម្រាប់ជនពិការចូលរួមធ្វើការ រួមវិភាគទាន និងរួមចំណែកក្នុងសង្គម ,…
លោកស្រី ឃួតធូហុង (Khuat Thu Hong) បានសង្កត់ធ្ងន់ថា “ទាំងនេះគឺជាការផ្លាស់ប្តូរយ៉ាងសកម្មក្នុងក្របខ័ណ្ឌច្បាប់ និងគោលនយោបាយ ដែលបង្ហាញថា រដ្ឋាភិបាលវៀតណាមនៅតែបន្តបង្កើតគោលនយោបាយគាំទ្រក្រុមមនុស្សមានស្ថានភាពខ្សោយ”។
ការពិតដ៏រស់រវើកទាំងនេះបង្ហាញថា ការធានាសិទ្ធិមនុស្សនៅវៀតណាមតែងតែទទួលការយកចិត្តទុកដាក់នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ នោះមិនទាន់និយាយអំពីគោលការណ៍ និងគោលនយោបាយជាច្រើនដែលបក្ស និងរដ្ឋដាក់ចេញទាន់ពេលវេលា និងមានប្រសិទ្ធភាពក្នុងគោលបំណងលើកកម្ពស់ជីវភាព សេដ្ឋកិច្ច វប្បធម៌ សង្គម អប់រំ និងសុខភិបាល ។ល។ សម្រាប់ប្រជាជនទាំងមូល ជាពិសេសជនពិការ ជនក្រីក្រ ជនជាតិភាគតិចនៅតំបន់ដាច់ស្រយាលដែលនៅមានការលំបាកច្រើន។
ការពិតដ៏រស់រវើកទាំងនេះបង្ហាញថា ការធានាសិទ្ធិមនុស្សនៅវៀតណាមតែងតែទទួលការយកចិត្តទុកដាក់នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ នោះមិនទាន់និយាយអំពីគោលការណ៍ និងគោលនយោបាយជាច្រើនដែលបក្ស និងរដ្ឋដាក់ចេញទាន់ពេលវេលា និងមានប្រសិទ្ធភាពក្នុងគោលបំណងលើកកម្ពស់ជីវភាព សេដ្ឋកិច្ច វប្បធម៌ សង្គម អប់រំ និងសុខភិបាល ។ល។ សម្រាប់ប្រជាជនទាំងមូល ជាពិសេសជនពិការ ជនក្រីក្រ ជនជាតិភាគតិចនៅតំបន់ដាច់ស្រយាលដែលនៅមានការលំបាកច្រើន។
ចាត់ទុកសិទ្ធិមនុស្សជាគោលដៅខិតខំប្រឹងប្រែងដោយខ្លួនឯង
ខណៈពេលជំងឺ COVID-១៩ ផ្ទុះឡើងយ៉ាងខ្លាំងក្លាក្នុងពិភពលោក រឿងរ៉ាវអំពីវេជ្ជបណ្ឌិតវៀតណាមដែលបានជួយសង្គ្រោះជីវិតអ្នកបើកយន្តហោះជនជាតិអង់គ្លេសម្នាក់ផ្ទុកជំងឺ COVID-១៩ ត្រូវបានសារព័ត៌មានអន្តរជាតិជាច្រើនលើកឡើងដូចជាអព្ភូតហេតុសង្គ្រោះជីវិតមនុស្ស និងអំពើដ៏ថ្លៃថ្នូរបស់ជនជាតិវៀតណាម។
ស្ថានីយ៍វិទ្យុសម្លេង BBC ដកស្រង់ការចែករំលែករបស់អ្នកបើកបរយន្តហោះ លោក Stephen Cameron ថា “ប្រសិនបើខ្ញុំនៅកន្លែងណាផ្សេងនៃភពផែនដីនេះ ខ្ញុំនឹងស្លាប់បាត់ហើយ ព្រោះបន្ទាប់ពីដេកសន្លប់លើគ្រែ ក្នុងរយៈពេល ៣០ ថ្ងៃ ប្រហែលខ្ញុំនឹងត្រូវគេកាត់ផ្តាច់ម៉ាស៊ីនជំនួយដកដង្ហើម។ ខ្ញុំមានការគោរពយ៉ាងខ្លាំងចំពោះទឹកចិត្តរបស់ប្រជាជនវៀតណាមនិងការយកចិត្តទុកដាក់ចំពោះខ្ញុំ។ ហើយខ្ញុំដឹងគុណ យ៉ាងខ្លាំងចំពោះវេជ្ជបណ្ឌិតដែលបានព្យាបាលនិងសង្គ្រោះជីវិតខ្ញុំអស់ពិសមត្ថភាព»។
យោងតាមលោកបណ្ឌិត កាវឌឹកថៃ (Cao Duc Thai) អតីតនាយកវិទ្យាស្ថានស្រាវជ្រាវសិទ្ធិមនុស្ស បណ្ឌិតសភារដ្ឋបាលជាតិហូជីមិញ (Ho Chi Minh) នេះជាភស្តុតាងដែលបង្ហាញថា រដ្ឋាភិបាល និងប្រជាជនវៀតណាមមិនត្រឹមតែមានស្មារតី និងខិតខំប្រឹងប្រែង ធានាសិទ្ធិមនុស្សតែប៉ុណ្ណោះទេ ថែមទាំងដើរហួសពីសិទ្ធិនោះ ដែលជាស្មារតីមនុស្សធម៌ ការអធ្យាស្រ័យនិងសេចក្តីស្រឡាញ់ចំពោះមនុស្ស។
ការដែលវៀតណាមមានបំណងចង់ក្លាយជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដើម្បីសម្រេចគោលដៅចំនួនបី។ ទីមួយ វៀតណាមចង់បញ្ជាក់អំពីការអនុវត្តសិទ្ធិមនុស្ស។ ទីពីរ វៀតណាមចង់ផ្សព្វផ្សាយតម្លៃរបស់ខ្លួន។ ទីបី វៀតណាមចង់បង្ហាញការយល់ដឹងថ្មីរបស់ខ្លួនអំពីសិទ្ធិមនុស្សចំពោះតម្លៃនៃសម័យកាលបច្ចុប្បន្ន។
ក្នុងគោលនយោបាយការបរទេស វៀតណាមចង់ធ្វើជាមិត្តជាមួយប្រទេសទាំងអស់ ដោយមិនរើសអើងពីរបបនយោបាយ សង្គម និងកម្រិតអភិវឌ្ឍ ដើម្បីឈានទៅរកតម្លៃរួម និងតម្លៃរីកចម្រើនជាសកល។
ការដែលវៀតណាមក្លាយជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សមានន័យថា ដោយប្រសិទ្ធភាពនៃការបង្កើតយន្តការ និងមនោគមវិជ្ជាធានាសិទ្ធិមនុស្សនៅវៀតណាម។ បើពិនិត្យពីឯកសារ វៀតណាមមានឯកសារអន្តរជាតិស្តីពីសិទ្ធិមនុស្សគ្រប់គ្រាន់។ វៀតណាមបានបង្កើតយន្តការមួយដែលរួមមានទាំងច្បាប់ និងស្ថាប័ន និងអង្គការនានា។
“វៀតណាមជាដៃគូសំខាន់របស់អង្គការសហប្រជាជាតិ បានរួមចំណែកយ៉ាងជាក់ស្តែង និងមានប្រសិទ្ធភាពក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ទំនាក់ទំនងដ៏ល្អនេះចាំបាច់ត្រូវពង្រឹងបន្ថែមទៀតនាពេលខាងមុខ ដើម្បីលើកកម្ពស់សន្តិភាព ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងសិទ្ធិមនុស្សលើពិភពលោក” នេះជាការវាយតម្លៃថ្មីបំផុតរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ស្តីពីវៀតណាម។
ឆ្នាំ ២០២២ វៀតណាមត្រូវបានទទួលស្គាល់ថា ជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ១០ ដែលទទួលបានស្នាដៃល្អបំផុត នៅទូទាំងពិភពលោក ក្នុងការអនុវត្តគោលដៅរបស់អង្គការសហប្រជាជាតិស្តីពីយេនឌ័រ និងការ ប្រគល់សិទ្ធិជូនស្ត្រី និងកុមារី។
លោក Jean-Pierre Archambault អតីតអគ្គលេខាសមាគមមិត្តភាពបារាំង-វៀតណាមក៏មានប្រសាសន៏ថា៖ “ការធានាល្អសិទ្ធិមនុស្សគឺជាសមិទ្ធិផលរបស់បុព្វហេតុផ្លាស់ប្តូរថ្មីនៅវៀតណាម លទ្ធផលសម្រេចបានក្នុងវិស័យសិទ្ធិមនុស្សរបស់វៀតណាម គឺមិនអាចបដិសេធបាន" ។
យោងតាមលោកបណ្ឌិត កាវឌឹកថៃ (Cao Duc Thai) វៀតណាមសម្រេចបានសមិទ្ធិផលស្ដីពីសិទ្ធិមនុស្សតាមបែបនេះ ដោយសារការផ្លាស់ប្តូរការគំនិតថ្មី ក្នុងការឈានទៅរកសិទ្ធិមនុស្ស ក៏ដូចជាកិច្ចការបរទេស សមាហរណកម្មអន្តរជាតិ។ ការយល់ដឹងថ្មីរបស់វៀតណាមគឺចាត់ទុកថាសិទ្ធិមនុស្សជាគោលដៅដែលខិតខំប្រឹងប្រែងដោយខ្លួនឯង ផ្សារភ្ជាប់សិទ្ធិមនុស្សជាមួយនឹងតម្លៃនៃសម័យកាលបច្ចុប្បន្ន ដែលជាស្មារតីនៃមនុស្សធម៌ ការអធ្យាស្រ័យ និងការស្រឡាញ់របស់មនុស្ស./.