វៀតណាមតម្រង់ទិសក្លាយជាប្រទេសមានចំណូលខ្ពស់

វៀតណាមតម្រង់ទិសក្លាយជាប្រទេសមានចំណូលខ្ពស់

យោងតាមសេចក្តីសម្រេចចិត្តនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣ របស់បក្ស គោលដៅរហូតដល់២០២៥ វៀតណាមនឹងក្លាយជាប្រទេសកំពុងអភិវឌ្ឍ ដែលមានឧស្សាហ៍កម្មបែបទំនើប លើសពីកម្រិតចំណូលមធ្យមទាប។ ដល់ឆ្នាំ ២០៣០ វៀតណាមនឹងក្លាយជាប្រទេសកំពុងអភិវឌ្ឍ ដែលមានខឿនឧស្សាហកម្មទំនើប និងប្រាក់ចំណូលជាមធ្យមខ្ពស់។ នៅឆ្នាំ ២០៤៥​ វៀតណាមនឹងក្លាយជាប្រទេសអភិវឌ្ឍ និងមានប្រាក់ចំណូលខ្ពស់។

រាយការណ៍លទ្ធផលអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ឆ្នាំ ២០២៤ និងផែនការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម​ ឆ្នាំ ២០២៥ ដែលរំពឹងថា ក្នុងសម័យប្រជុំលើកទី ៨ នៃរដ្ឋសភា នីតិកាលទី ១៥ នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា វៀតណាម​បាន​ដាក់ចេញ​គោលដៅអំពីកំណើនសេដ្ឋកិច្ចពី ៦,៥ - ៧% នៅឆ្នាំ ២០២៥ ជួនខ្ពស់ជាង ដើម្បីបង្កើនចំណាត់ថ្នាក់ទម្រង់ទ្រាយសេដ្ឋកិច្ច និង GDP មធ្យមឈានដល់ ៤៩០០ ដុល្លារ ក្នុងមនុស្សម្នាក់។

ក្នុងឆ្នាំ ២០២៤ ស្ថានភាពពិភពលោកបន្តបម្រែបម្រួលយ៉ាងស្មុគស្មាញ មិនអាចប៉ានស្មានបាន ប្រកួតប្រជែងយុទ្ធសាស្ត្រខ្លាំងក្លា ជម្លោះកើនឡើងនៅអ៊ុយក្រែន មជ្ឈិមបូព៌ា សមុទ្រក្រហម បង្កើនភាពតានតឹងនៅឧបទ្វីបកូរ៉េ; តម្លៃប្រេងសាំង ទំនិញមូលដ្ឋាន និងថ្លៃដឹកជញ្ជូនមានការប្រែប្រួលយ៉ាងខ្លាំង សេដ្ឋកិច្ចពាណិជ្ជកម្ម​កំពុងងើបឡើងវិញយ៉ាងយឺតយ៉ាវ និងមិនមានស្ថិរភាព។ តម្រូវការសរុប និងការធ្លាក់ចុះនៃការវិនិយោគសកល; អត្រាប្តូរប្រាក់ ការប្រាក់ក៏មានបម្រែបម្រួលមិនអាចប៉ានស្មានជាមុនបាន គ្រោះមហន្តរាយធម្មជាតិ បម្រែបម្រួលអាកាសធាតុ សន្តិសុខថាមពល និងស្បៀងអាហារ និងសន្តិសុខតាមអ៊ីនធឺណិត សុទ្ធតែមានការវិវឌ្ឍតាមរបៀបស្មុគស្មាញ។

កម្មករ​ដំណើរការទ្រុង​ដែក​នៅ​ការដ្ឋាន​សាងសង់​ស្ពាន ដាយ​ង៉ាយ (Dai Ngai) តភ្ជាប់​សងខាង​ទន្លេ ហៅ (Hau) ក្នុងប៉ុន្មាន​​ថ្ងៃ​ជិតពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណីវៀតណាម ឆ្នាំ​២០២៤ រូបថត៖ VNA

ទោះជាយ៉ាងណាក៏ដោយ វៀតណាមបានឆ្លើយតបដោយភាពបត់បែន និងប្រសិទ្ធភាពចំពោះការប្រែប្រួលខាងក្រៅ ត្រូវជម្នះលើការកំណត់ផ្ទៃក្នុង និងភាព​មិន​សមស្របគ្នាដែលអូសបន្លាយជាច្រើនឆ្នាំ ហើយត្រូវចំណាយពេលវេលា និងធនធានច្រើន ដើម្បីដោះស្រាយបញ្ហាដែលបាន​កើតឡើង​ដោយ​ចៃដន្យ ជាពិសេសគឺការឆ្លើយតប និងជំនះគ្រោះមហន្តរាយធម្មជាតិ បណ្តាលឱ្យមានផលវិបាកធ្ងន់ធ្ងរ និងនៅតែកើតឡើង​ក្នុង​តំបន់ជាច្រើន។

រដ្ឋាភិបាល​បាន​ដាក់​ចេញ​គោលដៅកំណើនផលិតផលក្នុងស្រុកសរុបប្រហែល ៦,៥ - ៧% និងខិតខំដើម្បីសម្រេចបាននូវអត្រាកំណើនខ្ពស់ជាង (៧ - ៧,៥%) ដើម្បីរហូតដល់​ឆ្នាំ ២០២៥វៀតណាម​បាន​ជាប់ចំណាត់ថ្នាក់លេខ ៣១ - ៣៣ លើពិភពលោកអំពី GDP។ ផលិតផល​ក្នុង​ស្រុក​សរុបសម្រាប់មនុស្សម្នាក់ឈាន​ទៅ​ដល់ប្រហែល ៤.៩០០ ដុល្លារ។ អត្រានៃឧស្សាហកម្មកែច្នៃ និងផលិតកម្មក្នុង GDP ឈានដល់ប្រហែល ២៤,១ % ។ ល្បឿន​កំណើនសន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ (CPI) ជាមធ្យមប្រហែល ៤,៥% ។ ល្បឿនកំណើនទិន្នផលពលកម្ម​សង្គមជាមធ្យមគឺ ៥,៣ - ៥,៤% ។ អត្រា​កម្មករ​ដែល​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​មាន​ប្រហែល ៧០% ក្នុង​នោះ​មានសញ្ញាបត្រ និង​វិញ្ញាបនបត្រ​​ប្រហែល ២៩ - ២៩,៥%។ អត្រាគ្មានការងារធ្វើនៅទីក្រុងគឺទាបជាង ៤% ។ អត្រា​គ្រួសារ​ក្រីក្រ​តាម​ស្តង់ដារ​ភាព​ក្រីក្រ​ចម្រុះ​បាន​ថយ​ចុះ​ប្រហែល ០,៨ - ១%...

កែច្នៃ​ត្រីប្រាសម្រាប់​នាំចេញ​នៅ​ក្រុមហ៊ុន​ភាគហ៊ុន​រួម Caseamex ស្ថិតក្នុង​តំបន់​ឧស្សាហកម្ម ​ត្រាណុក (Tra Noc)។ រូបថត៖ VNA

ដើម្បីសម្រេចបាននូវគោលដៅខាងលើ វៀតណាមផ្តល់អាទិភាពដល់ការជំរុញកំណើន ពន្លឿនការបញ្ចេញទុនវិនិយោគ សាធារណៈ ទាក់ទាញទុនវិនិយោគពីបរទេសដែល​បាន​ជ្រើសរើស បង្កើនការជំរុញពាណិជ្ជកម្ម... ជាពិសេសការធ្វើ​បរិវត្តកម្មឌីជីថល បន្លាស់ប្តូរបៃតង សេដ្ឋកិច្ចវដ្ត សេដ្ឋកិច្ចចែករំលែក សេដ្ឋកិច្ចបញ្ញា សេដ្ឋកិច្ចក្នុងតំបន់ ទំនាក់ទំនងក្នុងតំបន់ និងទីក្រុង; ការកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុ តំបន់ពាណិជ្ជកម្មសេរី និងឧស្សាហកម្ម និងវិស័យបច្ចេកវិទ្យាខ្ពស់ (ដូចជាបន្ទះឈីប semiconductor, បញ្ញាសិប្បនិម្មិត, បច្ចេកវិទ្យា​ខ្លោដ, អ៊ីនធឺណិតនៃអ្វីៗ...)។ ដាក់ឲ្យអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍឧស្សាហកម្ម Semiconductor ប្រកបដោយប្រសិទ្ធភាព។

ផ្តោតលើការបញ្ចប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាតិសំខាន់ៗ និងសំខាន់ៗ ជាពិសេសគម្រោងយុទ្ធសាស្ត្រលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ថាមពល ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ... ខិតខំរហូតដល់ឆ្នាំ ២០២៥ ប្រទេសទាំង ៣ ឈានមុខគេក្នុងតំបន់អាស៊ានអំពីសន្ទស្សន៍នវានុវត្តន៍ពិភពលោក។ អភិវឌ្ឍវប្បធម៍ លើក​កម្ពស់ជីវភាពរស់នៅខាងសម្ភារ  ស្មារតី និងសុខភាពរបស់ប្រជាជន។ អនុវត្តឱ្យបានល្អនូវគោលនយោបាយរបស់ប្រជាជនដែលមានគុណចំពោះបដិវត្តន៍ កាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព និងជួយជនងាយ​រងគ្រោះ។ ខិតខំប្រឹង​ប្រែងរហូតដល់ ឆ្នាំ២០២៥ លុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះ​មាន​ដំបូល​ជ្រាប​ទឹក និងបញ្ចប់ការកសាងផ្ទះសង្គមជាងចំនួន  ១០០ ពាន់ខ្នង។ ការអភិវឌ្ឍសេដ្ឋកិច្ច និងលំហសមុទ្រជាតិប្រកបដោយចីរភាព។ ប្តូរ​ផ្តាច់ការដក​កាត​លឿង​របស់ IUU និង​ដាក់ចេញ​យុទ្ធសាស្ត្រ​ថ្នាក់​ជាតិ ​ដើម្បី​ការពារ និង​ឆ្លើយ​តប​នឹង​ការ​គំរាម​កំហែង​សន្តិសុខ​មិន​ប្រពៃណី​ត្រឹម​ឆ្នាំ ២០៣០។

ប្រមូលផលស្រូវនៅសហករណ៍កសិកម្មបដែល​អនុវត្តច្ចេកវិទ្យាខ្ពស់ ឡា​ស្វាញ (La Xanh) ទីក្រុង ឡុង​ដឿន (Long Dien) ស្រុក ឡុង​ដឿន (Long Dien) ខេត្ត បារៀ (Ba Ria) - វូង​តាវ (Vung Tau)។ រូបថត៖ TTXVN

ក្រៅពីនេះ ដាក់ពង្រាយឱ្យស្របគ្នា គ្រប់​ជ្រុង​ជ្រោយ និងមានប្រសិទ្ធភាពនៃកិច្ចការបរទេស និងសកម្មភាពសមាហរណកម្មអន្តរជាតិ រក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងបង្កើតលក្ខខណ្ឌអំណោយផល ទាក់ទាញធនធាន ដើម្បីបម្រើការអភិវឌ្ឍន៍ប្រទេសជាតិ ពង្រឹង និងលើកកំពស់កិត្យានុភាព និង​ទីតាំងអន្តរជាតិរបស់វៀតណាម។ លើកកំពស់ការទូតសេដ្ឋកិច្ចដែលទាក់ទងនឹងការជំរុញកំណើនសេដ្ឋកិច្ច។ រៀបចំយ៉ាង​ល្អនូវព្រឹត្តិការណ៍ពហុភាគីសំខាន់ៗ

អត្ថបទ៖ កាសែតរូបភាពវៀតណាម

រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

បច្ចេកទេស និងក្រាហ្វិក៖ ត្រាងញុង



Top