វិហារបុរាណនៅភូមិភាគខាងត្បូងវៀតណាម
វិហារ ថុងតីហោយ (Thong Tay Hoi) ស្ថិតនៅសង្កាត់១១ ខណ្ឌហ្វ័រវ៉ឺប (Go Vap) ទីក្រុងហូជីមិញ តាំងពីយូរមកធ្លាប់បានល្បីឈ្មោះ ជាវិហារដែលមានអាយុកាលចំណាស់បំផុត មិនត្រឹមតែនៅទីក្រុងហូជីមិញ ថែមទាំងនៅទូទាំងភូមិភាគខាងត្បូងវៀតណាមទៀតផង។ ឆ្លងកាត់បម្រែបម្រួលប្រវត្តិសាស្រ្ត វិហារថុងតីហោយ (Thong Tay Hoi) នៅតែជាទីកន្លែងរក្សានូវតម្លៃវប្បធម៌ - ជំនឿប្រពៃណីរបស់ប្រជាជាតិ ទន្ទឹមនឹងតម្លៃសិល្បៈស្ថាបត្យកម្មប្រពៃណីដ៏ពិសេស។
វិហារថុងតីហោយ (Thong Tay Hoi) សាងសង់ដោយប្រជាជនដែលមានដើមកំណើតស្រុកងែអាន (Nghe An) កសាងនៅឆ្នាំ១៦៧៩។ រហូតដល់ឆ្នាំ១៨៨៣ វិហារថុងតីហោយ (Thong Tay Hoi) ទើបបានកសាងជាថ្មី តាមបែបស្ថាបត្យកម្មដូចជាសព្វថ្ងៃ។
វិហារថុងតីហោយ (Thong Tay Hoi) បូជាអ្នកតាម្ចាស់ស្រុកពីរអង្គ អ្នកតាដុងចិញ (Dong Chinh) និងអ្នកតាយឺកថាញ (Duc Thanh) និងរាជបុត្រស្តេចលីថៃតូ (Ly Thai To) ពីរអង្គ (៩៧៤ - ១០២៨)។ វិហារបានបែងចែកជា៣ផ្នែកសំខាន់ ល្វែងមុខ ល្វែងកណ្តាល និងល្វែងប្រជុំ។ ក្នុងនោះល្វែងកណ្តាលជា “ចំណុចចំណាប់អារម្មណ៍” ដែលមានស្ថាបត្យកម្មបានបង្កើតឡើងដោយល្វែងតូចពីរផ្គួបជាមួយគ្នា តាមបែប “ល្វែងរួមដំបូល”។ នៅលើដំបូលមានគូនាគដណ្តើមគជ់ សាងដោយកុលាលភាជន៍កាចា តាមបែបបទប្រពៃណីនៃវិហារ វត្តអារាម។
វិហារ ថុងតីហោយ (Thong Tay Hoi) ជាវិហារមានរចនាសម្ពន្ធតាមបែបវិហារបុរាណ នៅភូមិភាគខាងត្បូងនាសតវត្សរ៍ទី១៩ បច្ចុប្បន្ននៅរក្សាបានដូចសភាពដើមនៃរចនាសម្ពន្ធ និងវត្ថុធាតុកសាងវិហារបុរាណនេះ។ វិហារបែរមុខទៅទិសខាងកើត ខ្លោងទ្វារកសាងមានច្រកចេញចូលបី និងមានទីលានធំទូលាយ។ ទីធ្លារស្ថាបត្យកម្មវិហារ បានបង្កើតរៀបចំជាជួរស្របគ្នា៖ ជួរវែង (ជួរកណ្តាល) មួយ មានល្វែងមុខ ល្វែងកណ្តាល ជួរខ្លី (ជួររណប) មួយ មានតែល្វែងប្រជុំ។
នៅមុខល្វែងកណ្តាល គឺជាល្វែងមុខ មានទទឹង១៤ម៉ែត្រ ជម្រៅ១៧,៥ម៉ែត្រ កម្ពស់៤ម៉ែត្រ រួមមាន៧ល្វែងតូច និងសសរឈើ៥២ដើម។ ល្វែងកណ្តាលរួមមានល្វែងតូចពីរផ្គួបនឹងគ្នាតាមបែប “ល្វែងរួមដំបូល”។ ដំបូលល្វែងទាំងពីរជាប់កៀកគ្នា មានសសរ៤៨ដើម បែងចែកជា៨ជួរ ជួរនីមួយៗមានសសរ៦ដើម។ សសរមេខ្ពស់បំផុតដោយមានកម្ពស់៤,៤ម៉ែត្រ អង្កត់ផ្ចិត៣០សង់ទីម៉ែត្រ (តែងហៅថាសសរស្តម្ភ៤) ជាទីកន្លែងសំខាន់បំផុត ពិសិដ្ឋបំផុត និងជាទីកន្លែងតម្កល់បូជាព្រះអាទិទេពផងដែរ។ ជើងសសរនៅល្វែងកណ្តាលបានចម្លាក់រាងត្បាលបុក។ នៅលើដំបូលល្វែងកណ្តាលមានរូបគូនាគដណ្តើមគជ់ សាងដោយកុលាលភាជន៍កាចា។ ជុំវិញល្វែងកណ្តាលជាជញ្ជាំងឥដ្ឋ។
ល្វែងប្រជុំ គឺជាការិយាល័យគណៈកម្មាភិបាល ទីកន្លែងទទួលភ្ញៀវនិងត្រៀមបម្រុងសម្រាប់ពិធីបូជា មានខ្នាតទទឹង១២ម៉ែត្រ ប្រវែង១៩ម៉ែត្រ កម្ពស់៤,២ម៉ែត្រ មានសសរ៥៦ដើម ជើងសសរថ្កល់ថ្មខៀវ មានល្វែងតូចបី “ល្វែងរួមដំបូល” មានរបាំងក្តាររវាងបន្ទប់ធ្វើការ និងឃ្លាំងស្តុក។
តុបតែងវិហារ ថុងតីហោយ (Thong Tay Hoi) ចំណែកពិសេសបំផុតប្រមូលផ្តុំនៅវិហារ កណ្តាល ក្បាលសសរសុទ្ធតែបានចម្លាក់រូបក្បាលនាគ និងផ្កាអង្គាសីល។ មានរនាំងមុខដាច់៣៖ រនាំងមុខដាច់នៅកណ្តាលចម្លាក់រូបសត្វនាគ តោ អណ្តើក និងហង្ស រនាំងមុខដាច់នៅសងខាងចម្លាក់ផ្កា Chinese peony និងសត្វមាន់ព្រៃ។ ស្នាដៃចម្លាក់ប្រណីតបំផុត គឺអាសនៈបូជាអាទិទេព បានឆ្លាក់យ៉ាងប្រណីត ដោយមានរូបភាពគូនាគដំណ្តើមគជ់ និងសត្វនាគ តោ អណ្តើក និងហង្ស។
ក្នុងកេរដំណែលវិហារ ថុងតីហោយ (Thong Tay Hoi) នៅរក្សាបានវត្ថុបុរាណ ៣៧គ្រឿង ជាស្នាដៃចម្លាក់សិល្បៈដ៏កម្រ ដូចជា៖ រនាំងមុខដាច់ ផ្តែ កំណាព្យឆ្លងឆ្លើយ អាសនៈសុទ្ធតែនៅរក្សាបានស្លាកស្នាម ពណ៌សម្បុរទឹបមាស មិនត្រូវបានលាបពណ៌ថ្មី ដូចជាវិហារមួយចំនួនដែលធ្លាប់ធ្វើ៕
អត្ថបទនិងរូបថត៖ ថុងហាយ
ប្រែសម្រួល៖ រីកើង