វប្បធម៌ប្រជាប្រិយតាមរយៈនវានុវត្តន៍នៃជំនាន់ Gen Z

វប្បធម៌ប្រជាប្រិយតាមរយៈនវានុវត្តន៍នៃជំនាន់ Gen Z

ការតាំងពិព័រណ៍ប្រជាប្រិយក្នុង Gen Zបាននាំយកគំនូរចំនួន ៣៩ផ្ទាំងរបស់វិចិត្រករ វិចិត្រការិនីនៃជំនាន់ Gen Z ក្នុងទូទាំងប្រទេស ដែលរៀបចំដោយ Tired City សហការជាមួយ មជ្ឈមណ្ឌលសកម្មភាពវប្បធម៌ វិទ្យាសាស្ត្រ វ៉ាន់មៀវ - គ្វឹក​ទឺយ៉ាម (Van Mieu - Quoc Tu Giam)  បានបំផុសប្រភពគំនិតផ្តួចផ្តើមជាច្រើនសម្រាប់ទស្សនិកជន ដែល​ជាអ្នកស្រលាញ់សិល្បៈ ក្នុងដំណើរការស្វែងយល់អំពីវប្បធម៌ប្រពៃណី​វៀតណាម។

មកទស្សនាការតាំងពិព័រណ៍ ទស្សនិកជនអាចគយគន់ភាពស្រស់ស្អាតនៃវប្បធម៌ប្រជាប្រិយវៀតណាម តាម​រយៈគំនូរ​ប្លែកៗ របស់វិចិត្រករ វិចិត្រការិនីវ័យក្មេង។ ក្នុងដំណើរការស្វែងយល់នូវវប្បធម៌នេះ ទស្សនៈពិសេស​លើផ្ទាំងគំនូរ ដុង​ហូ (Dong Ho) សិល្បៈ ច្រៀង​ប៊ុយ (Boi) និង​ វ៉ែ (Ve) គន្លាស់ ត្រូវបានបង្ហាញភាពពិសេសជាច្រើន​។

បណ្ដាទម្រង់សិល្បៈរបស់វៀតណាមត្រូវបានវិចិត្រករវ័យក្មេង បញ្ហាញ​តាម​រយៈគំនូរដ៏ប្លែកៗ លើផ្ទាំងគំនូរអរូបីដ៏វិសេស ប៉ុន្តែនៅតែរក្សាបានសម្រស់វប្បធម៌របស់ប្រជាជនវៀតណាម។

ចាប់ពីការគូរគំនូរ ការសម្តែងសិល្បៈ រហូតដល់អក្សរសាស្ត្រ​ ការតាំងពិព័រណ៍នេះនាំមកនូវទិដ្ឋភាពចម្រុះនៃវប្បធម៌ប្រជាប្រិយ ដែលជាប្រភេទវប្បធម៌ត្រូវបានទទួលយក​តាមរយៈរឿងរ៉ាវ និងការរៀបរាប់របស់បុព្វបុរសរបស់យើង។ ឥឡូវនេះ តាមទស្សនៈរបស់វិចិត្រករ gen Z វប្បធម៌ប្រជាប្រិយត្រូវបានបន្លាស់ប្តូរជាថ្មីម្តងទៀត សម្របខ្លួនដោយភាពបត់បែន និងរួមផ្សំយ៉ាងប៉ិនប្រសប់ជាមួយនឹងរឿងរ៉ាវនៃសម័យបច្ចុប្បន្ន។

ល្ខោន ឬ ច្រៀងប៊ុយ (Boi) គឺជាទម្រង់សិល្បៈសំដែងមួយ​ប្រភេទរបស់វៀតណាម ដែលគួបផ្សំជាមួយកត្តាសិល្បៈជាច្រើន ដូចជា ឆាក​សម្តែង តន្ត្រី សិល្បៈ អក្សរសិល្ប៍ ចម្រៀង របាំ និងក្បាច់គុន។ ចំណាប់អារម្មណ៍ និងទាក់ទាញដោយកត្តាវិចិត្រសិល្បៈ ច្រៀងប៊ុយ (Boi) នាំមក តាំងពីការតុបតែងមុខមាត់  រហូតដល់សម្លៀកបំពាក់ និងមួក មកុដ... គំនូរ "ប៊ុយទឺ" (Boi Tu) និង "ប៊ុយគី" (Boi Ky) បានបង្កើតដោយវិចិត្រករ វៃ វៃ (Vei Vei) ដែលស្រាវជ្រាវអំពីទម្រង់នេះ។ 

គំនូរទាំងអស់នាំមកនូវទិដ្ឋភាពចម្រុះនៃវប្បធម៌ប្រជាប្រិយសម្រាប់ទស្សនិកជន។

វ៉ែ (Ve) គន្លាស់ ជា​សោភណ្ឌនៃ​អក្សរសិល្ប៍​ប្រជាប្រិយ​វៀតណាម និងជា​សំឡេង​ច្រៀង​សម្រាប់កុមារ​ដែល​បាន​បុពការីជន​និពន្ធ ចងក្រង និង​ផ្សាយបន្តា​​ជាច្រើន​ជំនាន់​​។ អត្តសញ្ញាណរបស់ វ៉ែ (Ve) គន្លាស់ គឺជិតស្និទ្ធនឹងល្បើក មានលក្ខណៈរបស់កំណាព្យទិះតៀន រួមផ្សំនឹងលក្ខណៈមនោសញ្ចេតនាផ្អែមល្ហែម​មានស្រាប់នៃចម្រៀងប្រជាប្រិយ សមស្របនឹងភាពស្មោះសរ និងការចង់ដឹង ចង់ឃើញរបស់កុមារ។ វ៉ែ (Ve) គន្លាស់មានប្រធានបទចម្រុះ ចាប់ពីរុក្ខជាតិ សត្វ រហូតដល់សកម្មភាពសង្គម និងល្បែងកុមារ។

ការជ្រើសរើសស្នាដៃ "ពេលណារហូតដល់ខែមីនា" វិចិត្រករ PAO បាននាំមកជូនទស្សនិកជននូវបទពិសោធន៍ថ្មីជាមួយនឹងប្រភេទអក្សរសិល្ប៍ប្រជាប្រិយនេះ។ តាម​រយៈ​បណ្តាផ្ទាំងគំនូរ បាតុភូតចំណាប់​អារម្មណ៍​ ​«បញ្ច្រាស់ទិស»​ ក្នុងអត្ថបទវ៉ែ (Ve) ​កាន់​តែ​ក្រមិចក្រមើម និង​គួរជាទីចាប់ចិត្ត។



គំនូរដុង​ហូ (Dong Ho) គឺជាគំនូរប្រជាប្រិយមួយប្រភេទដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងជីវភាពរបស់ប្រជាជនវៀតណាមអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ផ្តើមចេញពីសកម្មភាពប្រចាំថ្ងៃរបស់ប្រជាជន គំនូរដុង​ហូ (Dong Ho)  មានលក្ខណៈពិសេស ជិតស្និទ្ធ និងឆ្លុះបញ្ចាំងពីជីវិត ទំនៀម​ទម្លាប់ និងជំនឿសាសនាពិសេសរបស់ប្រជាជន​ នៅតំបន់ដីសណ្ដខាងជើង។

ការបំផុសគំនិតពីសោភណភាពទាំងនោះ កម្រងគំនូរ "ដុងមែវ (Dong Meo - មានន័យថាឆ្មាភាគខាងកើត) របស់វិចិត្រការិនី Meaptopia ពិពណ៌នាអំពីខណៈពេលសប្បាយរីករាយ និងគួរឲ្យស្រឡាញ់របស់ " boss " ឆ្មា។ ការរួមផ្សំយ៉ាងល្អិតល្អន់ រវាងសិល្បៈប្រជាប្រិយប្រពៃណី និងទស្សនៈទំនើបរបស់យុវវ័យ ដែលបង្កើតទំនាក់ទំនងថ្មី នាំមកនូវតម្លៃប្រពៃណីកាន់តែខិតជិតស្និទ្ធនឹងទស្សនិកជន។

ការតាំងពិព័រណ៍“ប្រជាប្រិយក្នុង Gen Z” ត្រូវបានបង្ហាញក្នុងបរិយាកាសនៃកេរដំណែល វ៉ាន់មៀវ - គ្វឹកទឺយ៉ាម (Van Mieu - Quoc Tu Giam)។

លោក ឡេ ស្វឹន​គៀវ (Le Xuan Kieu) នាយកមជ្ឈមណ្ឌលសកម្មភាពវប្បធម៌ វិទ្យាសាស្ត្រ វ៉ាន់មៀវ - គ្វឹក​ទឺយ៉ាម (Van Mieu - Quoc Tu Giam) បានឲ្យដឹងថា គំនូរទាំងអស់ បានបង្ហាញពីកម្លាំងរស់នៅនៃវប្បធម៌ជាតិ ដូចជាប្រភពទឹកហូរជារៀងរហូត ក្រោមការច្នៃប្រឌិតរបស់វិចិត្រករវ័យក្មេងជំនាន់ gen Z។ តាមរយៈនោះ គូសបញ្ជាក់ការបន្តវេន និងអភិវឌ្ឍវប្បធម៌ជាតិ លើកកម្ពស់តម្លៃបេតិកភណ្ឌគ្រប់ៗជំនាន់ រួមចំណែកដល់ភាពសម្បូរបែប និងចម្រុះសោភណភាពនៃវប្បធម៌វៀតណាម៕

អត្ថបទ៖ ង៉ឹនហា - រូបថត៖ ខាញ់ឡុង/កាសែតរូបភាពវៀតណាម ប្រែសម្រួល​ដោយង្វៀនយ៉ាង


Top