ល្បែងទាញព្រ័ត្រ - បេតិកភណ្ឌរបស់អាស៊ាន

ល្បែងទាញព្រ័ត្រ - បេតិកភណ្ឌរបស់អាស៊ាន

អំឡុង​ពេល​១០ឆ្នាំ ចាប់ពី​ពេល​បាន​អង្គការ​ UNESCOទទួល​ស្គាល់​ សហគមន៍​មានកម្មសិទ្ធិ​លើពិធីកិច្ច​ និងល្បែង​ទាញ​ព្រ័ត្រ​ កំពុងតែបាន​ខិត​ខំ​អភិរក្ស ពង្រីក​លើកស្ទួយ​តម្លៃ​បេតិកភណ្ឌ​នេះ ដើម្បី​បេតិកភណ្ឌ​មាន​ជីវិត​ចីរភាព ​ក្នុងសង្គម​សហសម័យ​។

ល្បែងទាញ​ព្រ័ត្រ​ជា​រូបភាព​សកម្មភាពសហគមន៍​មួយ ​ដែលមានតាំងពីយូរយាណាស់មក ហើយទទួលបានការពេញ​និយម​នៅ​តាម​ប្រទេស​កសិកម្ម​ធ្វើ​ស្រូវ​ ក្នុង​តំបន់អាស៊ីខាងកើត​ និង​អាស៊ី​អាគ្នេយ៍​។ ឆ្នាំ២០១៥ ពិធីកិច្ច​ និងល្បែង​ទាញ​ព្រ័ត្រ​នៃសហគមន៍​បណ្តាប្រទេស​រួម​មាន​ ប្រទេស​កូរ៉េខាងត្បូង កម្ពុជា ហ្វីលីពីន​ និង វៀតណាម​ បាន​អង្គការ​ UNESCO ដាក់​ចូលបញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី តំណាង​នៃមនុស្ស​ជាតិ​។​


ពិធីកិច្ច​ និង​ល្បែង​ទាញ​ព្រ័ត្រ​ មិនត្រឹមតែ​ជា​ល្បែងប្រជាប្រិយ​ប្រពៃណី​របស់វៀតណាម​ នៅទាំង​ជា​បេតិកភណ្ឌ​វប្បធម៌​ប្រពៃណី​នៃ​ប្រទេសមួយ​ចំនួន​ដូចជា​ កូរ៉េខាងត្បូង​ កម្ពុជា ហ្វីលីពីន​។ល។ យោងតាម​​ប្រទេសនីមួយៗ ពិធីកិច្ច​ និងល្បែង​ទាញ​ព្រ័ត្រ​ បានចាត់តាំងជាទៀងទាត់ក្នុងសហគមន៍​ ឬនៅតាម​តំបន់ណាមួយ​នៃប្រទេសមួយៗ។ តួយ៉ាង​ដូច​ជា​ប្រទេសកម្ពុជា​ បេតិកភណ្ឌ​បានចាត់តាំង​ជា​ប្រចាំ​ដោយ​សហគមន៍​ធ្វើស្រែ ​ស្ថិតនៅ​ជុំវិញ​តំបន់​ទន្លេសាប​ ឬតំបន់ខាងជើងប្រសាទ​​អង្គរវត្ត​ បេតិកភណ្ឌ​ពិភពលោក​បាន​មនុស្ស​ជាច្រើន​ដឹង​ឮ។ នៅ​ហ្វីប្រទេស​លីពីន​ មាន​ Hapao Proper, Nungulunan និង​ Baang ស្ថិតនៅមជ្ឈមណ្ឌល​នៃទីរួម​ស្រុក​ Hungduan ខេត្ត​ Ifugao ក៏មាន​ការ​លេង​ល្បែង​ទាញ​ព្រ័ត្រផងដែរ​​ នៅទីនេះ​ចំណាប់​អារម្មណ៍​​ដោយ​ស្រែកាំជណ្តើរ​ធំល្វឹងល្វើយ​ រនាំង​បាំង​ដោយ​ជញ្ជាំងថ្ម​។ ខណៈនោះ ប្រទេសកូរ៉េ​ខាងត្បូង​ ​ទីរួមស្រុក​ភាគច្រើននៅតាម​តំបន់​កសិកម្ម​ សុទ្ធតែ​បានរៀប​ចំ​ពិធី​កិច្ច​ និងលេងល្បែង​ទាញ​ព្រ័ត្រ​។ ល្បែង​លេង​​នេះ ​ពិសេសគឺបានគេពេញ​និយម​លេង​នៅ​តាម​តំបន់​វាលទំនាបទូលាយ​ រាបស្មើ ដូចជា Dangjin, Namhae, Milyang, Uiryeong, Changnyeong និង​ Samcheok

ក្តី​សប្បាយ​រីក​រាយ​នៃភូមិ​ដែល​ដណ្តើម​បាន​ជ័យ​លាភី។ រូបថត៖ ថុង​ថៀន​/កាសែតរូបភាពវៀតណាម​

នៅ​ប្រទេស​វៀតណាម​ មាន​ខេត្ត​ក្រុង​​ចំនួន​៤គឺ ខេត្ត​ឡាវកាយ​ (Lao Cai) វិញ​ភុក (Vinh Phuc) បាក់​និញ (Bac Ninh) និង ហាណូយ​ មាន​បេតិកភណ្ឌ​ល្បែងទាញ​ព្រ័ត្រ​បាន​អង្គការ​​ UNESCO កំណត់ត្រា​។ ប៉ុន្តែ​ តាម​សាស្រ្តាចារ្យ​រង​ បណ្ឌិត​ ដូ វ៉ាន់​ទ្រូ​ (Do Van Tru) ប្រធាន​សមាគម​បេតិកភណ្ឌ​វប្បធម៌វៀតណាម​ ពិធីកិច្ច​ និង ល្បែង​ទាញ​ព្រ័ត្រ​ ជា​បេតិកភណ្ឌ​វប្បធម៌​​ដ៏កម្រមានតម្លៃ​ អត្ថិភាពនៅគ្រប់ទីកន្លែង​ទូទាំងប្រទេស​ មិនត្រឹមតែ​នៅ​ក្នុងសហគមន៍ជនជាតិគិញ នៅទាំង​មាននៅក្នុង​ជនជាតិ​​ភាគតិចផ្សេងៗ​ដូចជា ជនជាតិ​តៃ (Tay) យ៉ាយ (Day) ទីកន្លែងនីមួយៗ​នឹង​មានពណ៌សម្បុរ​ដោយ​ឡែក​ បង្កើតបានជាខឿនវប្បធម៌មួយដ៏​សម្បូរបែប​។​ ល្បែងទាញព្រ័ត្រ​មិនត្រឹមតែជា​ល្បែង​លេង ឬសកម្មភាព​កីឡា នៅ​ទាំងជា​ពិធីកិច្ច​ពិសិដ្ឋ​មួយ​ ដែលផ្សារភ្ជាប់នឹង​ជីវិត​រស់នៅ​ ជីវស្មារតី​ បំណង​ប្រាថ្នា​ដ៏ប្រពៃ​នៃសហគមន៍​ ដែល​មានលក្ខណៈ​ពិសេស​ដោយឡែក​នៃប្រទេស​ និងតំបន់នីមួយៗ។​

ក្នុ​ងបុណ្យ​ទាន​ប្រពៃណី​ ល្បែង​ទាញព្រ័ត្រ​តែងបាន​លើក​ឡើង​បង្ហាញពី​ស្មារតី​សមូហភាព​ ច្បាប់វិន័យ​ កម្លាំងសាមគី្គទូទាំងសហគមន៍ កម្លាំង​ចិត្ត​ឈាន​ឡើង​ដើម្បី​ដំណ្ដើម​យក​ជ័យ​ជំនះ​ ហាត់​ប្រាណ​ កម្លាំង​មាំមួន​ ​ប្រាជ្ញា​ឈ្លាសវៃ​ និងកម្លាំង ធន់​នៃមនុស្ស​ ជួយ​ឱ្យ​មនុស្ស​រីក​ចម្រើន​គ្រប់វិស័យ​ ទាំង​បញ្ញា សីលធម៌​ ទេពកោសល្យ​ និង​ថ្វីដៃ​។

ទាញព្រ័ត្រ​​ជា​ល្បែង​លេង​ មាន​របៀប​រៀប​ចំ​ ឧបករណ៍ និង ទីលាន​លេងសាមញ្ញ​​ធម្មតា​។ ការប្រកួត​​ទាញ​ព្រ័ត្រ ​តែងមានពីរក្រុម​ ដែលមាន​ចំនួនមនុស្ស​ស្មើគ្នា។ ក្រុមទាំងពីរ​តោង​ជាប់ខ្សែពួរសងខាង​ នៅចំណុច​កណ្តាលនៃខ្សែពួរ​ មាន​គួសស្នាម​ដោយ​ចងខ្សែអំបោះ​ក្រហម​ធ្វើ​ជាចំណុច​ដៅ​​។ ពេល​សញ្ញា​ប្រកួត​រំពងឡើង​ សមាជិក​នៃក្រុម​នីមួយៗ កាន់ជាប់ខ្សែពួរ​ដោយ​ដៃ​ទាំងពីរ​ ក្រុមណា​ទាញ​បាន​ចំណុច​ដៅ​មក​ខាង​ខ្លួន​ ក្រុមនោះ​ទទួល​បាន​ជ័យ​លាភី​​។​

ក្នុងក្របខណ្ឌ​សកម្មភាពនៃ​គណៈ​កម្មការ​អាស៊ាន​ - New Delhi នៅ​ New Delhi (ANDC) ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ២០២៤ ស្ថានទូត​ឥណ្ឌូនេស៊ី​ ក្នុង​តួនាទី​ជា​ប្រធាន​ប្តូរវេន​ ANDC បាន​រៀប​ចំទិវា​កីឡា​ និង គ្រួសារ ANDC នៅ​ទីស្តីការ​នៃ​ប្រទេស​ឥណ្ឌា​។ រូបថត៖ ង៉ុក​ធ្វី / អ្នកសារព័ត៌មាន​ទីភ្នាក់ងារសារព័ត៌មានវៀតណាម​ប្រចាំ​នៅ​ប្រទេ​សឥណ្ឌា​

ទន្ទឹមនោះ​ ដើម្បីបង្កើន​ការ​តភ្ជាប់​ និងដោះដូរ​រវាង​សហគមន៍​ប្រតិបត្តិ​បេតិកភណ្ឌ​​ ឆ្នាំ២០១៣ វៀតណាម​ និង កូរ៉េ​ខាង​ត្បូង​ បាន​សហការ​នឹង​អង្គការ​មហោស្រព​​សម្តែង​ពិធី​កិច្ច​ និងល្បែង​ទាញ​ព្រ័ត្រ​នៅ​ហាណូយ​ ដោយមានការ​ចូល​រួម​នៃ​កីឡាករ​ជិត​៥០០នាក់ អ្នក​ប្រព្រឹត្តិទៅ​នូវពិធី​កិច្ច​ និងល្បែង​ទាញព្រ័ត្រ​ មកពី​ខេត្ត​បាក់​និញ​ (Bac Ninh) ឡាវ​កាយ (Lao Cai) វិញ​ភុក​ (Vinh Phuc) ទីក្រុង​ហាណូយ​ និង ទីក្រុង​ Dangjin (កូរ៉េខាងត្បូង​)។​

មហាជន​ចូល​ចិត្ត​ឈុត​សម្តែង​នៃ​សិប្បករ​កូរ៉េខាងត្បូង​។ ជាពិសេស​ខ្សែ​ព្រ័ត្រ​របស់ពួកគេគឺបាន​ធ្វើ​អំពី​ចំបើង​ ព្រមទាំង​បាន​​ពង្រឹង​បន្ថែ​ម​ដោយ​ប្រភេទ​វត្ថុធាតុដើម​ផ្សេង​ៗដូចជា​ ឫស្សី សម្បក​ឈើ​ អំបោះ​ ខ្សែ nylon ។ល។​

ថ្ងៃទី​២២ ខែ​មិថុនា ឆ្នាំ​២០២៤ នៅ​ទីក្រុង New York អាមេរិក គណៈ​បេសកកម្ម​​អចិន្រ្តៃយ៍​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ នៃ​សមាជិក​អាស៊ាន​ និង អ្នក​សង្កេតការណ៍​ Timor Leste បាន​រៀប​ចំ​យ៉ាង​មហោឡារិក​ ទិវា​គ្រួសារ​អាស៊ាន​ ឆ្នាំ២០២៤។ គណៈ​បេសកកម្ម​វៀតណាមជា​ម្ចាស់ផ្ទះ​រៀប​ចំ​ល្បែង​លេង​ទាញព្រ័ត្រ​ប្រចាំ​នៅ​ព្រឹត្តិការណ៍​នេះ​។ រូបថត៖ ក្វាង​ហ្វី - ទីភ្នាក់ងារសារព័ត៌មានវៀតណាម​ប្រចាំ​នៅ​ទីក្រុង​ New York ប្រទេស​អាមេរិក

“ពេល​បាន​អង្គការ UNESCO ​ទទួលស្គាល់​ផ្តល់កិត្តិនាម​ បេតិកភណ្ឌ​នេះ​​មិន​ត្រឹមសម្រាប់តែ​​សហគមន៍មួយ​ដោយ​ឡែក​ ឬសម្រាប់តែប្រទេសវៀតណាម​តែមួយ​នោះទេ នៅទាំង​ជា​ចំណែកមួយ​នៃ​បេតិកភណ្ឌពិភពលោកទៀតផង​​ ហេតុនេះ យើង​​ទាំងអស់គ្នា ត្រូវ​រក្សា​ ពង្រីក​ សហការ​នឹង​សហគមន៍​ក្នុង​ប្រទេស​ តាមរយៈនោះដើម្បី​តភ្ជាប់​នឹង​ប្រទេស​ដទៃ​ ដែលមានកម្មសិទ្ធិរួមលើបេតិកភណ្ឌ​នេះ​” សាស្រ្តាចារ្យ​ បណ្ឌិត​ ដូ វ៉ាន់ទ្រូ (Do Van Tru) អំណះអំណាង​៕​

អត្ថបទ៖ កាសែតរូបភាព​វៀតណាម​ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម​

ប្រែសម្រួល៖ រីកើង​


Top