លោកឯកអគ្គរដ្ឋទូត ផាម ក្វាងវិញ (Pham Quang Vinh) អ្នកបានពង្រីក និងពង្រឹងទំនាក់ទំនងវៀតណាម-អាមេរិក

លោកឯកអគ្គរដ្ឋទូត ផាម ក្វាងវិញ (Pham Quang Vinh) អ្នកបានពង្រីក និងពង្រឹងទំនាក់ទំនងវៀតណាម-អាមេរិក

 

ជាមួយផ្នត់គំនិតយុទ្ធសាស្ត្រមុតស្រួច និងសមត្ថភាពតភ្ជាប់ស៊ីជម្រៅទូលំទូលាយ លោកឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពរបស់វៀតណាមប្រចាំសហរដ្ឋអាមេរិក ផាម​ ក្វាង​វិញ (Pham Quang Vinh) ត្រូវបានគេស្គាល់ថា ជាអ្នកការទូតដ៏ឆ្នើមម្នាក់របស់វៀតណាម ដែលបានបន្សល់ទុកនូ​វចំណាប់អារម្មណ៍ពិសេស ក៏ដូចជា​ដើរ​តួនាទី​សំខាន់ ក្នុងការលើក​កម្ពស់ទំនាក់ទំនងទ្វេភាគីរវាង​ប្រទេសវៀតណាម និងសហរដ្ឋអាមេរិក។

លោកឯកអគ្គរដ្ឋទូត ផាម​ ក្វាងវិញ (Pham Quang Vinh) ចាប់ដៃជាមួយ លោក​​​ប្រធានាធិបតីអាមេរិក Donald Trump ក្នុងឱកាស លោកនាយករដ្ឋមន្ត្រី ង្វៀន​ ស្វឹន​ភុក ( Nguyen Xuan Phuc)  អញ្ជើញ​បំពេញទស្សនាកិច្ច នៅសហរដ្ឋអាមេរិក នាខែឧសភា ឆ្នាំ ២០១៧។ រូបថត៖ ឯកសារ
លោកឯកអគ្គរដ្ឋទូត ផាម​ ក្វាងវិញ (Pham Quang Vinh) និងភរិយាឯកអគ្គរដ្ឋទូត លោកស្រី ហ័ង​ ប៊ិច​លៀន  (Hoang Bich Lien) ថតរូបជាមួយលោកអតីតប្រធានាធិបតីអាមេរិក Barack Obama និងភរិយារបស់ប្រធានាធិបតី លោកស្រី Michelle Obama នៅឆ្នាំ២០១៦។  រូបថត៖ ៖ ឯកសារ

លោកឯកអគ្គរដ្ឋទូត ផាម​ ក្វាង​វិញ (Pham Quang Vinh) បានចាប់ផ្ដើមអាជីព​របស់​គាត់​ជាមួយ​នឹង​កិច្ចការ​ពហុភាគី នៅស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិក្នុ​ងអំឡុងពេលជិត ២៧ឆ្នាំ បន្ទាប់មកមានជាង ៧ ឆ្នាំ​ ធ្វើ​ការជាមួយនឹងបណ្ដាបញ្ហាអាស៊ាន ក្នុងឋានៈជាអនុរដ្ឋមន្ត្រី​ក្រសួងការបរទេស និង​ជាប្រធាន SOM អាស៊ានរបស់​វៀតណាម​ ហើយនិងជិត​ ៤ ឆ្នាំ ក្នុង​តំណែងជាឯកអគ្គរដ្ឋទូតរបស់វៀតណាមប្រចាំសហរដ្ឋអាមេរិក។​

រាល់ដំណាក់កាល រាល់ការងារ មិនត្រឹមតែបន្សល់​ទុក​នូវ​អនុស្សាវរីយ៍​​ដែល ដែល​មិន​អាច​បំភ្លេច​បាន​ប៉ុណ្ណោះទេ ​ប៉ុន្តែ​ក៏​បាន​ជួយ​លោក​ឱ្យមាន​ទស្សនៈវិស័យ​ជា​សកល សមត្ថភាពដោះស្រាយបញ្ហាអន្តរជាតិដ៏ស្មុគស្មាញ និងសមត្ថភាពសម្របសម្រួល និងជំរុញកិច្ចសហប្រតិបត្តិការ​ក្នុងតំបន់ ផងដែរ។ 

លោកឯកអគ្គរដ្ឋទូត ផាម​ ក្វាងវិញ (Pham Quang Vinh) និងរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកទី ២៦ លោក James Mattis ។ រូបថត៖ ឯកសារ

ដោយបទពិសោធន៍ដ៏មាន​តម្លៃ និង​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំទាំងនេះ​ បានបង្កើត​ឱ្យ​ឯកអគ្គរដ្ឋទូត  មួយ​រូប ពោរពេញដោយ​ភាពក្លាហាន និងមានការសម្រេចចិត្តដ៏ប្តូរ​ប្តេជ្ញ មានការរួមចំណែកយ៉ាងសំខាន់​ ក្នុងការជំរុញទំនាក់ទំនងវៀតណាម​- អាមេរិក។ 

ទទួលភារកិច្ចនៅរដ្ឋធានីវ៉ាស៊ីនតោន D.C. ក្នុងឆ្នាំ២០១៤ បន្ទាប់ពីមួយឆ្នាំ ចាប់តាំង​ពីប្រទេសទាំងពីរ​បានលើកកម្ពស់​ទំនាក់ទំនង​​ឡើងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាផ្លូវ​ការ ក្នុង​ឆ្នាំ ២០១៣ លោកឯកអគ្គរដ្ឋទូត វិញ (Vinh) មានការព្រួយបារម្ភ និងកង្វល់ជាច្រើន។ លោកយល់ច្បាស់ថា នេះគឺជាដំណាក់កាល​សំខាន់​​ ប៉ុន្តែ​ក៏​ពោរពេញ​ដោយ​បញ្ហាប្រឈម​ជាច្រើន​ ដែល​ត្រូវ​ដោះស្រាយដែរ​។ នោះគឺ​ធ្វើដូច​ម្ដេច​ ដើម្បី​អនុវត្តក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ឱ្យក្លាយជា​កិច្ចសហប្រតិបត្តិការដ៏​ជាក់ស្ដែង​ តាមរយៈបង្កើត​នូវព្រឹត្តិការណ៍សំខាន់​ៗ សម្រាប់កិច្ចសហប្រតិបត្តិការ​ ដែលមានលក្ខណៈ និមិត្តរូបខ្ពស់ ក្នុងឆ្នាំ២០២៥ ជាពេលវេលា ដែលប្រទេសទាំងពីរ​ប្រារព្ធខួបលើកទី ស២០ នៃការធ្វើប្រក្រតីកម្មទំនាក់ទំនង ឬកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច និងលទ្ធភាពនៃ​ការ​ផ្ទេរអំណាច​រវាង​រដ្ឋាបាលទាំងពីរ​ សហរដ្ឋអាមេរិក។

 

 

រាល់ក្ដីបារម្ភ​ និង​កង្វាល់ទាំងនោះ មិនបាន​ធ្វើឱ្យ​លោក​ពិបាកចិត្តឡើយ​ ប៉ុន្តែ​ផ្ទុយទៅវិញ​ នោះបានក្លាយជាកម្លាំង​ចលករដ៏ខ្លាំងក្លា ​ជំរុញ​ឱ្យ​លោកឯកអគ្គរដ្ឋទូត ផាម​ ក្វាង​វិញ ( Pham Quang Vinh) ដាក់​អស់​ពី​ចិត្ត​ អស់​ពីចំណេះដឹង​ អស់​ពី​បទពិសោធន៍​ និង​សមត្ថភាព​របស់លោក​ ដើម្បីកម្លាយបញ្ហាប្រឈមឲ្យក្លាយជាឱកាស​ទៅវិញ។

 

លោកគឺជាស្ថាបត្យករ​សម្ងាត់ នៅពី​ខាងក្រោយដំណើរទស្សនកិច្ច​ជាប្រវត្តិសាស្ត្ររបស់លោកអតីតអគ្គលេខាបក្ស ង្វៀន​ ភូត្រុង (Nguyen Phu Trong) ក្នុង​ឱកាសអញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច នៅសហរដ្ឋអាមេរិក (ខែកក្កដា ឆ្នាំ ២០១៥)។ នេះជាលើកដំបូង ដែល​អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម​មួយ​រូប បាន​អញ្ជើញបំពេញទស្សនកិច្ច​ជាផ្លូវការ នៅសហរដ្ឋអាមេរិក​។ លោកឯកអគ្គរដ្ឋទូត ​វិញ (Vinh) បានបញ្ជាក់ថា៖ "​ការសម្រេចបាននូវខ្លឹមសារនៃដំណើរទស្សនកិច្ចរបស់លោកអតីតអគ្គលេខាបក្ស ង្វៀន ភូត្រុង (Nguyen Phu Trong ) គឺជាសក្ខីភាពដ៏ច្បាស់លាស់​ និងល្អបំផុត​នៃ​ការគោរព​ប្រព័ន្ធនយោបាយ​គ្នា​ទៅវិញទៅមក​"​។​

ជាពិសេស ​ដោយទេពកោសល្យ និងភាពបត់បែន​ក្នុង​​កិច្ចការការបរទេសរបស់លោកឯកអគ្គរដ្ឋទូត​ វិញ (Vinh) នៅទាំងបានបញ្ជាក់ ​ខណៈពេលដែល​លោកបានចូលរួមចំណែក​យ៉ាង​សំខាន់ ក្នុងការជំរុញដំណើរទស្សនកិច្ចចំនួនពីរលើក​ ទៅកាន់ប្រទេស​វៀតណាមរបស់ប្រធានាធិបតីអាមេរិក​ពីរជំនាន់​បន្តបន្ទាប់គ្នា។ នោះ​គឺលោកអតីតប្រធានាធិបតី Barack Obama (ខែឧសភា ឆ្នាំ២០១៦) ជាមួយនឹងសេចក្តីប្រកាសថា សហរដ្ឋ​អាមេរិក​​លុបចោលទាំងស្រុងនូវកាហាម​ឃាត់​ការ​លក់​អាវុធ​រងរបួសដល់​វៀត​ណាម​ និងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Donald Trump (ខែវិច្ឆិកា ឆ្នាំ២០១៧)។


ចំពោះវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម នៅពេលដែលលោកឯកអគ្គរដ្ឋទូត វិញ (Vinh) ទទួលភារកិច្ចក្នុងឆ្នាំ២០១៤ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជាង ៣៦ ពាន់លានUSD ។ នៅពេល ដែលលោកបញ្ចប់ភារកិច្ច ក្នុងឆ្នាំ ២០១៨ តួលេខនេះ​បានកើនឡើង​ដល់ជាង​ ៦៥ ពាន់លានUSD  កើនឡើងជាង ៤០%។ នេះមិនត្រឹមតែបញ្ជាក់ពីសក្តានុពល​នៃកិច្ចសហប្រតិបត្តិការ​រវាងប្រទេសទាំងពីរប៉ុណ្ណោះទេ  ប៉ុន្តែបាន​បង្ហាញពី​កិច្ចខិតខំប្រឹងប្រែង​ឥតឈប់ឈររបស់លោក​ និងក្រុមការងារនៃស្ថានទូតវៀតណាមប្រចាំសហរដ្ឋអាមេរិក ក្នុងការតភ្ជាប់ ការស្នើ និងកា​រគាំទ្រ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងភាគីទាំងពីរ​ ជាពិសេស​ការសម្របសម្រួល​ ក្នុងការដោះស្រាយបញ្ហា ដែល​កើត​ឡើង​ក្នុង​រដ្ឋាបាល​ថ្មី​របស់​លោកប្រធានាធិបតី Trump រួមទាំងបញ្ហាឱនភាពពាណិជ្ជកម្ម​ផងដែរ​។​

ក្នុងអាណត្តិរបស់លោក ឯកអគ្គរដ្ឋទូត ផាម​ ក្វាងវិញ (Pham Quang Vinh) បានចូលរួមក្នុងការផ្លាស់ប្តូរមួយចំនួន នៅវិទ្យាស្ថានស្រាវជ្រាវនៅសហរដ្ឋអាមេរិក។ រូបថត៖ ឯកសារ


សូម្បីតែក្នុងបរិបទ
ធ្វើការក្នុងរបបរដ្ឋបាលលោកប្រធានាធិបតី Trump ដែលជាដំណាក់កាល​មួយ​​ត្រូវបានគេវាយតម្លៃថាមានភាពខុសប្លែក​គ្នា និងពិបាកព្យាករណ៍ក្នុង​គោលនយោបាយ​ លោកឯកអគ្គរដ្ឋទូត  វិញ ​(Vinh) នៅតែបន្តរក្សា ​និងអភិវឌ្ឍ​ទំនាក់ទំនងជាមួយទាំងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ។


មិនផ្តោតលើពាក្យពេជន៍ ឬការសន្ទនាវែងឆ្ងាយ ​លោកឯកអគ្គរដ្ឋទូត វិញ (Vinh) ផ្តោត​ទៅលើ​បញ្ហា និងយក​ចិត្តទុក​ដាក់លើការផ្លាស់ប្តូរ​ព័ត៌មានមានប្រយោជន៍​ ព្រោះតាម​លោក នេះគឺជាកត្តាសំខាន់​ ដើម្បី​បង្កើត​តម្លៃ​ក្នុង​រាល់កិច្ច​សន្ទនា ជាពិសេស​នៅក្នុង​បរិយាកាស​ការទូត​ "ទៅមកទៅវិញ"។ លោកតែងតែដាក់ខ្លួន​លោក​ក្នុងទីតាំងរបស់ដៃគូ​ ដើម្បី​ស្វែងយល់​ពីតម្រូវការព័ត៌មានរបស់ដៃគូ តាមរយៈនោះ​ លោក​ម្ចាស់​ការចែករំលែក ឬឆ្លើយតបទៅនឹងសំណើ កសាងទំនុកចិត្ត​ និងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ទំនាក់ទំនង។


ក្នុងពេលវេលាជាច្រើន លោកឯកអគ្គរដ្ឋទូត វិញ(Vinh) បាន "បំបែកកម្រិត" នៃកំណត់ការទូតប្រពៃណី​ ដើម្បីជំរុញកិច្ច​សន្ទនា ដំណើរទស្សនកិច្ច ឬដើម្បីធានាលំហូរព័ត៌មានដោយ​រលូន លោកមិនក្រែងអែងក្នុងការប្រើទូរស័ព្ទចល័តដើម្បីទាក់​ទងជាមួយដៃគូ សូម្បីតែនៅពេល "ជិត​ដល់ពេល" ឬផុតពាក់កណ្តាលអធ្រាត្រក្នុងករណីបន្ទាន់​។ លើសពីនេះ លោកបានបង្កើតឆានែល​ទំនាក់ទំនងក្រៅផ្លូវការ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់៖​ អញ្ជើញដៃគូឱ្យទៅលេងគេហដ្ឋាន (Vietnam House) ដើម្បី "អង្គុយ​ និ​ង​និយាយលេង" ថែមទាំងទទួលទានអាហារវៀតណាមដ៏សាមញ្ញ។ ជំនួបទាំងនោះមិនត្រឹមតែជាឱកាស​ ដើម្បីភ្ជាប់ទំនាក់ទំនងផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែ​ក៏ជាឱកាសដ៏មានតម្លៃ ដើម្បីផ្លាស់ប្តូរព័ត៌មានច្រើនទិសដៅ​ជាមួយមន្ត្រីជាច្រើន​ មកពីក្រសួងនានារបស់អាមេរិក​ក្នុងពេលតែមួយ ដែលជំនួបជាផ្លូវការពិបាកនឹងសម្រេចបានលឿន។

លោក ឯកអគ្គរដ្ឋទូត ផាម​ ក្វាងវិញ (Pham Quang Vinh) ជួបសំណេះសំណាលជាមួយមិត្តភក្តិជនជាតិអាមេរិក និងបងប្អូនអាណិកជនវៀតណាមនៅឯបរទេស ក្នុងឱកាសបុណ្យតេត និងទិវាបុណ្យឯករាជ្យជាតិវៀតណាម។ រូបថត៖ ឯកសារ

ចំណាប់​អារម្មណ៍ដែលលោកបានបន្សល់ទុក​មិនត្រឹមតែជាតួលេខនៃ​ទំហំពាណិជ្ជកម្ម​ ឬដំណើរទស្សនកិច្ចជាន់ខ្ពស់ជាប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែនោះក៏ជាសិល្បៈកម្លាយភាពខុសគ្នាទៅជាចំណុចរួម ​បញ្ហាប្រឈមទៅជាឱកាស ​បើកសម័យថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគីវៀតណាម-អាមេរិក៕

 
                      អត្ថបទ៖ VNP រូបថត៖ VNA និង​ឯកសារ​ ប្រែសម្រួលដោយង្វៀនយ៉ាង

 

 


Top