លោកសាស្ត្រាចារ្យរង បណ្ឌិត ត្រឹន ហ៊ឺវ សឺន (Tran Huu Son) -"អ្នកច្បាំងលាក់មុខ" នៃបណ្ដាភូមិវៀតណាម
ពីតំបន់ភូមិដែលពោរពេញទៅដោយអ័ព្ទ ស្ថិតក្នុងភាគពាយ័ព្យវៀតណាម រហូតដល់វេទិកាវប្បធម៌អន្តរជាតិ លោកសាស្ត្រាចារ្យរង បណ្ឌិត ត្រឹន ហ៊ឺវ សឺន (Tran Huu Son) បានចំណាយពេលអស់ជីវិតរបស់គាត់ ដើម្បី "បកប្រែ" បេតិកភណ្ឌវៀតណាមទៅជាភាសារបស់ពិភពលោក។ រដ្ឋាភិបាលបារាំង បានប្រគល់គ្រឿងឥស្សរិយយស្ស Chevalier de l’Ordre des Palmes Académiques ក្នុងឆ្នាំ២០២៥ លោកមិនត្រឹមតែបានទទួលស្គាល់ជាវាគ្មិនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាស្ពានដ៏រឹងមាំមួយ ដែលនាំវប្បធម៌វៀតណាមទៅកាន់ឆាកអន្តរជាតិផងដែរ។
ពី “ព្រៃវប្បធម៌” នៃភាគពាយ័ព្យវៀតណាម ទៅកាន់ទំព័រសៀវភៅដែលសរសេរអំពីអនុស្សារីយ៍
ដំណើរការរបស់លោកសាស្ត្រាចារ្យរង បណ្ឌិត ត្រឹន ហ៊ឺវ សឺន (Tran Huu Son) បានចាប់ផ្តើមជាមួយនឹងការធ្វើដំណើរដ៏លំបាកទៅកាន់តំបន់ព្រំដែនភាគខាងជើងនៃប្រទេសវៀតណាម។ នោះមិនមែនជាបន្ទប់ធ្វើពិសោធន៍ស្រាវជ្រាវមានផាសុកភាពនោះទេ ប៉ុន្តែនោះជារដូវត្រជាក់ខ្លាំង ភូមិភាគឆ្ងាយដាច់ស្រយាលរបស់សហគមន៍ជនជាតិភាគតិចចំនួន ២៥ ជនជាតិ នៅខេត្ត ឡាវកាយ (Lao Cai) ដែលបានចិញ្ចឹមបីបាច់គំនិតរបស់គាត់ តាមបែបវិទ្យាសាស្ត្រ និងសេចក្តីស្រឡាញ់ ចំពោះវប្បធម៌ ។ សម្រាប់លោក ភូមិនីមួយៗគឺជា “ព្រៃវប្បធម៌” ដែលជាកន្លែង មានការចងចាំដ៏រស់រវើករបស់មនុស្ស និងប្រវត្តិសាស្ត្រ។
ព្រឹត្តិការណ៍ដ៏សំខាន់បំផុតមួយនៅក្នុងអាជីពរបស់គាត់ គឺការអភិរក្សទីតាំងថ្មបុរាណសាប៉ា (Sa Pa) - តំបន់ប្រជុំបេតិកភណ្ឌមួយ ដែលត្រូវបានប្រៀបធៀបទៅនឹង “ទំព័រនៃឋានសួគ៌” ដែលបានចារទុកនូវដាននៃអតីតកាល។ ក្នុងដំណាក់កាលពីឆ្នាំ ២០០៥ ដល់ ២០១០ ក្នុងនាមជានាយកនៃមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍នៃខេត្តឡាវកាយ (Lao Cai) លោករួមជាមួយអ្នកជំនាញមួយចំនួនមកពីវិទ្យាស្ថានវិទ្យាស្ថានបារាំងចុងបូព៌ា (EFEO) បានចុះពិនិត្យផ្ទាំងថ្មបុរាណជាង ២០០ផ្ទាំង នៅជ្រលងភ្នំ មឿងហ័រ (Muong Hoa)។
ជំនួសឱ្យការអនុវត្តវិធីសាស្រ្តអភិរក្សរឹងរួស គាត់បានជ្រើសរើសវិធីសាស្រ្តស្រាវជ្រាវ ដែលអាចបត់បែនបាន៖ ការរួមផ្សំគ្នារវាងការការពារបេតិកភណ្ឌជាមួយនឹងការបង្កើនការយល់ដឹងរបស់សហគមន៍។ លោកបានជំរុញការរៀបចំផែនការតំបន់ឡើងវិញ កាត់បន្ថយផលប៉ះពាល់អវិជ្ជមាន ព្រមទាំងកម្លាយបេតិកភណ្ឌឱ្យទៅជាមោទនភាពរបស់អ្នកស្រុក។
សៀវភៅកាតាឡុក (Catalog) អំពីថ្មបុរាណ សាប៉ា (Sa Pa) ដែលបានបោះពុម្ពផ្សាយ ក្នុងឆ្នាំ២០១០ គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងនោះ ដែលបានជួយឱ្យរូបចម្លាក់ ដែលហាក់បីដូចជានៅដេកស្ងៀម ក្លាយជាប្រភពទិន្នន័យប្រវត្តិសាស្ត្រដ៏មានតម្លៃ។
មិនឈប់ត្រឹមការអភិរក្ស លោកក៏បានដាក់គ្រឹះសម្រាប់ទេសចរណ៍សហគមន៍នៅសាប៉ាតាំងពីគ្រាដំបូង។ នៅឆ្នាំ ២០០១ នៅពេលដែលគំរូនេះនៅតែប្លែកក្នុងប្រទេស វៀតណាម លោកបានអនុវត្តសាកល្បងនៅក្នុងភូមិយេន (Den) ឃុំបានហូ (Ban Ho) ។ លោកសាស្ត្រាចារ្យរង បណ្ឌិត ត្រឹន ហ៊ឺវ សឺន (Tran Huu Son) ជឿជាក់ថា៖ «ទេសចរណ៍សហគមន៍ដាច់ខាតមិនគួរអភិវឌ្ឍជ្រុលទេ ព្រោះការធ្វើបែបនេះនឹងបាត់បង់ “ឫសគល់” នៃធនធាន។ នៅពេលដែលភ្ញៀវទេសចរមិនមើលឃើញនូវសម្រស់ធម្មជាតិ ពួកគេនឹងលែងមកកម្សាន្តទៀតហើយ"។ អាស្រ័យហេតុនេះ ឃុំ បានហូ (Ban Ho) បានក្លាយជាគោលដៅទេសចរណ៍គំរូ ទីដែលប្រជាជនមិនត្រឹមតែធ្វើទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអ្នករៀបរាប់នូវរឿងរ៉ាវវប្បធម៌របស់ពួកគេទៀតផង។ ចំណូលពីវិស័យទេសចរណ៍ ត្រូវបានវិនិយោគឡើងវិញលើការអភិរក្ស ជួយឱ្យសហគមន៍អាចលើកកម្ពស់ជីវភាពរស់នៅផង រក្សាបាននូវអត្តសញ្ញាណរបស់ខ្លួនផង។ ចំពោះលោក វប្បធម៌អាចរស់រានមានជីវិតបាន លុះត្រាតែវាផ្សារភ្ជាប់ជាមួយនឹងជីវភាពរស់នៅរបស់សហគមន៍ដែលជាម្ចាស់បេតិកភណ្ឌនោះ។“អ្នកច្បាំងលាក់មុខ” វប្បធម៌ លើឆាកអន្តរជាតិ
ឆ្នាំ២០២៥ លោកសាស្ត្រាចារ្យរង បណ្ឌិត ត្រឹន ហ៊ឺវ សឺន ត្រូវបានរដ្ឋាភិបាលបារាំងប្រគល់គ្រឿងឥស្សរិយយស្ស Ordre des Palmes académiques ដែលជាកិត្តិនាមដ៏ខ្ពង់ខ្ពស់បំផុតមួយ ក្នុងវិស័យអប់រំ និងវប្បធម៌។ ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការលើកតម្កើងបុគ្គល ប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ឆ្លុះបញ្ចាំងពីការទទួលស្គាល់ថ្នាក់អន្តរជាតិ ចំពោះការរួមចំណែកនៃវិទ្យាសាស្ត្រវប្បធម៌វៀតណាមផងដែរ។
ក្នុងអាជីពរបស់លោក លោកបានចូលរួម និងដឹកនាំកម្មវិធីសហប្រតិបត្តិការជាច្រើនជាមួយអង្គការអន្តរជាតិ ដូចជា UNESCO, មូលនិធិ Ford... គម្រោងលេចធ្លោមួយគឺការអភិរក្សសៀវភៅបុរាណរបស់ជនជាតិយ៉ាវ (Dao) ដែលជាឃ្លាំងចំណេះដឹងដ៏មានតម្លៃអំពីវេជ្ជសាស្ត្រ តារាសាស្ត្រ និងច្បាប់ទម្លាប់។
ចំណុចពិសេសនៅក្នុងវិធីសាស្ត្រស្រាវជ្រាវរបស់លោក គឺមិនត្រឹមតែប្រមូលវត្ថុតាងប៉ុណ្ណោះទេ ប៉ុន្តែលោកបានយកចិត្តទុកដាក់លើការធ្វើបរិវត្តកម្មឌីជីថល និងសងចំណេះដឹងជូនសហគមន៍វិញ។ ការគិតបែបនេះហើយ ដែលជួយឱ្យលោកកសាងកិច្ចសហប្រតិបត្តិការដោយស្មើភាព ជាមួយដៃគូអន្តរជាតិ និងលើកកម្ពស់ឋានៈរបស់អ្នកស្រាវជ្រាវវៀតណាម ពីតួនាទីជាអ្នកគាំទ្រ ទៅជាដៃគូយុទ្ធសាស្ត្រ។
ចំពោះការគិតរបស់លោក វប្បធម៌គឺជាប្រភេទ "កម្លាំងទន់" (Soft Power) ដ៏ពិសេសមួយ។ រាល់បេតិកភណ្ឌ និងតម្លៃអរូបីនីមួយៗ សុទ្ធតែអាចក្លាយជា "លិខិតឆ្លងដែន" ជួយឱ្យវៀតណាមធ្វើសមាហរណកម្មជាមួយពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ លោកតែងតែសង្កត់ធ្ងន់ថា៖ "ភាពទាក់ទាញនោះត្រូវតែចេញពីភាពពិតប្រាកដ មិនមែនចេញពីផលិតផលពាណិជ្ជកម្មតាមបែបសាមញ្ញឡើយ"។
នៅពេលទទួលគ្រឿងឥស្សរិយយសនោះ លោកបានចែករំលែកយ៉ាងសាមញ្ញថា លោកនឹង "នាំយកពានរង្វាន់នេះ ទៅកាន់ភូមិឋាននានាវិញ"។ នោះគឺជាពាក្យថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសហគមន៍ជនជាតិភាគតិច ដែលជាអ្នករួមដំណើរ ចែករំលែក និងរួមចំណែកបង្កើតឱ្យមានដំណើរនៃការស្រាវជ្រាវរបស់លោក។
នៅពេលទទួលគ្រឿងឥស្សរិយយសនោះ លោកបានចែករំលែកយ៉ាងសាមញ្ញថា លោកនឹង "នាំយកពានរង្វាន់នេះ ទៅកាន់ភូមិឋាននានាវិញ"។ នោះគឺជាពាក្យថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសហគមន៍ជនជាតិភាគតិច ដែលជាអ្នករួមដំណើរ ចែករំលែក និងរួមចំណែកបង្កើតឱ្យមានដំណើរនៃការស្រាវជ្រាវរបស់លោក។
ក្នុងវ័យនៃអាយុជិត ៧០ឆ្នាំ
ក្នុងនាមជានាយកវិទ្យាស្ថានស្រាវជ្រាវអនុវត្តវប្បធម៌ និងទេសចរណ៍ លោកនៅតែបន្តទីប្រឹក្សាពិសេសនៃគម្រោងអភិរក្សនៅតាមមូលដ្ឋានជាច្រើន
ដូចជា ខេត្ត ក្វាងនិញ (Quang
Ninh)
ខេត្ត ថាយង្វៀន
(Thai Nguyen) ខេត្ត ឡាយកាយ (Lao Cai)។
លោកនៅតែ ឧ្សាហ៍ព្យាយាមបន្ត "រក្សាភ្លើង" សម្រាប់ "ព្រៃវប្បធម៌"
ទាំងឡាយ នៅប្រឈមមុខនឹងសម្ពាធនៃនគរូបនីយកម្ម និងសកលភាវូបនីយកម្ម។
លោកសាស្ត្រាចារ្យរង បណ្ឌិត ត្រឹន ហ៊ឺវសឺន គឺជារូបភាពគំរូសម្រាប់បញ្ញវន្តវៀតណាម
នាសម័យទំនើប ដែលផ្សារភ្ជាប់យ៉ាងជ្រាលជ្រៅជាមួយ
អត្តសញ្ញាណជាតិ ព្រមទាំងមានភាពម្ចាស់ការ
ក្នុងការសន្ទនាជាមួយពិភពលោក។ ដំណើរការរបស់លោកបានបង្ហាញឱ្យឃើញថា
ក្នុងយុគសម័យ សកលភាវូបនីយកម្ម តម្លៃដែលស្ថិតស្ថេរបំផុត មិនមែនស្ថិតនៅលើការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនោះទេ
ប៉ុន្តែគឺស្ថិតនៅលើសមត្ថភាពក្នុងការរក្សា និងផ្សព្វផ្សាយនូវអ្វី ដែលមានលក្ខណៈដើមបំផុត៕
អត្ថបទ៖ វី ថាវ - រូបថត៖ តាត សឺន
និងបណ្ណសាររបស់លោក ត្រឹន ហ៊ឺវ សឺន (Tran Huu Son)














