លោកបណ្ឌិត ផាន ហ៊ឺវថាំង (Phan Huu Thang) អ្នក​បានលះបង់មួយ​ជីវិត ដើម្បីតភ្ជាប់ FDI

លោកបណ្ឌិត ផាន ហ៊ឺវថាំង (Phan Huu Thang) អ្នក​បានលះបង់មួយ​ជីវិត ដើម្បីតភ្ជាប់ FDI

អស់រយៈពេល​ជិត ៤០ឆ្នាំ ផ្សារភ្ជាប់នឹង  FDI លោកបណ្ឌិត ផាន ហ៊ឺវថាំង (Phan Huu Thang) បានមើលឃើញ និងរួមចំណែកតំណភ្ជាប់បណ្ដាលំហូរ​ដើមទុនបរទេស ដែល​វិនិយោគ​ដំបូង ចំពោះ​ប្រទេស​វៀតណាម​។ សម្រាប់លោក នៅពីក្រោយគម្រោង​នីមួយៗ គឺជាមនុស្ស និងបណ្តា​ទំនាក់ទំនង ត្រូវបាន​ពង្រឹង។

អ្នកបើកផ្លូវ​ សម្រាប់​ដើម​ទុន​ FDI

ខ្ញុំបានជួបលោកបណ្ឌិត ផាន ហ៊ឺវថាំង (Phan Huu Thang) ខណៈ​ពេលលោកកំពុងជជែកជាមួយ​លោក​ Kim Jung In -សហគ្រិន​​កូរ៉េខាងត្បូង​ម្នាក់ បានផ្សារភ្ជាប់យ៉ាង​ជិតស្និទ្ធជាមួយ​វៀត​ណាម ​​អស់​រយៈពេលជាង ៣០ឆ្នាំ។​ ពួកគេ​ស្គាល់​គ្នា​ កាលពី​ទសវត្សរ៍ឆ្នាំ ១៩៩០ នៅពេលដែល​បណ្តាសហគ្រាស​កូរ៉េខាង​ត្បូង បានចាប់ផ្តើម​វិនិយោគ​យ៉ាង​​ច្រើន ​ចូល​មក​ប្រទេស​​វៀតណាម។ បន្ទាប់ពី​ច្រើនឆ្នាំកន្លង​ទៅ  ទំនាក់ទំនង​របស់​ពួកគេ មិនត្រឹមតែជាតំណ​ភ្ជាប់​បណ្ដា​គម្រោង​រួម​ប៉ុណ្ណោះទេ ប៉ុន្តែថែម​ទាំង​ជាចំណង​មិត្តភាព បានបង្កើតក្នុង​ដំណើរ​ជាសក្សី ខណៈ​ពេលប្រទេសវៀតណាមបើកទ្វារ និងសមាហរណកម្មផង។

លោកបណ្ឌិត ផាន ហ៊ឺវថាំង (Phan Huu Thang) ជួបពិភាក្សាការងារជាមួយសហគ្រិន លោក Kim Jung In អំពី ការទាក់ទាញដើមទុន FDI នៅប្រទេសវៀតណាម។ រូបថត៖ ត្រឹនថាញ់យ៉ាង / VNP
 
លោកបណ្ឌិត ផាន ហ៊ឺវថាំង (Phan Huu Thang) និងសហគ្រិន លោក Kim  In អំពីទំនុកចិត្តលើទំនាក់ទំនង FDI វៀតណាម -កូរ៉េខាងត្បូង។ រូបថត៖  ត្រឹនថាញ់យ៉ាង / VNP
កើតឆ្នាំ១៩៤៩ នៅរដ្ឋធានី ហាណូយ លោកបណ្ឌិត ផាន ហ៊ឺវថាំង បញ្ចប់ថ្នាក់​បរិញ្ញាប័ត្រ​​ នៅសហភាពសូវៀត ឆ្នាំ ១៩៧៣ និងទទួលសញ្ញាបត្របណ្ឌិតជំនាញ​សេដ្ឋកិច្ចដឹក​ជញ្ជូន​ផ្លូវទឹកឆ្នាំ ១៩៨៥។ លោកមានរយៈពេល ៣៨ ឆ្នាំ បំពេញការ​ងារ នៅបណ្តាស្ថាប័នរដ្ឋ ចាប់តាំង​ពី​គណៈ​កម្មាធិការជាតិ ស្ដីពី​កិច្ច​ហស​ប្រតិបត្តិការវិនយោគ រហូតដល់នាយកដ្ឋានវិនិយោគ​បរទេស​ នៃក្រសួងផែនការ និងវិនិយោគ ជាទីដែលលោកធ្លាប់កាន់​តំ​ណែង​​ជានាយក។
លោកបណ្ឌិត ផាន ហ៊ឺវថាំង (Phan Huu Thang) និងសហគ្រិន លោក Kim  In អំពីទំនុកចិត្តលើទំនាក់ទំនង FDI វៀតណាម -កូរ៉េខាងត្បូង។ រូបថត៖  ត្រឹនថាញ់យ៉ាង / VNP
ការសរសេរ និងស្នាដៃស្រាវជ្រាវអំពី FDI  គឺជាទម្លាប់ប្រចាំថ្ងៃរបស់លោកបណ្ឌិត ផាន ហ៊ឺវថាំង (Phan Huu Thang) ។រូបថត៖  ត្រឹនថាញ់យ៉ាង / VNP
 

នោះគឺជាដំណាក់កាល ​ដែលវៀតណាម​​ធ្លាប់ទាក់​ទាញ​លំហូរ​ដើមទុនបរទេសដំបូងៗ ជា​បណ្តើរ​។ ការងារ​ពេល​នោះ មិន​ត្រឹម​តែ​វាយតម្លៃគម្រោង ឬផ្តល់​អាជ្ញាប័ណ្ណ​វិនិយោគ​ប៉ុណ្ណោះ​ ប៉ុន្តែ​ថែមទាំងកសាងទំនុកចិត្ត ស្វែងយល់តម្រូវការ របស់​សហ​គ្រាសអន្តរជាតិ និង​ជួយ​ពួកគេ​​មើលឃើញឱកាស នៅទីផ្សារ​ដែលនៅថ្មី​ផង។

ជប៉ុន កូរ៉េខាងត្បូង និងប្រទេសជាច្រើនទៀត​ បានក្លាយ​ជាដៃគូវិនិយោគសំខាន់ របស់​វៀតណាម​ជាបណ្តើរៗ។ រួមជា​មួយ​នឹងលំហូដើមទុន​វិនិយោគ​​ ​​គឺបណ្តា​តំបន់ឧស្សាហកម្ម រោង​ចក្រ ខ្សែសង្វាក់ផ្គត់ផ្គង់ និងឱកាសការងារផងដែរ។ ការរួម​ចំណែករបស់លោក​ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ​វិនិយោគ​រវាងវៀតណាម-ជប៉ុន ត្រូវបានទទួលស្គាល់​ ដោយ​គ្រឿង​​​ឥស្សរិយយស​ព្រះអាទិត្យរះ ដែល​ត្រូវបានរាជ​រដ្ឋាភិបាល​ជប៉ុន​ប្រគល់ជូន​ ​ក្នុងឆ្នាំ២០១៨។

លោកបណ្ឌិត ផាន ហ៊ឺវថាំង (Phan Huu Thang) - ប្រធានសមាគមហិរញ្ញវត្ថុនៃតំបន់ឧស្សាហកម្មវៀតណាម និងជាអតីតនាយកនាយកដ្ឋានវិនិយោគពីបរទេស នៃក្រសួងផែនការ និងវិនិយោគ (បច្ចុប្បន្នជាក្រសួងហិរញ្ញវត្ថុ)។ រូបថត៖ ត្រឹន ថាញ់ យ៉ាង/ VNP

ប៉ុន្តែសម្រាប់លោក អ្វីដែលគួរឱ្យចងចាំមិនមែន​ជា​កិត្តិនាម​។ នោះគឺការ ​ដែលអ្នកវិនិយោគ​រកឃើញ​ឱកាសសមស្របនៅ​ប្រទេស​វៀតណាម សហគ្រាស​មួយដោះស្រាយ​បាន​បញ្ហា​របស់​ខ្លួន ហើយ​បណ្ដាទំនាក់ទំនង ដែលបានតភ្ជាប់​អាច​បន្ត​អភិវឌ្ឍ។

បន្តតំណភ្ជាប់តាមរយៈការស្រាវជ្រាវ

ចាកចេញពីការងារគ្រប់គ្រងរដ្ឋ លោកបណ្ឌិត ផាន​ ហ៊ឺវថាំង (Phan Huu Thang) បានបង្កើត Vietnam Desk​ ដើម្បីបន្ត​ផ្តល់​ការប្រឹក្សាយោបល់  និងតភ្ជាប់​សហគ្រាស វិនិយោគិន​វៀតណាម​ជាមួយ​ដៃគូ​អន្តរជាតិ គាំទ្រពួកគេស្វែងយល់​ពី​ទីផ្សារ​ ​ជ្រើសរើស​ទីតាំង និងពង្រាយគម្រោង។

លោកបណ្ឌិត ផាន ហ៊ឺវថាំង (Phan Huu Thang)  ក៏ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Vietnam Desk ជាក្រុមហ៊ុនមួយ មានការិយាល័យនៅទីក្រុងហាណូយ និងការិយាល័យតំណាងនៅប្រទេសជប៉ុន ដែលមានជំនាញការវិនិយោគ និងពាណិជ្ជកម្មរវាងវៀតណាម និងជប៉ុន។ រូបថត៖ ត្រឹន ថាញ់ យ៉ាង/ VNP

បន្ទាប់ពីចូលនិវត្តន៍ លោកនៅតែបន្តធ្វើការ ជួបជាមួយ​សហគ្រាស ប្រឹក្សា និងសរសេរ​។ ក្នុង​ប៉ុន្មានឆ្នាំផ្សារភ្ជាប់​ជាមួយ FDI ​ក្លាយជាប្រភពឯកសា​រ​មានតម្លៃអំពី ដំណើរការ​ ដែលវៀត​ណាម​​បើកទ្វារ និងធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​អន្តរជាតិ​។ លោក​បានរៀបចំ​បទពិសោធន៍ជាប្រព័ន្ធ តាមរយៈ​ស្នាដៃ​ជាច្រើន ​ដូចជា៖ "ទិដ្ឋភាពទូទៅរយៈពេល ២០ ឆ្នាំ នៃការវិនិយោគ​បរទេសនៅវៀតណាម”  “ FDI- រូបិយប័ណ្ណមុខពីរ  FDI និង​តម្រង់ទិសទាក់ទាញ​បច្ចេកវិទ្យាខ្ពស់ និង​ FDI- ភារកិច្ចគូក្នុងបរិបទថ្មី" ។ សៀវភៅ ​“ FDI- ភារកិច្ចគូ​ក្នុងបរិបទថ្មី​” បានឈ្នះរង្វាន់លេខពីរ  នៃពានរង្វាន់​សៀវភៅជាតិឆ្នាំ២០១៨​។​

ឆ្នាំនេះ លោកបណ្ឌិត ផាន​ ហ៊ឺវថាំង កំពុង​សម្រេចនូវ និក្ខេបបទថ្នាក់បណ្ឌិតអំពី FDI នៅសាកលវិទ្យា​ល័យ​តូក្យូ ប្រទេសជប៉ុន ដោយរំពឹងថានឹងការពារ នាខែមករា ឆ្នាំ ២០២៧​។ ក្នុងការិយាល័រយធ្វើការ​របស់លោក មានក្រាហ្វិក​ កត់ត្រា​​​​នូវ​ការអភិវឌ្ឍនៃលំហូរដើមទុន FDI ចូលមក​វៀតណាម​​ តាមដំណាក់កាលនីមួយៗ។ នៅពេល​ខ្ញុំសួរគាត់ ​តើហេតុអ្វី​លោកមិនព្យួរគំនូរទេសភាព ឬរូបថត​ផ្ទាល់ខ្លួន លោកបានចែក​រំលែក​ថា៖ «ខ្ញុំមើល​ក្រាហ្វិក​ទាំងនោះ​ ដើម្បីមើលឃើញការ​អភិវឌ្ឍ​​របស់​ប្រទេស​ជាតិ មើលឃើញ​ដំណើរ​រីកចម្រើន​ ក្នុងទំ​នាក់​​ទំនងសហប្រតិបត្តិការ​អន្តរជាតិ​ជាមួយវៀតណាម។ ហើយ​មើលទៅទីនោះ​ ដើម្បីឃើញថា ខ្លួន​ត្រូវតែបន្តធ្វើ​ការ​ទៀត»។

ចំពោះការរួមចំណែករបស់លោក ក្នុងការតភ្ជាប់ ទំនាក់ទំនងវិនិយោគ FDI រវាងវៀតណាម និងជប៉ុន លោកបណ្ឌិត ផាន ហ៊ឺវថាំង ត្រូវបានរាជរដ្ឋាភិបាលជប៉ុន ប្រគល់ជូនគ្រឿងឥស្សរិយយសព្រះអាទិត្យរះ។ រូបថត៖ ឯកសារ
 
លោកបណ្ឌិត ផាន ហ៊ឺវថាំង និងក្រុមគ្រួសាររបស់លោក នៅក្នុងពិធីទទួលពានរង្វាន់ជាតិសម្រាប់ព័ត៌មានបរទេស ឆ្នាំ ២០២០។ រូបថត៖ ត្រឹនថាញ់យ៉ាង / VNP 

ប្រហែលនោះក៏ជាអ្វី ដែលសាមញ្ញបំផុត​ ដើម្បី​និយាយ​​អំពី​លោកបណ្ឌិត ផាន​ ហ៊ឺវថាំង ។ តួលេខនៃដើម​ទុន FDI សម្រាប់​រូបលោក​ មិនត្រឹមតែជាទិន្នន័យ​នៃ​អតីតកាល​  ថែមទាំងជា​ស្ពាន​កំពុងបន្តបានតភ្ជាប់ជាមួយមិត្តភក្តិ សហគ្រាស និង​វិនិយោគិន​អន្តរជាតិ៕

អត្ថបទ ៖ ប៊ីច វ៉ឹន រូបថត៖ ត្រឹន ថាញ់យ៉ាង/VNP ឯកសារ



Top