លោកគ្រូនៃ “ថាមពល”
Joseph Kingsley Entsuah (ជនជាតិ Ghana) ត្រូវបានសិស្សសាលាអន្តរជាតិ Maya គោរពហៅដោយឈ្មោះថា “លោកគ្រូនៃថាមពល”។ បងព្យាយាម ថ្នាក់ថ្នម និង មានវិធីសាស្រ្តបង្រៀនភាសាអង់គ្លេស ប្រកបដោយភាពច្នៃប្រតិដ្ឋ និងប្រសិទ្ធភាព។ ទឹកចិត្តរបស់បងគឺបំផុសការសិក្សារៀនសូត្រយ៉ាងសកម្មដល់សិស្សជនជាតិវៀតណាម ជួយប្អូនៗ ធ្វើម្ចាស់ភាសាអង់គ្លេស បើកទ្វារបញ្ញានឹងមិត្តភក្តិអន្តរជាតិ។
បង Joseph Kingsley Entsuah បញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រអប់រំភាសាអង់គ្លេស និង សិល្បៈឆ្នាំ២០១៤ នៅសកលវិទ្យាល័យ Winneba-Ghana ។ បងបានធ្វើដំណើរទៅកាន់ប្រទេសជាច្រើនលើពិភពលោក បងធ្លាប់បានបង្រៀនភាសាអង់គ្លេស និងជាអ្នកហ្វឹកហាត់កីឡា៤ឆ្នាំបន្តបន្ទាប់ ជូនសិស្សគ្រប់វ័យនៅសាលា Bangyikhan, Bangkok, Thailand ផងដែរ។ ហើយបងក៏ជាអ្នកសកម្ម ចូលចិត្តរៀនសូត្រ និងចង់ស្វែងរកឱកាសថ្មី ដើម្បីបំពេញចំណេះវិជ្ជាក្នុងជីវភាពរស់នៅ ដូចនេះ Joseph Kingsley Entsuah បានធ្វើដំណើរមកកាន់ប្រទេសវៀតណាម ដើម្បីសិក្សារៀនសូត្រ។ បងយល់ឃើញថាវៀតណាមមានមជ្ឈមណ្ឌលបង្រៀនភាសាអង់គ្លេស តែងបើកទូលាយ និងជ្រើសគ្រូបង្រៀនបរទេសជាប្រចាំ។ នេះជាទីកន្លែង សម្រាប់បងនាំយកចំណេះវិជ្ជាគរុកោសល្យអង់គ្លេស និង កីឡា បំផុសគំនិតដល់ប្អូនៗវៀតណាម។
Joseph Kingsley Entsuah នាំយកកម្លាំងក្លៀវក្លានៃយុវវ័យ និង ទឹកចិត្តស្រឡាញ់ខឿនវប្បធម៌វៀតណាម បងទៅដល់ហាណូយនៅឆ្នាំ២០១៩ ដើមឡើយ គឺបង្រៀនភាសាអង់គ្លេសនៅមជ្ឈមណ្ឌលអង់គ្លេស Apax។ ជាមួយនឹងរបៀបបង្រៀនបែបធម្មជាតិ ជិតស្និទ្ធ ក្រមិចក្រមើម ដូចនេះម៉ោងរៀនភាសាអង់គ្លេសរបស់ Joseph Kingsley Entsuah ពិតជាមានចំណាប់អារម្មណ៍ខ្លាំង បានប្អូនៗទទួលយកដោយរីករាយ។
មួយរយៈពេលក្រោយ បងប្រឡងចូលធ្វើគ្រូបង្រៀនភាសាអង់គ្លេស នៅសាលាទ្វេភាសាអន្តរជាតិ Maya។ ចំពោះបង នេះជាឱកាសពិសោធន៍ដ៏អស្ចារ្យ ពេលបានធ្វើការនៅសាលាអន្តរជាតិ នៅកណ្តាលកសិដ្ឋាន មានចម្ងាយពីរដ្ឋធានីហាណូយជិត៥០គីឡូម៉ែត្រ។ សាលាបណ្តុះបណ្តាលសិស្សតាមវិធីសាស្រ្ត Montessori ក្នុងនោះគោរពភាពសេរីនៃសិក្ខាកាម និង ការអប់រំអំពីទឹកចិត្តស្រឡាញ់មនុស្ស មេត្តាធម៌ ឆ្ពោះទៅកាន់តម្លៃរស់ប្រពៃ ជួយក្មេងៗរីកចម្រើនគ្រប់ជ្រុងជ្រោយបំផុត។
Joseph Kingsley Entsuah បានបង្រៀន និងផ្សារភ្ជាប់នៅទីនេះ ដូចជាផ្ទះទី២របស់ខ្លួន។ បងរៀបរាប់ថា៖ “បង្រៀននៅបរិយាកាសធម្មជាតិស្រស់ស្រាយមួយនៃភូមិអេកូឡូស៊ី Maya ផ្តល់ឱ្យខ្ញុំមានអារម្មណ៍សកម្ម យល់ដឹងជាងអំពីប្រពៃណីវប្បធម៌វៀតណាម ជាពិសេសបាននាំយកបំណិនអប់រំរបស់ខ្លួន បង្រៀនដល់សិស្សានុសិស្ស”។
Joseph Kingsley Entsuah ក៏បានធ្វើដំណើរទៅដល់តំបន់ជាច្រើននៅប្រទេសវៀតណាម ដូចជាសាប៉ា (Sa Pa) កោះកូតូ (Co To) តាមដាវ (Tam Dao) កាតបា (Cat Ba) ទីក្រុងហូជីមិញ។ មិនត្រឹមតែជាការធ្វើដំណើរទេសចរណ៍ នៅមានឱកាសពិសោធន៍ស្វែងយល់អំពីការអប់រំ នៃទីកន្លែងដែលបងបានធ្វើដំណើរទៅដល់ ដើម្បីយល់ជាងអំពីប្អូនៗ សិស្សានុសិស្ស និង ប្រជាជនវៀតណាម។
នៅហាណូយ ក្រៅពីម៉ោងបង្រៀនជាផ្លូវការ Joseph Kingsley Entsuah តែងចំណាយពេលបង្រៀនសិស្សទាត់បាល ហាត់ប្អូនឱ្យមានស្មារតីកីឡា និង សុខភាព ទន្ទឹមនោះក៏ជួយប្អូនៗហាត់រៀនភាសាអង់គ្លេសផងដែរ។ សិស្សរបស់ Joseph Kingsley Entsuah អាចជជែកដេញដោលជាមួយលោកគ្រូ ក្រោមប្រធានបទណាមួយ ហើយសមភាពចំពោះលោកគ្រូ។ បងសើចហើយពោលថា បងក៏ត្រូវផ្លាស់ប្តូរខ្លួនឯង ដើម្បីជំនួយប្អូនៗនៅរាល់ទីកន្លែង រាល់ពេលវេលា ទាំងនៅក្រៅម៉ោងរៀនផង។
Joseph Kingsley Entsuah រៀបរាប់ថា បងនឹងផ្សារភ្ជាប់ជាមួយប្រទេសវៀតណាមយូរអង្វែង រស់នៅ និងធ្វើការនៅទីនេះ ក៏ដូចជាទទួលសិស្សថ្មីបន្ថែម ដើម្បីរួមសិក្សា ធ្វើម្ចាស់ភាសា និងក្លាយជាពលរដ្ឋល្អ មានប្រយោជន៍ចំពោះប្រទេសជាតិ៕
អត្ថបទ៖ ប៊ិចវឹន រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម ឯកសារ
ប្រែសម្រួល៖ រីកើង