រួមគ្នាការពារប្រភពទឹកទន្លេ មេគង្គ

រួមគ្នាការពារប្រភពទឹកទន្លេ មេគង្គ

ប្រឈមនឹងបញ្ហាធំៗ ដូចជាផលប៉ះពាល់យ៉ាងអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ ការបំពុលបរិស្ថាន ការបង្កើនចំនួនប្រជាជន សកម្មភាពធ្វើអាជីវកម្មនិងប្រើប្រាស់ធនធានទឹកនិងធនធានពាក់ព័ន្ធដោយមិននិរន្តរភាព ក្នុងតំបន់ដងទន្លេមេគង្គ។ ថ្មីៗនេះបណ្តាប្រទេសជាសមាជិកនៃគណៈកម្មាធិការទន្លេមេគង្គ រួមមាន កម្ពុជា ឡាវ ថៃ និងវៀតណាមបានជួបជុំ នៅប្រទេសឡាវ រួមគ្នាឯកភាពផ្លាស់ប្តូរថ្មី និងកិច្ចសហប្រតិបត្តិការ ដើម្បីធានាសន្តិភាពប្រភពទឹក និងការអភិវឌ្ឍនៅដងទន្លេមេគង្គដោយស្ថិតស្ថេរ។


អង្គសន្និសីទ្ធបានឯកភាពកិច្ចព្រមព្រៀង/ផែនការ ដើម្បីទទួលបានលទ្ធផលនៃយុទ្ធសាស្ត្រអភិវឌ្ឍដងទន្លេងមេគង្គ ក្នុងដំណាក់កាល ២០២១ - ២០៣០ ដែលមានអាទិភាពចំនួន ៥ រួមមាន៖ ការកែលម្អសមត្ថភាពអេកូឡូស៊ីនៃទន្លេមេគង្គ ដើម្បីបរិស្ថានបរិសុទ្ធ និងសហគមន៍មានទន្និផលផលិតខ្ពស់ កែលម្អលទ្ធភាពចូលជិត និងការប្រើប្រាស់ទឹកនិងធនធានពាក់ព័ន្ធ ដើម្បីសុខមាលភាព របស់សហគមន៍ បង្កើនស្ថេរភាពនៃសកម្មភាពអភិវឌ្ឍ ដើម្បីឈានទៅកាន់កំណើនសេដ្ឋកិច្ច លើកកម្ពស់សមត្ថភាពប្រឆាំងនឹងហានិភ័យអាកាសធាតុ និងគ្រោះមហន្តរាយ និងពង្រឹងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ តាមទស្សនៈជុំវិញដងទន្លេមេង្គទាំងស្រុង។


ទន្លឹមនឹងសមិទ្ធផលរួម បណ្តាប្រទេសបានចែករំលែកនូវដំណោះស្រាយដ៏មានប្រសិទ្ធភាពពាក់ពាន់នឹងការអភិវឌ្ឍយ៉ាងស្ថេរភាព និងគ្រប់គ្រងបរិស្ថាននៅដងទន្លេមេគង្គ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗ ដោយមានទីតាំងនៅតំបន់ខាងចុងនៃដងទន្លេមេគង្គ វៀតណាមបន្តជាសមាជិកសកម្ម និងមានទំនួលខុសត្រូវ ជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសផ្សេងៗទៀតនៃគណៈកម្មាធិការទន្លេមេគង្គ បណ្តាដៃគូអន្តរជាតិ ដើម្បីបង្កើនប្រសិទ្ធភាពប្រើប្រាស់ធនធនទឹក និងធនធានពាក់ព័ន្ធនៃទន្លេមេគង្គ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៃប្រទេសនិ ងជាពិសេសគឺតំបន់ដីសណ្តទន្លេគឺវឡុង (Cuu Long)

វៀតណាមបានកសាងប្រព័ន្ធធារាសាស្ត្រ កាយលើន (Cai Lon)       កាយបែ (Cai Be) និងប្រឡាយទឹកនៅដើមព្រែក ង្វៀនតឹនថាញ (Nguyen Tan Thanh) មានសមត្ថភាពទប់ស្កាត់ភាពប្រៃ ផ្ទុកទឹកសាប ប្រឆាំងនឹងទឹកជំនោរ ផ្គត់ផ្គង់ទឹកសាបសម្រាប់សកម្មភាព និងផលិតកម្មរបស់ប្រជាជននៅខេត្ត គៀនយ៉ាង (Kien Giang)  ហូវយ៉ាង (Hau Giang) សុកត្រាំង (Soc Trang)  បាកលៀវ (Bac Lieu) កាម៉ៅ (Ca Mau) ទៀនយ៉ាង (Tien Giang) ឡុងអាន (Long An) ដុងថាប (Dong Thap)។ 


ទន្ទឹមនឹងនេះ វៀតណាមបានស្រាវជ្រាវ ផ្សព្វផ្សាយដំណោះស្រាយអំពីការកែលម្អដីជាតិជូរប្រកបដោយប្រសិទ្ធភាពជូនបងប្អូនប្រជាជននៅតំបន់ដីសណ្តាទន្លេ គឺវឡុង (Cuu Long) រួមចំណែកបង្កើនទន្និផលខ្ពស់សម្រាប់ដំណាំក្នុងតំបន់។ ជំរុញការអភិវឌ្ឍគំរូវប្បកម្ម សម្របតាមធនធនធម្មជាតិ ដូចជាដាំស្រូវ និងចិញ្ចឹមបង្កង ចាប់ពីនោះឆ្ពោះទៅកាន់គោលដៅយូរអង្វែងជាងគឺជួយកសិករក្នុងតំបន់ផ្លាស់ប្តូរគំនិតផលិតកសិកម្មទៅកាន់គំនិតធ្វើសេដ្ឋកិច្ចកសិកម្ម បង្កើតផលិតផលមានតម្លៃនិងមានម៉ាកយីហោពិសេស។ ពីនោះ តំបន់នឹងបង្កើតតំបន់ឯកវប្បកម្មផលិតសរីរាង្គ ទាក់ទាញភ្ញៀវមកពីគ្រប់ទិសទីមកទេសចរ ស្នាក់នៅ ទទួលបទពិសោធន៍ទេសចរណ៍កសិកម្មសរីរាង្គ។

ធានាសន្តិសុខប្រភពទឹក និងការអភិវឌ្ឍយ៉ាងស្ថេរភាព នៃតំបន់ដងទន្លេក្លាយទៅជាភារកិច្ចចាំបាច់ ហេតុដូច្នេះត្រូវផ្លាស់ប្តូរគំនិតថ្មី ច្នៃប្រឌិតជាងក្នុងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសក្នុងតំបន់ដងទន្លេ កិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍ បន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូសក្តានុពល បង្កើនការចូលរួមនៃសហគមន៍ក្នុងដំណើរការចេញសេចក្តីសម្រេចចិត្ត ផ្លាស់ប្តូរថ្មីក្នុងយន្តការប្រមូលផ្ដុំធនធន./.

អត្ថបទ៖ កាសែតរូបភាពវៀតណាម រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ប្រែសម្រួល​ដោយង្វៀន​យ៉ាង


Top