រូបភាពសត្វសេះក្នុងគំនូរ និងការច្នៃប្រឌិតរបស់អ្នករចនាម៉ូដសម្លៀកបំពាក់ ត្រឹន ឡេហ៊្វៀន (Tran Le Huyen)

រូបភាពសត្វសេះក្នុងគំនូរ និងការច្នៃប្រឌិតរបស់អ្នករចនាម៉ូដសម្លៀកបំពាក់ ត្រឹន ឡេហ៊្វៀន (Tran Le Huyen)

ក្នុងឆ្នាំ ”មមើ” នៅពេលដែលរូបភាពសត្វសេះបានក្លាយជានិមិត្តរូបនៃចលនា សំណាង និងថាមពលថ្មី វិចិត្រការិនី ត្រឹន ឡេហ៊្វៀន (Tran Le Huyen) បានជ្រើសរើសរៀបរាប់អំពី រឿងរ៉ាវវប្បធម៌ តាមរយៈស្នាដៃសិល្បៈ "សេះរត់លឿនដូចហោះ" មានពណ៌ចម្រុះ  ទីដែលប្រពៃណីប្រជាប្រិយត្រូវបានកម្លាយជាស្នាដៃសហសម័យ​។

អ្នករចនាម៉ូដសម្លៀកបំពាក់ ត្រឹន លេហ៊្វៀន (Tran La Huyen)  ឈរនៅក្បែរស្នាដៃច្នៃប្រឌិត ដែលមានឈ្មោះថា "សេះលឿនដូចហោះ"។

នៅក្នុងឃ្លាំងនិមិត្តរូបប្រជាប្រិយវៀតណាម សេះ​ក្បាលនាគ - រូបភាពក្បាលនាគ ខ្លួនសេះ - ត្រូវបានផ្សារភ្ជាប់ជាមួយនឹងសំណាងល្អ ភោគទ្រព្យ និងពរជ័យរបស់ប្រទេសជាតិ។ ដោយបំផុសគំនិតពីរឿងនេះ អ្នករចនាម៉ូដ ត្រឹន ឡេហ៊្វៀន (Tran Le Huyen) បានច្នៃប្រឌិតគម្រោងសិល្បៈមួយ ដែលមានឈ្មោះថា "សេះរត់លឿន​ដូចហោះ" ដោយសង្ឃឹមថា នឹងផ្លាស់ប្តូររូបភាពប្រពៃណីក្លាយទៅជាស្នាដៃសហសម័យ។

ក្នុងនាមជាមនុស្សម្នាក់ ដែលស្រឡាញ់យ៉ាងខ្លាំងចំពោះវប្បធម៌ប្រជាប្រិយ អ្នក​រចនាម៉ូដ ត្រឹន ឡេហ៊្វៀន (Tran La Huyen) បានជ្រើសរើសរូបភាពសេះក្បាលនាគ ដូចជាសារដ៏វិជ្ជមានមួយ ក្នុងឆ្នាំ មមើ ឆ្នាំ២០២៦ នេះ ។ អ្នករចនាម៉ូដ ហ៊្វៀន (Huyen) បាននិយាយថា "រាល់ពេល ដែលសេះក្បាលនាគលេចឡើងក្នុងរឿងព្រេង វាបង្ហាញពីសំណាងល្អ ហើយសេះលឿន​ដូចហោះគឺជាមធ្យោបាយ ដែលខ្ញុំចង់ផ្សព្វផ្សាយសេចក្តីរីករាយ សំណាងល្អ និងថាមពលថ្មីដល់សហគមន៍ក្នុងឆ្នាំថ្មី"។

កម្មវិធីសម្តែងសិល្បៈរួមផ្សំ​នឹង​ការបង្ហាញ​ម៉ូដសម្លៀកបំពាក់អាវផាយ (សម្លៀកបំពាក់ប្រពៃណីវៀតណាម)។
 

ជំនួស​ឲ្យ​ការ​ប្រើ​ក្រដាស​តាមបែប​ប្រពៃណី ​ អ្នក​រចនា​ម៉ូដ​ ត្រឹន ឡេហ៊្វៀន (Tran La Huyen) បាន​ជ្រើសរើស​របៀប «បំបែកស៊ុម»។ រួមជាមួយសិក្ខាកាមរបស់គាត់ លោកស្រី ហ៊្វៀន (Huyen) បានប្រើប្រាស់សម្ភារៈថ្មីៗ ជាច្រើន ដូចជា នីឡុងរលោង ក្រណាត់ជនជាតិ ខ្សែសយ ក្រណាត់ពណ៌ និងក្បាច់រចនាសហសម័យ ដើម្បីបង្កើតសត្វសេះ ដែលមានរូបរាងប្លែកៗ។ ចាប់ពីគ្រោងសេះជាមូលដ្ឋាន មនុស្សម្នាក់ៗ មានសេរីភាពក្នុងការបង្កើតពពក សក់ ភ្នែក និងរោមភ្នែកតាមការគិតគូរដោយឡែកៗ បង្កើតបណ្ដារូបភាព «សេះលឿមដូចហោះ» ដែល​បង្កប់លក្ខណៈ​ពិសេសផ្ទាល់ខ្លួនម្នាក់។

អ្នករចនាម៉ូដ ត្រឹន លេហ៊្វៀន (Tran La Huyen)  ណែនាំសិក្ខាកាមអំពី របៀបជ្រើសរើសសម្ភារៈ​។
 

សម្រាប់អ្នក​រចនាម៉ូដ ត្រឹន ឡេហ៊្វៀន (Tran La Huyen)  វប្បធម៌មិនបានកំណត់តាមទម្រង់ណាមួយឡើយ។ គាត់សង្ឃឹមថា សិក្ខាកាមនឹងមើលឃើញខ្លួនឯងនៅក្នុងផលិតផលច្នៃប្រឌិត ដូច្នេះប្រពៃណីត្រូវបានបន្ត តាមរយៈ​អារម្មណ៍ និងបទពិសោធន៍ថ្មីៗ។ ដូច្នេះសិក្ខាសាលា «សេះរត់លឿនដូចហោះ» បានក្លាយជាលំហអន្តរកម្មពហុវិមាត្រ ដែលវិចិត្រករ និស្សិត ឬកុមារទាំងអស់ អាចរៀបរាប់រឿងរ៉ាវផ្ទាល់ខ្លួនរបស់ពួកគេ តាមរយៈរូបភាពសេះ។ 

យុវជនជាច្រើននាក់ ចាប់ចិត្តយ៉ាងខ្លាំងចំពោះសិក្ខាសាលា​នេះ។
 

មិនត្រឹមតែការច្នៃប្រឌិតប៉ុណ្ណោះ អ្នក​រចនាម៉ូដ ត្រឹន ឡេហ៊្វៀន (Tran La Huyen)នៅទាំងសង្ឃឹមថា៖ «ផលិតផល «សេះលឿនដូចហោះ» ទាំងនេះ អាចក្លាយជាវត្ថុតុបតែងមានសោភ័ណភាព សូម្បីតែក្លាយជាអំណោយវប្បធម៌ សម្រាប់មិត្តភក្តិអន្តរជាតិ - អំណោយដែលរៀបរាប់រឿងរ៉ាវអំពីប្រទេសវៀតណាម តាមរយៈសិល្បៈសហសម័យ»។

បណ្ដាផលិតផល "សេះរត់លឿនដូចហោះ" បានឈានផុតព្រំដែនក្រដាស  ដើម្បីក្លាយជានិមិត្តរូបនៃការរួមផ្សំរវាងប្រពៃណី និងទំនើប។
បណ្ដាផលិតផល "សេះរត់លឿនដូចហោះ" បានឈានផុតព្រំដែនក្រដាស  ដើម្បីក្លាយជានិមិត្តរូបនៃការរួមផ្សំរវាងប្រពៃណី និងទំនើប។

ចាប់ពីសេះក្បាលនាគ ក្នុងរឿងព្រេងនិទាន រហូតដល់ "សេះលឿនដូចហោះ" សព្វថ្ងៃនេះ រូបភាពនៃសត្វសេះបានក្លាយជានិមិត្តរូប នៃការរួមផ្សំរវាងប្រពៃណី និងទំនើប រវាងអនុស្សាវរីយ៍វប្បធម៌ និងស្មារតីច្នៃប្រឌិតរបស់ជំនាន់ថ្មី នានិទាឃរដូវឆ្នាំមមី៕

អត្ថបទ៖ ង៉ឹនហា - រូបថត៖ ខាញ់ឡុង / VNP

ប្រែសម្រួលដោយង្វៀនយ៉ាង


Top