របាំម៉ុងសាយមុខឆ្មា - របាំបេតិកភណ្ឌ នៅតំបន់ព្រំដែនឡាងសឺន (Lang Son)

របាំម៉ុងសាយមុខឆ្មា - របាំបេតិកភណ្ឌ នៅតំបន់ព្រំដែនឡាងសឺន (Lang Son)

ក្នុង​លំហ​វប្បធម៌នៃតំបន់ព្រំដែន របាំម៉ុងសាយ​មុខ​ឆ្មា​នៃជនជាតិតៃ (Tay) និង នុង (Nung) នៅខេត្ត​ឡាងសឺន (Lang Son) មិនត្រឹម​តែជាការសម្តែងសម្រាប់​ពិធីបុណ្យនិទាឃរដូវប៉ុណ្ណោះទេ នៅទាំង​ជានិមិត្តរូប​នៃជំនឿ ក្តីសង្ឃឹម និង​អត្តសញ្ញាណផងដែរ​។ ត្រូវបានទទួលស្គាល់ ជាបេតិកភណ្ឌវប្បធម៌​អរូបីថ្នាក់ជាតិ របាំនេះ​កំពុងបានថែរក្សា និងបន្តវេនយ៉ាងរស់រវើក នាពេលបច្ចុប្បន្ន។

ទិដ្ឋភាពទាំងស្រុងនៃការសម្តែងរបាំម៉ុងសាយ​មុខ​​ឆ្មានៃ​ជនជាតិ​តៃ (Tay) នុង (Nung) នៅខេត្ត​ឡាងសឺន (Lang Son)។

កាលពីឆ្នាំ២០១៧ របាំ​ម៉ុងសាយ​មុខ​​ឆ្មា បានទទួលស្គាល់​ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។ យោងតាមលោកបណ្ឌិតហ្វាង​ វ៉ាន់​ផៅ​ (Hoang Van Pao) ប្រធានសមាគមបេតិកភណ្ឌវប្បធម៌ខេត្តឡាងសឺន (Lang Son) ប្រភេទរូបភាព​នេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ​ជំនឿ និង​អត្តសញ្ញាណនៃសហគមន៍ជនជាតិ​តៃ (Tay) នុង (Nung) ដែលជាជនជាតិភាគច្រើននៅតំបន់នោះ។ រូបភាពម៉ុងសាយ​មុខ​​ឆ្មាត្រូវបានចាត់ទុកជានិមិត្តរូប​នៃសំណាងល្អ ភាពអង់អាច និងភាព​ចម្រុង​ចម្រើន។ នាឱកាសបុណ្យ​ចូលឆ្នាំថ្មី គ្រួសារគ្រប់គ្នា​ តែងតែ​អញ្ជើញក្រុមរបាំមកសម្តែង ដោយមានជំនឿថា អាចបណ្តេញវិញ្ញាណអាក្រក់ និងនាំមកនូវឆ្នាំថ្មីប្រកបដោយ​សេចក្តី​សុខសាន្ត។

ម៉ុងសាយ​មុខ​ឆ្មា​ទាក់ចំណី​គួរឱ្យចាប់អារម្មណ៍ ទាក់ទាញ​អ្នកទស្សនា។
 

របាំ​ម៉ុងសាយ​មុខ​​ឆ្មា​គួប​ផ្សំ​នឹ​ងកក្តា​​ជាច្រើនដូចជា៖ តន្ត្រី របាំ និងសិល្បៈ។ សំឡេងស្គរ គង និង​ជុំចៀវ បន្លឺឡើងយ៉ាងកងរំពង សម្រប​នឹងក្បាច់រាំខ្លាំងៗ និងទន់ភ្លន់។ សម្ភារៈ​សម្រាប់​សម្តែង​រួមមាន ក្បាលម៉ុងសាយ​មុខ​​ឆ្មា​ស្រស់ស្អាត​ របាំង​មុខស្វា ដំបង ដាវ និង​ត្រីសូល៍។ ការ​សម្តែងនីមួយៗ មានអត្ថន័យផ្ទាល់ខ្លួន៖ សូម​​សំណាងល្អ គោរព​បុព្វការីជន សម្តែងឡើងវិញនូវ​ការ​ងារ​ផលិតកម្ម ឬក្បាច់លោតឆ្លងភ្លើងដ៏គួរ​ឱ្យទាក់ទាញចិត្ត​។

បុរសៗមានកម្លាំង និងមានចលនាស៊ីចង្វាក់​ជាមួយនឹង​ក្បាច់រាំ។
របាំម៉ុងសាយ​មុខ​​ឆ្មារីករាយ និងមានពណ៌ស្រស់ឆើតឆាយ។
“ស្ទូង​ស្រូវ” រស់រវើក នៃ​របាំម៉ុងសាយ​មុខ​​ឆ្មាមួយ។

ប្រឈមនឹង​សម្ពាធនៃ​ជីវភាព​សម័យ​ទំនើប ខេត្តឡាងសឺន (Lang Son) បាន​អនុវត្តសកម្មភាព​ជាច្រើន ដើម្បីថែរក្សាបេតិកភណ្ឌនេះ។ ចាប់ពីឆ្នាំ២០២១មក ថ្នាក់​បង្រៀន​ជាង ៣០ថ្នាក់បានបើកបង្រៀន​ ដោយទាក់ទាញ​សិស្សជិត ២០០នាក់ ដែលភាគច្រើនជា​យុវជន និងក្មេង​ជំទង់។ សាលារៀននៅតាមឃុំ និងភូមិ បានបញ្ចូលរបាំ​ម៉ុងសាយ​មុខ​​ឆ្មាទៅក្នុង​កម្មវិធីក្រៅ​ម៉ោងសិក្សា​ ព្រមទាំង​បង្កើត​កន្លែងដាក់​តាំងរបាំងមុខ និង​ក្បាលម៉ុងសាយ​មុខ​ឆ្មា​​ ដើម្បី​ឱ្យសិស្សានុសិស្សកាន់​តែ​ផ្សារភ្ជាប់​នឹង​បេតិកភណ្ឌ។

របាំម៉ុងសាយ​មុខ​​ឆ្មាទាក់ទាញគ្រប់ក្រសែភ្នែកទាំងអស់។

យោងតាមរបាយការណ៍នៃមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តឡាងសឺន (Lang Son) បច្ចុប្បន្នទូទាំងខេត្តមានក្រុមរបាំជិត១០០​ក្រុម ដែលមានសមាជិកប្រហែល ១.០០០ នាក់ កើនឡើង ២០% បើធៀបនឹងឆ្នាំ២០២០។ ក្លឹបថ្មីៗជាច្រើន បានបង្កើតឡើង នៅតាមឃុំដូចជា៖ ហុង​ផុង​ (Hong Phuc) អៀន​ភុក​ (Yen Phuc)។ល។ ដែលបង្ហាញឱ្យ​ឃើញ​ពីការរីករាលដាលយ៉ាងទូលំទូលាយនៃ​ចលនានេះ។

សិល្បករវ័យចំណាស់ ចែករំលែកមោទនភាព នៃការថែរក្សាបេតិកភណ្ឌ ជាមួយមនុស្សជំនាន់ក្រោយ។

មិនត្រឹមតែអាជ្ញាធរទេ សិល្បករក៏ចូលរួមយ៉ាងសកម្មក្នុងការបង្រៀនផងដែរ។ នៅឃុំ អៀ​ង​ភុក (Yen Phuc) ក្រុមរបាំម៉ុងសាយ​មុខ​​ឆ្មា ដែល​បានបង្កើតឡើងក្នុងឆ្នាំ២០១៨ ឥឡូវនេះ​បានបើក​ថ្នាក់បង្រៀន​ និងទទួលសិស្សថ្មីៗជាច្រើន ដោយ​មានអាយុពី១១ - ១២​ឆ្នាំ។ ការ​បន្តវេននេះ ជួយ​ឱ្យបេតិកភណ្ឌមិនបាត់បង់ ហើយផ្ទុយទៅវិញកាន់តែផ្សារ​ភ្ជាប់ជាមួយជីវភាពរស់នៅ​របស់សហគមន៍​ផង​។

ការ​សម្តែងរបាំម៉ុងសាយ​មុខ​​ឆ្មា​រស់រវើក និងរំភើបញាប់ញ័រ​។

នៅក្នុងពិធីបុណ្យនានានៅខេត្ត​ឡាងសឺនថ្ងៃនេះ របាំម៉ុងសាយ​មុខ​​ឆ្មាបានបន្លឺឡើងយ៉ាងកងរំពង ដោយទាក់ទាញអ្នកស្រុក និងភ្ញៀវទេសចរ។ ជាមួយនឹងការចូលរួមនៃ​អាជ្ញាធរ សិល្បករ និងយុវជន​ជំនាន់ក្រោយ របាំនេះ​ មិនត្រឹមតែ​បានថែរក្សាប៉ុណ្ណោះទេ នៅទាំង​បន្ត​រីកចម្រើន ជាភស្តុតាង​រស់រវើក សម្រាប់​កម្លាំងរឹងមាំ នៃ​​វប្បធម៌ប្រជាប្រិយវៀតណាម៕

អត្ថបទ និង រូបថត៖ វៀតគឿង​/កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង​


Top