រដូវផ្កាឈូកនៅទីក្រុងហ្វេ (Hue)

រដូវផ្កាឈូកនៅទីក្រុងហ្វេ (Hue)

ទីក្រុងហ្វេ (Hue) ឈានចូលក្នុងនៅរដូវក្តៅ។ ស្មៅ និងដើមឈើមានពណ៌បៃតងខៀវស្រងាត់ ។ ទឹកទន្លេការពារ ដែលហូរជុំវិញបន្ទាយ និង​រាជវាំង  បាន​បង្កើតទេសភាពអស្ចរ្យនូវ សម្រស់ផ្កាឈូកពណ៌ផ្កាឈូកក្រអូប ដែល​បង្ហាញ​ភាពស្រស់ស្អាត និងខ្ពង់ខ្ពស់ឧត្តុង្គឧត្តម។

រដូវផ្កាឈូកនៅទីក្រុងហ្វេ (Hue) ។ រូបថត៖ ថាញ់ហ័រ/VNP

ផ្កាឈូកពណ៌ផ្កាឈូកនៃទីក្រុងហ្វេ (Hue) គឺជាពូជផ្កាឈូក ដែលមានផ្កាតូចៗ ដើមស្ដើង ស្រស់ស្អាត ឆើតឆាយ និងមានក្លិនក្រអូបស្រាល។ មិនត្រចេះត្រចង់ដូចផ្កាឈូកនៅភាគខាងជើង ឬធំដូចផ្កាឈូកនៃខេត្ត ថាបមឿយ (Thap Muoi) នៅភាគខាងត្បូងទេ ផ្កាឈូកទីក្រុងហ្វេ (Hue) មានទំហំតូច ស្អាត និងប្លែកៗ ។ ពីយូរលង់មកនេះហើយ ប្រជាជននៅទីក្រុងហ្វេ មានសុភាសិតមួយថា "ពេលផ្កាឈូកនៅឆ្ងាយពីបឹង បឹងនឹងរីងស្ងួត”។ នេះទើបស្ដែងឱ្យឃើញពីទឹកចិត្តនៃផ្កាឈូកហ្វេ ដ៏ជ្រាលជ្រៅ ជំពាក់ចិត្ត និងនឹកអាល័យយ៉ាងក្រៃលែង។ អាល័យរហូតដល់ថ្នាក់ពេលបែកគ្នា នឹកគ្នា ផ្កាឈូកក៏ក្រៀមស្វិត បឹងក៏រីងស្ងួត ប្រៀបដូចជាមនោសញ្ចេតនាប្ដីប្រពន្ធ ដែលមិនអាចបែកឃ្លាតពីគ្នាបានឡើយ។

ផ្កាឈូកនៅក្នុងរាជវាំង។ រូបថត៖ ថាញ់ហ័រ/VNP

នៅរដូវក្តៅ នៅពេល​មក​ទស្សនាទីក្រុងហ្វេ ក្រៅពីការគយគន់ទន្លេហឿង (Huong) និងភ្នំងឺ (Ngu) ព្រមទាំងការមកទស្សនាសម្រស់បុរាណ និងដ៏ឧឡារិកនៃប្រាសាទ វិមានតម្កល់ និងសាលធំ តើអ្នកមិនអាចរំលងការដើរលេងកម្សាន្តតាមដង ភ្នំងឺ (Ngu)  ដើម្បីគយគន់ ផ្កាឈូកពណ៌ផ្កាឈូកនៃរាជធានីបុរាណ ដើម្បីរីករាយនឹងក្លិនក្រអូបស្រាលៗ ដែលបក់បោកតាមខ្យល់ពេលល្ងាច ឬក្លិនក្រអូបដ៏គួរឱ្យទាក់ទាញ នៅក្នុងពេលព្រឹកព្រលឹម។

ផ្កាឈូកហ្វេ (Hue) មានទំហំតូច និងឆើតឆាយ។ រូបថត៖ ថាញ់ហ័រ/ VNP

ការគយគន់​ផ្កាឈូក ក៏ជាការកម្សាន្តដ៏ពិសេសមួយ របស់ប្រជាជនហេ្វ (Hue) ផងដែរ។ ប្រជាជនហ្វេ មានភាពរ៉ូមែនទិក ប៉ុន្តែពួកគេនៅតែរក្សាពិធីសាសនា ប្រពៃណីគ្រួសារ  និងទស្សនវិជ្ជា ផងដែរ។ ដូច្នេះ របៀបគយគន់ផ្កាឈូករបស់ប្រជាជនហ្វេ​ (Hue) ក៏មានភាពពិសេសមួយចំនួនផងដែរ។ ពេលខ្លះគ្រាន់តែគយគន់ត្របកនៃផ្កាឈូកស្រពោន កេសរផ្កាឈូកពណ៌លឿងបក់បោកតាមខ្យល់ ឬស្លឹកឈូកស្រពោនក្រៀមក្រំ បន្សល់ទុកនូវស្នាមលំនាំប្លែកៗ នៅលើផ្ទៃទឹក ក៏គ្រប់គ្រាន់ធ្វើឱ្យពួកគេរំភើបញាប់ញ័រ គិតគូរ និងផ្សារភ្ជាប់ទៅនឹងរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ជាច្រើននៃជីវិត។ ពីនោះមក ពួកគេក៏បានដាក់ឈ្មោះដែលពោរពេញដោយនិមិត្តរូប ដូចជា៖ វាសនាមនុស្ស, ការពុកផុយ ភាពមិនអមតៈ ផ្កាឈូករីកប៉ុន្មានដង ឬគំនូរលើផ្ទៃបឹង...។

 រូបថត៖ ថាញ់ហ័រ/VNP
 រូបថត៖ ថាញ់ហ័រ/VNP
 រូបថត៖ ថាញ់ហ័រ/VNP
 រូបថត៖ ថាញ់ហ័រ/VNP

អត្ថបទ និង​រូបថត៖ថាញ់ហ័រ/VNP


Top