យុវវ័យទីក្រុង សាយហ្គន (Sai Gon) ពិសោធន៍ធ្វើគ្រឿងស្មូនដោយដៃ

យុវវ័យទីក្រុង សាយហ្គន (Sai Gon) ពិសោធន៍ធ្វើគ្រឿងស្មូនដោយដៃ

បន្ទាប់ពីធ្វើការ និងរៀនសូត្រដ៏តានតឹងក្នុងមួយសប្តាហ៍ ជំនួសឱ្យការធ្វើ​ដំណើរទេសចរណ៍ ឬទៅសួនកម្សាន្ត អង្គុយហាងកាហ្វេ ឬទៅមើលកុន យុវជនជាច្រើននាក់នៅទីក្រុងសាយហ្គន (Sai Gon) បានជួបជុំគ្នា និងទៅហាងធ្វើគ្រឿងស្មូនដើម្បីទទួលបទពិសោធន៍ពីការស្មូន​ និងធ្វើ​គ្រឿងស្មូន​ដោយដៃ។

ចលនា​ធ្វើ​គ្រឿងស្មូនកំពុងបាន​យុវជន​សាយហ្គន (Sai Gon) ជាច្រើន​នាក់​ពេញ​និយម​។  

នៅក្នុងបន្ទប់ យុវជន​ជាច្រើន​នាក់អង្គុយជុំវិញតុឈើ ជ្រើសរើសគំរូដែលពួកគេចូលចិត្ត ចាប់ផ្តើមច្របាច់ ច្របល់ដី រហូតដល់ពេល​ណា​ដែល​ដី​រលោង ទន់ ហើយបង្កើត​រូបរាង​បាន។  បន្ទាប់មកបង្កើត​រូបរាងរួច យុវជនប្រើជក់ ដើម្បីគូរក្បាច់​រចនាលើ​គ្រឿងស្មូន ​ ដែលមិន​ទាន់​បានដុត។ បន្ទាប់មក បុគ្គលិកនៃហាងធ្វើគ្រឿងស្មូន​​​បានប្រមូលផលិតផលទាំងនោះទៅបាញ់កាចា ដំណាក់កាលចុងក្រោយគឺត្រូវដាក់ក្នុងឡ ហើយរង់ចាំ ១៥ ថ្ងៃ យុវជនវិលមកទទួលផលិតផល ដែល​ធ្វើដោយដៃផ្ទាល់របស់ពួកគេ។

យុវនារី ហ័ង​អៀន (Hoang Yen) និស្សិតនៃសាកលវិទ្យាល័យមួយបានចែករំលែកថា៖ បន្ទាប់ពីយកចិត្តទុក​ដាក់លើការសរសេរសារណាបញ្ចប់ការសិក្សា ខ្ញុំចង់សម្រាក ដូច្នេះខ្ញុំបានបបួលមិត្តភ័ក្តិមកហាង​នេះ ដើម្បីទទួល​បទពិសោធន៍ពីការធ្វើគ្រឿងស្មូន អង្គុយជាមួយមិត្ត​ភ័ក្តិជុំវិញតុមូល យើង​មានអារម្មណ៍ផាសុកភាព រីករាយ និងមានពេលវេលានិយាយជាមួយគ្នា...

ដីឥដ្ឋជាវត្ថុធាតុដើមសម្រាប់ធ្វើគ្រឿងស្មូន ​កិនដីឥដ្ឋ ដើម្បីគិតពីកម្រាស់ ស្ដើងរបស់បាតនៃគ្រឿងស្មូន


លោក ឡេហ័ង​មីញ (Le Hoang Minh) ស្ថាបនិកម្នាក់នៃមជ្ឈមណ្ឌលគ្រឿងស្មូនសាយហ្គន (Sai Gon) បាននិយាយថា ដោយមានចំណង់ចំណូលចិត្តចំពោះការធ្វើ​គ្រឿងស្មូន គាត់បានសម្រេចចិត្ត ផ្តើមធុរកិច្ចថ្មីអំពីគំរូទទួលពិសោធន៍ការធ្វើគ្រឿងស្មូន ដោយដៃ ហើយនាំយកគ្រឿងស្មូន ខិត​ជិត​ជាមួយយុវជន​។ យុវជន​ជាច្រើន​នាក់បានចាប់ផ្តើម​ស្វែងយល់បន្ថែមអំពីគ្រឿងស្មូន និងចូលរួម​ក្នុងវគ្គធ្វើ​គ្រឿងស្មូន ​ ដែលអនុញ្ញាតឱ្យគេច្នៃប្រឌិតដោយសេរី តាមចំណូល​ចំណង់​ចិត្ត​របស់គេ ក្នុងខណៈបន្ទាប់ពីថ្ងៃធ្វើ​ការដ៏នឿយហត់។ នៅកណ្តាលទីក្រុងដ៏មមាញឹកដូចជាទីក្រុង សាយហ្គន (Sai Gon) មនុស្សដែលចូលចិត្តការធ្វើគ្រឿងស្មូននេះអាចស្វែងរកកន្លែងស្ងប់ស្ងាត់ ដើម្បីច្នៃប្រឌិត ហើយរីករាយនឹងចំណង់ចំណូលចិត្តរបស់ពួកគេប្រកបដោយ​ភាពត្រឹមត្រូវ។ លក្ខណៈ​សិល្បៈរបស់បុគ្គល​សាមញ្ញ​ហាក់​ដូច​ជា​កំពុង​វិល​ទៅ​រក​ភាព​ច្នៃប្រឌិត​សាមញ្ញ​របស់​ពួកគេ​វិញ


គ្រឿងស្មូនមួយ​ចំនួនអាចដុតដោយពន្លឺព្រះអាទិត្យ

ការធ្វើគ្រឿងស្មូនដោយដៃគឺជាឱកាសមួយ ដើម្បីបំពេញភាពច្នៃប្រឌិត ទាមទារការផ្តោតអារម្មណ៍ខ្ពស់ ដូច្នេះហើយទើបជួយយុវជនឱ្យរួចផុតពីគំនិត និងកង្វល់ក្នុងជីវភាពប្រចាំថ្ងៃ និងកាត់បន្ថយភាពតានតឹង​។ ទោះបីប្រហែលជាជាគ្រឿងស្មូនប្រហែលជាមិនស្រស់ស្អាត មិនល្អឥតខ្ចោះ មាន "វៀចវាង" បន្តិចបន្តួច ឬនៅតែមានលក្ខណៈគគ្រាតគគ្រើមខ្លះៗក៏ដោយ។ ប៉ន្តែគ្រឿងស្មូនទាំងនោះបាន​ផ្ទុកភាពល្អិតល្អន់ ភាពអត់ធ្មត់ និងមាន​លក្ខណៈបុគ្គល./.

គ្រឿងស្មូនមួយចំនួនដែលធ្វើដោយដៃរបស់យុវជននៅទីក្រុង​ សាយហ្គន (Sai Gon)៖

អត្ថបទ និងរូបថត៖ ថុងហាយ ប្រែសម្រួលដោយង្វៀន​យ៉ាង


Top