យុវជន 9x ចូលចិត្តបង្កើតទិដ្ឋភាពខ្នាតតូចបែបស្ថាបត្យកម្មវៀតណាម
ជាមួយចំណង់ចំណូលចិត្តតាំងពីតូច ហើយឈ្វេងយល់ដោយខ្លួនឯង យុវជន 9x ត្រឿង វ៉ាន់បូ (Truong Van Bo) (ហាណូយ) បានបង្កើតឡើងវិញនូវសំណង់ស្ថាបត្យកម្មវៀតណាម តាមរយៈទិដ្ឋភាពពិសេសខ្នាតតូច។
កាលពីអាយុ៧ឆ្នាំ បូ (Bo) បានចូលចិត្តលេងដីខ្សាច់ បង្កើតជាផ្ទះតូចៗ។ ពេលកំពុងរៀននៅសកលវិទ្យាល័យធារាសាស្រ្ត គាត់បានអានឯកសាររចនាមេកានិក បូ (Bo) បានចេះកម្លាយ និង ធ្វើត្រាបតាមស្ថាបត្យកម្មវៀតណាម តាមរយៈការបំប្រួញតូច ឱ្យក្លាយជាស្នាដៃទិដ្ឋភាពសិល្បៈខ្នាតតូច។
យុវជន បូ (Bo) រៀបរាប់ថា៖ “ស្នាដៃដំបូងគឺជាវត្តសសរមួយ ប្អូនធ្វើក្នុងរយៈពេល២ខែ។ ការចាប់ដៃធ្វើ នៅពេលនោះមានការលំបាកយ៉ាងខ្លាំង ពីព្រោះដោយសារគ្មានថ្វីដៃបទពិសោធន៍ វត្ថុធាតុ ក៏ដូចជាថវិកា។ រហូតដល់ស្នាដៃផ្ទះ៥ល្វែងដំបូងបង្អស់ បានធ្វើសម្រេច ហើយត្រូវចំណាយអស់រយៈពេលមួយឆ្នាំ បំផុសឡើងបណ្តាញឱ្យមនុស្សគ្រប់គ្នាទស្សនា។ តែក្រោយពេលមានអ្នកបញ្ចុះបញ្ចូល ទើបប្អូនលក់ស្នាដៃនេះ សម្រាប់ធ្វើអាជីវកម្ម។
បន្ទាប់មក ស្នាដៃស្ថាបត្យកម្មវៀតណាមដូចជា វត្តអារាម ប្រាសាទអណ្តើក វត្តសសរមួយ អគារខេវ៉ាន់កាក (Khue Van Cac) បង្គោលទង់។ល។ បន្តបន្ទាប់បានត្រឿង វ៉ាន់បូ (Truong Van Bo) បង្កើតបានជាស្នាដៃទិដ្ឋភាពសិល្បៈពិសេសខ្នាតតូច តាមសម្តី បូ (Bo) កាន់តែធ្វើកាន់តែមានភាពពីរោះជក់ចិត្ត និងទាក់ទាញទៅតាមស្នាដៃដែលមានលក្ខណៈវប្បធម៌វៀតណាម។ ក្រៅពីនោះ បូ (Bo) នៅធ្វើតាមតម្រូវការអតិថិជន បញ្ជូនមកគឺជាផ្ទះដែលពួកគាត់ធ្លាប់បានរស់នៅកាលមុននោះ តែត្រូវរុះរើសាងសង់ផ្ទះថ្មី នោះក៏ច្រើនជាផ្ទះដែលមានលក្ខណៈភូមិស្រុក នៅភូមិភាគខាងជើង។
ដើម្បីធ្វើបានស្នាដៃនីមួយៗ វត្ថុធាតុសម្រាប់ធ្វើគឺជាស៊ីម៉ង់ ថ្មឥដ្ឋ ដែកថែប។ ក្រោយពេលមានគំនិត គូរពង្រាងលើក្រដាស បូ (Bo) នឹងសាងសង់ខឿន ឡើងជញ្ជាំង ប្រក់ក្បឿង និងលាបពណ៌ក្បាច់លម្អិត។ ចុងក្រោយគឺដាំដើមឈើ បង្កើតភ្នំ ធ្វើស្រះ។ល។ ដើម្បីតុបតែង រៀបចំធ្វើសម្រេចស្នាដៃ។ ក្នុងនោះ ដំណាក់កាលចំណាយពេលវេលាច្រើនបំផុត គឺប្រក់ក្បឿង ពីព្រោះដោយសារត្រូវបិទក្បឿងមួយៗ តម្រៀបលើគ្នា ត្រូវការភាពផ្ចិតផ្ចង់ និង ប្រុងប្រយត្ន។ ពេលវេលាសម្រាប់បង្កើតស្នាដៃនីមួយៗ ធម្មតាត្រូវចំណាយពេលប្រហែល២សប្តាហ៍។
បូ (Bo) ឱ្យដឹងថា ធម្មតាខ្នាតស្នាដៃនីមួយៗ ច្រើនមានទម្រង់ប្រហែល ៨០ X ៦០ សង់ទីម៉ែត្រ ក៏ប៉ុន្តែត្រូវផ្អែកតាមតម្រូវការរបស់អតិថិជនទៀតផង។ មកដល់សព្វថ្ងៃ អតិថិជនរកទិញស្នាដៃស្ថាបត្យកម្មវៀតណាម បំប្រួញតូចទៅជាទិដ្ឋភាពខ្នាតតូចនេះ ភាគច្រើនជាអ្នកមានអាយុវ័យកណ្តាល ដោយមានតម្លៃសម្រាប់ស្នាដៃនីមួយៗ ពី១០លាន ដល់៤០លានដុង៕
អត្ថបទ៖ ង៉ឺនហា រូបថត៖ ខាញ់ឡុង/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង