យុទ្ធនាការ ៥០០ ថ្ងៃយប់ដ៏ពិសិដ្ឋ ដើម្បីបុព្វហេតុដ៏ឧត្តុង្គឧត្តម

យុទ្ធនាការ ៥០០ ថ្ងៃយប់ដ៏ពិសិដ្ឋ ដើម្បីបុព្វហេតុដ៏ឧត្តុង្គឧត្តម

នៅយប់ថ្ងៃទី ២៦ ខែកក្កដា ក្នុងកម្មវិធីផ្សាយផ្ទាល់ទូរទស្សន៍ "ផ្កាយភ្លឺណែនាំផ្លូវ" ដើម្បីសម្តែង​ការដឹង​គុណ ចំពោះវីរជនដែលបានពលីជីវិត ដើម្បីមាតុភូមិ ក្នុងឱកាសអបអរសាទរខួបលើកទី ៧៩ នៃទិវាយុទ្ធជនពិការ និងយុទ្ធជនពលី (ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ១៩៤៧ - ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៦) នៅរដ្ឋធានីហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម (To Lam) និងនាយករដ្ឋមន្ត្រី លោក ឡេ មីញហ៊ឹង (Le Minh Hung) បានប្រគល់វិញ្ញាបនបត្រធ្វើតេស្ត ADN ដល់សាច់ញាតិនៃក្រុមគ្រួសារយុទ្ធជនពលី។ រូបថត៖ ថុងញ៉ឹត - VNA

អដ្ឋិធាតុនីមួយៗរបស់យុទ្ធជនពលី  អត្តសញ្ញាណនីមួយៗត្រូវបានផ្ទៀងផ្ទាត់ ព័ត៌មាននីមួយៗអំពី អ្នក​ចែក​ឋាន ដែលត្រូវបានបញ្ជាក់ក្នុង "យុទ្ធនាការ ៥០០ ថ្ងៃយប់" មិនត្រឹមតែជាលទ្ធផលនៃការស្វែងរក និងផ្ទៀងផ្ទាត់ប៉ុណ្ណោះទេ ប៉ុន្តែក៏នោះជាបេសកកម្មដ៏ពិសិដ្ឋ មនសិការ និងបំណងប្រាថ្នារបស់ប្រជាជនវៀតណាមគ្រប់រូប ដើម្បីសម្តែង​ការ​ដឹង​គុណចំពោះយុទ្ធជន​ពលី ដែលបានលះបង់ជីវិត ដើម្បីសន្តិភាព ឯករាជ្យ និងសេរីភាពនៃមាតុភូមិ។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម (To Lam) បានចុះត្រួតពិនិត្យតំបន់ ដែលជាទី កងកម្លាំងសមត្ថកិច្ចកំពុងធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី នៅក្នុងឧទ្យាន ឡេធីរៀង (Le Thi Rieng) ទីក្រុងហូជីមិញ។ រូបថត៖ ថុងញ៉ឹត - VNA    

កូនប្រុសកូនស្រីដ៏ឆ្នើមបំផុតរបស់ប្រទេសជាតិជិត ១, លាននាក់បានពលីជីវិត ក្នុងការតស៊ូ ដើម្បីសេរីភាព ឯករាជ្យភាព និងការបង្រួបបង្រួមប្រទេសជាតិ។ អ្នកខ្លះត្រូវបានរកឃើញ ប៉ុន្តែភាគជាច្រើននៅតែកប់នៅកន្លែងណាមួយ ក្នុងសមរភូមិនៃអតីតកាល។ ដូច្នេះ បន្ទាប់ពីសង្គ្រាមបានបញ្ចប់ បក្ស រដ្ឋ និងកងទ័ពបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី ដើម្បីមាតុភូមិនិវត្តន៍អដ្ឋិធាតុនៃយុទ្ធជន​ពលីវៀតណាម ត្រឡប់មកប្រទេសវិញ។ 

គិតត្រឹមថ្ងៃទី ២៥ ខែកក្កដា កងកម្លាំងសមត្ថិច្ចបានស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនចំនួន ១.៤៨៨ អដ្ឋិធាតុ ក្នុង​នោះអដ្ឋិធាតុចំនួន ៤៦៦ អដ្ឋិធាតុនៅវៀតណាម អដ្ឋិធាតុចំនួន ១៧៤ អដិធាតុនៅប្រទេសឡាវ និង អដ្ឋិធាតុចំនួន ៨៥០ អដ្ឋិធាតុនៅប្រទេសកម្ពុជា។ រូបថត៖ VNA

ដោយ​ការស្វែងរកយ៉ាងស្ងៀមស្ងាត់ អត់ធ្មត់ និងអូសបន្លាយក្នុង​រយៈពេល​យូរអង្វែងទាំងនេះ ដែលត្រូវបានអនុវត្តដោយការតាំងចិត្ត និងស្មារតីទទួលខុសត្រូវ ចំពោះបុព្វហេតុដ៏ឧត្តុង្គឧត្តមនោះយើងបានរកឃើញ និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី ៩០០០០០ អដ្ឋិធាតុ។ ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះ អដ្ឋិធាតុរបស់យុទ្ធជពពលីជាង ១៧៥.០០០ អដ្ឋិធាតុ នៅតែមិនទាន់រកឃើញ ផ្នូរ​យុទ្ធជនពលីមិន​ទាន់កំណត់​អត្តសញ្ញាណជិត ៣០០.០០០ ដែល​ធ្វើ​ឲ្យគ្រួសារ​រាប់​ពាន់ក្រុម ​មិនទាន់​ទទួល​ព័ត៌មាន​អំពី​សាច់​ញាតិរបស់​ពួគគេ​ ​ទោះបីជាពេលវេលាបានកន្លងផុតទៅជាយូរមកហើយក៏ដោយ។

លោកនាយឧត្តមសេនីយ៍ ផាន់ វ៉ាន់ យ៉ាង (Phan Van Giang) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អុជធូបនិងគោរពវិញ្ញាណក្ខន្ធវីរជនពលី ដែលត្រូវបានរកឃើញ និងប្រមូលនៅក្នុងឧទ្យាន ឡេធីរៀង (Le Thi Rieng) ទីក្រុងហូជីមិញ។ រូបថត៖ ថុងហាយ ​/ VNP
គណៈកម្មាធិការដឹកនាំជាតិស្តីពី ការស្វែងរក ការប្រមូល និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី បានបំផុស "យុទ្ធនាការ ៥០០ ថ្ងៃយប់ ដើម្បីពន្លឿនការស្វែងរក ការប្រមូល និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុរបស់យុទ្ធជនពលី"។ យុទ្ធនាការនេះ ដាក់ឲ្យដំណើរការ ចាប់ពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៦ ដល់ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៧ ក្នុងគោលបំណងប្រមូលផ្តុំកម្លាំងនៃប្រព័ន្ធនយោបាយទាំងមូល ធនធានមនុស្ស សម្ភារៈ និងជាពិសេស គឺការដាក់ពង្រាយសមិទ្ធផលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីផ្តោតលើការពន្លឿនការស្វែងរក ការប្រមូល និងការកំណត់អត្តសញ្ញាណយុទ្ធជនពលី មិនទាន់កំណត់បានព័ត៌មាននៅឡើយ។
លោកនាយឧត្តមសេនីយ៍ ផាន់ វ៉ាន់ យ៉ាង (Phan Van Giang) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ចុះត្រួតពិនិត្យតំបន់ស្វែងរក និងប្រមូលអដ្ឋធាតុយុទ្ធជនពលី នៅក្នុងឧទ្យានឡេធីរៀង។ រូបថត៖ ថុងហាយ ​/ VNP

ថ្លែងក្នុងដំណើរទស្សនកិច្ចមួយ ដើម្បីលើកទឹកចិត្តកងកម្លាំង ដែលខិតខំធ្វើការទាំងយប់ទាំងថ្ងៃ ក្នុង​ការស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី នៅក្នុងឧទ្យាន ឡេ ធីរៀង (Le Thi Rieng) ទីក្រុងហូជីមិញ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម (To Lam) បានសង្កត់ធ្ងន់ថា៖ «សម្រាប់បក្ស រដ្ឋ និងប្រជាជនវៀតណាម ការស្វែង​រក ការប្រមូល និងការកំណត់អត្តសញ្ញាណ​អដ្ឋិធាតុយុទ្ធជនពលី គឺជាទំនួល​ខុសត្រូវដ៏ពិសិដ្ឋ ចំពោះមាតុភូមិ និងប្រជាជន។ នោះគឺជាមនសិការ និងបំណង​​ប្រាថ្នា របស់ប្រជាជនវៀតណាមគ្រប់រូប។ ប្រជាជនយើង និងបក្សរបស់យើង នឹងមិនភ្លេច និង​ចង់ចាំជានិច្ចអ្នកដែលបានពលីជីវិត ដើម្បីប្រទេស និងប្រជាជាតិ។ នោះគឺជាសីលធម៌ និងប្រពៃណីវប្បធម៌របស់ប្រទេសវៀតណាម»

យោងតាមអគ្គលេខាបក្ស ប្រធានលោក តូឡឹម (To Lam) អដ្ឋិធាតុយុទ្ធជនពលីនីមួយៗ ដែលត្រូវបានរកឃើញ នៅថ្ងៃនេះ មិនត្រឹមតែជាលទ្ធផលនៃការងារវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការវិលត្រឡប់របស់កូនម្នាក់​មកកាន់មាតុភូមិ និងក្រុមគ្រួសាររបស់គាត់ផងដែរ។ នោះក៏ជាំការវិលត្រឡប់នៃផ្នែកមួយនៃប្រវត្តិ​សាស្ត្រ​ ហើយជាការបញ្ជាក់ពីសីលធម៌ដ៏ពិសិដ្ឋនៃ «ផឹកទឹកនឹកដល់ប្រភព» និង «ស្នងគុណ» របស់ប្រជាជាតិវៀតណាម។

អង្គការ ស្ថាប័ន អង្គភាព សមាគម និងប្រជាជនជាច្រើន មកអុជធូប ដើម្បីគោរពវិញ្ញាណក្ខន្ធវីរជនពលី ដែលត្រូវបានរកឃើញ និងប្រមូលនៅឧទ្យានឡេ ធីរៀង (Le Thi Rieng)ទីក្រុងហូជីមិញ។ រូបថត៖ VNP និង VNA

ហេតុដូច្នេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម (To Lam) បានបញ្ជាក់ថា៖ «នៅចំពោះមុខវិញ្ញាណក្ខន្ធរបស់វីរជន យុទ្ធជន ដែលបានពលីជីវិត យើងបាន​ប្តេជ្ញាចិត្តថា នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព​ ដើម្បីបំពេញបេសកកម្មដ៏ថ្លៃថ្នូនេះ ដោយការទទួលខុសត្រូវ បញ្ញា និងសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតរបស់យើង»

ដើម្បីអនុវត្ត «យុទ្ធនាការ ៥០០ ថ្ងៃយប់» ក្រុមស្វែងរកចំនួន ៣២ ក្រុម ត្រូវបានបង្កើតឡើង ដែលមានសមាជិកសរុបជាង ១៥០០ នាក់ ក្នុងនោះ មាន​ ១៣ ក្រុម បានប្រតិបត្តិការ ក្នុងស្រុក និង ១៩ ក្រុមបានប្រតិបត្តិការ នៅក្នុងប្រទេសឡាវ និងប្រទេសកម្ពុជា។ ទាហាននៃក្រុមស្វែងរកទាំងនេះ បានយកឈ្នះលើការលំបាក ឧបសគ្គ ឆ្លងកាត់ព្រៃភ្នំ និងអូរ បរិភោគដុំបាយ ដេកក្នុងព្រៃ និងឈូសឆាយដីជាង ៨៤០០ ហិកតា ក្នុងចំណោមដីជិត ២៣០០០ ហិកតា ដែលនៅតែមានគ្រាប់បែក និងមីន ដើម្បីបើកផ្លូវ ឈូសឆាយដី ជីកតាមស្នាមប្រេះភ្នំ និងនៅគល់ឈើនិមួយៗ ដោយសង្ឃឹមថា នឹងរកឃើញផ្នែកមួយនៃអដ្ឋិធាតុនៃយុទ្ធជនពលី ដែលនៅសល់ ក្រោយរយៈពេលច្រើន​ឆ្នាំផុតទៅ ដើម្បីបញ្ជូន​អដ្ឋិធាតុ​របស់យុទ្ធជនពលីត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញ។

មនុស្សតម្រង់ជួរ ដែលតគ្នា មកអុជធូប និងសម្តែងការដឹងគុណចំពោះវីរជនពលី ដែលត្រូវបានប្រមូល នៅឧទ្យាន ឡេ ធីរៀង (Le Thi Rieng)។ រូបថត៖ ថុងហាយ ​/ VNP
បន្ទាប់ពីការអនុវត្តយុទ្ធនាការនេះ អស់រយៈពេលជាងបួនខែ គិតត្រឹមថ្ងៃទី២៥ ខែកក្កដា កងកម្លាំងសមត្ថកិច្ចបានស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ១.៤៨៨ អដ្ឋិធាតុ រួមទាំងអដ្ឋិធាតុបាន​រក​ឃើញ នៅប្រទេសវៀតណាមចំនួន ៤៦៦ អដ្ឋិធាតុ  អដ្ឋិធាតុចំនួន១៧៣ អដ្ឋិធាតុ នៅប្រទេសឡាវ និងអដ្ឋិធាតុចំនួន ៨៥០ អដ្ឋិធាតុ នៅប្រទេសកម្ពុជា ។ 

លើសពីនេះ ផ្នូររួមរបស់យុទ្ធជនពលីចំនួនប្រាំពីរ ត្រូវបានរកឃើញ រួមទាំងផ្នូររួមចំនួនប្រាំនៅខេត្ត ទ្វៀនក្វាង (Tuyen Quang) ដែលមានអដ្ឋិធាតុចំនួន ២៣ អដ្ឋធាតុ និងផ្នូររួមមួយនៅឧទ្យាន ឡេ ធីរៀង (Le Thi Rieng) ទីក្រុងហូជីមិញ ជាកន្លែងដែលកប់អដ្ឋិធាតុយុទ្ធជនពលីចំនួន ១០៣ អដ្ឋិធាតុ និងអដ្ឋិធាតុយុទ្ធជនពលីកប់ជាប់គ្នាចំនួន ២ ត្រូវបានរកឃើញ។

ក្នុងដំណើរការស្វែងរក ដោយសារការស្រាវជ្រាវ និងយោងតាម​ប្រភពឯកសារក្នុងស្រុក និងអន្តរជាតិជាច្រើន ការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប និងការរួមផ្សំរវាងឯកសារប្រវត្តិសាស្ត្រ ការរៀបរាប់របស់សាក្សី ការត្រួតពិនិត្យស្ថានភាពជាក់ស្តែង កងកម្លាំងសមត្ថកិច្ច បានរកឃើញផ្នូររួមរបស់យុទ្ធជនពលីជាច្រើន មាន​ទ្រង់ទ្រាយធំ។

អដ្ឋិធាតុរបស់យុទ្ធជនពលី ត្រូវបានរក្សាទុក នៅវិមានរំលឹកវិញ្ញាណក្ខន្ធ ក្នុងឧទ្យាន ឡេ ធីរៀង (Le Thi Rieng) សម្រាប់អង្គការ និងប្រជាជនមកអុជធូប និងគោរពវិញ្ញាណក្ខន្ធ។ រូបថត៖ ថុងហាយ ​/ VNP

ពាក់ព័ន្ធនឹងការកំណត់អត្តសញ្ញាណយុទ្ធជនពលី យោងតាមអ្នកវិទ្យាសាស្ត្រ មកពីបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេក​វិទ្យាវៀតណាម ការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី ក្នុងប្រទេសវៀតណាម ត្រូវបានចាត់ទុកថា ជាកិច្ចការកំណត់អត្តសញ្ញាណ ADN ដ៏លំបាកបំផុត នៅក្នុងពិភពលោក។ បន្ទាប់ពីការបញ្ចុះសព ក្នុងរយៈពេល ៥០-៧០ ឆ្នាំ ក្នុងអាកាសធាតុត្រូពិចក្តៅ និងសើម សាកសពភាគច្រើនបានរលួយយ៉ាងធ្ងន់ធ្ងរ ហើយ ADN ត្រូវបានបំបែកយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យការវិភាគ ដោយប្រើវិធីសាស្ត្រប្រពៃណីជួបប្រទះនូវកម្រិតកំណត់ជាច្រើន។

ជារៀងរាល់ឆ្នាំ ក្នុងទិវាយុទ្ធជនពិការ និងយុទ្ធជនពលី (ថ្ងៃទី ២៧ ខែកក្កដា) ប្រជាជនមកពីគ្រប់ទិសទីនៅទូទាំងប្រទេស បានមកអុជធូប និងរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលី ដែលកំពុងបញ្ចុះនៅទីបញ្ចុះសពយុទ្ធជនពលីធំទាំងពីរនៅក្នុងប្រទេស៖ ទីបញ្ចុះសពយុទ្ធជនពលីជាតិទ្រឿងសឺន (Truong Son) និងទីបញ្ចុះសពយុទ្ធជនពលីជាតិដឿង ៩ (Duong 9) ។ រូបថត៖ ថាញ់ហ័រ/ VNP

 

ដើម្បីបម្រើការងារនេះ  រហូតដល់បច្ចុប្បន្ននេះ កងកម្លាំងសមត្ថកិច្ច សម្រេចបានការយកសំណាកអដ្ឋិធាតុ ដែល​កប់ក្នុងផ្នូរមិនស្គាល់អត្តសញ្ញាណជាង ៦៦០០០ ។ ក្នុងពេលជាមួយគ្នានេះ បាន​ទទួលយក​ និង​រក្សាសំណាកអដ្ឋិធាតុយុទ្ធជនពលីជាង ១៥០០០ មកពីតំបន់ផ្សេង​ៗគ្នា សម្រាប់ការធ្វើតេស្ត ADN។ ទន្ទឹម​នឹង​នេះ សំណាក ADN ជាង ៩៣០០០ មកពីសាច់ញាតិរបស់យុទ្ធជនពលី ត្រូវបានប្រមូល ដែលក្នុងនោះសំណាកជាង ៥៣០០០ ត្រូវបានវិភាគ និងធ្វើសមកាលកម្មដោយជោគជ័យ ក្នុងប្រព័ន្ធមូលដ្ឋានទិន្នន័យជាតិ ដើម្បីសម្រួលដល់ការបៀបធៀប និងកំណត់អត្តសញ្ញាណយុទ្ធជនពលី។ នេះត្រូវបានចាត់ទុកថា ជាមូលដ្ឋានគ្រឹះវិទ្យាសាស្ត្រដ៏សំខាន់មួយ ដែលបើកឱកាស ដើម្បីកំណត់អត្តសញ្ញាណយុទ្ធជនពលីរាប់ម៉ឺននាក់នៅតែខ្វះព័ត៌មាន អស់រយៈពេលច្រើនទសវត្សរ៍មកហើយ។

ប្រជាជន និងភ្ញៀវទេសចរបរទេស បានទស្សនាទីបញ្ចុះសពយុទ្ធជនពលីជាតិយឿង ៩ (Duong 9)  និងទីបញ្ចុះសពយុទ្ធជនពលីជាតិទ្រឿងសឺន (Truong Son) នៅខេត្ត ក្វាងទ្រី (Quang Tri) ។ រូបថត៖ ថាញ់ហ័រ/ VNP

"យុទ្ធនាការ ៥០០ ថ្ងៃយប់" គឺជាព្រឹត្តិការណ៍សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីការតាំងចិត្ត និងស្មារតីទទួលខុសត្រូវរបស់យើងម្នាក់ៗក្នុងដំណើរស្វែងរក និងសម្តែងការដឹង​គុណចំពោះវិរជន យុទ្ធជនពលី ។ ហើយដំណើរនោះ នឹងបន្តឥតឈប់ឈរ ពីព្រោះអដ្ឋិធាតុនីមួយៗរបស់យុទ្ធជនពលី ដែលត្រូវបានរកឃើញ និង វិលត្រឡប់មកកាន់ស្រុក​កំណើតវិញ ឈ្មោះនីមួយៗ ត្រូវបានឆ្លាក់យ៉ាងពេញលេញនៅលើសិលាចារឹកផ្នូរ នឹងជួយកាត់បន្ថយការរង់ចាំ របស់ក្រុមគ្រួសារ និងសាច់ញាតិពួកគេ ហើយការឈឺចាប់នៃសង្គ្រាមនឹងត្រូវបានបន្ធូរបន្ថយជាបណ្តើរៗ ក្នុងរយៈពេលជាច្រើនឆ្នាំ

 

ទីបញ្ចុះសពយុទ្ធជនពលីជាតិទ្រឿងសឺន (Truong Son) ជាកន្លែងបញ្ចុះសពរបស់កូនប្រុសកូនស្រីឆ្នើមរបស់ប្រទេសជាង ១០.០០០ នាក់ ដែលបានពលីជីវិត ដើម្បីឯករាជ្យភាពរបស់ប្រទេស។ រូបថត៖ ថាញ់ហ័រ/ VNP

"យុទ្ធនាការ ៥០០​ ថ្ងៃយប់" បានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៦ ដល់ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ  ២០២៧ ដោយមានគោលដៅស្វែងរក និងប្រមូលអដ្ឋិធាតុរបស់យុទ្ធជន​ពលីប្រហែល ៧០០០ អដ្ឋិធាតុ សម្រេចបាន​ការយក​សំណាកពីផ្នូរយុទ្ធជនពលីដែលមិនស្គាល់អត្តសញ្ញាណប្រហែល ២៣០០០០ ; ធ្វើតេស្ត ADN លើសំណាក របស់អដ្ឋិធាតុយុទ្ធជន​ពលីប្រហែល ១៨០០០ អដ្ឋិធាតុ កសាង និងដំណើរការមូលដ្ឋានទិន្នន័យហ្សែនរបស់សាច់ញាតិយុទ្ធជនពលី ។ ទន្ទឹម​នឹងនេះ បញ្ចប់ការងារសម្អាតមីន និងគ្រាប់រំសេវមិនទាន់ផ្ទុះ នៅក្នុងតំបន់សំខាន់ៗ ដើម្បីគាំទ្រដល់ការស្វែងរក និងការប្រមូលអដ្ឋិធាតុ​យុទ្ធជនពលី។ តាម​ការគ្រោងទុក យុទ្ធនាការនេះ នឹងត្រូវបានបូក​សរុប​បឋម​ ក្នុងខែវិច្ឆិកា ឆ្នាំ ២០២៦ ហើយ​បូកសរុបលទ្ធផល​ការងារ មុនថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៧ ដែលស្របពេលនឹងឱកាសទិវាខួបលើកទី ៨០ នៃទិវាយុទ្ធជនពិការ និងយុទ្ធជនពលី (ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៧)។

 

អត្ថបទ៖ ថាញ់ហ័រ - រូបថត៖ VNP និងVNA 


Top