“មេធ្មប់”នៃគ្រឿងលម្អបន្ថែមម៉ូដសម្លៀកបំពាក់វៀតណាម
លោក ត្រឹនក្វឹកយុង (Tran Quoc Dung) កើតក្នុងឆ្នាំ១៩៩៨ មានចំណូលចិត្តម៉ូដសម្លៀកបំ ពាក់ តាំងពីកុមារភាព ហើយគាត់មានក្តីសុបិន្តចង់ក្លាយជាអ្នករចនាគ្រឿងលម្អបន្ថែមម៉ូដសំលៀកបំពាក់ និងគ្រឿងអលង្ការ។ ការច្នៃប្រឌិតគ្រឿងលម្អបន្ថែមម៉ូដសម្លៀកបំពាក់ ឬការរចនាម៉ូដសម្លៀកបំពាក់គឺជាសេចក្តីរីករាយមិនចេះចប់សម្រាប់លោក ត្រឹន ក្វឹងយុង (Tran Quoc Dung) នោះហើយជាមូលហេតុដែលជារៀងរាល់ថ្ងៃ គាត់ចំណាយពេលវេលាច្រើនក្នុងការស្រាវជ្រាវ និងស្វែងយល់នូវរចនាផលិតផលថ្មីៗ ពីក្រវិល កាបូបជា ស្នៀតសៀតសក់...ជាដើម
ចាប់ពីអាយុ ១២ ឆ្នាំ ដោយមានចំណង់ចំណូលចិត្តស្រលាញ់ម៉ូដសំលៀកបំពាក់ លោក ត្រឹន ក្វឹកយុង (Tran Quoc Dung) បានខិតខំប្រឹងប្រែងក្នុងការគូរ និងស្រាវជ្រាវទស្សនាវដ្តី និងសៀវភៅ។ កូនកម្លោះមានអាយុ ១៨ ឆ្នាំរូបនេះបានជ្រើសរើសចូលប្រឡងក្នុងឧស្សាហកម្មម៉ូដសម្លៀកបំពាក់មហាវិទ្យាល័យស្ថាបត្យកម្ម ដើម្បីសម្រេចបានក្តីសុបិនដ៏ក្ដៅគគុកនោះ ប៉ុន្តែដោយសារតែសំណាងអាក្រក់ គាត់បានធ្លាក់មុខវិជ្ជាដែលខ្លួនចង់បានរៀន។ ទោះជាយ៉ាងណាក្តី លោក ត្រឹន ក្វឹកយុង (Tran Quoc Dung) នៅតែរក្សាប្រាថ្នាចង់បង្ហាញខ្លួនក្នុងវិស័យម៉ូដ។ ដោយការប្រើសម្ភារៈដែលបានរៀននៅសាលា រួមផ្សំនឹងការសិក្សាដោយខ្លួនឯង គាត់បង្កើតគ្រឿងលម្អបន្ថែមម៉ូដសម្លៀកបំពាក់ដ៏ប្រណិត។
លោក ត្រឹន ក្វឹកយុង (Tran Quoc Dung) បាននិយាយថា “វាសនាបានមករកខ្ញុំ នៅចុងឆ្នាំសិក្សាឆ្នាំទី ៣ នៃមហាវិទ្យាល័យ ខណៈពេលដែលខ្ញុំកំពុងស្រាវជ្រាវអំពីប្រធានបទនៃនិក្ខេបបទបញ្ចប់ការសិក្សា ខ្ញុំមានសំណាងដែលត្រូវបានអ្នករចនា វ៉ាន់ ថាញកុង (Van Thanh Cong) ស្គាល់ ហើយ លោក កុង (Cong) បានស្នើខ្ញុំធ្វើគ្រឿងលម្អបន្ថែមសម្រាប់សំលៀកបំពាក់ជាតិរបស់បវរកញ្ញា ហ័យសា (Hoai Sa) បានពាក់ក្នុងកម្មវិធី Miss International Queen ឆ្នាំ២០២០។ ខ្ញុំបានប្រើប្រាស់សម្ភារៈដែលខ្ញុំកំពុងស្រាវជ្រាវ នោះគឺជាកម្រាលយូហ្គាដែលបានកែច្នៃឡើងវិញ ឆ្លាក់ដោយដៃនិងស្រោមមាស ដើម្បីបង្កើតគ្រឿងលម្អបន្ថែមសម្រាប់សំលៀកបំពាក់ជាតិរបស់បវរកញ្ញា ហ័យសា (Hoai Sa) ក្នុងឆ្នាំនោះ។ នោះក៏ជាពេលដែលខ្ញុំចាប់ផ្តើមរចនាគ្រឿងលម្អបន្ថែមនិងគ្រឿងអលង្ការ ហើយចាត់ទុកវាជាការងារផ្លូវការរបស់ខ្ញុំ។
លោក ត្រឹន ក្វឹកយុង (Tran Quoc Dung) បានបង្ហាញកម្រងគ្រឿងលម្អបន្ថែមម៉ូដសម្លៀកបំពាក់ ដូចជាស្នៀតសៀតសក់ ក្រវិល ដែលគាត់បានសហការជាមួយអ្នករចនាម៉ូដមួយចំនួន ដើម្បីបង្កើតកម្រងម៉ូដសម្លៀកបំពាក់ពិសេសជាច្រើន។ លោក ត្រឹន ក្វឹកយុង (Tran Quoc Dung) បានចែករំលែកថា៖ “ការរចនាគ្រឿងអលង្ការ និងគ្រឿងលម្អបន្ថែមគឺជាការងារដ៏លំបាកណាស់។ ដំណើរការធ្វើគ្រឿងលម្អបន្ថែមមានភាពស្មុគ្រស្មាញណាស់ ចាប់ពីការគូរគំនូរព្រេង រហូតដល់ការគូរផ្នែកលម្អិតៗនៃគ្រឿងលម្អបន្ថែមម៉ូដសម្លៀកបំពាក់ ហើយបន្ទាប់មកបង្កើតឯកសារ 3D សម្រាប់ការផលិត។
មកទល់នឹងពេលនេះ បន្ទាប់ពីបានគេស្គាល់ ដូចជា "មេធ្មប់នៃគ្រឿងលម្អបន្ថែមម៉ូដសម្លៀកបំពាក់" អស់រយៈពេល ២ ឆ្នាំសម្រាប់តារាបង្ហាញម៉ូដ និងបវរកញ្ញាជាច្រើនរូប លោក ត្រឹន គ្វឹកយុង (Tran Quoc Dung) បានបង្កើតគំរូគ្រឿងលម្អបន្ថែមប្លែកៗ ជិត ៥០០ ដែលជួយឱ្យរូបភាពនៃម៉ូដសំលៀកបំពាក់របស់មនុស្សគ្រប់គ្នាកាន់តែគួរអោយចាប់អារម្មណ៍ និងពេញលេញជាង។
បច្ចុប្បន្ន លោក ត្រឹន គ្វឹកយុង (Tran Quoc Dung) កំពុងសិក្សាផ្នែកម៉ូដសម្លៀកបំពាក់ នៅមហាវិទ្យាល័យស្ថាបត្យកម្ម ទាំងកំពុងសម្របសម្រួលជាមួយអ្នករចនាម៉ូដ តារាបង្ហាញម៉ូដ អ្នកល្បីៗជាច្រើនរូបទៀត ដើម្បីលើកកំពស់គុណភាពជីវិត លើកកំពស់គុណភាពម៉ូដសម្លៀកបំពាក់ និងបម្រើសាធារណៈជន៕