មណ្ឌលសំរាកលំហែកាយ Centara Mirage មូយណែ (Mui Ne) លំដាប់ផ្កាយ៥

មណ្ឌលសំរាកលំហែកាយ Centara Mirage មូយណែ (Mui Ne) លំដាប់ផ្កាយ៥

ចម្ងាយ​ប្រហែល ២០០ គីឡូម៉ែត្រ​ពីទីក្រុង​ ហូជីមិញ (Ho Chi Minh) មណ្ឌល​សំរាកលំហែកាយ​ ​ ៥ Centara Mirage  មូយ​ណែ​ (Mui Ne) លំដាប់ផ្កាយគឺជាមណ្ឌល​សម្រាកលំហែកាយ​រួមបញ្ចូលគ្នាតាម​ប្រធានបទ ទីកម្សាន្តនៃអ្នក​​ចូលចិត្ត​ស្វែងយល់ស្ថិតនៅឈូងសមុទ្រ​ ហនរើម (Hon Rom) ទីរួមខេត្ត មូយណែ (Mui Ne) ទីក្រុង ផានធៀត (Phan Thiet) ល្បីល្បាញដោយ​ឆ្នេរខ្សាច់ពណ៌ស​អន្លាយវែង នាំមកជូនភ្ញៀវទេសចរណ៍នូវចំណាប់​អារម្មណ៍​ស្រស់ស្អាតនៃរដូវកាលប្លែកៗពីសេវាកម្ម ស្ថាបត្យកម្ម ទេសភាព ម្ហូបអាហារនិង​​បទពិសោធន៍​ថ្មីៗ។

Centara Mirage resort មូយ​ណែ​ (Mui Ne) គឺជាមណ្ឌល​សម្រាកលំហែកាយ​រួមបញ្ចូលគ្នាតាម​ប្រធានបទ “ទីកម្សាន្តនៃអ្នក​ចូលចិត្ត​ស្វែងយល់” ស្ថិតនៅឈូងសមុទ្រ​ ហនរើម (Hon Rom) ទីរួមខេត្ត មូយណែ (Mui Ne)។ រូបថត៖ ឯកសារ Centara Mirage Resort

ទើប​ដាក់​ឲ្យ​ដំណើររការ​ នា​ខែតុលា ឆ្នាំ២០២១  Centara Mirage resort មូយណែ (Mui Ne)  ហាក់ដូចជាជំនោរខ្យល់ថ្មីមួយបក់ចូលក្នុងភាពចម្រុះនៃរចនាបទស្ថាបត្យកម្មនៃប្រព័ន្ធសណ្ឋាគារនៅ មូយណែ (Mui Ne) ។ បំពាក់រចនាបទមេឌីទែរ៉ាណេ-អេស្ប៉ាញ ត្រូវបានបង្ហាញយ៉ាងច្បាស់លាស់តាមរយៈបរិវេណនៃមណ្ឌល​សំរាកលំហែកាយនេះ។ ទទួលបានការបំផុសគំនិតនូវដំណើរការស្វែងយល់សមុទ្រ Centara Mirage resort ​មានបន្ទប់និង​វីឡាអាងហែលទឹកចំនួន ៩៨៤ ដែលស្ថិតនៅជម្រាលចង្កេះភ្នំបែរមុខ​ទៅកាន់​សមុទ្រ បានរចនាឡើងតាមប្រធានបទ Explorer's Playground - "ទីកម្សាន្តនៃអ្នក​ចូល​ចិត្ត​ស្វែងយល់" រួមបញ្ចូលសេវាកម្មកម្សាន្តជាច្រើន ដូចជា៖ មជ្ឈមណ្ឌលសន្និបាតដែលមានសមត្ថភាពទទួលភ្ញៀវជាង ១០០០ នាក់ រោងល្ខោននៅខាងក្រៅ ប្រព័ន្ធភោជនីយដ្ឋាន​ម្ហូបអាហារពិសេស និងប៉មសង្កេត Faro អាចមើលឃើញទេសភាពដ៏ធំទូលាយនៃសមុទ្រខាងកើត ទទួលបទពិសោធន៍នៃការព្យាបាលសុខភាពនៅ SPA Cenvaree និង SPA Candy ដើម្បីបង្កើតដំណើរកម្សាន្តដ៏ល្អឥតខ្ចោះជាមួយក្រុមគ្រួសារនិងមិត្តភក្តិជិតស្និទ្ធ។

 

បាន​រចនា​សមស្រប​នឹង​មនុស្សគ្រប់គ្នា នៅពេលភ្ញៀវមក  Centara Mirage resort ប្រព័ន្ធបន្ទប់នៅទីនេះបាន​រច​នា​តាម​ស្ថាបត្យកម្មអេស្ប៉ាញរួមផ្សំរវាងភាពទំនើប​និង​បុរាណ ដូច្នេះភ្ញៀវ​អាច​ជ្រើលរើស​បន្ទប់បីប្រភេទ ៖ បន្ទប់ វីឡានិង residence ។ ម្ហូបអាហារ​បាន​បំរើ​ក្នុង​ resort មានភាពចម្រុះប្រភេទ ​និង​ស្រស់ណាស់ រួមមាន​ ភោជនីយដ្ឋាន​ចំនួន ៤ ដែលបំរើរចនាបទ​ម្ហូបអាហារ​ខុសគ្នា ពីគ្រឿង​សមុទ្រ (ភោជ្ជនីយដ្ឋាន Mundo) ម្ហូបអាហារថៃ (ភោជ្ជនីយដ្ឋាន Suan Bua Thai) រហូតដល់ដល់ភេសជ្ជៈដែលមានរសជាតិពីប្រទេសអេស្ប៉ាញ (El Salon Bar) ឬពិសាភេសជ្ជៈពេលលំហែកាយក្នុងអាងហែលទឹក (Fantasia Pool Bar)... នឹងនាំមកជូនអ្នកនូវបទពិសោធន៍អំពីម្ហូបដ៏ឈ្ងុយឆ្ងាញ់ និងគួរឱ្យចាប់អារម្មណ៍។​

ខាងក្រៅ រួមជាមួយនឹងឧទ្យានទឹកតែងតែនាំមកនូវអារម្មណ៍ថ្មីសម្រាប់ភ្ញៀវដែលមកកាន់ Centara Mirage​ resort មូយណែ (Mui Ne) ។ អាងទឹកគ្មានព្រំដែនកំណត់ដែលបែរមុខទៅនឹងសមុទ្រខាងកើតបង្កើតអារម្មណ៍ថា ផ្ទៃទឹកដ៏ធំទូលាយដែលមិនអាចមើលឃើញឆ្នេរសមុទ្រ និង​មាន​ជ្រុង​ថតរូបដ៏ស្រស់ស្អាតផងដែរ។

ក្នុងអំឡុងពេលស្នាក់នៅ Centara Mirage resort មូយណែ (Mui Ne) ភ្ញៀវទេសចរអាចជ្រើសរើសជិះរថភ្លើងដើម្បីទស្សនាស្ថាបត្យកម្មតែមួយគត់ និងស្រូបយកខ្យល់អាកាសបរិសុទ្ធធាតុអាកាសត្រជាក់ត្រជុំ នៅតំបន់សមុទ្រស្រស់ស្រាយនេះ ឬភ្ញៀវក៏អាចឡើងលើប៉មសង្កេត Faro កម្ពស់ ១០០ ម៉ែត្រនៅក្នុងមណ្ឌល​សម្រាក​លំហែកាយ ដើម្បីរីករាយជាមួយកាហ្វេមួយពែង ខណៈពេលកំពុងប្រើកែវយឺត ដើម្បីគយគន់សមុទ្រ មូយណែ (Mui Ne) និងជីវិតប្រចាំថ្ងៃក្នុងតំបន់ គឺជាបទពិសោធន៍គួរឱ្យចាប់អារម្មណ៍ផងដែរ។


បើសិន​ជាភ្ញៀវ​ស្នាក់នៅ Centara Mirage resort មូយណែ (Mui Ne) ភ្ញៀវក៏មានភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់កន្លែងទាក់ទាញជាច្រើន​ នៅជិតមណ្ឌល​លំហែកាយ​នេះដូចជា៖ ចម្ងាយត្រឹមតែ ១ គីឡូម៉ែត្រ ដើម្បីទៅផ្សារ មូយណែ (Mui Ne)  ឬចម្ងាយ ៧ គីឡូម៉ែត្រ ទៅហនរើម (Hon Rom) ចម្ងាយពីកណ្តាលទីក្រុង ផានធៀត (Phan Thiet) ប្រហែល ២០ គីឡូម៉ែត្រតែប៉ុណ្ណោះ។ នៅពេលព្រឹកព្រលឹម ភ្ញៀវអាចដើរបណ្ដោយឆ្នេរសមុទ្រ ដើម្បី​ស្រូបយកខ្យល់​សមុទ្រ​ស្រស់និង​ត្រជាក់បរិសុទ្ធ បន្ទាប់មកចូលទៅទស្សនា និង ក្រេបជញ្ជក់ជីវិតពិតរបស់អ្នកនេសាទនៅក្នុងភូមិនេសាទ មូយណែ (Mui Ne) ភ្ញៀវនឹងទិញបានអាហារសមុទ្រស្រស់ៗជាច្រើនប្រភេទ ហើយអាចកែច្នៃ និងពិសា​នៅឆ្នេរសមុទ្រនៃភូមិនេសាទនេះតែម្ដង។


លោកស្រី ហុង (Hong) ជាភ្ញៀវទេសចរមកពីទីក្រុង ហូជីមិញ (Ho Chi Minh)  ដែលស្នាក់នៅ Centara Mirage resort មូយណែ (Mui Ne)  បានវាយ​តំលៃថា៖ លំហរ​នៅ resort ធំទូលាយណាស់ ខ្ញុំមានអារម្មណ៍ថា កន្លែងនេះមានសេវាកម្មគ្រប់មុខនិងចាំបាច់ ដូចជាកន្លែងលេងសម្រាប់កុមារ អាងហែលទឹក ស្ប៉ា ជាដើម .. សម្រាប់ដំណើរការសម្រាកលំហែកាយមួយ ។ ប្រសិនបើខ្ញុំត្រលប់មក មូយណែ (Mui Ne) ម្តងទៀត ខ្ញុំនឹងជ្រើសរើស resort នេះដើម្បី​ស្នាក់​នៅ ./.

ទេសភាពនៃអាងហែលទឹកដ៏ធំបែរមុខទៅកាន់សមុទ្រនៅ Centara Mirage​ resort មូយណែ (Mui Ne)  ។ រូបថត៖ ឡេមិញ/VNP

អត្ថបទ៖ សើន​ងា រូបថត៖ ហ័ងហា ឡេមិញ ប្រែសម្រួលដោយង្វៀន​យ៉ាង



Top