ភ្នំចួ (Chua) - តំបន់ជីវមណ្ឌលបម្រុងថ្មីមួយ លើពិភពលោក
ភាពពិសេសនៃតំបន់ជីវមណ្ឌលបម្រុងភ្នំចួ(Chua) គឺការរួមផ្សំកក្តាទាំងបីក្នុងតំបន់តែមួយ
តំបន់ជីវមណ្ឌលបម្រុងភ្នំចួ (Chua) ស្ថិតក្នុងភូមិសាស្ត្រឧទ្យានជាតិ ភ្នំចួ (Chua) មានផ្ទៃដីសរុបជាង ១០៦,៦៤៦ ហិកតា (តំបន់ស្នូលគឺជាង ១៦,៤០០ ហិកតា) ស្ថិតនៅក្នុងស្រុកចំនួនពីរគឺស្រុក និញហាយ (Ninh Hai) និង ស្រុកធួនបាក់ (Thuan Bac) ឆ្ងាយពីទីក្រុង ផានរ៉ាង - ថាបចាម (Phan Rang - Thap Cham) នៃខេត្ត និញធួន (Ninh Thuan ) ប្រហែល ៣០ គីឡូម៉ែត្រតាមទិសភាគឦសាន។
តំបន់ជីវមណ្ឌលបម្រុងនេះមានរចនាសម្ព័ន្ធសណ្ឋានដីពិសេសដែលមានកត្តាចំនួនពីរួមផ្សំជាមួយគ្នា គឺ៖ តំបន់ព្រៃឈើ តំបន់សមុទ្រ និងតំបន់ពាក់កណ្តាលវាលខ្សាច់។ កន្លែងនេះត្រូវបានគេចាត់ទុកថា មានអាកាសធាតុតឹងរឹងបំផុតក្នុងប្រទេសវៀតណាម ដោយសារមានភ្លៀងធ្លាក់តិចនិងអាកាសធាតុក្តៅពេញមួយឆ្នាំ។
ដោយអាកាសធាតុបែបនេះដែលបានបង្កើតប្រព័ន្ធអេកូឡូស៊ីរុក្ខជាតិ និងសត្វពិសេស ដែលក្នុងនោះមានប្រព័ន្ធរុក្ខជាតិជាច្រើនប្រភេទអាចសមស្របនឹងភាពរាំងស្ងួតនិងកំដៅ ។ ដូច្នេះហើយ តំបន់ជីវមណ្ឌលបម្រុង ភ្នំចួ (Nui Chua) ត្រូវបានចាត់ទុកថា ជា "វាលស្មៅនៃដើមឈើមានបន្លា" តែមួយគត់នៅក្នុងប្រទេសវៀតណាម។
មិនត្រឹមតែមានព្រៃប៉ុណ្ណោះទេ នៅទីនេះមានប្រព័ន្ធរុក្ខជាតិ និងសត្វសមុទ្រក៏សម្បូរ ដោយឆ្នេរសមុទ្រប្រវែង ៤០ គីឡូម៉ែត្រហ៊ុំព័ទ្ធជុំវិញតំបន់នោះ។
"នៅក្នុងកិច្ចប្រជុំលើកទី ៣៣ នៃក្រុមប្រឹក្សាសម្របសម្រួលអន្តរជាតិសម្រាប់កម្មវិធីមនុស្ស និងជីវមណ្ឌល (CIC-MAB) ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២១ នៅប្រទេសនីហ្សេរីយ៉ា តំបន់ជីវមណ្ឌលបម្រុងចំនួនពីររបស់វៀតណាម គឺ ភ្នំចួ (Chua) (ខេត្ត និញធួន ( Ninh Thuan)) និង កូនហាណុង (Kon Ha Nung) (ខេត្ត យ៉ាឡាយ (Gia Lai)) ត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាផ្លូវការថា ជាតំបន់ជីវមណ្ឌលបម្រុងពិភពលោក ដែលនាំឱ្យចំនួនតំបន់ជីវមណ្ឌលពិភពលោកសរុបនៅវៀតណាមកើនដល់លេខ ១១។"
កន្លែងនេះមានសត្វអណ្តើកសមុទ្រដែលតែងតែបង្កើតពងជារៀងរាល់ឆ្នាំ និងផ្កាថ្មនៅមាត់សមុទ្រដ៏ធំបំផុត នៅក្នុងប្រទេសវៀតណាមដែលមាន ៣៤០ ប្រភេទ។ លើសពីនេះ តំបន់ជីវមណ្ឌលបម្រុងភ្នំ ចួ (Chua) ក៏ល្បីល្បាញ ដោយសារមានឆ្នេរសមុទ្រស្អាត និងរក្សាបានលក្ខណៈធម្មជាតិ នៅតំបន់ភាគកណ្តាល ដូចជា៖ ប៊ិនទៀន (Binh Tien) នឿកង៉ត (Nuoc Ngot) ជួយ (Chuoi) ធុង (Thung) គេញ (Kenh)... ដែលមានវាលខ្សាច់ហ៊ុំព័ទ្ធជើងភ្នំ ដែលបង្កើតទេសភាពធម្មជាតិដ៏ស្រស់ស្អាតនៃសមុទ្រពណ៌ ខៀវ វាលខ្សាច់ស និងពន្លឺថ្ងៃពណ៌មាស។
យោងតាមលទ្ធផលស្រាវជ្រាវ តំបន់ជីវមណ្ឌលបម្រុងភ្នំចួ (Chua) បច្ចុប្បន្នមានរុក្ខជាតិចំនួន ១,៥១៤ ប្រភេទ ដែលក្នុងនោះ មានស្វតចំនួន ៥៤ ប្រភេទ បានកត់ត្រាក្នុងសៀវភៅក្រហមវៀតណាម និងក្នុងបញ្ជីក្រហមពិភពលោក (IUCN) ។ ប្រព័ន្ធសត្វក៏មានភាពចម្រុះ ក្នុងនោះមានសត្វចំនួន ៧៦៦ ប្រភេទ រួមទាំងប្រភេទសត្វកម្រចំនួន ៤៨ ដែលមានឈ្មោះក្នុងសៀវភៅក្រហមវៀតណាម និងក្នុងបញ្ជីក្រហមពិភពលោក។ ជាពិសេស នៅទីនេះក៏មានសត្វកម្រជាច្រើនប្រភេទ ដែលមានសារៈសំខាន់ក្នុងអន្តរជាតិ ត្រូវបានអភិរក្សយ៉ាងតឹងរ៉ឹង ដូចជា៖ ស្វាកន្ទុយសជើងខ្មៅ ប្រភេទក្តាន់ញ៉ែងខ្នងស វៀតណាម (ឈ្មោះវិទ្យាសាស្ត្រ Tragulus versicolor) ។
កន្លែងជុំវិញតំបន់ទ្រនាប់នៃតំបន់ជីវមណ្ឌលបម្រុងក៏ជាកន្លែងរស់នៅរបស់ជនជាតិដើមភាគតិច ដូចជា ជនជាតិ Raglay, ចាម និងចិនផងដែរ។ ពួកគេរស់នៅទីនោះ តាំងពីយូរយារលង់ណាស់មកហើយ មានអត្តសញ្ញាណវប្បធម៌សម្បូរបែប និងចម្រុះ និងការរកស៊ីនិងចិញ្ចឹមជីវិតដោយមុខរបរជាច្រើន ដូចជា ផលិតអំបិល ដាំខ្ទឹម និងខ្ទឹមស ចិញ្ចឹមសត្វ ធ្វើឧបករណ៍ភ្លេងជនជាតិ...ដែលបង្កើតសមគមប្រជាជនមានលក្ខណៈពិសេសនិងប្លែកៗ ក្នុងតំបន់។
ជាមួយនឹងតម្លៃពិសេសទាំងនេះ នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១ ឧទ្យានជាតិភ្នំចួ (Chua) បានទទួលស្គាល់ជាផ្លូវការដោយ UNESCO ថា ជាតំបន់ជីវមណ្ឌលបម្រុងរបស់ពិភពលោក។
មិនត្រឹមតែមានព្រៃឈើប៉ុណ្ណោះទេ ប្រព័ន្ធរុក្ខជាតិ និងសត្វ នៅសមុទ្រក្នុងតំបន់នេះក៏សម្បូរណាស់ផងដែរ ដោយសារមានឆ្នេរសមុទ្រប្រវែងប្រហែល ៤០ គីឡូម៉ែត្រដែលហ៊ុំព័ទ្ធជុំវិញតំបន់នោះ។ កន្លែងនេះមានសត្វអណ្តើកសមុទ្រតែងតែមកបង្កើតពងជារៀងរាល់ឆ្នាំ និងផ្ទាំងផ្កាថ្មនៅមាត់សមុទ្រដ៏ធំបំផុតនៅក្នុងប្រទេសវៀតណាម ក្នុងនោះមាន ៣៥០ ប្រភេទ។
លើកឡើងអំពីព្រឹត្តិការណ៍នេះ លោក ត្រឹនវ៉ាន់ទៀប (Tran Van Tiep) នាយកឧទ្យានជាតិភ្នំចួ (Chua) មិនអាចលាក់បាំងក្តីសប្បាយរីករាយរបស់ខ្លួនបានឡើយ ហើយលោកបាននិយាយថា៖ «ពេលដែលយើងបានឮថា អង្គការ UNESCO ទទួលស្គាល់តំបន់ជីវមណ្ឌលបម្រុងភ្នំចួ (Chua) យើងពិតជារំភើបនិងសប្បាយចិត្តជាខ្លាំង ព្រោះកិត្តិនាមនេះបង្ហាញយ៉ាងច្បាស់លាស់នូវការលើកតំកើង និងការទទួលស្គាល់របស់ពិភពលោកចំពោះការខិតខំប្រឹងប្រែងរបស់ខេត្ត និញធួន (Ninh Thuan) ជាពិសេស និងវៀតណាមនិយាយរួមក្នុងការអភិរក្ស និងអភិវឌ្ឍន៍ធនធានជីវៈចម្រុះ ក៏ដូចជាការអភិរក្សវប្បធម៌ជនជាតិដើមភាគតិច គាំទ្រការស្រាវជ្រាវនៅទីនេះ”។
គោលដៅដ៏គួរឱ្យចាប់អារម្មណ៍របស់ខេត្ត និញធួន (Ninh Thuan)
បន្ទាប់ពីបានទទួលស្គាល់ដោយអង្គការ UNESCO ខេត្ត និញធួន (Ninh Thuan )បានពង្រឹង និងជំរុញនូវការផ្សព្វផ្សាយព័ត៌មានអំពីតំបន់ជីវមណ្ឌលបម្រុងភ្នំចួ (Nui Chua) ព្រមទាំង បានបង្កើតគណៈគ្រប់គ្រងមួយ ដើម្បីបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់ការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ជីវមណ្ឌលបម្រុង ពិភពលោកភ្នំចួ (Chua) ឱ្យក្លាយទៅជាតំបន់ដ៏ចាប់ចិត្តក្នុងស្រុក តាមទិសដៅនៃការអភិរក្សប្រកបដោយនិរន្តរភាពនៃតម្លៃជីវៈចម្រុះ។
តាមនោះ ខេត្ត និញធួន (Ninh Thuan) កំពុងជំរុញការអនុវត្តជាព្រមៗ គ្នានៃដំណោះស្រាយ ដើម្បីការពារ និងស្តារឡើងវិញប្រព័ន្ធអេកូឡូស៊ីព្រៃឈើ និងសមុទ្រ ព្រមទាំងអនុវត្តប្រធានបទស្រាវជ្រាវជាច្រើន ស៊ើបអង្កេត និងបំពេញបន្ថែមបញ្ជីប្រភេទរុក្ខជាតិ និងសត្វថ្មី។ បច្ចុប្បន្ននេះ គណៈគ្រប់គ្រងនៃតំបន់ជីវមណ្ឌលបម្រុងពិភពលោកភ្នំចួ (Chua) កំពុងបន្តសាងសង់ និងធ្វើឱ្យសុក្រិតប្រព័ន្ធនៃសួនរុក្ខសាស្ត្រ សួនបណ្តុះកូនឈើ និងតំបន់សង្គ្រោះជីវិតក្នុងសមុទ្រ ដើម្បីអភិរក្ស និងអភិវឌ្ឍធនធានហ្សែនដ៏កម្រ ជិតផុតពូជ និងពង្រីកតំបន់ព្រៃឈើដែលមានស្រាប់។
ទន្ទឹមនឹងការអភិរក្ស និងអភិវឌ្ឍន៍ធនធានធម្មជាតិ ខេត្តនិញធួន (Ninh Thuan) ផ្តោតសំខាន់លើសកម្មភាពទទួលភ្ញៀវទេសចរណ៍មកទស្សនាក្នុងតំបន់ឧទ្យានជាតិភ្នំចួ (Chua) ដោយការធ្វើពិពិធកម្មប្រភេទទេសចរ និងខ្លឹមសារនៃសកម្មភាពទេសចរក្នុងតំបន់នេះ ដើម្បីទាក់ទាញភ្ញៀវទេសចរ។ ក្នុងនោះមានប្រភេទទេសចរសំខាន់ៗ អាចបានគេលើកឡើង ដូចជា៖ អេកូទេសចរណ៍សហគមន៍ ទេសចរណ៍តភ្ជាប់នឹងការអភិរក្សធម្មជាតិ និងទេសចរណ៍ទទួលបទពិសោធន៍។
ចំពោះអេកូទេសចរសហគមន៍ ភ្ញៀវទេសចរទៅកាន់តំបន់ជីវមណ្ឌលពិភពលោកភ្នំចួ (Chua) នឹងទទួលបានបទពិសោធន៍ដែលមិនអាចបំភ្លេចបាន នៅពេលទស្សនា ស្វែងយល់អំពីសកម្មភាពវប្បធម៌ ការរកស៊ីនិងរស់នៅរបស់សហគមជនជាតិដើមភាគតិច ដូចជា ជនជាតិ Raglay ជនជាតិចាម និងជនជាតិចិន។ នៅទីនេះ ភ្ញៀវទេសចរនឹងបានសម្របខ្លួនក្នុងជីវភាពរស់នៅដ៏សាមញ្ញ និងជិតស្និទ្ធនឹងធម្មជាតិរបស់ប្រជាជន ថែមទាំង សាកល្បងធ្វើផលិតផលសិប្បកម្មដោយផ្ទាល់ ទទួលទានជាមួយផលផលិតដែលធ្វើពីផ្លែឈើព្រៃរបស់ប្រជាជនក្នុងស្រុក…
ដោយដំណើរកម្សាន្តទាក់ទងនឹងការអភិរក្សធម្មជាតិ ភ្ញៀវទេសចរភាគច្រើនគឺសិស្ស និស្សិត និងអ្នកស្រឡាញ់ស្ថានភាពធម្មជាតិព្រៃ ដែលមានខ្លឹមសារទាក់ទងនឹងការអប់រំ និងបទពិសោធន៍។ ភ្ញៀវនឹងស្វែងយល់ពីការអភិរក្សសមុទ្រនៅក្នុងឧទ្យានជាតិ និងការងារជួយសង្គ្រោះលើសមុទ្រ។ លើសពីនេះ ភ្ញៀវទេសចក៏អាចចូលរួមក្នុងសកម្មភាពដូចជា ផលិតអំបិល ដាំខ្ទឹមស និងខ្ទឹម និងសកម្មភាពប្រចាំថ្ងៃផ្សេងទៀត ដើម្បីសម្របខ្លួននិងស្វែងយល់នូវជីវិតរបស់អ្នកស្រុកនៅទីនេះ។
ទេសចរមួយប្រភេទទៀតដែលទាក់ទាញភ្ញៀវទេសចរណ៍ខ្លាំងផងដែរ គឺទេសចរណ៍បទពិសោធន៍ តាមរយៈសកម្មភាពដ៏ទាក់ទាញដូចជាការឡើងភ្នំចួ (Chua) ដែលមានកម្ពស់ជាង ១,០០០ ម៉ែត្រ ដើម្បីយកឈ្នះខ្លួនឯង ការបោះជំរុំពេញមួយយប់ នៅឧទ្យានជាតិ ឬសម្របខ្លួននៅក្នុងជីវិតរបស់ប្រជាជននៅទីនេះ។ ភ្ញៀវទេសចរដែលចូលរួមក្នុងដំណើរទេសចរណ៍ប្រកបដោយបទពិសោធន៍ដែលនឹងបានណែនាំនិងគាំទ្រ ដោយមគ្គុទ្ទេសក៍ក្នុងស្រុក ក្នុងអំឡុងពេលធ្វើដំណើរ ដើម្បីស្វែងយល់តំបន់ធម្មជាតិនេះ ដូច្នេះវាគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់។
ជាពិសេស មកដល់តំបន់ជីវមណ្ឌលបម្រុងភ្នំចួ (Chua) ភ្ញៀវទេសចរនឹងមានឱកាសស្វែងយល់ពីឆ្នេរស្អាតៗ ជ្រមុជខ្លួនក្នុងទឹកសមុទ្រខៀវស្រងាត់ និងមុជទឹកទឹកសមុទ្រនិងគយគន់ផ្កាថ្មចម្រុះពណ៌។
តំបន់ជីវមណ្ឌលបម្រុងភ្នំចួ (Chua) មានទេសភាពដ៏ស្រស់ស្អាតមួយផងដែរនោះគឺ ហាងរ៉ាយ (Hang Rai) ដែលមានទេសភាពដ៏អស្ចារ្យនិងប្លែកៗ។ ហាងរ៉ាយ (Hang Rai) ត្រូវបានគេប្រដូចទៅនឹងអច្ឆរិយៈធម្មជាតិ «ទឹកធ្លាក់លើសមុទ្រ»។ ក្នុងរយៈពេលរាប់ពាន់ឆ្នាំនៃភូគព្ភសាស្ត្រ ហាងរ៉ាយ (Hang Rai) បានបង្កើតឡើងពីផ្កាថ្មបុរាណដែលក្លាយទៅវាលថ្ម បង្កើតបានជាឆ្នេរថ្មពីរជាន់ដ៏អស្ចារ្យដែលមានរូបរាងប្លែកៗ ជាច្រើន។ រលកសមុទ្របោកឡើងលើផ្ទាំងថ្ម រួចស្រកចុះទៅវិញដែលបង្កើតរូបភាពមួយដែលដូចទឹកធ្លាក់ហូរកាត់សមុទ្រ ធ្វើឲ្យភ្ញៀវទេសចមានការភ្ញាក់ផ្អើលចំពោះភាពស្រស់ស្អាតនៃធម្មជាតិ។
ការទទួលស្គាល់របស់អង្គការ UNESCO ចំពោះតំបន់ជីវមណ្ឌលបម្រុងពិភពលោកភ្នំចួ (Chua) គឺជាកម្លាំងចលករសម្រាប់ខេត្ត និញធួន (Ninh Thuan) ក្នុងការវិនិយោគលើការអភិរក្ស និងអភិវឌ្ឍន៍រតនសម្បត្តិធម្មជាតិ ដែលធម្មជាតិបានប្រគល់ឱ្យខេត្ត ដើម្បីពិភពលោកមានតំបន់ជីវមណ្ឌលបម្រុងមួយបន្ថែមទៀត ដែលមានលក្ខណៈប្លែកពីគេ សម្បូរដោយសក្តានុពល ហើយភ្ញៀវទេសចមានគោលដៅគួរឱ្យចាប់ចិត្ត៕
អត្ថបទ៖ សើនងា រូបថត៖ គីមសើន , ហ៊ឹវថាញ មីញគ្វឹក
និងឯកសារនៃឧទ្យានជាតិ ភ្នំ ចួ (Chua)
បច្ចេកទេស, ក្រាហ្វិក៖ ទ្រុងហាញ
ប្រែសម្រួល ង្វៀនយ៉ាង