ពិសេសភាពសិល្បករបែលហ្ស៊ិក ដើរជើងទោម មកសម្តែង នៅប្រទេសវៀតណាម
សិល្បករនៃក្រុមសិល្បៈដើរជើងទោមបែលហ្ស៊ិក បានមកប្រទេសវៀតណាមជាច្រើនលើក ដោយនាំមកនូវការសម្តែងចម្រុះពណ៌ រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។
សិល្បៈដើរជើងទោមក្នុងប្រទេសបែលហ្ស៊ិក មានប្រវត្តិដ៏យូរលង់ណាស់មកហើយ មានវត្តមានតាំងពីសតវត្សទី ១៤ នៅតំបន់ Merchtemដែលជាតំបន់តែងតែមានទឹកជំនន់កើតឡើង។ ប្រជាជននៅទីនេះបានច្នៃប្រតិដ្ឋ គេដើរលើដំបងខ្ពស់ ដើម្បីបន្សាំខ្លួននឹងអាកាសធាតុ។ ជាយូរទៅ ការដើរជើងទោម មិនត្រឹមតែជាមធ្យោបាយធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាទម្រង់សិល្បៈអន្លើពិសេសមួយ បានសម្តែងដោយក្រុមសិល្បៈល្បីៗជាច្រើនលើពិភពលោក ដូចជា ក្រុមដើរជើងទោមនៃទីក្រុង Namur City Stilt Troupeឬក្រុមដើរជើងទោម "De Steltenlopers van Merchtem" ជាដើម។
នៅឆ្នាំ២០២៤ ក្រុមដើរជើងទោមនៃតំបន់ Merchtem បានចូលរួមក្នុង Festivalហ្វ (Hue) នៅវៀតណាម ជាលើកទី ៥។ សម្រាប់ប្រជាជនទីក្រុង ហ្វ (Hue) រូបភាពរបស់សិល្បករបែលហ្ស៊ិក ដើរជើងទោម គឺក្លាយជាភាពស្និទ្ធស្នាល និងធ្លាប់ស្គាល់ជាយូរហើយ ។ បន្ទាប់ពីការសម្តែង សិល្បករក៏បានចំណាយពេលដើម្បីស្វែងយល់នូវវប្បធម៌ និងម្ហូបហ្វេ (Hue)ទស្សនាបេតិកភណ្ឌល្បីៗ ដូចជា ស្ពាន ត្រាងទៀន (Trang Tien) ព្រះបរមរាជវាំងស្តេច ខាយឌិញ (Khai Dinh) ទន្លេ ហឿង (Huong) ជាដើម។
លោក Johan Vrijders សមាជិកម្នាក់នៃក្រុមសិល្បៈដើរជើងទោម បានចែករំលែក ពីក្តីរំភើបរបស់គាត់ នៅពេលមកប្រទេសវៀតណាមសម្តែងជាលើកដំបូងថា៖ “ខ្ញុំពិតជាទន្ទឹងរង់ចាំ Festival មិនត្រឹមតែសម្តែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងខ្ញុំចង់ស្វែងយល់អំពីប្រទេស ប្រជាជន និងវប្បធម៌នៅទីនេះផងដែរ”។
លោក Roger Daelemans ប្រធានក្រុមសិល្បៈដើរជើងទោម នៃតំបន់ Merchtem បាននិយាយថា “យើងខ្ញុំ បានចូលរួមក្នុង Festival ហ្វេ (Hue) ជាច្រើនលើក ប៉ុន្តែរាល់លើក ដែលយើងមកទីនេះ គឺជាបទពិសោធន៍ពិសេសមួយ។ ប្រជាជន ហ្វ (Hue) មានភាពកក់ក្តៅ រួសរាយរាក់ទាក់ និងស្រលាញ់សិល្បៈដើរជើងទោម”។
មិនត្រឹមតែសម្ដែងបង្ហាញប៉ុណ្ណោះទេ សិល្បករបែលហ្សិកក៏ចង់ជួយប្រជាជនវៀតណាម ដោយការណែនាំពីរបៀបដើរជើងទោម ដើម្បីទប់ទល់នឹងទឹកជំនន់។ ក្នុងកំឡុងពេលមកទស្សនានៅវៀតណាម លោក Roger Daelemansនិងក្រុមរបស់គាត់ បានមកកាន់តំបន់មួយចំនួន និងបង្រៀនយុវជនវៀតណាមពីរបៀបដើរជើងទោមធ្វើពីឫស្សី ដើម្បីងាយស្រួលធ្វើដំណើរក្នុងតំបន់លិចទឹក។ លោកបានចែករំលែកថា៖ «ភាគកណ្តាលនៃប្រទេសវៀតណាម តែងតែរងផលប៉ះពាល់យ៉ាងខ្លាំងដោយគ្រោះធម្មជាតិ និងទឹកជំនន់។ យើងខ្ញុំសង្ឃឹមថា នឹងជួយពួកគេបានទទួលចំណេះដឹងដ៏មានប្រយោជន៍មួយទៀត ដើម្បីសម្របខ្លួនទៅនឹងស្ថានភាពលំបាក»។ សិល្បករបែលហ្ស៊ិកមិនត្រឹមតែនាំសិល្បៈមកវៀតណាមប៉ុណ្ណោះទេ ថែមទាំងបានផ្សព្វផ្សាយស្មារតីមនុស្សធម៌ និងការចែករំលែកទៀតផង។ ទឹកចិត្តរបស់ពួកគេពិតជាមានតម្លៃណាស់។
ជើងទោមមួយគូរបស់សិល្បករដែលលាបពណ៌ដូចទង់ជាតិបែលហ្ស៊ិក - លឿង ក្រហម ខ្មៅ - ជាមួយកម្ពស់ប្រហែល ៥ម៉ែត្រ និងមានបង់លេខដោយប្រុងប្រយ័ត្ន។ សម្ភារៈសម្តែងទាំងអស់ត្រូវបានរៀបចំយ៉ាងហ្មត់ចត់ និងដឹកជញ្ជូនតាមផ្លូវអាកាសទៅកាន់ប្រទេសវៀតណាម មុន Festival ហ្វេ (Hue) នីមួយៗ។
បន្ទាប់ពីការសម្តែងដ៏គួរឱ្យចាប់អារម្មណ៍ម្ដងៗ មួកដួនវៀតណាមត្រូវបានប្រគល់ជូនសិល្បករ ទុកដូចជាជាកាដូមិត្តភាព ហើយពួកគេតែងតែនាំមួកនេះត្រឡប់ទៅប្រទេសបែលហ្ស៊ិកវិញ ដើម្បីទុកជាអនុស្សាវរីយ៍ដ៏ស្រស់ស្អាត។
ការសម្តែងដើរជើងទោម បានជួយពង្រឹងទំនាក់ទំនងមិត្តភាព រវាងសិល្បករ បែលហ្ស៊ិក និងប្រជាជនវៀតណាម។ នោះគឺជាចំណងដ៏កក់ក្តៅ និងស្មោះស្ម័គ្រដែលត្រូវបានពង្រីក ដើម្បីសិល្បៈនេះមិនត្រឹមតែសម្រាប់សម្តែងប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ជាស្ពានតភ្ជាប់រវាងបណ្ដាខឿនវប្បធម៌ទៀតផង៕
អត្ថបទ៖ ប៊ិចវ៉ឹន រូបថត៖ ថាញយ៉ាង / VNP ប្រែសម្រួលដោយង្វៀនយ៉ាង