ពិសេសភាពត្រានាគភូមិបាតត្រាង (Bat Trang)
បន្តភាពជោគជ័យនៃភូមិបាតត្រាង (Bat Trang) តាមរយៈផលិតផលជាច្រើនរបស់សិប្បករ។ សិប្បករភូមិបាតត្រាង (Bat Trang) បានយកអារម្មណ៍បង្កើតចេញពីត្រារាជ ទើបតែនាំយកដោយជោគជ័យមកពីប្រទេសបារាំង ត្រឡប់ចូលប្រទេសវៀតណាមវិញ ដើម្បីច្នៃបង្កើតបានត្រានាគទឹកមាសពិសេស បម្រើតម្រូវការបុណ្យចូលឆ្នាំថ្មី ឆ្នាំរោងឆស័កខាងមុខ។
ប៉ុន្មានថ្ងៃជិតដល់បុណ្យចូលឆ្នាំថ្មី នៅភូមិកុលាលភាជន៍បាតត្រាង (Bat Trang) អាយុកាល៥០០ឆ្នាំ (ស្រុកយ៉ាឡឹម - Gia Lam ក្រុងហាណូយ - Ha Noi) នរណាក៏សុទ្ធតែមមាញឹកត្រៀមបម្រុងឱ្យទាន់ការកក់ទំនិញ សម្រាប់ថ្ងៃបុណ្យចូលឆ្នាំថ្មី។
ខាងក្នុងកម្មន្តសាលផលិតកម្មមួយ ស្ថិតនៅជម្រៅក្នុងភូមិ បរិយាកាសបែរជាខុសប្លែកទាំងស្រុង។ ជាងស្មូនជំនាញ កំពុងផ្ចិតផ្ចង់ បង្កើតស្នាមគំនូស នៅលើត្រានាគដោយទឹកថ្នាំមាសពិសេស។
ផលិតផលនេះ បានយកអារម្មណ៍បង្កើតពីត្រារាជ ជារតនវត្ថុមួយមិនអាចកាត់ថ្លៃបានរបស់វៀតណាម បង្កើតរូបនាគតាមរចនាបទនាគនាសម័យរាជការឡេ (Le) កំពុងបានតម្កល់នៅវិមានគិញថៀន (Kinh Thien) ក្នុងរាជវាំងថាំងឡុង។
ចង់បង្កើតបានត្រាត្រឹមត្រូវសុក្រិត ត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន។ ជាងស្មូនត្រូវបង្កើតរូបដោយដីឥដ្ឋ នេះជាដំណាក់កាលទាមទារភាពផ្ចិតផ្ចង់ រាល់ស្នាមចម្លាក់ឆ្លាក់លើត្រា សុទ្ធតែមានភាពប្រាកដប្រជា។ បន្ទាប់មកត្រានឹងបានយកទៅដុតជាលើកទី១។ ក្រោយពេលយកចេញពីឡដុត នឹងឈានដល់ដំណាក់កាល ដែលបានរង់ចាំបំផុតគឺទឹបទឹកមាស។ ជាងសិប្បកម្មនឹងប្រើទឹកថ្នាំមាសគូរលើផលិតផលនាគ បន្ទាប់មកទៀត នឹងបានយកទៅដុតជាលើកទី២ រយៈពេលពី៦ដល់៨ម៉ោងទៀត ដើម្បីរំលេចពណ៌ឆើតឆាយ។
លោក ផាម វៀតខ្វា (Pham Viet Khoa) នៅភូមិបាតត្រាង (Bat Trang) អ្នកប្រកបមុខរបរកុលាលភាជន៍នេះជិត៤០ឆ្នាំរៀបរាប់ថា ដើម្បីបង្កើតបានត្រាកុលាលភាជន៍ទឹកមាសពិសេស ជាងពូកែចំនួន៥នាក់ ត្រូវប្តូរវេនគ្នាច្នៃតាំងពីដំណាក់កាលឡើងពុម្ព បង្កើតរូបរាងផលិតផល សុក្រិតផលិតផលដំបូង លាបថ្នាំកាចា ដុតកុលាលភាជន៍រហូតដល់ដំណាក់កាលគូរទឹកមាស លើកុលាលភាជន៍។
ដំណាក់កាលនីមួយៗនឹងមានសំណូមពរ ពេលវេលាបង្កើតផ្សេងគ្នា ហើយមិនមែនត្រាមួយណាក៏បង្កើតចេញសុទ្ធតែសម្រេចបានស្តង់ដារទាំងអស់នោះទេ។ មានតែត្រាណា ដែលមិនបែករហែកជើងក្រោម ពណ៌កាចាល្អ ទើបបានយកទៅដំណាក់កាលគូរទឹកមាស។
បង ម៉ាក់ ទ្រេវយឿង (Mac Trieu Duong) ជាជាងមានបទពិសោធន៍៤ឆ្នាំ គូរលើផលិតផលកុលាលភាជន៍រៀបរាប់ថា ដើម្បីធ្វើសម្រេចផលិតផលសត្វទេពនាគឆ្នាំរោង២០២៤ ជាមធ្យមបងត្រូវចំណាយពេលប្រហែល២,៥ម៉ោង មួយថ្ងៃបងគូរបានច្រើនបំផុតចំនួន៥ផលិតផល។ ពិបាកបំផុត គឺក្បាច់លឹប ដេកនៅក្រោមប្រលោះចង្អៀតនៃផលិតផល។
ផលិតផលត្រានាគធ្វើសម្រេចបានមួយ។ នៅលើផ្ទៃមុខទាំង៣នៃផលិតផល មានអក្សរ អាន - ធ្វឹន - ផាត (An - Thuan - Phat) ផ្ទៃមុខដែលនៅមក នឹងបានឆ្លាក់រូបត្រីឆ្ពឹន ត្រៀមក្លាយខ្លួនជានាគ បង្ហាញពីភាពផ្លាស់ប្តូរ លូតលាស់ និងឆោងទៅរកដំណាក់កាលថ្មីមួយ។
លោក ង្វៀន វ៉ាន់ឡឺក (Nguyen Van Luc) អ្នកបង្កើតគំនិតសិល្បៈ និងកក់ទំនិញសិប្បករបាតត្រាង (Bat Trang) ធ្វើត្រានាគរៀបរាប់ថា ត្រាកុលាលភាជន៍បានយកអារម្មណ៍ពីត្រារាជ សម័យស្តេចមិញម៉ាង (Minh Mang) នៃរាជការង្វៀន ជារតនាវត្ថុមួយរបស់វៀតណាម។ រូបនាគនៅលើត្រា បានធ្វើត្រាប់តាមរូបនាគសម័យរាជការឡេ (Le) តម្កល់នៅវិមានគិញថៀន (Kinh Thien) ក្នុងរាជវាំងថាំងឡុង។ តាមរយៈសកម្មភាពភូមិរបរ សាយភាយតម្លៃ សម្រស់ នៃប្រវត្តិសាស្រ្តវប្បធម៌វៀតណាម។
ត្រាមានឈ្មោះហៅថា “គីលិញយ៉ាបថិញ២០២៤ - Ky Linh Giap Thin 2024” នៅក្នុងចំណោមកម្រងប្រមូលផ្តុំផលិតផល មានឈ្មោះថា “Dau An Rong Thien - ស្លាកស្នាមនាគទិព្វ”។ តំណាងសហគ្រាសកក់ទំនិញនេះ រៀបរាប់ថា កម្រងប្រមូលផ្តុំមានអត្ថន័យដូចជា ព្រឹត្តិការណ៍មួយ គូសបញ្ជាក់សម័យកាលថ្មីមួយ ឈានដល់ដំណាក់កាលរុងរឿងថ្មីមួយទៀត៕
អត្ថបទ៖ ខាញឡុង រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង