ពិធីបើក SEA Games 31៖ ស្លាកស្នាមព្រឹត្តិការណ៍ កិត្យានុភាព សម្រាប់ប្រទេសម្ចាស់ផ្ទះវៀតណាម
យប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅកីឡាដ្ឋានជាតិមីឌិញ (ហាណូយ) បានប្រព្រឹត្តទៅពិធីបើកមហាសន្និបាតកីឡាអាស៊ីអាគ្នេយ៍លើកទី៣១ (SEA Games 31)។ ពិធីបើកបានទាក់ទាញអ្នកទស្សនាកុះករ អញ្ជើញចូលមកមើលនូវកម្មវិធីសម្តែងសិល្បៈពិសេស ប្រកបដោយរូបភាពស្អាតអំពីវប្បធម៌ ប្រពៃណី ប្រជាជនវៀតណាម ទន្ទឹមនោះបង្ហាញពីគោលបំណងសកម្មចូលរួមរបស់វៀតណាម ក្នុងការងារកសាងនិងអភិវឌ្ឍន៍ខឿនកីឡាអាស៊ីអាគ្នេយ៍។
ពិធីបើក SEA Games 31 បានប្រព្រឹត្តិទៅជាមួយរូបភាពសិល្បៈ ដែលមានលក្ខណៈជានិមិត្តរូប អន្តរកម្ម មហាជន និងវិសេស។ ឈុតឆាកនេះ មានការប្រើប្រាស់វត្ថុធាតុសិល្បៈ ដែលជាលក្ខណៈប្រពៃណី អត្តសញ្ញាណវប្បធម៌ នៃជនជាតិវៀតណាម ទន្ទឹមនោះមានខ្សែតំណតនូវលក្ខណៈវប្បធម៌ប្រហាក់ប្រហែលគ្នា “ក្នុងសហគមន៍វប្បធម៌អាស៊ីអាគ្នេយ៍” ដើម្បីកសាងប្រព័ន្ធនិមិត្តរូបមួយ សម្រាប់សហគមន៍វប្បធម៌ក្នុងតំបន់។ ឈុតសម្តែងសិល្បៈទាំងស្រុងនៅពិធីបើកគឺជាលទ្ធផលនៃការហ្វឹកហាត់ ច្នៃប្រឌិត ក្នុងអំឡុងពេល៤៥ថ្ងៃកន្លងមក ដោយមានសិល្បករ សិល្បការិនីល្បីចូលរួមជាង១០០០នាក់ មកពីអង្គភាពសិល្បៈមជ្ឈិម និងទីក្រុងហាណូយ កីឡាករ សិក្ខាកម្ម និងកងកម្លាំងប្រដាប់អាវុធ ប្រចាំនៅទីតាំងក្រុងហាណូយ។
ឈុតរបាំមួក “វិថីមកដល់វៀតណាម”។ រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម
កម្មវិធីសម្តែងប្រព្រឹត្តិទៅដោយបង្ហាញពីវៀតណាមមួយ សកម្ម សាមគ្គី និងបំផុសអារម្មណ៍ សាយភាយទៅកាន់ប្រទេសនានា ក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងបរិបទសកលលោក កំពុងជួបឧបសគ្គដ៏ធំមហិមា។ មិនត្រឹមតែលើកកម្ពស់ការផ្សព្វផ្សាយវប្បធម៌ជនជាតិវៀតណាម គោលបំណងធំជាងនេះទៀត គឺលើកកម្ពស់អត្តសញ្ញាណវប្បធម៌ នៃសហគមន៍ប្រទេសនានានៅតំបន់អាស៊ីអាគ្នេយ៍ ដើម្បីរឹតបន្តឹងសាមគ្គីមិត្តភាព មើលសំខាន់ស្មារតីលះបង់ និងស្មោះត្រង់ លើកទឹកចិត្តមនុស្សលោក តាមរយៈការប្រកួតកីឡា។
SEA Games 31 ប្រចាំនៅវៀតណាម នៅទាំងជាស្ពានតភ្ជាប់ទឹកមិត្តភាព ជួយរឹតបន្តឹងសាមគី្គភាពប្រទេសនានា នៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងបរិបទសកលលោក កំពុងត្រូវវិបត្តិដោយសារជំងឺកូវិដ - ១៩។ នេះក៏ជាឱកាសសម្រាប់ប្រទេសនានាក្នុងតំបន់ កៀកស្មារួមដៃចែករំលែក លើកទឹកចិត្ត និងរួមគ្នាឆ្លងកាត់គ្រប់វិស័យផ្សេងៗ។ ជាងនេះទៅទៀត វាជាកម្លាំងចលករសំខាន់ចំពោះប្រទេសនានា ដែលអញ្ជើញចូលរួមមហាសន្និបាតកីឡាលើកនេះ៕
- អនុវត្ត៖ ក្រុមអ្នកសារព័ត៌មាននៃកាសែតរូបភាពវៀតណាម