ពិធីបើកនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XIV នៃបក្សកុម្មុយនីស្តវៀតណាម ដែលបានរៀបចំយ៉ាងមហោឡារិក

ពិធីបើកនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XIV នៃបក្សកុម្មុយនីស្តវៀតណាម ដែលបានរៀបចំយ៉ាងមហោឡារិក


ចំពេលម៉ោង ៨  និង​ ០០ នាទី ព្រឹក ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៦ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XIV នៃបក្សកុម្មុយនីស្តវៀតណាម បានបើកយ៉ាងមហោឡារិក នៅមជ្ឈមណ្ឌលសន្និបាតជាតិ (រដ្ឋធានីហាណូយ)។

សេចក្តីព្រាងរបាយការណ៍នយោបាយ នៅក្នុងមហាសន្និបាតមានប្រធានបទ៖ ក្រោមទង់បក្សដ៏រុងរឿង រួមកម្លាំងកាយចិត្ត និងឯកភាពគ្នា ដើម្បីអនុវត្តឱ្យបានជោគជ័យនូវគោលដៅអភិវឌ្ឍប្រទេសជាតិ រហូតដល់ឆ្នាំ ២០៣០; ស្វ័យភាពជាយុទ្ធសាស្ត្រ ការពឹងផ្អែកលើខ្លួនឯង ទំនុកចិត្តលើខ្លួនឯង និងវឌ្ឍនភាពដ៏រឹងមាំក្នុងយុគសម័យនៃការអភិវឌ្ឍជាតិ ដើម្បីសន្តិភាព ឯករាជ្យ លទ្ធិប្រជាធិបតេយ្យ វិបុលភាព អរិយធម៌ សុភមង្គល និងបោះជំហានយ៉ាងរឹងមាំទៅកាន់សង្គមនិយម

 

គណៈប្រធាននៃមហាសន្និបាតរួមមានសមាជិកការិយាល័យនយោបាយ នីតិកាលទី XIII ចំនួន ១៦ រូប៖លោកអគ្គលេខាបក្ស តូឡឹម (To Lam) (ប្រធាននៃគណៈប្រធាន) លោកប្រធានរដ្ឋ លឿង​កឿង (Luong Cuong) លោកនាយករដ្ឋមន្ត្រី ផាម​ មិញជីញ (Pham Minh Chinh) និងជាលេខាគណៈកម្មាការបក្សនៃរដ្ឋាភីបាល លោកប្រធានរដ្ឋសភា ត្រឹន​ថាញមិន (Tran Thanh Man) លេខាគណៈកម្មាធិការបក្សនៃរដ្ឋសភា ។

លោក ត្រឹន​ កឹម​ទូ (Tran Cam Tu) លេខាប្រចាំការ នៃគណៈលេខាមជ្ឈិមបក្ស លោក លេ មិញហ៊ឹង (Le Minh Hung) លេខាមជ្ឈិមបក្ស ប្រធានគណៈចាត់តាំងមជ្ឈិមបក្ស លោក ផាន ឌិញត្រាក (Phan Dinh Trac) លេខាមជ្ឈិមបក្ស ប្រធានគណៈកិច្ចការផ្ទៃក្នុងមជ្ឈិមបក្ស លោក ង្វៀន ស្វឹន​ថាំង (Nguyen Xuan Thang) នាយកវិទ្យាស្ថាននយោបាយជាតិ ហូជីមិញប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម លោកស្រី ប៊ុយ ធិមិញហ័យ (Bui Thi Minh Hoai) លេខាគណៈកម្មាធិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាភូមិវៀតណាម លោក ង្វៀន ហ័រ​ប៊ិញ (Nguyen Hoa Binh) អនុលេខាប្រចាំនៃគណៈកម្មាការបក្សនៃរដ្ឋាភីបាល ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក ដូ វ៉ាន់ជៀន (Do Van Chien) អនុលេខាប្រចាំនៃគណៈកម្មាការបក្សនៃរដ្ឋសភា អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោកនាយឧត្តមសេនីយ៍ ផានវ៉ាន់យ៉ាង (Phan Van Giang) អនុលេខានៃគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស វៀតណាម លោកនាយឧត្តមសេនីយ៍ លឿង តាមក្វាង (Luong Tam Quang) លេខានៃគណៈកម្មាធិការបក្សនគរបាលមជ្ឈិម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម  លោក ង្វៀន វ៉ាន់នេន (Nguyen Van Nen) សមាជិកអចិន្ត្រៃយ៍នៃអនុគណៈឯកសាររបស់មហាសន្និបាតលើកទី ១៤ របស់បក្ស លោកនាយឧត្តមសេនីយ៍ ង្វៀន ត្រុង​ងៀ (Nguyen Trong Nghia) លេខាមជ្ឈិមបក្ស សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គស្នងការនយោបាយកងទ័ពប្រជាជន វៀតណាម លោក ង្វៀនយុយង៉ុក (Nguyen Duy Ngoc) លេខាគណៈកម្មាធិការបក្សទីក្រុង​ ហាណូយ។

សមមិត្ត ផាម​ មិញជីញ (Pham Minh Chinh) សមាជិកការិយាល័យ នាយករដ្ឋមន្ត្រីក្នុង​នាម​គណៈប្រធាន បាន​ធ្វើ​ជា​អធិបតីក្នុង​ពិធីបើកនៃមហាសន្និបាតនេះ។  រូបថត៖ VNA

ប្រតិភូអញ្ជើញចូលរួម ក្នុង​ពិធីគោរពទង់ជាតិ។ រូបថត៖ VNA

លោកអគ្គលេខាបក្ស តូឡឹម (To Lam) ថ្លែង​សេចក្តីរាយការណ៍របស់គណៈកម្មាធិការមជ្ឈិមបក្ស និតីកាលទី ១៣ ស្តីពីឯកសារ​ដែល​ជម្រាបជូន​ក្នុង​មហាសន្និបាតលើកទី ១៤ របស់បក្ស។ រូបថត៖ VNA

អញ្ជើញចូលរួមក្នុងពិធីបើកនេះដែរ មានវត្តមានថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម អតីតយុទ្ធជនបដិវត្តន៍ វីរៈអ្នក​ម្តាយវៀតណាម អ្នកបញ្ញវន្ត វិចិត្រករ ឥស្សរជនសាសនា និងតំណាងយុវជនជំនាន់ក្រោយឆ្នើមៗជាច្រើនរូបបានចូលរួម។

ក្រៅពីនេះ ក៏មានវត្តមានបណ្តាអង្គទូត តំណាងបណ្តាប្រទេស និងតំណាងអង្គការអន្តរជាតិប្រចាំ​ នៅវៀតណាមផងដែរ។

មុនពេលបើកមហាសន្និបាត នៅព្រឹកថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៦ ប្រតិភូបានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ លោកប្រធានហូជីមិញ និងដាក់កម្រងផ្កានៅស្តូបរំលឹកវិញ្ញាក័្ខន្ធយុទ្ធជនពលី។ ក្នុងមហាសន្និបាត ក៏បានចំណាយពេលមួយនាទីស្មឹងស្មាធិ៍ ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធលោកអតីតអគ្គលេខាធិការបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) ដែលជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និតីកាលទី ១៣ បានទទួលមរណភាព។

បន្ទាប់មក តំណាងបានចូលរួមក្នុង​កិច្ច​ប្រជុំត្រៀមសម្រាប់មហាសន្និបាតលើកទី ១៤ របស់បក្ស ដើម្បីអនុម័តលើបទបញ្ញត្តិក្នុងផ្ទៃនៃមហាសន្និបាត កម្មវិធីធ្វើការនៃមហាសន្និបាត និងបទបញ្ញត្តិស្តីពីការបោះឆ្នោតនៅក្នុងមហាសន្និបាតលើកទី ១៤ របស់បក្ស។

មហាសន្និបាតបានបោះឆ្នោតជ្រើសរើសគណៈប្រធាន គណៈលេខា និងគណៈកម្មការត្រួតពិនិត្យគុណវុឌ្ឍិសម្រាប់តំណាងដែល​ចូលរួមក្នុង​មហាសន្និបាត។

មហាសន្និបាតរបាយការណ៍ស្តីពីការការត្រួតពិនិត្យគុណវុឌ្ឍិតំណាង របស់មហាសន្និបាតលើកទី ១៤ របស់បក្ស  ដែលគណៈកម្មការត្រួតពិនិត្យគុណវុឌ្ឍិសម្រាប់តំណាង បានបង្ហាញ។ ដូច្នេះ តំណាងទាំង ១៥៨៦ នាក់ ដែលត្រូវបានកោះហៅ ដែល​ចូលរួមក្នុង​មហាសន្និបាតលើកនេះ៕


Top