ពិធីបុណ្យចំបាប់ ធូលេ (Thu Le)៖ សម្រស់ និងស្មារតីលើកតម្តើងក្បាច់គុនរបស់ទីក្រុងហ្វេ (Hue)

ពិធីបុណ្យចំបាប់ ធូលេ (Thu Le)៖ សម្រស់ និងស្មារតីលើកតម្តើងក្បាច់គុនរបស់ទីក្រុងហ្វេ (Hue)

ជារៀងរាល់ឆ្នាំ នៅដើមនិទាឃរដូវ ភូមិ ធូលេ (Thu Le) (ឃុំ ក្វាងឌឿន​ (Quang Dien) ទីក្រុង ហ្វេ (Hue)) ប្រារព្ធពិធីបុណ្យចំបាប់ដោយសប្បាយរីករាយ - ព្រឹត្តិការណ៍វប្បធម៌ និងកីឡាប្រពៃណីដ៏ស្រស់ស្អាតមួយ​នេះ ដែលមានអាយុកាលរាប់រយឆ្នាំមកហើយ។ មិនត្រឹមតែជាសកម្មភាពកម្សាន្តប៉ុណ្ណោះទេ ពិធីបុណ្យនេះ ក៏មានអត្ថន័យជ្រាលជ្រៅដែលទាក់ទងនឹងការហាត់ពត់សុខភាព ស្មារតីលើកកម្កើងក្បាច់គុន និងការតភ្ជាប់សហគមន៍ ផងដែរ។
ពិធីបុណ្យចំបាប់ធូលេ (Thu Le) មិនត្រឹមតែជាព្រឹត្តិការណ៍វប្បធម៌មួយប្រចាំឆ្នាំរបស់ទីក្រុង ហ្វេ (Hue) ក្នុង​និទាឃរដូវ។

យោងតាមការកត់ត្រាក្នុងប្រវត្តិសាស្ត្រ និងអ្នកវ័យចំណាស់នៃភូមិនេះ ពិធីបុណ្យចំបាប់ធូលេ (Thu Le) មានដើមកំណើត ក្នុងសម័យកាលស្តេច​ក្រាញ់ ង្វៀន (Nguyen)។ នៅពេលនោះ ពិធីបុណ្យចំបាប់ត្រូវបានរៀបចំឡើង ដោយមានគោលបំណងចម្បង គឺការជ្រើសរើសយុវជន ​ដែលមានសុខភាពល្អ និងរឹងមាំ ដើម្បីបំពេញបន្ថែមជួរកងទ័ពរបស់រាជវាំង រួមចំណែកដល់ការការពារមាតុភូមិ។ ឆ្លង​តាម​ពេលវេលា ពិធីបុណ្យចំបាប់បានក្លាយជាសកម្មភាពវប្បធម៌ និងកីឡាដ៏សំខាន់មួយ ប្រកបដោយអត្តសញ្ញាណនៃតំបន់ជនបទទីក្រុង ហ្វេ (Hue)។

កីឡាករចំបាប់ ប្រកួតប្រជែងដោយស្មោះត្រង់ អស់ពីសមត្ថភាពរបស់ពួកគេ ដោយស្មារតីលើកកម្កើង​ក្បាច់គុន។
ពិធីបុណ្យចំបាប់នៅភូមិ ធូលេ (Thu Le) អនុវត្តច្បាប់ចំបាប់ប្រពៃណី​។ កីឡាករចំបាប់ ត្រូវតែឆ្លងកាត់វគ្គជម្រុះ ដោយឈ្នះលើគូប្រកួតពីរនាក់ ដើម្បីឈាន​ចូលក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កីឡាករចំបាប់នោះ ត្រូវតែយកឈ្នះ លើគូប្រកួតម្នាក់ទៀត មុនពេលឈានចូលក្នុងវគ្គផ្តាច់ព្រ័ត្រ។ 
 

ជាធម្មតា សង្វៀនចំបាប់ ដែលមានទីតាំង ស្ថិតនៅខាងមុខទីសក្ការៈបូជា​របស់ភូមិ ធូលេ (Thu Le) - សំណង់ស្ថាបត្យកម្មសិល្បៈថ្នាក់ជាតិ - បានក្លាយជាមជ្ឈមណ្ឌលនៃពិធីបុណ្យនេះ។ ពិធីបុណ្យចំបាប់ ធូលេ (Thu Le) តែងតែទាក់ទាញកឡាករ កីឡាការិនីចំបាប់ជាង ៧០ ទៅ ១០០ នាក់ ដែល​មានអាយុខុសៗ គ្នា មកពីបណ្តាឃុំជិតខាងនេះ។ សំឡេងស្គរបើក​ពិធីបុណ្យដ៏រំពង បានទាក់ទាញប្រជាជនក្នុងតំបន់ និងភ្ញៀវទេសចររាប់ពាន់នាក់ មកពីគ្រប់ទិសទី ដើម្បីមកទស្សនា និងគាំទ្រ។ បរិយាកាសនៅសង្វៀនចំបាប់ តែងតែមានភាពរស់រវើក និងតានតឹង ប៉ុន្តែក៏ពោរពេញដោយមិត្តភាពផងដែរ។

ច្បាប់នៃការប្រកួតចំបាប់ប្រពៃណី នៅក្នុងពិធីបុណ្យ ធូលេ (Thu Le) តែងតែលើកតម្កើងការគោរព ចំពោះគូប្រកួត និងក្បាច់គុន​។ កីឡាករចំបាប់ ត្រូវតែយកឈ្នះលើគូប្រកួតរបស់ពួកគេ ក្នុងវគ្គជម្រុះ ដើម្បីចូលក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ។ ទោះជាយ៉ាងណាក៏ដោយ មានច្បាប់សំខាន់មួយ ដែលមិនបានចែងជាជាលាយ​លក្ខណ៍​អក្សរ ប៉ុន្តែត្រូវ​បាន​អនុវត្តយ៉ាងម៉ឹងម៉ាត់ក្នុងពិធីបុណ្យចំបាប់នេះ គឺដាច់ខាតមិនត្រូវប្រើប្រាស់ក្បាច់វាយប្រហារណា ដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។ សកម្មភាពដូចជាការកាច់បត់សន្លាក់ ធ្វើសន្លាក់ឆ្អឹងជាប់ ឬវាយប្រហារដោយក្បាល ត្រូវបានហាមឃាត់។ កីឡាករចំបាប់ត្រូវតែយកឈ្នះលើគូប្រកួតរបស់ពួកគេ ដោយប្រើបច្ចេកទេស "ធ្វើឱ្យខ្នងរបស់គូប្រកួតប៉ះដី” ដើម្បីចាត់ទុកថា ជាអ្នកយកឈ្នះ។ មិនថា ពួកគេឈ្នះឬចាញ់ទេ កីឡាករចំបាប់ តែងតែបង្ហាញពីស្មារតីសាមគ្គីភាព មិត្តភាព ការផ្លាស់ប្តូរបទពិសោធន៍ និងការរៀនសូត្រគ្នាទៅវិញទៅមក  

កីឡាការិនីបីនាក់ គឺជាបងប្អូន​ស្រីបង្កើត យុវនារី ង្វៀន​ ធិមីហាញ (Nguyen Thi My Hanh) យុវនារី ង្វៀន ធិមីត្រាង (Nguyen Thi My Trang) និង យុវនារី ង្វៀន​ ធិមីលីញ (Nguyen Thi My Linh) ដែលកើតនៅក្នុងភូមិចំបាប់ ធូ លេ (Thu Le) បានបង្កើតស្នាដៃឆ្នើមមួយ ដោយឈ្នះមេដាយមាសចំនួន  ៣ គ្រឿង ក្នុងចំណោមមេដាយមាសទាំងបួនគ្រឿង ក្នុងវិញ្ញាសាចំបាប់សេរី ចំពោះស្រីសម្រាប់គណៈប្រតិភូកីឡាវៀតណាម នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣៣។

ពិធីបុណ្យចំបាប់ធូលេ (Thu Le) មិនត្រឹមតែជាព្រឹត្តិការណ៍វប្បធម៌មួយប្រចាំឆ្នាំរបស់ទីក្រុង ហ្វេ (Hue) ក្នុង​និទាឃរដូវ។

សព្វថ្ងៃនេះ ពិធីបុណ្យចំបាប់ធូលេ (Thu Le) មិនត្រឹមតែជាព្រឹត្តិការណ៍វប្បធម៌មួយប៉ុណ្ណោះទេ ថែមទាំងជាកន្លែងមួយ ដើម្បីស្វែងរក និងបណ្ដុះបណ្ដាលទេពកោសល្យវ័យក្មេងសម្រាប់ការចំបាប់ ដែលរួមចំណែកដល់ការអភិវឌ្ឍកីឡាក្នុងទីក្រុងហ្វេ (Hue) ជាពិសេស និងប្រទេសទាំងមូលផងដែរ

អត្ថបទ និងរូបថត៖ ទ្រឿង​វិញ


Top