ផ្ទះបុរាណនៅភូមិឡុកអៀន (Loc Yen)
ភូមិឡុកអៀន (Loc Yen)ស្ថិតនៅជ្រលងភ្នំស្រស់ស្អាតមួយ នៃតំបន់ទំនាបកណ្តាលតំបន់ភ្នំ ក្នុងឃុំតៀនកាញ (Tien Canh) ស្រុក តៀនភឿក (Tien Phuoc) ខេត្ត ក្វាងណាម(Quang Nam)។ ទីនេះ សព្វថ្ងៃនៅរក្សាបានផ្ទះបុរាណចំនួន៨ខ្នង ដែលមានអាយុពី១០០ឆ្នាំ រហូតដល់១៥០ឆ្នាំឡើងទៅ។ ផ្ទះបានសាងសង់ដោយឈើខ្នុរតែម្យ៉ាងគត់ ជាប្រភេទឈើហូបផ្លែដែលមាននៅតាមមូលដ្ឋានជាច្រើន រចនាតាមបែបផ្ទះបីល្វែងបន្ទុំចែងពីរ ប្រពៃណីនៃអ្នកស្រុកក្វាងណាម (Quang Nam)។ តាមកាលវេលា ផ្ទះបុរាណនៅភូមិឡុកអៀន (Loc Yen) នៅតែរក្សាបានដូចសភាពដើម រក្សាសម្រស់នៃពេលវេលា និង ស្លាកស្នាមវប្បធម៌នៃអ្នកស្រុកក្វាងណាម (Quang Nam) ក្លាយជាទីកន្លែងពេញចិត្តនៃភ្ញៀវទេសចរជិតឆ្ងាយ។ នៅខែកញ្ញា ឆ្នាំ២០១៩ ភូមិឡុកអៀន (Loc Yen) បានរៀបចំណាត់ថ្នាក់ជាកេរដំណែលជាតិ និង ជាភូមិបុរាណមួយ ក្នុងចំណោមភូមិបុរាណស្អាតបំផុតវៀតណាម។
ភូមិឡុងអៀន (Loc Yen) ជាតំបន់ដី “ប្រសូតក្រោយ” តាមដំណើរចំណាកស្រុកបើកទូលាយព្រំដែនទៅភាគខាងត្បូងនៃស្តេចក្រាញ់ង្វៀន។ ភូមិឡុកអៀន (Loc Yen) បានកកើតនៅពាក់កណ្តាលសតវត្សរ៍ទី១៨ ពេលដែលក្រុមមនុស្សពីតំបន់ខេត្តថាញហ្វ័រ (Thanh Hoa) ខេត្តងែអាន (Nghe An) តាមដំណើរសេ្តចក្រាញ់ង្វៀន ចូលមកកាប់ឆ្ការបង្កើតភូមិ នៅតំបន់វាលទំនាបមាត់សមុទ្រនៃភូមិភាគកណ្តាល រយៈនោះតម្រូវការឱ្យមានភូមិឋានរស់នៅកើតឡើង ហើយស៊ីទៅទិសខាងលិចស្រុកក្វាងណាម (Quang Nam)។
ប្រការពិសេសនៅភូមិឡុងអៀន (Loc Yen) គឺអ្នកភូមិយកថ្មក្នុងតំបន់ទៅកសាងអណ្តូង សាងសង់សាលា ខ្លោងទ្វារ ទីលានសាលា ផ្លូវចូលភូមិ ។ល។ តាមភ្លៀងខ្យល់យូរទៅ ស្លែងតោងថ្មបង្កើតបានជាបរិយាកាសភូមិបុរាណ ដែលពោរពេញទៅដោយលក្ខណៈពិសេសដោយឡែក នៃតំបន់ទំនាបកណ្តាលនៃតំបន់ភ្នំ។ គ្រឹះធារពោលគឺថ្មនៃតំបន់ទំនាបកណ្តាលនោះ ពួកគាត់សាងសង់បានផ្ទះឈើយ៉ាងប្រណីត។ ផ្ទះភាគច្រើនសាងសង់បែរមុខទៅវាលស្រែ ខ្នងផ្អែកភ្នំ ពីផ្ទះចេញទៅថ្នល់ ច្រើនតែត្រូវធ្វើដំណើរឆ្លងកាត់ច្រកចេញចូលមួយ ដែលកម្រាលដោយថ្ម បត់បែនមានជាន់ថ្នាក់គួរឱ្យជាប់ចិត្ត និងពិសេសបំផុតគឺនារដូវភ្លៀង ស្មៅ និង សែ្លដុះខៀវស្រងាតគ្របពេញជញ្ជាំងថ្ម។
ឆ្លងកាត់រាប់សិបឆ្នាំ គ្រឿងបង្គំឈើខាងក្នុងផ្ទះនៅមានសភាពរឹងមាំស្អាត ជាមួយនឹងក្បាច់ចម្លាក់ប្រណីត។ ផ្ទះបុរាណភូមិឡុកអៀន (Loc Yen) មិនត្រឹមតែមានតម្លៃខាងរូបី សព្វថ្ងៃ នៅជាបរិយាកាសរស់នៅរបស់អ្នកភូមិ ទាំងជាទីបន្ទុកបរិយាកាសវប្បធម៌មួយ ប្រវត្តិសាស្រ្តកម្រនៃវង្សត្រកូល ភូមិស្រុក។
ផ្ទះបុរាណធំបំផុត ស្អាតបំផុតនៅក្នុងភូមិ មានអាយុកាលប្រហែលជិត២០០ឆ្នាំ ជាផ្ទះបងប្អូនលោកង្វៀន ឌិញស៊ូវ (Nguyen Dinh Suu)។ ឮថាបានសាងសង់មុនឆ្នាំ១៩៧៥ ប្រធានាធិបតីសាយហ្គន ងោ ឌិញយេម (Ngo Dinh Diem) ធ្លាប់សួរទិញពីរលើក ប៉ុន្តែម្ចាស់ផ្ទះបដិសេដមិនលក់។
សាស្រ្តាចារ្យ ស្ថាបត្យករ ហ្វាង ដាវគិញ (Hoang Dao Kinh) លើកដំបូង ធ្វើដំណើរមកដល់ភូមិឡុកអៀន (Loc Yen) លោកមានចំណាប់អារម្មណ៍ថា៖ “ប្រសិនបើ មនុស្សមកដល់មូលដ្ឋាននេះ មកជាមួយនឹងភូមិនេះ គេនឹងស្គាល់បានភ្លាមនូវតំបន់ឆ្ងាយដាច់ស្រយាលនេះ នៅមានបែបផ្ទះដែលបានសាងសង់មុននេះរាប់រយឆ្នាំ អត្ថិភាពយ៉ាងប្រណីតទាំងរចនាសម្ពន្ធរហូតដល់ការតុបតែង ទាំងភាពចំណាស់នៃស្ថាបត្យកម្មផង ពិតជាគួរឱ្យភ្ញាក់ផ្អើល។ ប្រសិនបើយើងរក្សាបានភូមិឡុកអៀន (Loc Yen) យើងនឹងមានអាសយដ្ឋានទាក់ទាញទេសចរណ៍មួយ នៅតំបន់ដីពាក់កណ្តាលភ្នំនេះ៕
អត្ថបទ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង















