ប្រាសាទពោនគរ - ប្រជុំស្ថាបត្យកម្មសិល្បៈពិសេស
ជាអាសយដ្ឋានទេសចរណ៍ល្បីឈ្មោះនៅទីក្រុងញ៉ាត្រា ប្រាសាទពោនគរ ស្ថិតនៅលើខ្ពង់រាបស្រស់ស្អាតក្បែរទន្លេខៅស្លួតបូត។ ជាមួយនឹងស្ថាបត្យកម្មពិសេស និង សម្រស់បុរាណស្រស់ស្អាតដ៏អាថ៌កំបាំងនៃចេតភាព ធ្វើឱ្យប្រាសាទពោនគរ កាន់តែទាក់ទាញភ្ញៀវទេសចរ។
ប្រាសាទពោនគរ នៅមានឈ្មោះហៅផ្សេងទៀតគឺ Yang Po Inu Nagar ឬហៅថា Yang Po Ana Gar (Inu, Ana ក្នុងភាសាចម្ប៉ា អេដេ យ៉ារៃ តាមសព្ទដើមមានន័យថាម៉ែ)។ ប្រាសាទបានកសាងនៅអំឡុងសតវត្សរ៍ទី៨ រហូតដល់សតវត្សរ៍ទី១៣។ នេះជាសម័យកាលសាសនាហិណ្ឌូ (សាសនាឥណ្ឌា) កំពុងតែរីកចម្រើន រុងរឿងនៅប្រទេសចម្ប៉ាបុរាណ។
ប្រាសាទមានលក្ខណៈបែបវិហារបូជាមួយ ប្រកបដោយស្ថាបត្យកម្មប្រទេសចម្ប៉ាបុរាណ។ ប្រាសាទទាំងមូលរួមមាន៣ជាន់ រំលេចលក្ខណៈអត្តសញ្ញាណពិសេសនៃប្រាសាទវិហារ ដែលមានអាយុកាលរាប់សិបសតវត្សរ៍មកហើយ។ ជាន់ទ្វារប្រាសាទមកដល់សព្វថ្ងៃ បានបាក់បែកបាត់សូន្យ បន្សល់នៅតែស្លាក់ស្នាម សសរស្តម្ភ និងកាំជណ្ដើរសាងដោយថ្ម ឡើងទៅកាន់ជាន់កណ្តាល (ហៅថា Mandapa)។ Mandapa តាមភាសាចម្ប៉ាមានន័យថា អាស្រមស្មាធិ ជាទីកន្លែងសម្រាប់អ្នកធ្វើដំណើរឈប់សម្រាក និង ត្រៀមបម្រុងគ្រឿងសំណែន ថ្វាយបូជាព្រះនាងអាទិទេព។
ឈានដល់ជាន់ខ្ពស់បំផុត កំពូលប្រាសាទស្កឹមស្កៃ អស្ចា្យ កម្ពស់២៣ម៉ែត្រ រំលេចនៅចំពោះមុខអ្នក។ ប្រាសាទកសាងដោយថ្មឥដ្ឋ ភ្ជិតដំណរ មិនប្រើគ្រឿងផ្សារភ្ជិតអ្វីទាំងអស់។ ខាងក្នុងប្រាសាទបរិយាកាសលំហរហូតកំពូល ទ្វារប្រាសាទបែរមុខទៅទិសខាងកើត។ ជុំវិញប្រាសាទមានចំណុចលយ សសរទ្រ នៅចុងក្បាលសសរទ្រតែងបានបន្ទុំដោយក្បាច់រចនាផ្តែកោង។ ក្រៅពីនោះ ប្រាសាទមានរូបសំណាក និង ក្បាច់ចម្លាក់ដោយដីឥដ្ឋជាច្រើន ក្នុងនោះមានរូបអប្សរា សត្វទាំងពួងដូចជា៖ ប្រើស ក្ងាន់លឿង សត្វតោ ជាពិសេសមានទាំងរូបសំណាកអាទិទេពប៉ូណាហ្គា និង អាទិទេព Tenexa។
ប្រាសាទបានកសាងមាន៣ជាន់ ជាន់នីមួយៗមានទ្វារ រូបសំណាកអាទិទេព និង រូបសត្វទេពសាងដោយថ្ម។ ប្រាសាទចម្បង (ហៅថាប្រាសាទបូជាប៉ូណាហ្គា) ប្រាសាទកណ្តាល (ហៅថាប្រាសាទលោក) ប្រាសាទទិសខាងកើត (ហៅថាប្រាសាទចំណាស់) ប្រាសាទទិសពាយព្យ (ហៅថាប្រាសាទមីង ប្រាសាទពូ)។
នៅទីនេះ លេចធ្លោបំផុត គឺប្រាសាទពោនគរ មាន៣ជាន់ តំណាងឱ្យរូបសម្រស់ សិល្បៈ និងការច្នៃប្រតិដ្ឋ ខាងក្នុងមានរូបសំណាកអាទិទេព មានកម្ពស់២,៦ម៉ែត្រ សាងដោយថ្មម៉ាប់ពណ៌ខ្មៅ អង្គុយលើផែនថ្មផ្កាឈូកដោយស្ញប់ស្ញែង ផ្នែកខ្នងនឹងផែនថ្មធំរាងស្លឹកពោធិ៍។ នេះជាស្នាដៃឯក ខាងក្បាច់ចម្លាក់របស់ជនជាតិចម្ប៉ា ជាការគួបផ្សំរវាងបច្ចេកទេសចម្លាក់លឹប និងចម្លាក់លយ។ ប្រាសាទដទៃទៀត បូជាព្រះសិវៈ ព្រះ Sanhaka និងព្រះគណេស។
ខាងក្នុងប្រាសាទ គឺរូបសំណាកព្រះនាងអាទិទេពកម្ពស់២,៦ម៉ែត្រ សាងដោយថ្មម៉ាប់ពណ៌ខ្មៅ អង្គុយលើផែនថ្មធំរាងផ្កាឈូក ផ្អែកខ្នងនឹងផែនថ្មរាងស្លឹកពោធិ៍។ អាចនិយាយបានថា ប្រាសាទដូចជាស្នាដៃឯកមួយ ខាងក្បាច់ចម្លាក់ នាសម័យកាលរុងរឿងកំពូល នៃប្រទេសចម្ប៉ាបុរាណ។
ទៅទិសខាងត្បូងប្រហែល២០ម៉ែត្រ មានប្រាសាទតូចមួយ កម្ពស់ប្រហែល១២ម៉ែត្រ បូជាព្រះសិវៈ ជាព្រះអាទិទេពមួយអង្គ នៃព្រះអាទិទេពកំពូលទាំង៣អង្គ នៃសាសនាឥណ្ឌា។ កៀកក្បែរមានប្រាសាទមួយតូចជាង ខាងក្នុងតម្កល់តែដុំថ្មលិង្គ បូជាព្រះគណេស ខ្លួនមនុស្សក្បាលដំរី ជាបុត្រារបស់ព្រះសិវៈ។ ប្រាសាទទាំង៣មានលក្ខណៈអត្តសញ្ញាណពិសេសរបស់ជនជាតិចម្ប៉ា ទាក់ទាញភ្ញៀវទេសចរគ្រប់ទិសទី នាំគ្នាមកគយគន់ និង លេងកម្សាន្ត។
ប្រាសាទពោនគរ ជាសមទ្ធិផលគំរូលេចធ្លោបំផុត ខាងសិល្បៈកសាងស្ថាបត្យកម្ម ទទួលឥទ្ធិពលធំចេញពីសាសានាហិណ្ឌូ ចំពោះជនជាតិចម្ប៉ា ហើយក្រោយមកជាជនជាតិវៀតណាម៕
អត្ថបទ និង រូបថត៖ ថុងហាយ
ប្រែសម្រួល៖ រីកើង