បាវមិញ (Bao Minh) - ផ្សព្វផ្សាយរសជាតិនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម

បាវមិញ (Bao Minh) - ផ្សព្វផ្សាយរសជាតិនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម

ឆ្លងកាត់រយៈពេលជាងបីទសវត្សរ៍នៃការបង្កើត និងអភិវឌ្ឍ ម៉ាកយីហោនំ ដំណាប់ និងស្ករគ្រាប់ បាវមិញ (Bao Minh) បានក្លាយជាផ្នែកមួយដ៏ធ្លាប់ស្គាល់ ក្នុងវប្បធម៌បុណ្យចូលឆ្នាំថ្មីប្រពៃណី វៀតណាម (បុណ្យតេត)។ ដោយផ្អែកលើតម្លៃដែលទទួលមរតកពីការធ្វើបង្អែមប្រពៃណី ក្រុមហ៊ុន បាវមិញ (Bao Minh) តែងតែព្យាយាម រក្សានូវរសជាតិប្រពៃណីយ៉ាងខ្ជាប់ខ្ជួន ព្រមទាំងកំពុងផ្លាស់ប្តូរថ្មីជាបណ្តើរៗ ដើម្បីនាំយកផលិតផល ដែលពោរពេញដោយអត្តសញ្ញាណនូវម្ហូបអាហារវៀតណាម ឱ្យកាន់តែខិតជិតទៅដល់អ្នកប្រើប្រាស់ក្នុងស្រុក និងមិត្តភក្តិអន្តរជាតិ​។

ផលិតផលរបស់ក្រុមហ៊ុនភាគហ៊ុននំ ដំណាប់ និងស្ករគ្រាប់ បាវមិញ (Bao Minh) ផ្នែកមួយដ៏ធ្លាប់ស្គាល់ សម្រាប់​គ្រួសារជាច្រើនក្រុម ក្នុងឱកាសទទួលបុណ្យតេតមកដល់។ រូបថត៖ឯកសារបស់
ក្រុមហ៊ុន បាវមិញ 

ផលិតផលបង្អែមរបស់ក្រុមហ៊ុន បាវមិញ (Bao Minh)  ដែលបម្រើអ្នកប្រើប្រាស់ ក្នុងអំឡុងពេលបុណ្យតេត។ រូបថត៖ ឯកសារបស់ក្រុមហ៊ុន បាវមិញ 

 

រឿងរ៉ាវរបស់ បាវមិញ (Bao Minh) មិនមែនចាប់ផ្តើមពីផែនការអាជីវកម្មដ៏ស្ងួតនោះទេ ប៉ុន្តែវាចាប់ផ្តើមចេញពីអនុស្សាវរីយ៍ដ៏ផ្អែមល្ហែម ក្នុងតំបន់ផ្លូវ​បុរាណនៃរដ្ឋធានី ហាណូយ​ (Ha Noi)។ អគ្គនាយិកា លោកស្រី ង ធិទិញ (Ngo Thi Tinh) តែងតែរំលឹកអំពី របរធ្វើនំ ដែល​ចាត់​ទុកជា "និស្ស័យដែលបានកំណត់ទុកជាមុន"។ កើតក្នុងគ្រួសារដែល​មានប្រពៃណីធ្វើនំ និងស្ករគ្រាប់ តាំងពីសម័យ​អាណានិគម​​បារាំង លោកស្រីបានធំដឹងក្តីឡើងជាមួយក្លិនឈ្ងុយនៃអំបុកស្រូវ​ថ្មី , សណ្តែកខៀវ និងស្ករក្រាម ដែលជាគ្រឿងផ្សំផ្សារភ្ជាប់ជាមួយបុណ្យចូលឆ្នាំប្រពៃណី។ ជាង ៣៥ ឆ្នាំមុន ចេញពីមូលដ្ឋានផលិតកម្មតូចតាច ម៉ាក់យីហោ បាវមិញ (Bao Minh) បានបោះជំហានម្តងមួយៗ ដើម្បីទាក់ទាញអ្នកប្រើប្រាស់ តាមរយៈការយកចិត្តទុកដាក់ខ្ពស់ និងរូបមន្តអាថ៌កំបាំង ដែលបានចម្រាញ់ចេញពីច្រើនជំនាន់។

ក្រុមហ៊ុន បាវមិញ (Bao Minh) បាន​វិនិយោគ​លើខ្សែសង្វាក់ផលិតកម្មទំនើប និងបិទ​ជិតគ្នា ដើម្បីបង្កើន​ទន្និផល និង​គុណភាពផលិតផល។

ចំពោះលោកស្រី ទិញ (Tinh) នំធ្វើពីអំបុកស្រូវថ្មី នំចា (cha - នំធ្វើពីម្សៅ មាន​ស្នូល​គឺខ្លាញ់ជ្រូកលាយនឹងស្លឹកក្រូចឆ្មាដែលហាន់ជាសរសៃ ហើយ​យកទៅអាំងឲ្យស្រួយ) ឬស្ករសណ្តែតដីនីមួយៗ មិនត្រឹមតែជាផលិតផលពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការរួមបញ្ចូលគ្នានៃវប្បធម៌គ្រួសារ ដែលជាគ្រឹះដ៏សំខាន់ក្នុងការបង្កើតអត្តសញ្ញាណម៉ាកយីហោ។ មរតកនេះដែលបានជួយឱ្យម៉ាក់យីហោ បាវមិញ (Bao Minh) កសាងបាន "ទុនទុកចិត្ត" យ៉ាងរឹងមាំ បង្កើតនូវភាពខុសប្លែកពីផលិតផលឧស្សាហកម្មទូទៅ ដែលខ្វះនូវការផ្សារភ្ជាប់ផ្នែកអារម្មណ៍។

ចំណុចពិសេស ដែលបង្កើតបានឋានៈរបស់ម៉ាក់យីហោ បាវមិញ (Bao Minh) គឺសមត្ថភាពនៃការសម្របសម្រួលរវាងសិប្បកម្មប្រពៃណី និងការផលិតតាមទ្រង់ទ្រាយធំ។ 

ខ្សែសង្វាក់ផលិតនំសណ្តែតបាយស្រស់របស់ បាវមិញ (Bao Minh) 

 

ទស្សនៈដែលថា "ប្រពៃណីបើគ្មានការច្នៃប្រឌិតថ្មីនឹងក្លាយជាភាពហួសសម័យ" បានជំរុញឱ្យក្រុមហ៊ុននេះសម្រេចចិត្តជ្រើសរើសបច្ចេកវិទ្យាជាកូនសោរសម្រាប់ការអភិវឌ្ឍ។

ក្រុមហ៊ុន បាវមិញ (Bao Minh) បានវិនិយោគលើប្រព័ន្ធរោងចក្រទំនើប ដែលមានផ្ទៃដីរាប់ពាន់ម៉ែត្រការ៉េ នៅរដ្ឋធានីហាណូយ និងទីក្រុងហូជីមិញ ដោយអនុវត្តបច្ចេកទេសវិទ្យាសាស្ត្រជឿនលឿនក្នុងគ្រប់ដំណាក់កាលផលិតកម្ម។

ផលិតផលដំណាប់ ក្នុង​ដំណាក់កាល​វេចខ្ចប់។ រូបថត៖ ថាញ់យ៉ាង / VNP

អាស្រ័យហេតុនេះ បញ្ហាប្រឈមធំបំផុតនៃនំប្រពៃណី គឺអនាម័យ សុវត្ថិភាពម្ហូបអាហារ និងកាលបរិច្ឆេទប្រើប្រាស់ ត្រូវបានដោះស្រាយ។ ចេញពីនំធ្វើ​ពីអំបុក​ស្រូវថ្មីដ៏ស្រស់ ដែលរក្សាទុកបានត្រឹមតែប៉ុន្មានថ្ងៃ បច្ចុប្បន្នផលិតផលនេះរបស់ បាវមិញ (Bao Minh) អាចពន្យារពេលប្រើប្រាស់បានយូរជាង ប៉ុន្តែនៅតែរក្សាបាននូវភាពទន់ស្វិត រសជាតិផ្អែមស្រទន់ និងក្លិនឈ្ងុយឆ្ងាញ់។ ក្រុមហ៊ុននេះប្តេជ្ញាមិនប្រើប្រាស់សារធាតុពណ៌ ឬសារធាតុបន្ថែមឧស្សាហកម្ម ដោយជ្រើសរើសតែគ្រឿងផ្សំធម្មជាតិសុទ្ធសាធ ដូចជាអំបុកស្រូវថ្មីស្រស់ សណ្តែតខៀវសុទ្ធសាធ។ ការរួមបញ្ចូលគ្នារវាង "ព្រលឹងជនបទ" និងបទដ្ឋានទំនើប បានបង្កើតអត្ថប្រយោជន៍ប្រកួតប្រជែង ប្រកបដោយចីរភាព សម្រាប់ម៉ាកសយីហោនេះ។

មិនបញ្ឈប់ត្រឹមកម្រិតគុណភាពផលិតផលប៉ុណ្ណោះទេ ក្រុមហ៊ុន បាវមិញ (Bao Minh) នៅតែបន្តអនុវត្តយុទ្ធសាស្ត្រកំណត់ទីតាំងម៉ាកយីហោយ៉ាងច្បាស់លាស់។ រាល់កាដូជនបទដែលធ្លាប់តែស្គាល់ ត្រូវបានលើកកម្ពស់ឱ្យក្លាយជា "វត្ថុអនុស្សាវរីយ៍វប្បធម៌" ដែលសមស្របនឹងលំហទំនើប និងតម្រូវ​ការ​ជូន​ជា​កាដូ។ អាស្រ័យហេតុនេះ ផលិតផលរបស់ក្រុមហ៊ុន​នេះ មានវត្តមាននៅក្នុងប្រព័ន្ធផ្សារទំនើបធំៗជាច្រើន ដូចជា Big C, AEON, LotteMart និងបានក្លាយជាជម្រើសដ៏ពេញនិយម ក្នុងព្រឹត្តិការណ៍វប្បធម៌ ពិធីមង្គលការ និងសកម្មភាពការទូត។

ភ្ញៀវមកទស្សនា​ការតាំងពិព័រណ៍ និង​ស្វែងយល់នូវផលិតផលរបស់ក្រុមហ៊ុន បាវមិញ ។រូបថត៖ ថាញ់យ៉ាង / VNP

ប្រជាជន​ជ្រើសរើសផលិតផលរបស់ក្រុមហ៊ុនបាវមិញ ។ រូបថត៖ ថាញ់យ៉ាង / VNP

ព្រឹត្តិការណ៍សំខាន់មួយ ក្នុងដំណើរការធ្វើសមាហរណកម្ម គឺការដែលក្រុមហ៊ុន បាវមិញ (Bao Minh) បាននាំចេញទំនិញដំបូងបង្អស់ ទៅកាន់ទីផ្សារអាមេរិកខាងជើង នៅចុងឆ្នាំ ២០២៤ និងដើមឆ្នាំ ២០២៥។ រូបភាពនៃនំធ្វើ​ពី​អំបុកស្រូវ​ថ្មី  នំធ្វើពីម្សៅដំឡូងមីស្នូលសណ្តែតខៀវ (នំភូធេ (phu the)) នំចា (cha) បានមានវត្តមាន ក្នុងមហោស្រពម្ហូបអាហារអន្តរជាតិ ដែលបានរួមចំណែកបញ្ជាក់ពីសមត្ថភាពរបស់សហគ្រាសវៀតណាម។ ការដែលមានផលិតផលចំនួន ៦ ទទួលបានវិញ្ញាបនបត្រ OCOP ផ្កាយ ៤ និងកំពុងឆ្ពោះទៅរកផ្កាយ ៥ ក៏បានបើកឱកាសឱ្យក្រុមហ៊ុន បាវមិញ (Bao Minh) នាំចេញទៅកាន់ទីផ្សារ ដែលពិបាកៗ ដូចជា ជប៉ុន តៃវ៉ាន់ (ចិន) ចិន និងអឺរ៉ុប ផងដែរ។

ផលិតផលរបស់ក្រុមហ៊ុនភាគហ៊ុននំ ដំណាប់ និងស្ករគ្រាប់ បាវមិញ (Bao Minh) ផ្នែកមួយដ៏ធ្លាប់ស្គាល់ សម្រាប់​គ្រួសារជាច្រើនក្រុម ក្នុងឱកាសទទួលបុណ្យតេតមកដល់។ រូបថត៖ឯកសារបស់ក្រុមហ៊ុន បាវមិញ 

ផលិតផលរបស់ក្រុមហ៊ុនភាគហ៊ុននំ ដំណាប់ និងស្ករគ្រាប់ បាវមិញ (Bao Minh) ផ្នែកមួយដ៏ធ្លាប់ស្គាល់ សម្រាប់​គ្រួសារជាច្រើនក្រុម ក្នុងឱកាសទទួលបុណ្យតេតមកដល់។ រូបថត៖ឯកសារបស់ក្រុមហ៊ុន បាវមិញ 

 

ស្មារតី "ពាក់អាវថ្មី" សម្រាប់មរតក ត្រូវបានបង្ហាញយ៉ាងច្បាស់ តាមរយៈការរចនាវេចខ្ចប់ ជាពិសេសនៅក្នុងឈុតកាដូ សម្រាប់បុណ្យតេត។ ទន្ទឹមនឹងនំប្រពៃណី ដំណាប់បុណ្យតេត ធ្វើពីគ្រឿងផ្សំធម្មជាតិដូចជា ត្រឡាច គ្រាប់ឈូក, ដូង, ខ្ញី, សណ្តែកដី... ត្រូវបានរចនាជាឈុតកាដូជាច្រើនប្រភេទ ដែលមានន័យថា ការជួបជុំគ្រួសារ សិរីសួស្ដី និងលាភសក្ការៈ ស័ក្តិសមជាកាដូក្នុងអំឡុងពេលបុណ្យតេតប្រពៃណី។

យោងតាម​លោកស្រី ទិញ (Tinh) ជារៀងរាល់បុណ្យតេត ក្រុមហ៊ុន បាវមិញ (Bao Minh) តែងតែដំណើរការអស់ពីសមត្ថភាព ដោយផ្គត់ផ្គង់ផលិតផលរាប់រយតោន ទៅកាន់ទីផ្សារ ផលិតកម្មលើខ្សែសង្វាក់ទំនើប និងគោរពតាមបទដ្ឋានសុវត្ថិភាពម្ហូបអាហារយ៉ាងតឹងរ៉ឹងបំផុត។ សម្រាប់ក្រុមហ៊ុននេះ  ការរក្សានំនិងស្ករគ្រាប់ប្រពៃណី មិនត្រឹមតែជាប្រៀបខ្លាំងនៃអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏នេះជាវិធីរក្សាទុកនូវអនុស្សាវរីយ៍នៃបុណ្យតេតវៀតណាម ទោះ​បីជានៅទីណាក៏ដោយ អ្នកប្រើប្រាស់នៅតែអាចទទួលបាននូវរសជាតិស្រុកកំណើតយ៉ាងពេញលេញ៕

អត្ថបទ៖ ថាវវី - រូបថត៖ ឯកសាររបស់ បាវមិញ និងថាញយ៉ាង / VNP   ប្រែសម្រួលដោយង្វៀនយ៉ាង


Top