បាយអង្ករសំរូប ឆ្អឹងជំនីគោវេចស្លឹកឈូក

បាយអង្ករសំរូប ឆ្អឹងជំនីគោវេចស្លឹកឈូក

 

"បាយអង្ករសំរូប ឆ្អឹងជំនីរគោវេចស្លឹកឈូកចម្អិនយឺតៗ" មុខម្ហូបនេះមិនត្រឹមតែជាការរួមផ្សំនៃគ្រឿងផ្សំស្រស់ៗ ប៉ុណ្ណោះទេ ថែមទាំងនេះជារឿងនូវភាពច្នៃប្រតិដ្ឋផងដែរ នៅពេលដែលភាពថ្លៃថ្នូរនៃម្ហូប ហ្វេ (Hue) គួបផ្សំជាមួយនឹងបច្ចេកទេសចម្អិនម្ហូបបែបទំនើបនៃលោកខាងលិច។

ដំណាំឈូកត្រូវបានដាំដុះយ៉ាងទូលំទូលាយ នៅប្រទេសវៀតណាម ហើយជាគ្រឿងផ្សំសម្រាប់ការធ្វើមុខម្ហូបប្លែកៗជាច្រើន​។

បាយអង្ករសំរូប ឆ្អឹងជំនីរគោវេចស្លឹកឈូកមិនមែនជាមុខម្ហូបពេញនិយមក្នុងអាហារគ្រួសារនោះទេ ប៉ុន្តែនេះជាមុខម្ហូប ដែលត្រូវបានរៀបចំយ៉ាងម៉ត់ចត់ ទាមទារការយល់ដឹងស៊ីជម្រៅអំពីគ្រឿងផ្សំ និងបច្ចេកទេស។ ម្ហូបនេះគឺជាការលាយបញ្ចូលគ្នានៃគ្រឿងផ្សំសំខាន់ចំនួនបី ហើយគ្រឿងផ្សំនីមួយៗមានភាពខុសប្លែកពីគ្នាដាច់ដោយឡែក

គ្រឿងផ្សំសម្រាប់ "បាយអង្ករសំរូប ឆ្អឹងជំនីគោវេចស្លឹកឈូក" ត្រូវតែជាស្រស់

ដំបូងអង្ករសំរូប គឺជាប្រភេទអង្ករនៅទាំងកន្ទក់​ ​សម្បូរជាតិសរសៃ និងសារធាតុចិញ្ចឹមជាងអង្ករសធម្មតា។ គ្រាប់អង្ករសំរូបនៅពេលចម្អិនគឺទន់ និងរសជាតិពិសេស។ បាយមិនត្រឹមតែជាអង្ករដាំឲ្យឆ្អិនធម្មតានោះទេ ប៉ុន្តែថែមទាំងប្រឡក់ទឹកស៊ីអ៊ីវជប៉ុន ទឹកម្ទេស និងល្ងសបានកិន ដែលនាំមកនូវរសជាតិសម្បូរបែប និងក្លិនឈ្ងុយឆ្ងាញ់។

គ្រឿងផ្សំទីពីរគឺស្លឹឈូក។ យកការបំផុសគំនិតពីរបៀបដាំបាយដែលវេចខ្ចប់ក្នុងស្លឹកឈូកនៃតំបន់ហ្វេ (Hue) ស្លឹកឈូកមិនត្រឹមតែប្រើសម្រាប់ការវេចខ្ចប់ប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យគ្រាប់អង្ករមានក្លិនក្រអូប ទៀតផង។ ក្លិនឈូកធ្វើឱ្យម្ហូបមានភាពប្រណិត ទន់ភ្លន់ មានតុល្យភាពជាមួយរសជាតិដ៏សម្បូរបែបនៃស្នូលខាងក្នុង។


គ្រឿងផ្សំទីពីរគឺស្លឹឈូក។ យកការបំផុសគំនិតពីរបៀបដាំបាយ ​ដែលវេចខ្ចប់ក្នុងស្លឹកឈូកនៃតំបន់ហ្វេ (Hue) ស្លឹកឈូកមិនត្រឹមតែប្រើសម្រាប់ការវេចខ្ចប់ប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យគ្រាប់អង្ករមានក្លិនក្រអូប ទៀតផង។ ក្លិនឈូកធ្វើឱ្យម្ហូបមានភាពប្រណិត ទន់ភ្លន់ មានតុល្យភាពជាមួយរសជាតិដ៏សម្បូរបែបនៃស្នូលខាងក្នុង។


បន្ទាប់ពីអាំងជា​បឋម  ឆ្អឹងជំនីរត្រូវបានកាត់ជាចំណិតល្មម

គ្រឿងផ្សំត្រូវវេចស្លឹកឈូក ​​ហើយ​​យកទៅចំហុយឱ្យលាយរសជាតិចូលគ្នា

 

ហើយព្រលឹងនៃម្ហូបនេះគឺស្នូលឆ្អឹងជំនីគោ ដែលចម្អិនយឺតៗ។ នេះគឺជាផ្នែកដែលការច្នៃប្រតិដ្ឋរបស់ចុងភៅត្រូវបានបង្ហាញយ៉ាងច្បាស់បំផុត។ ជំនួសឱ្យការប្រើវិធីស្ងោរធម្មតា ឆ្អឹងជំនីរគោត្រូវបានប្រឡាក់ជាមួយទឹកស៊ីអ៊ីវជប៉ុន ទឹកម្ទេស ល្ងស បានកិនស្រេច ហើយដាក់ចូលទៅក្នុងថង់ឥតខ្យល់។ បន្ទាប់មក ​យកថង់ឆ្អឹងជំនីរគោដាក់ចូលក្នុងឆ្នាំងទឹក ​ដែលមានសីតុណ្ហភាព ៥៧ អង្សាសេ ហើយចម្អិនរយៈពេល ៤ម៉ោង។
គ្រឿងផ្សំសម្រាប់ "បាយអង្ករសំរូប ឆ្អឹងជំនីគោវេចស្លឹកឈូក​"

"បាយអង្ករសំរូប ឆ្អឹងជំនីគោវេចស្លឹកឈូក" គឺជាការបង្ហាញយ៉ាងច្បាស់ អំពីការអភិវឌ្ឍម្ហូបវៀតណាមក្នុងបរិបទសកលភាវូបនីយកម្ម។ នោះមិនត្រឹមតែជាមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងជាសាច់រឿងអំពីការផ្លាស់ប្តូរការគួរផ្សំរវាង វប្បធម៌ រវាងលក្ខណៈប្រពៃណី និងបច្ចេកទេសទំនើបប្រកបដោយប៉ិនប្រសប់៕

 

អត្ថបទ និងរូបថត៖ ថាញយ៉ាង / VNP ប្រែសម្រួល​ដោយង្វៀន​យ៉ាង

 


Top