បណ្ដា “អាសយដ្ឋានក្រហម” ពោរពេញទៅដោយមនោសញ្ចេតនារវាងកងទ័ព និងប្រជាជន

បណ្ដា “អាសយដ្ឋានក្រហម” ពោរពេញទៅដោយមនោសញ្ចេតនារវាងកងទ័ព និងប្រជាជន

ក្នុងអំឡុងពេលកន្លងទៅ ខេត្ត​មួយ​ចំនួន​ដូចជា ហៀន​បាយ (Yen Bai) ឡាវ​កាយ (Lao Cai) ឡាយ​ចូវ (Lai Chau) ​ក្វាង​នីញ (Quang Ninh) ហាយ​ផុង (Hai Phong) ក្វាង​ប៊ិញ (Quang Binh) ងេអាន (Nghe An)... បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយគ្រោះធម្មជាតិ និងទឹកជំនន់។ ដើម្បីកាត់បន្ថយការខូចខាត និងជួយប្រជាពលរដ្ឋក្នុងគ្រាលំបាក​នេះ កម្លាំងយោធាបានឆ្លងកាត់​ឧបសគ្គជាច្រើន ហ៊ានប្រឈមមុខនឹងការលំបាក និងគ្រោះថ្នាក់ ហើយបានត្រៀមខ្លួនរួចជាស្រេច​ ដើម្បីជ្រមុជខ្លួនក្នុងទឹកជំនន់ បន្លាស់ទីលំនៅ​របស់​ប្រជាពល​រដ្ឋ និងទ្រព្យសម្បត្តិទៅកាន់ទីតាំងសុវត្ថិភាព ព្យាបាលអ្នករបួស ស្វែងរកជនរងគ្រោះ។ ក្នុង​ស្ថាន​ភាព​លំបាក​ និង​គ្រោះ​ថ្នាក់​នេះ កាន់តែបំភ្លឺឡើង និងឲ្យពណ៌បន្ថែមនូវរូបភាព "កងទ័ពអ៊ំហូ" ក្នុងបេះដូងរបស់ប្រជាជន។

គិតចាប់ពីខែមិថុនា ដល់ខែកញ្ញា ឆ្នាំ២០២៤ វៀតណាមបានរងផលប៉ះពាល់ដោយព្យុះចំនួន ៣ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់​ជាច្រើនលើក បង្កឲ្យមានទឹកជំនន់ធ្ងន់ធ្ងរ និងការបាក់ដី បណ្តាលឲ្យមនុស្សជាច្រើននាក់ស្លាប់ ខូចខាតទ្រព្យសម្បត្តិរបស់រដ្ឋ និងប្រជាជន​។ តំបន់កើតមានទឹកជំនន់និង​បាក់​ដីជាច្រើន ដូចជា ដៀនបៀន (Dien Bien) ហាយ៉ាង (Ha Giang) សើន​ឡា (Son La) អៀន​បាយ (Yen Bai) ឡាវ​កាយ (Lao Cai) ភូថ (Phu Tho)... ទ្រព្យសម្បត្តិ និងផ្ទះរបស់ប្រជាជនជាច្រើនត្រូវបានសន្សំអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីសាងសង់ ឬសំណង់របស់​រដ្ឋត្រូវបានវិនិយោគរាប់លាន​ដុង ដើម្បីបម្រើសហគមន៍ ប៉ុន្តែគ្រាន់តែមួយភ្លេតប៉ុណ្ណោះ អ្វីៗទាំងអស់ត្រូវបានកំទេចដោយថ្ម និងទឹកជំនន់។

កងទ័ពការពារព្រំដែនខេត្ត ក្វាងទ្រី (Quang Tri) បានជួយអ្នកនេសាអូសទូកនេសាទដែលជាប់គាំង។ រូបថត៖ VNA ផ្សាយ

នៅពេលដែលព្យុះលេខបីបានកើតឡើង ឥទ្ធិពលបណ្តាលឱ្យមានទឹកជំនន់ភ្លាម ទឹកលិច និងការបាក់ដី បំផ្លាញភូមិឋានជាច្រើននៅក្នុង​បណ្តាខេត្តនៃភាគខាងជើង។ ជាពិសេសទឹកជំនន់​លើ​ទន្លេ​ហុង (Hong) ​ដែល​ហក់​ឡើង​ខ្លាំង និង​ហូរ​ខ្លាំង បណ្ដាលឲ្យ​បាក់សរស​រស្ពាន​ផុង​ចូវ (Phong Chau) (ខេត្ត ភូថូ) (Phu Tho)  ចំនួន ​២ ​ នាំ​ឱ្យ​ខូចខាត​​ដល់អាយុជីវិតប្រជាពលរដ្ឋ និង​​ទ្រព្យសម្បត្តិ បង្កើតក្ដីទុក្ខព្រួយដល់គ្រួសារជាច្រើន។ ត្រឹមតែ ១៥ នាទីក្រោយការកើតហេតុ លោកឧត្តមសេនីយ៍ទោ ផាម ​ហ៊ុងចឿង (Pham Hong Chuong) មេបញ្ជាការយោធភូមិ មានវត្តមានទាន់ពេល​វេលា ដើម្បីដឹកនាំកងពលវិស្វករតូចលេខ ៥៤៣ បញ្ជាការដ្ឋានយោធាខេត្ត (ខេត្ត ភូថូ) (Phu Tho)  ប្រមូលកម្លាំង និងមធ្យោបាយចូលរួមក្នុង​ការជួយសង្គ្រោះអ្នក​របួស ហើយសម្របសម្រួលផែនការដំឡើងស្ពានសាឡាងបណ្តោះអាសន្ន ដើម្បីជួយដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ជាពិសេសនៅព្រឹកព្រលឹមថ្ងៃទី១០ ខែកញ្ញា ទឹកជំនន់បាន​វាយ​លុកភូមិ នូ (Nu) ស្រុក បាវអៀន (Bao Yen) ខេត្ត ឡាវកាយ (Lao Cai) បានធ្វើឱ្យផ្ទះចំនួន ៣៣ ខ្នង និងកប់នៅក្រោមដី ៤០ ក្រុមគ្រួសារ មនុស្សចំនួន ៦០ នាក់បានស្លាប់ និង ៧ នាក់កំពុងបាត់ខ្លួន។ បន្ទាប់ពីគ្រោះមហន្តរាយបានកើតឡើង មនុស្សជាង ៦៥០ នាក់ រួមទាំងទាហាននៃយោធភូមិភាគទី ២ កងទ័ពការពារព្រំដែន អង្គភាពចិញ្ចឹមឆ្កែប៉ូលីស ប៉ូលិស និងកងកម្លាំងសេនាជនក្នុងតំបន់ត្រូវបានប្រមូល ដើម្បីស្វែងរក និងជួយសង្គ្រោះជន​រង​គ្រោះ។ បន្ទាប់ពីបញ្ចប់ការងារជួយសង្គ្រោះ នៅភូមិ នូ (Nu) អង្គភាពលេខ ១២ នៃអគ្គក្រុមហ៊ុនកសាង ទ្រឿង​សើន (Truong Son) (ក្រសួងការពារប្រទេស) កំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការកសាងទីលំនៅថ្មីនៃភូមិ នូ (Nu) ស្រុក បាវអៀន (Bao Yen) ខេត្ត ឡាវកាយ (Lao Cai) នឹងបញ្ចប់មុនថ្ងៃទី ៣១ ខែធ្នូ។ 

ដូចជាការប្តេជ្ញាចិត្តពីមុនរបស់លោកនាយឧត្តមសេនីយ៍ ផាន​ វ៉ាន់​យ៉ាង (Phan Van Giang) រដ្ឋមន្ត្រីក្រសួងការពារប្រទេស - កាលពីថ្ងៃទី ១៥ ខែតុលា អង្គភាព​លេខ ១២ បានបញ្ចប់ការដំឡើង និងសាងសង់ផ្ទះដំបូង និងបានបញ្ចប់ការប្រក់ដំបូលផ្ទះខ្ពស់​ពីដី នៅថ្ងៃទី ២២ ខែតុលា - ១ ខែពេញ បន្ទាប់ពីគណៈកម្មាធិការប្រជាជនខេត្ត ឡាវកាយ (Lao Cai) និងស្ថានីយ៍ទូរទស្សន៍វៀតណាមបានរៀបចំពិធីបើកការដ្ឋានសាងសង់តំបន់លំនៅថ្មីនេះ។

នៅភូមិ នូ (Nu) យើងបានប្រមូល​កងទ័ពជិត ២០០ នាក់ ជាមួយនឹងឧបករណ៍ជំនាញជាច្រើន ធ្វើការទាំងយប់ទាំងថ្ងៃ មិនថាក្ដៅ ឬភ្លៀង ដោយមានបំណងចង់បំពេញភារកិច្ច និងសម្រេច​ការសន្យាជាមួយថ្នាក់ដឹកនាំក្រសួងការពារប្រទេស អាជ្ញាធរខេត្ត ឡាវ​កាយ (Lao Cai) និងជាពិសេសគឺជាមួយប្រជាជនភូមិ (Nu) - ដែលជាជនទទួលរងការបាត់បង់ និងការឈឺចាប់ជាច្រើន បន្ទាប់ពីព្យុះ និងទឹកជំនន់" លោកឧត្តមសេនីយ៍ត្រី ង្វៀន​ ហ៊ឹវង៉ុក (Nguyen Huu Ngoc) - មេបញ្ជាការអង្គភាពលេខ ១២ បានចែករំលែក។

ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិតឯកបុគ្គល លេខ ៧២ កងពលលេខ ១៥ (ក្រសួងការពារប្រទេស) បានប្រមូល​ឡានដឹកទឹកដោយមិនគិតថ្លៃ ដើម្បីផ្គត់ផ្គង់ដល់គ្រួសាររាប់រយនៅភូមិ ឌឹក​ហ៊ឹង (Duc Hung) និងភូមិ សើន (Son) ឃុំ អៀណាន (Ia Nan) ស្រុក ឌឹក​កើ (Duc Co) ខេត្ត យ៉ាឡាយ (Gia Lai) ក្នុងរដូវប្រាំង។ រូបថត៖ VNA ផ្សាយ

នៅចុងខែកញ្ញាឆ្នាំ ២០២៤ ប្រជាជននៅស្រុក ត្រឹន​អៀន (Tran Yen) និងទីក្រុង អៀន​បាយ (Yen Bai) (ខេត្ត អៀន​បាយ (Yen Bai)) បានឈរនៅសងខាងផ្លូវ ដៃកាន់ទង់ជាតិ និងផ្កាស្វាគមន៍និង​ថ្លែង​អំរណគុណចំពោះទាហានដែលបានជួយប្រជាជនជំនះផលវិបាកនៃទឹកជំនន់។ "ជំនួយមិនចេះនឿយហត់ មិនថាក្ដៅ ឬភ្លៀង ពីអង្គភាពកងទ័ព​ដូចជា កងវរសេនាធំលេខ ១៤៨ កងពលធំលេខ ៣១៦ យោធភូមិភាគទី ២ កងពលតូចលេខ៥៤៣ យោធភូមិភាគទី២ កងពលធំលេខ ១២១ នៃបញ្ជាការដ្ឋានយោធាខេត្ត អៀន​បាយ (Yen Bai) កងជីវពលស្រុក ត្រាម​តាវ (Tram Tau) ជាមួយកម្មករចំនួន ៣០០០ នាក់ និងគ្រឿងម៉ាស៊ីនចដើម្បីជួយស្រុក ត្រឹន​អៀន (Tran Yen) ជម្នះការលំបាកដំបូងដែលបណ្តាលមកពីគ្រោះធម្មជាតិ - លោក ត្រឹន​ង៉ុក​ធឹ ( Tran Ngoc Thu) ប្រធាន គណៈកម្មាធិការប្រជាជនស្រុក ត្រឹន​អៀន (Tran Yen)  ខេត្ត អៀន​បាយ (Yen Bai) និយាយដោយ​រំភើបចិត្ត។

ដោយសារ​ឥទ្ធិពលនៃ​ព្យុះ​លេខ ​៣ ខេត្ត​ជាប់​មាត់សមុទ្រ​ភាគ​ខាងជើង និងភាគ​កណ្តាល​រង​ឥទ្ធិពល​ខ្លាំង កម្លាំង​យោធា​ក៏បាន​សហការ​ជាមួយ​ប្រជាពលរដ្ឋ ​ដើម្បី​រើ​ទ្រព្យសម្បត្តិ និង​នាំ​ប្រជាពលរដ្ឋ​ទៅ​កាន់ទី​សុវត្ថិភាព​។

នោះគឺជា អាសយដ្ឋានក្រហម” ពោរពេញ​ទៅដោយមនោសញ្ចេតនានៃកងទ័ពអ៊ំហូក្នុងសម័យសន្តិភាព​។/.

អត្ថបទ៖ កាសែតរូបភាពវៀតណាម - រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ប្រែសម្រួល​ដោយ​ង្វៀន​យ៉ាង


Top