បង្រៀនសិល្បៈឆុងតែវៀតណាមដល់ជនបរទេស
ថ្នាក់សិល្បៈ ឆុងតែដែលរៀបចំដោយ ទៀនធៀនត្រា (Tien Thien Tra) ត្រូវបានចាប់ផ្តើមដោយបំផុសគំនិតមួយ៖ តែបង្កប់ទៅដោយភាពល្អិតល្អន់នៃវប្បធម៌ម្ហូបវៀតណាម។ ដោយសារដើមតែ និងព្រៃតែត្រូវបានភ្ជាប់ជាមួយជីវភាពរស់នៅរបស់ប្រជាជនវៀតណាម តាំងពីយូរលង់ណាស់មកហើយ ចាប់តាំងពីពេលនោះមក ឧស្សាហកម្មផលិតតែបែបប្រពៃណីជាមួយនឹងម៉ាកយីហោរបស់វៀតណាមបានផ្សព្វ ផ្សាយដល់មិត្តភក្តិទូទាំងពិភពលោក។ ទោះជាយ៉ាងនេះក៏ដោយ មិនមែនគ្រប់គ្នាសុទ្ធតែចេះពីរបៀបឆុងតែឲ្យបានឆ្ងាញ់ របៀបទទួលទានទឹកតែវៀតណាមនោះទេ។ អ្វីៗ ទាំងនេះក៏បានសិក្សា និងមានចំណេះដឹង ដើម្បីស្វែងយល់ពីតែវៀតណាម។
លោកស្រី ផាមគៀវហ័រ (Pham Kieu Hoa) នាយិកាប្រតិបត្តិ និងជាអ្នកជំនាញតែរបស់ ទៀនធៀនត្រា (Tien Thien Tra) បាននិយាយថា “នៅប្រទេសវៀតណាម ដើមតែ Shan ទ្វៀន (Tuyet) ដុះនៅលើភ្នំមានកំពស់ជាង ១០០០ ម៉ែត្រ ដែលមានអាយុពី ១០០ ទៅ ៨០០ ឆ្នាំ។ ពីទីនោះ ជនជាតិ យ៉ាវ (Dao) និងជនជាតិថៃប្រមូលតែ ដើម្បីផលិតចេញប្រភេទតែដ៏មានតម្លៃ។ គេបានដឹងថា ផលិតផលតែទៀនធៀន (Tien Thien) ផលិតចេញពីត្រួតតែដែលគ្របដណ្តប់ដោយរោមព្រិលពណ៌ស ស្លឹកតែបៃតងមានពន្លឺពណ៌លឿង ដែលលាយឡំជាមួយពពក ភ្នំ ខ្យល់ និងតំបន់ព្រៃនៅវៀតណាមខាងជើង ដូច្នេះរសជាតិតែគឺបរិសុទ្ធណាស់។ តែវៀតណាមមានតម្លៃខ្លាំងណាស់ ព្រោះវាមានប្រភពដើមពីធម្មជាតិនៃតំបន់ភ្នំពាយ័ព្យ។ ពេលឆុងតែនិងទទួលទានទឹកតែគឺល្អណាស់សម្រាប់សុខភាព។
ថ្នាក់រៀនឆុងតែវៀតណាមសម្រាប់សហគមន៍ជនបរទេស និងភ្ញៀវអន្តរជាតិ នៅទៀនធៀនត្រា (Tien Thien Tra) បានចាប់ផ្តើមបើកនៅឆ្នាំ ២០២២ បានទាក់ទាញសិក្ខាកាមចូលរួមយ៉ាងច្រើនកុះករ។ មកដល់ ទៀនធៀនត្រា (Tien Thien Tra) ជនបរទេសរៀនអំពីរបៀបឆុងតែជាមួយគ្នា ស្វែងយល់ពីវប្បធម៌តែ Shan ទ្វៀន (Tuyet) និងផ្សព្វផ្សាយនូវសារដើម្បីការពារដើមតែរបស់វៀតណាម លើកតំកើងតម្លៃវប្បធម៌នៃសិល្បៈទទួលទានតែប្រពៃណីរបស់វៀតណាម។
ថ្នាក់រៀនសិល្បៈឆុងតែវៀតណាមត្រូវបានរៀបចំឡើងដោយ ទៀនធៀនត្រា (Tien Thien Tra) រួមមានវគ្គសិក្សាពីកម្រិតទាបដល់កម្រិតខ្ពស់។ ជាដំបូង ថ្នាក់ ត្រាខើយ (Tra Khoi) ជួយឱ្យអ្នកសិក្សាមានទស្សនៈត្រឹមត្រូវអំពីតែវៀតណាម និងដឹងពីប្រភពដើមនៃដើមតែ។ បន្ទាប់មកគឺ ថ្នាក់ ត្រាសើន (Tra Shan) ដែលមានជំនាញខាងរលាយនិងភ្លក់ទឹកតែបុរាណ។
តាមអតីតអ្នកការទូត លោក David Devin មកដល់ថ្នាក់ ត្រាខើយ (Tra Khoi) បានចែករំលែកថា៖ ខ្ញុំយល់ដឹងនូវភាពស្អិតស្អន់និងវប្បធម៌វៀតណាមពីរឿងពែងតែជាមួយមិត្តភក្តិ។ លោក David Devin បានចែករំលែកថា “ចាប់តាំងពីខ្ញុំធ្វើកា នៅក្រសួងការបរទេសសហរដ្ឋអាមេរិក ខ្ញុំបានធ្វើដំណើរទៅកាន់បណ្តាប្រទេស នៅប្រាំទ្វីប ប៉ុន្តែអ្វីដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍បំផុតទៅកាន់ប្រទេសវៀតណាមគឺផលិតផលតែពិសេស”។ សូម្បីតែមានអាយុ ៨០ ឆ្នាំហើយ លោក David Devin នៅតែរៀនរបៀបឆុងតែ និងស្វែងយល់នូវចំណេះដឹងអំពីតែ ដោយហេតុនេះធ្វើអោយសុខភាពរបស់គាត់ឲ្យល្អប្រសើរឡើង ជួយគាត់ឱ្យស្ងប់ចិត្តធ្វើការ និងរស់នៅប្រកបដោយសុភមង្គលក្នុងប្រទេសវៀតណាមដែលគាត់ចាត់ទុកជាស្រុកកំណើតទីពីររបស់គាត់។
មិនត្រឹមតែលោក David Devin ប៉ុណ្ណោះទេ ប៉ុន្តែក៏មានយុវជនបរទេសដូចជា លោក Andy Bear (រុស្ស៊ី) ក៏មានចិត្តចង់ស្វែងយល់នូវវប្បធម៌តែវៀតណាម និងរបៀបឆុងតែ។ លោក Andy Bear ជាអ្នកប្រែសម្រួលភាសារុស្សី ដូច្នេះគាត់ឧស្សាហ៍ព្យាយាមសិក្សា និងស្វែងយល់ពីវប្បធម៌វៀតណាម ដើម្បីបង្កើនចំណេះដឹងសម្រាប់ការងាររបស់គាត់។ លោកស្រី Valentina Yugay (កូរ៉េខាងត្បូង) មានអារម្មណ៏ថា “រៀនអំពីតែ និងរបៀបឆុងតែ ដើម្បីធ្វើឲ្យខ្ញុំយល់កាន់តែច្បាស់អំពីវប្បធម៌របស់ជនជាតិវៀតណាម”។
ថ្នាក់រៀនសិល្បៈឆុងតែវៀតណាមប្រព្រឹត្តទៅ ក្នុងរយៈពេល ១ ម៉ោងនិង ៣០ នាទី ប៉ុន្តែពោរពេញដោយភាពសប្បាយរីករាយ សិក្ខាកាមគ្រប់រូបអាចភ្ញាក់ផ្អើល រីករាយជាមួយពែងតែដែលពួកគេឆុងដោយផ្ទាល់ខ្លួន។ ប៉ុន្តែក៏មានពេលវេលាដែលទទួលទានពែងទឹកតែដែលឆុងដោយសិក្ខាកាមណាមួយក្នុងថ្នាក់រៀន។ លោកស្រី Stella (អនុប្រធានសមាគមមិត្តភក្តិនៃបេតិកភណ្ឌវៀតណាម) មានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះថ្នាក់នេះ ដូច្នេះលោកស្រីបានបានចូលរៀនវគ្គចំនួន ២ ហើយបានអញ្ជើញម្តាយរបស់គាត់ពីចក្រភពអង់គ្លេសមកលេងវៀតណាមនិងទទួលទានពែងទឹកតែវៀតណាម ដើម្បីលោកស្រីនិងម្តាយរបស់លោកស្រីបានជួបជុំក្បែរពែងតែ៕
