ទំនាញឱ្យតំបន់តីង្វៀន (Tay Nguyen) វិវឌ្ឍន៍ខ្លួនទៅមុខ
តំបន់តីង្វៀន (Tay Nguyen) ជាភូមិសាស្រ្តយុទ្ធសាស្រ្តសំខាន់ទូទាំងប្រទេស មានសក្តានុពលពិសេស នវានុវត្តន៍ ប្រៀបខ្លាំងប្រកួតប្រជែង ទន្ទឹមនោះការអភិវឌ្ឍន៍មិនទាន់បានសក្តិសមនោះទេ។ ដូច្នេះយល់ច្បាស់នូវប្រការទាំងនេះ ការិយាល័យនយោបាយបានចុះប្រកាសនូវសេចក្តីសម្រេចចិត្តលេខ 23-NQ/TW ដើម្បីបង្កើតទំនាញឱ្យតំបន់តីង្វៀន (Tay Nguyen)អភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវដ្ត និងសម្បូរអត្តសញ្ញាណវប្បធម៌ជនជាតិ។
ជាតំបន់ភូមិសាស្រ្តខ្ពង់រាប ដែលមានផ្ទៃដីភ្នំដុះឡើងចម្រុះយ៉ាងស្មុគស្មាញ នៅឆ្ងាយពីមជ្ឈមណ្ឌលសេដ្ឋកិច្ចធំៗ តភ្ជាប់នឹងបណ្តាមូលដ្ឋានជិតខាងមានការពិបាក ទ្រទ្រាយខឿនសេដ្ឋកិច្ចតូច ហេដ្ឋារចនាសម្ពន្ធសេដ្ឋកិច្ច-សង្គម បំផុតគឺរចនាសម្ពន្ធគមនាគមន៍នៅមានកង្វះខាត មិនទាន់កើតមានព្រមៗគ្នា។
ដោយការខិតខំប្រឹងប្រែងអំឡុងពេល២០ឆ្នាំកន្លង តំបន់តីង្វៀន (Tay Nguyen) បានបើកទូលាយទ្រទ្រាយសេដ្ឋកិច្ច នៅឆ្នាំ២០២០ទទួលបានទឹកប្រាក់ចំណូលចំនួន ២៨៧ពាន់លានដុង កើនឡើងចំនួន១៤ដងនាឆ្នាំ២០០២ GRDP ជាមធ្យមនៅដំណាក់កាល២០០២ - ២០២០ គឺ៧៩៨% ខ្ពស់បំផុតក្នុងតំបន់។ បង្វែរចនាសម្ពន្ធសេដ្ឋកិច្ចតាមទិសដៅកាត់បន្ថយសមាមាត្រកសិកម្ម ជំរុញកំណើនសមាមាត្រសេវាកម្ម ឧស្សាហកម្មអភិវឌ្ឍន៍លឿន។ កសិកម្មក្លាយជាតំបន់ផលិតកសិកម្មធំ ជាមួយនឹងមុខទំនិញស្រូបយកសមាមាត្រខ្ពស់ក្នុងការនាំចេញទូទាំងប្រទេសដូចជា កាហ្វេ កៅសូ ម្រេច ដើមឈើហូបផ្លែ។ល។
នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ការិយាល័យនយោបាយចេញសេចក្តីសម្រេចចិត្តលេខ 23-NQ/TW អំពីទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងធានាការពារជាតិ សន្តិសុខតំបន់តីង្វៀន (Tay Nguyen) ដល់ឆ្នាំ២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៤៥។ ក្នុងនោះដាក់ចេញដំណោះស្រាយចំនួន៦ក្រុម រួមមាន៖ អភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់លឿន និងចីរភាព។ អភិវឌ្ឍន៍វប្បធម៌ សង្គម និងធនធានមនុស្ស លើកកម្ពស់ជីវភាពរស់នៅ សម្ភារៈ ស្មារតីប្រជាជន។ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធគមនាគមន៍សំខាន់ៗ ទេសចរណ៍ពិសេស។ ផ្តោតធ្វើសុក្រិតស្ថាបនកម្ម គោលនយោបាយតភ្ជាប់តំបន់។ ធានារឹងមាំការពារជាតិ សន្តិសុខ លើកកម្ពស់ប្រសិទ្ធភាពការងារការទូត។ ប្រមូលផ្តុំកសាង កំណែទម្រង់បក្ស និងប្រព័ន្ធនយោបាយ។
ក្នុងសេចក្តីសម្រេចចិត្តលេខ២៣ បានកំណត់ទុក ការអភិវឌ្ឍន៍តំបន់តីង្វៀន (Tay Nguyen) ដំបូងបង្អស់ត្រូវឡើងផែនការឱ្យសមស្របនឹងយុទ្ធសាស្រ្តអភិវឌ្ឍន៍រួមទូទាំងប្រទេស។ ក្នុងនោះ ជំរុញឡើងវិញ រចនាសម្ពន្ធសេដ្ឋកិច្ចតំបន់ ដែលផ្សារនឹងការផ្លាស់ប្តូរថ្មីនៃទម្រង់កំណើន បង្វែពីការផលិតកសិកម្មទៅសេដ្ឋកិច្ចកសិកម្មដែលមានប្រសិទ្ធភាពខ្ពស់ ផ្អែកលើមូលដ្ឋានអនុវត្តបច្ចេកវិទ្យាខ្ពស់ និងបង្វែឌីជីថល។ យកចិត្តទុកដាក់ស្តារ អភិវឌ្ឍន៍ ព្រៃឈើដោយចីរភាព ការពារមានប្រសិទ្ធភាព ស្ថេរភាព និងលើកកម្ពស់ជីវភាពរស់នៅ ការចិញ្ចឹមជីវិត របស់ប្រជាជនរស់នៅក្រោមដំបូលព្រៃឈើ។ អភិវឌ្ឍន៍មជ្ឈមណ្ឌលទេសចរណ៍ធំៗ បង្កើតដំណើរទេសចរណ៍ឯកទេសផ្សារភ្ជាប់នឹងអត្តសញ្ញាណវប្បធម៌ជនជាតិតំបន់តីង្វៀន (Tay Nguyen)។
ជំរុញតភ្ជាប់តំបន់ ក្នុងតំបន់ តភ្ជាប់រឹងមាំជាមួយនឹងជាយតំបន់នៅភូមិភាគកណ្តាល និងតំបន់អាស៊ីអាគ្នេយ៍ យកការអភិវឌ្ឍន៍តភ្ជាប់ហេដ្ឋារចនាសម្ពន្ធគមនាគមន៍ រចនាសម្ពន្ធឌីជីថល ធ្វើជាកម្លាំងចលករ បង្កើតតុល្យភាពភូមិសាស្រ្ត សម្រាប់ការអភិវឌ្ឍន៍តំបន់។ ជំរុញតភ្ជាប់នឹងមជ្ឈមណ្ឌលសេដ្ឋកិច្ចធំៗទូទាំងប្រទេស ជាមួយនឹងប្រទេសនានាក្នុងអនុតំបន់ទន្លេមេគង្គ បំផុតគឺក្នុងក្របខណ្ឌសហប្រតិបត្តិការអនុតំបន់មេគង្គបើកទូលាយ តំបន់ត្រីកោណអភិវឌ្ឍន៍វៀតណាម ឡាវ កម្ពុជា និងតំបន់ប្រទេសនានានៅអាស៊ាន។
ក្រៅពីនោះ សេចក្តីសម្រេចចិត្តលេខ២៣ ក៏បានសង្កត់ធ្ងន់ថា ការកសាងខឿនវប្បធម៌តីង្វៀន (Tay Nguyen) ជឿនលឿន ពោរពេញទៅដោយអត្តសញ្ញាណជនជាតិ ឯកភាពចម្រុះ។ គោរពតម្លៃវប្បធម៌ដោយឡែករវាងជនជាតិទាំងឡាយ ចាត់ទុកជាកម្លាំងចលករខឿនសម្រាប់ការអភិវឌ្ឍន៍ សមាហរណកម្មអន្តរជាតិ។ អាទិភាពអភិរក្ស កែលម្អរ និងពង្រីកតម្លៃកេរដំណែលវប្បធម៌ តម្លៃប្រពៃណី អត្តសញ្ញាណជនជាតិភាគតិច បំផុតគឺពិធីបុណ្យទានប្រពៃណី បរិយាកាសវប្បធម៌គងឃ្មោះតីង្វៀន (Tay Nguyen)។ កាត់បន្ថយអត្រាគ្រួសារក្រីក្រ លំនឹងទីលំនៅដ្ឋាន បំផុតគឺចំពោះបងប្អូនជនជាតិភាគតិច បងប្អូននៅឆ្ងាយដាច់ស្រយាល សេវាកម្មសុខាភិបាលមានគុណភាព។ លើកកម្ពស់ប្រជាបញ្ញា គុណភាពប្រភពធនធានមនុស្ស ឆ្លើយតបតម្រូវការអភិវឌ្ឍន៍។
ក្រោមស្មារតី “ទូទាំងប្រទេសដើម្បីតំបន់តីង្វៀន (Tay Nguyen)ៗ ឆ្លងកាត់ទុក្ខលំបាកវិវឌ្ឍន៍ទៅមុខ ចូលរួមទូទាំងប្រទេសនិងដើម្បីទូទាំងប្រទេស”។ មកដល់ឆ្នាំ២០៣០ នឹងនាំតំបន់តីង្វៀន (Tay Nguyen) ក្លាយជា “ដំបូលផ្ទះអាស៊ីបូព៌ា” និងក្លាយជាតំបន់អភិវឌ្ឍន៍លឿន ចីរភាព ផ្អែកលើសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវដ្ត សម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ ជាអាសយដ្ឋានអញ្ជើញមកពិសេស ទាក់ទាញភ្ញៀវទេសចរក្នុងស្រុកនិងអន្តរជាតិ។ ឆ្ពោះទៅដល់ខេត្តមួយចំនួនក្នុងតំបន់ ចំណុះក្រុមអភិវឌ្ឍន៍បង្គួរ ទូទាំងប្រទេសនៅឆ្នាំ២០៤៥៕