ទីក្រុងហូជីមិញមួយពណ៌បៃតងតាមបណ្តោយទន្លេ សាយហ្គន (Sai Gon)
ក្នុងប្រវត្តិសាស្ត្រជាង ៣០០ឆ្នាំនៃការបង្កើត និងអភិវឌ្ឍទីក្រុង សាយហ្គន (Sai Gon) - យ៉ាឌីញ (Gia Dinh) - ទីក្រុង ហូជីមិញ (Ho Chi Minh) តែងតែភ្ជាប់ជាមួយទន្លេ ជាពិសេសគឺទន្លេ សាយហ្គន (Sai Gon) ដែលហូរកាត់ទីក្រុង។ តាមបណ្តោយទន្លេនោះ មានកំពង់ផែ ប៊ិញដុង (Binh Dong) កំពង់ផែ បាចដាំង (Bach Dang) កំពង់ផែ ញ៉ារ៉ុង (Nha Rong) នៅកណ្តាលទីក្រុង និងប្រព័ន្ធព្រែកខ្វាត់ខ្វែង ... ហូរទៅកាន់គ្រប់ទិសទីក្នុងទីក្រុង។
ក្នុងដំនាក់កាលឆ្នាំ ២០០០ ទីក្រុង ហូជីមិញ (Ho Chi Minh) បានចាប់អារម្មណ៍លើការអភិវឌ្ឍទេសភាព និងទីក្រុងបណ្តោយទន្លេ។ អាស្រ័យហេតុនេះ ទីក្រុងបានអនុវត្តកម្មវិធីកែលម្អទន្លេ និងព្រែក រៀបចំការប្រកួតអន្តរជាតិ ដើម្បីស្វែងរកគំនិតផ្តួចផ្តើមស្តីពីផែនការរៀបចំទីក្រុង និងបានអញ្ជើញអ្នកជំនាញក្នុងនិងក្រៅប្រទេសចូលរួម ដើម្បីអនុវត្តកម្មវិធីស្រាវជ្រាវវិទ្យាសាស្ត្រជាច្រើនអំពីការរៀបចំផែនការស្ថាបត្យកម្មទីក្រុង។
ទីក្រុងបានចាប់ផ្តើមអភិវឌ្ឍតំបន់ម្ខាងទៀតនៃទន្លេដែលឆ្ពោះទៅកាន់ទីក្រុង ធូឌឹក (Thu Duc) រើកំពង់ផែដែលមិនសមហេតុផលក្នុងផ្ទៃទីក្រុង បង្កើតទីក្រុង ធូឌឹក (Thu Duc) (ចំណុះទីក្រុងហូជីមិញ) នៅឆ្នាំ២០២១។ មុននេះ ទីក្រុងបានអនុវត្តកម្មវិធី "បដិវត្តន៍ព្រែក” កាលពីឆ្នាំ២០១២ ដើម្បីសម្អាត និងទំនើបកម្មព្រែក ញៀវឡុក- ធីង៉ែ (Nhieu Loc - Thi Nghe) មានប្រវែង ៩ គីឡូម៉ែត្រ ពីខណ្ឌ តឹនប៊ិញ (Tan Binh) ឆ្លងកាត់បណ្តាខណ្ឌកណ្តាលនៃទីក្រុង មុនពេលហូរចូលទៅក្នុងទន្លេ សាយហ្គន (Sai Gon) ។
ទន្ទឹមនឹងនោះមានសកម្មភាពកែលម្អបាតទន្លេ សាយហ្គន (Sai Gon) សាងសង់ទំនប់ទឹក កែលម្អផ្លូវតាមដងទន្លេ សាងសង់ស្ពានទំនើបឆ្លងកាត់ទន្លេ អភិវឌ្ឍនាវាដឹកភ្ញៀវទេសចរលើទន្លេ និងការរៀបចំស្ថាបត្យកម្មផ្ទះនៅតាមសងខាងច្រាំងទន្លេ កសាងឧទ្យាន ទេសភាពដើមឈើបៃតង តំបន់កម្សាន្ត វប្បធម៌សាធារណៈ...
បច្ចុប្បន្ននេះ តំបន់ជាច្រើននៅតាមបណ្តោយទន្លេ សាយហ្គន (Sai Gon) ដូចជា៖ ឧទ្យានកំពង់ផែ បាចដាំង (Bach Dang) (ខណ្ឌ ១) កំពង់ផែ ញ៉ារ៉ុង (Nha Rong) (ខណ្ឌ ៤), តំបន់ ថាញដា – ប៊ិញគ្វើយ (Thanh Da - Binh Quoi) (ខណ្ឌ ប៊ិញថាញ (Binh Thanh)), តំបន់បុរី Vinhomes (ខណ្ឌ ប៊ិញថាញ (Binh Thanh)) តំបន់ ឧទ្យាន ថាវដៀន (Thao Dien) (ទីក្រុង ធូឌឹក (Thu Duc) ) តំបន់បុរី សាលា (Sala) (ទីក្រុង ធូឌឹក (Thu Duc)) ជាមូលដ្ឋានបានក្លាយទៅជាក្រុងទំនើបទាន់សម័យតាមបណ្តោយទន្លេ ដែលអភិវឌ្ឍសមស្របនឹងតំបន់ទន្លេដ៏សុខសាន្ត និងត្រជាក់។
នៅក្នុងសិក្ខាសាលា "ការអភិវឌ្ឍលំហ និងមុខងារតាមបណ្តោយច្រករបៀងទន្លេ សាយហ្គន (Sai Gon) ផ្អែកលើបទពិសោធន៍របស់បារាំងអំពីទន្លេ Sein" ដែលប្រព្រឹត្តទៅនៅខែមីនា ឆ្នាំ២០២៤ លោក ផានវ៉ាន់ម៉ាយ (Phan Van Mai) ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបាននិយាយថា ទីក្រុងកំពុងអនុវត្តជាញឹកញាប់នូវផែនការសំខាន់ៗ ចំនួនបីសម្រាប់ការអភិវឌ្ឍទីក្រុង នាពេលខាងមុខ។ នោះគឺការរៀបចំផែនការទីក្រុង ដំណាក់កាល ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ពិនិត្យនិងកែសម្រួលផែនការទូទៅរបស់ទីក្រុង ហូជីមិញ (Ho Chi Minh) ដល់ឆ្នាំ ២០៤០ ចក្ខុវិស័យ ២០៦០ រៀបចំផែនការរួមនៃទីក្រុង ធូឌឹក (Thu Duc)។ ជាពិសេស ទីក្រុងក៏បានកំណត់យកទន្លេ សាយហ្គន (Sai Gon) ជាកណ្តាលនៃការរៀបចំទីក្រុង ហូជីមិញ (Ho Chi Minh) ក្នុងសម័យថ្មីនិងជាចំណុចលេចធ្លោក្នុងការត្រួតពិនិត្យផែនការរួមនេះ។
នេះបើតាមមន្ទីរផែនការ និងស្ថាបត្យកម្មទីក្រុងជីមិញ (Ho Chi Minh) គម្រោងរៀបចំផែនការ និងគ្រប់គ្រងច្រករបៀងទន្លេ សាយហ្គន (Sai Gon) ត្រូវបានធ្វើឲ្យសុក្រិតជាមូលដ្ឋាន។ ជាពិសេស ផែនការរៀបចំទន្លេ សាយហ្គន (Sai Gon) កំណត់គោលដៅតភ្ជាប់សហគមន៍ តភ្ជាប់តំបន់និងឈានទៅដល់ពិភពលោក ដូច្នេះហើយ រហូតដល់ឆ្នាំ ២០៣០ ការអភិវឌ្ឍតំបន់តាមបណ្តោយទន្លេ សាយហ្គន (Sai Gon) នឹងក្លាយទៅជាគោលដៅវប្បធម៌នៅអាស៊ី ជាមួយនឹងអត្រាកំណើន ៨% - ៨,៥% ក្នុងមួយឆ្នាំ។ គម្រោងនេះក៏យកចិត្តទុកដាក់លើការទាញយកតម្លៃវប្បធម៌ និងប្រវត្តិទន្លេដ៏យូរអង្វែងនៃតំបន់នេះ ដើម្បីរៀបចំផែនការអភិវឌ្ឍទីក្រុង នាពេលអនាគត។
ទីក្រុង ហូជីមិញ (Ho Chi Minh) ជាមជ្ឈមណ្ឌលទេសចរណ៍ដ៏ធំរបស់ប្រទេសវៀតណាម។ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ពិធីបុណ្យទន្លេ ទីក្រុងហូជីមិញ (Ho Chi Minh) បានប្រព្រឹត្តទៅ នៅពាក់កណ្តាលឆ្នាំ ហើយក្លាយជាព្រឹត្តិការណ៍ ទេសចរណ៍ដ៏សំខាន់ក្នុងតំបន់ បង្កើតប្រភេទទេសចរណ៍ និងទទួលបទពិសោធន៍ដ៏ថ្មីលើទន្លេ សាយហ្គន (Sai Gon) គួរឲ្យចាប់ចិត្ត ជាមួយនឹងបណ្តាសកម្មភាពនៃពិធីបុណ្យ ទេសចរណ៍ និងកីឡាដ៏គួរឱ្យទាក់ទាញជាច្រើន។
នៅឆ្នាំ២០២៣ ពិធីបុណ្យដោយប្រធានបទ "ដងទន្លេនិទានរឿង" នៅឆ្នាំ២០២៤ ក្លាយជា "ជើងនាវាទេវកថា" ។ ពិធីបុណ្យបានប្រារព្ធឡើងនៅលើផ្ទៃទន្លេ សាយហ្គន (Sai Gon) ស្ថិតក្នុងកំពង់ផែ ញ៉ារ៉ុង (Nha Rong) (ខណ្ឌទី ៤) បាននាំមកជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរបទពិសោធន៍ដ៏ប្លែកៗ និងពិសេសជាមួយនឹងការបង្ហាញឡើងវិញនូវប្រវត្តិសាស្ត្រនៃសាយហ្គន (Sai Gon) - ចើឡឹន (Cho Lon) - យ៉ាឌីញ (Gia Dinh) - ទីក្រុងហូជីមិញ (Ho Chi Minh) ត្រូវបានបង្កើតឡើង និងអភិវឌ្ឍ អស់រយៈពេលជាង ៣០០ឆ្នាំមកហើយ ដោយរួមផ្សំនឹងបណ្តាប្រភេទសិល្បៈប្រជាប្រិយ ដល់សហសម័យពី តន្ត្រី ភាពយន្ត របាំ រហូតដល់បច្ចេកវិទ្យាពន្លឺ រួមជាមួយនឹងបច្ចេកវិទ្យា ៣D ទំនើប។
ក្នុងឱកាសនេះ មានសកម្មភាពកីឡាដ៏គួរឱ្យចាប់ចិត្តជាច្រើនដែលធ្វើឡើងនៅលើដងទន្លេ សាយហ្គន (Sai Gon) ដូចជា ការសម្តែងឆ័ត្រយោង ការជិះក្តារស្គីលើទឹក (Flyboard) ការសម្តែងទូកកាណូនិងសកម្មភាពចែវទូកអន្តរកម្ម SUP ការសម្តែងឆ័ត្រយោងកម្ពស់ខ្ពស់ ការប្រណាំងទូកប្រពៃណី ការដង្ហែតាមដងទន្លេ ការបាញ់កាំជ្រួច ការរៀបចំ ឆាកអាយ៉ងទឹកលើទន្លេ...
ពិធីបុណ្យទន្លេទីក្រុងហូជីមិញ រាលដាលមោទនភាពអំពីទីក្រុងមួយដែលគួរឲ្យរស់នៅ ក៏ដូចជាផ្តល់ចំណាប់អារម្មណ៍ និងការធ្វើដំណើរ ព្រមការស្វែងយល់ដល់ភ្ញៀវទេសចរ។ រូបថត៖ ង្វៀនឡឹន/កាសែតរូបភាពវៀតណាម
ក្នុងពិធីបុណ្យទន្លេ គោលដៅទេសចរណ៍ជាច្រើនត្រូវបានផ្សារភ្ជាប់ជាមួយនឹងទន្លេ សាយហ្គន (Sai Gon) ដូចជា តំបន់ផែ ញ៉ារ៉ុង - ខាញហូយ (Nha Rong - Khanh Hoi) (ខណ្ឌ ៤ ) ឧទ្យានកំពង់ បាចដាំង (Bach Dang) តំបន់ស្ពាន បាសន (Ba Son) (ខណ្ឌទី ១) តំបន់ព្រែក ញៀវឡុក - ធីងែ (Nhieu Loc - Thi Nghe) (ខណ្ឌទី ៣), ចំណតនាវាទេសចរ ឡានអាញ (Lan Anh) (ទីក្រុង ធូឌឹក (Thu Duc)) កំពង់ផែ ង៉ុយសាវ (ខណ្ឌទី ៧), កំពង់ផែ ប៊ិញដុង (ខណ្ឌទី ៨) ... រៀបចំសកម្មភាពកម្សាន្ត លេងកម្សាន្ត កីឡា អូសបន្លាយក្នុងរយៈពេលមួយសប្តាហ៍ ផ្តល់ឱ្យប្រជាជន និងអ្នកទេសចរមានពេលច្រើន ដើម្បីទទួលបទពិសោធន៍លេងកម្សាន្ត។
ពិធីបុណ្យទន្លេរួមចំណែកលើកកម្ពស់សក្តានុពលមានស្រាប់ និងបានប្រើប្រាស់យ៉ាងប្រសិទ្ធិភាពបំផុតនូវតម្លៃសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍នៃទន្លេ សាយហ្គន (Sai Gon) តាមរយៈសកម្មភាពទេសចរណ៍ វប្បធម៌ កម្សាន្ត សិល្បៈ និងកីឡា ម្ហូបអាហារ ការលក់ដូរ តម្រង់ទិសឱ្យក្លាយជាព្រឹត្តិការណ៍ម៉ាកយីហោ រួមចំណែកក្នុងការកំណត់ទីតាំងនៃទីក្រុង ហូជីមិញ (Ho Chi Minh) ជាទីក្រុងទន្លេសម្បូរទៅ ដោយអត្តសញ្ញាណវប្បធម៌។
ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រភេទទេសចរតាមដងទន្លេមួយចំនួន ត្រូវបានទីក្រុងអនុវត្តប្រកបដោយប្រសិទ្ធភាព និងមានការរីកចម្រើន ដូចជា៖ ទេសចរណ៍នាវាតាមដងទន្លេ ការជិះនាវាកម្សាន្តតាមដងទន្លេ សាយហ្គន (Sai Gon) និងសកម្មភាព ទេសចរណ៍វប្បធម៌លើកំពង់ផែ-លើទូក (ខណ្ឌ ទី១ ខណ្ឌ ទី៤ ខណ្ឌ ទី៨ ក្នុងអំឡុងពេលបុណ្យតេតប្រពៃណី) ទេសចរណ៍ស្វែងយល់ពីទន្លេ សាយហ្គន (Sai Gon) - ព្រែក ញៀនឡុក (Nhieu Loc) - ធីង៉ែ (Thi Nghe) ហូបកាហ្វេនិងគយគន់ទន្លេ សាយហ្គន (Sai Gon) ...
យោងតាមស្ថាបត្យករ លោក ង៉វៀតណាមសើន (Ngo Viet Nam Son) (សមាគមស្ថាបត្យករទីក្រុងហូជីមិញ) ទីក្រុង ហូជីមិញអាចតុបតែង និងអភិវឌ្ឍតំបន់ទន្លេទាក់ជាប់គ្នាសម្រាប់តំបន់ខាងក្នុងទីក្រុង ជាពិសេសសម្រាប់តំបន់ទាំងសងខាងនៃទន្លេ សាយហ្គន (Sai Gon) ពីឧបទ្វីបថាញដា (Thanh Da) (ខណ្ឌ ប៊ិញថាញ (Binh Thanh) ដល់ឧបទ្វីប តឹនធួន (Tan Thuan) (ខណ្ឌទី ៧)។ ជាជាក់ស្តែង កសាង និងអភិវឌ្ឍន៍តំបន់ ថាញដា (Thanh Da) - ប៊ិញគ្វើយ (Binh Quoi) ជាមួយនឹងអត្តសញ្ញាណទីក្រុង អេកូឡូស៊ី ទេសចរណ៍អប់រំ និងភូមិសិល្បៈតាមបណ្តោយទន្លេ តុបតែងនិងអភិវឌ្ឍតំបន់ ទ្រឿងថ (Truong Tho) និង ថាវឌៀន (Thao Dien) (ទីក្រុង ធូឌឹក (Thu Duc) ជាមួយនឹងអត្តសញ្ញាណនៃតំបន់បុរីដ៏ទំនើប ច្នៃប្រឌិត ជួបប្រាស្រ័យអន្តរជាតិ ដើរតួនាទីកណ្តាលនៃតំបន់បណ្តោយទន្លេរបស់ទីក្រុង ធូឌឹក (Thu Duc)។
ការអភិវឌ្ឍវិស័យទេសចរណ៍ វប្បធម៌ កីឡា និងសកម្មភាពសិល្បៈដែលទាក់ទងនឹងការអភិវឌ្ឍក្រុងតាមបណ្តោយទន្លេនឹងនាំមកជូនទីក្រុងហូជីមីញនូវរូបភាពនៃជីវភាពចុះសម្រុងគ្នា ស្រស់ស្រាយ និរន្តរភាព និងមានតម្លៃគួរឲ្យរស់នៅ។/.
អត្ថបទ៖ សើនងា - រូបថត៖ ង្វៀនលួន ប្រែសម្រួល ដោយង្វៀនយ៉ាង